Saturday, September 17, 2011

 



      
សាកលវិទ្យាល័យ  ខេមរៈ
Khemarak University
មហាវិទ្យាល័យ៖ វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ
Faculty of Political Science and International Relations
មុខវិជ្ជា៖ ប្រៀបធៀបប្រព័ន្ធគ្រប់គ្រងរដ្ឋ
Subject: The Comparative of Governmental System
កិច្ចការស្រាវជ្រាវ
ប្រធានបទ៖ Flag of South Korea.svgFlag of North Korea.svgអំពីគណបក្ស សម រង្ស៊ី


                                    


សាស្រ្តាចារ្យណែនាំ៖ បេក្ខជនបណ្ឌិត សូ មេន
ឈ្មោះនិស្សិត៖ នន់ សុរ៉ាវុធ
ឆ្នាំសិក្សា ២០១០-២០១១

មាតិកា
I-សេចក្ដីផ្តើម                                                                                                        ១
II-ប្រវត្តិរបស់គណបក្ស សម រង្ស៊ី និងប្រវត្តិរបស់លោកប្រធាន​ សម រង្ស៊ី..................... ២
១-ប្រវត្តិរបស់គណបក្ស សម រង្ស៊ី.............................................................................................. ២
២-ប្រវត្តិរបស់លោកប្រធាន សម រង្ស៊ី......................................................................................... ២
III-អំពីបាវចនា និមិត្តសញ្ញា រចនាសម្ព័ន្ធ និងជំហរគោលនយោបាយរបស់គណបក្ស សម រង្ស៊ី............ ៣
១-បាវចនា របស់គណបក្ស...................................................................................................... ៣
២-និមិត្តសញ្ញា របស់គណបក្ស................................................................................................. ៣
៣-រចនាសម្ព័ន្ធ ដឹកនាំបក្ស........................................................................................................ ៤
                        -បញ្ជីរាយនាមសមជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស............................................. ៤
គ-បទបញ្ជា ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃរចនាសម្ព័ន្ធគណបក្សមូលដ្ឋាន និងគណបក្សខេត្ត........ ៥
                       ជំពូក១ រចនាសម្ព័ន្ធគណបក្សមូលដ្ឋាន............................................. ៥
                       ផ្នែកទី១  ក្រុមប្រឹក្សាគណបក្សភូមិ.............................................................
                            ផ្នែកទី ២ ក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់....................................................
                            ផ្នែកទី ៣ ក្រុមប្រឹក្សាគណបក្សស្រុក-ក្រុង.....................................................
                       ជំពូក ២ ក្រុមប្រឹក្សាគណបក្សខេត្ត............................................................ ១២
                       ជំពូក ៣ កូរ៉ុម និងនីតិវិធីនៃការបោះឆ្នោត..................................... ១៦
                       ជំពូក ៤ អវសានប្បញ្ញត្តិ.............................................................. ១៦
IV-ជំហរគោលនយោបាយរបស់គណបក្ស សម រង្ស៊ី............................................................. ១៦
១-វិធានការ ១០០នៃរដ្ឋាភិបាល សម រង្ស៊ី ក្រោយពេលឈ្នះឆ្នោតនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៣
- លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងសិទ្ធិមនុស្ស........................................................... ១៦
                            .-លើកតំកើងលទ្ធិប្រជាធិបតេយ្យ...................................................................... ១៦
                            ក.- យុត្តិធម៌..................................................................................................... ១៨
                            .- សិទ្ធិសេរីភាព និងសិទ្ធិមនុស្សជាទូទៅ........................................................... ១៨
                            .- សិទ្ធិព្រះសង្ឃ.............................................................................................. ១៨
                            ក.- សិទ្ធិស្ត្រី...................................................................................................... ១៨
            ខ-សន្តិសុខគ្រប់បែបយ៉ាងសំរាប់ប្រជារាស្ត្រ.................................................................. ១៩
                            ខ.- សន្តិសុខរាងកាយ........................................................................................ ១៩
                            ខ.- សន្តិសុខស្បៀងអាហារ................................................................................ ១៩
                            ខ.- សន្តិសុខក្នុងការប្រើប្រាស់ទំនិញ.................................................................. ២០
            គ-លើកតំកើងជីវភាពរស់នៅ..................................................................................... ២០
.-ប្រជារាស្ត្រទូទៅ........................................................................................... ២០
.-ប្រជាកសិករ............................................................................................... ២១
.- ប្រជានេសាទ............................................................................................. ២២
.- មន្ត្រីរាជការ គ្រូបង្រៀន ប៉ូលីស-ទាហាន........................................................ ២២
.- កម្មករ និងនិយោជិត................................................................................... ២៣
.- កម្មករចំការកៅស៊ូ និងម្ចាស់ចំការកៅស៊ូជាលក្ខណៈគ្រួសារ............................... ២៣
.- អាជីវករ និងអ្នកលក់ដូរតូចតាច.................................................................... ២៤
.- អ្នករត់ម៉ូតូឌុប និងតាក់ស៊ី.............................................................................. ២៤
.- អតីតយុទ្ធជន.............................................................................................. ២៤
.១០- សិស្ស និងនិស្សិត..................................................................................... ២៤
V- ដ្ឋាភិបាលស្អាតស្អំ ប្រកបដោយប្រសិទ្ធភាព...................................................................... ២៥
- ប្រឆាំងអំពើពុករលួយ...................................................................................................... ២៥
-យុត្តិធម៌សង្គម................................................................................................................. ២៥
-អភិបាលកិច្ចល្អ និងសីលធម៌សង្គម.................................................................................... ២៦
VI-ផលប្រយោជន៍ជាតិ និងអនាគត់មាតុប្រទេស................................................................. ២៦
- ទ្រព្យសម្បត្តិជាតិ និងផលប្រយោជន៍រួម............................................................................. ២៦
- បូរណភាពទឹកដី............................................................................................................. ២៧
VII-សេចក្ដីសន្និដ្ឋាន................................................................................................................... ២៨




I-សេចក្ដីផ្តើម
            ចលនាតស៊ូរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីទាមទារឯករាជ្យពីរបបអាណាមិនគមបារាំង បានជំរុញអោយជីវ​ភាពនយោបាយនៅក្នុងស្រុកខ្មែរ ឈានទៅដល់ដំណាក់កាលថ្មីមួយទៀត ដែលតំរូវអោយមានការប្រកួតប្រជែងគ្នា តាមរយៈការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន ពោលគឺការប្រគល់អំណាចទៅអោយប្រជាពលរដ្ឋជាអ្នក​សម្រេចនូវការជ្រើសរើស យកអ្នកកាច់ចង្កូត ដើម្បីដឹកនាំប្រទេសរបស់ពួកគេ។ មិន​ត្រឹមតែប៉ុណ្ណោះទេតាម រយះការបោះឆ្នោតនេះ ក៏ជាអ្វីដែលជាសក្ខីភាពក្នុងការឆ្លុះបញ្ចាំងអោយឃើញពីការប្រកាន់​ យកគោលការណ៍លទ្ធិ​ប្រជាធិបតេយ្យក្នុងការដឹកនាំរដ្ឋផងដែរ។ បើយើងធ្វើការក្រលេកមើលទៅក្នុងទំព័រប្រវត្តិសាស្ត្រ​នៃប្រទេសកម្ពុជា ឃើញថា ចាប់តាំងពីបានទទួលឯករាជ្យពីប្រទេសបារាំងដែលជាអាណាព្យាបាលរបស់ខ្លួនកាល​ពី​ ឆ្នាំ១៩៥៣​មក គឺប្រទេសមួយនេះបានឆ្លងកាត់ និងធ្វើការផ្លាស់ប្តូររបបក្នុងការដឹកនាំជាច្រើនដំណាក់កាល។ ជាក់​ស្ដែងតាមរយះ​ការវិវត្តន៍នៃចលនានយោបាយនៅក្នុងប្រទេសកម្ពុជាដូចនេះ ឃើញថាពុំសូវជាទទួលបានផលវិជ្ជ​មានប៉ុន្មានទេពី​ព្រោះពុំមានអ្វីដែលជាមូលដ្ឋាន និងមានស្វ័យភាពពិតប្រាកដក្នុងការដឹកនាំប្រទេស ឧទាហរណ៍​ដូចជារបបកម្ពុជា​ប្រជាធិបតេយ្យ(ខ្មែរក្រហម) ដែលជារបបខ្មៅងងឹត ហើយបានឆក់យកជីវិតប្រជាជនកម្ពុជាអស់​ជាង២លាននាក់។ ដូច្នេះឃើញថាដើម្បីធ្វើអោយការរស់នៅរបស់ប្រជាជនអោយមានភាពសុខដុមរមនា និងដើម្បី​ ពន្លឿនសេដ្ឋកិច្ចជាតិ​នោះ គឺចាំបាច់ណាស់ត្រូវទាមទារអោយមានរបបដឹកនាំដែលមានគោល​ ការណ៍ជាមូលដ្ឋានគ្រឹះពិតប្រាកដ និងមាន​ស្វ័យភាពក្នុងការដឹកនាំ។ ដោយមានកវិវត្តន៍នៃចលនានយោបាយ និងមានជម្លោះក្នុងប្រទេសដ៏រ៉ាំរ៉ៃ​ អស់ជាងពីរ​ទសវត្សនគឺនៅទសវត្ស១៩៧០ និង១៩៨០ នេះហើយបានជាមានកិច្ចព្រមព្រាងមួយត្រូវបានកើតឡើងគឺកិច្ចព្រម​ ព្រាងទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីនាំកម្ពុជាទៅរកសន្តិភាព។ ក្រោយពីសន្ធិសញ្ញាទីក្រុង​ប៉ារីសត្រូវបានចុះហត្ថលេខា ចប់សព្វគ្រប់ហើយ ក៏មានការបោះឆ្នោតមួយ​បានកើតឡើងក្នុងប្រទេសកម្ពុជាកាលពី​ថ្ងៃទី២៣ ឧសភា ឆ្នាំ១៩៩៣ ដែលបានរៀបចំឡើងដោយ អ៊ុនតាក់[1] ។ ជាលទ្ធផលដែលកើតចេញពីការបោះឆ្នោត​នេះ គឺបានបង្កើតនូវរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទី២ នៅថ្ងៃទី១៤ កញ្ញា ឆ្នាំ១៩៩៣ ដែលប្រកាន់យករបប​ ប្រជាធិបតេយ្យសេរីពហុបក្ស គឺមានន័យថាមានគណបក្សនយោបាយច្រើនចូលរួមប្រកួតប្រជែងដើម្បីទទួល​អាសនៈ ក្នុងរដ្ឋសភា​ដែលមាគ៌ាដើម្បីឆ្ពោះទៅកាន់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋ[2]។ ការប្រកាន់យករបបសេរីពហុបក្សនេះ គឺជាការអនុញ្ញាត​អោយមានគណបក្សនយោបាយច្រើនបានចូលរួម នៅក្នុងរដ្ឋសភានីតិកាលទីមួយនោះ បន្ទាប់ពី​មានការបោះឆ្នោតនីតិកាលទី​១​បានចប់សព្វគ្រប់ហើយ ក៏មានការចាប់កំណើតនូវគណបក្សនយោបាយថ្មីៗជាច្រើន​ទៀតដើម្បីចូលរួមប្រកួតប្រ​ ជែងនៅក្នុងយុទ្ធការបោះឆ្នោតអាណត្តិក្រោយៗមកទៀត។ គណបក្សដែលចាប់កំណើត​ក្រោយនីតិកាលទីមួយនោះ​ក៏មានគណបក្សជាតិខ្មែរ ដែលក្រោយមកវិវត្តមកជាគណបក្ស សម រង្ស៊ី បច្ចុប្បន្ននេះ​ផងដែរ។
II-ប្រវត្តិរបស់គណបក្ស សម រង្ស៊ី និងប្រវត្តិរបស់លោកប្រធាន​ សម រង្ស៊ី
១-ប្រវត្តិរបស់គណបក្ស សម រង្ស៊ី
គណបក្ស សម​ រង្ស៊ី គឺជាគណបក្សមួយដែលត្រូវបានគេទទួលស្គាល់ថាជាគណបក្សធំទីពីរបន្ទាប់ពីគណ​ បក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា លើសពីនេះទៅទៀតគណបក្ស សម រង្ស៊ី នេះក៏ត្រូវបានគេទទួល​ស្គាល់ថាជាគណបក្ស ប្រឆាំងធំជាងគេផងដែរនៅក្នុងប្រទេសកម្ពុជាយើង។ ដូច្នេះតើគណបក្សប្រឆាំងធំ មួយនេះ​បានចាប់នដិសន្ធិ និងមានដើមកំនើតមកពីណា?
            គណបក្ស សម រង្ស៊ី ត្រូវបានបង្កើតឡើងដោយលោក សម រង្ស៊ី នៅក្នុងឆ្នាំ១៩៩៨ ដែលបន្តរមកពីគណ​បក្សជាតិខ្មែរ Khmer Nation Party(KNP) ដែលត្រូវ ​បានបង្កើត និងដឹកនាំដោយលោក សម រង្ស៊ីផងដែរ ពីឆ្នាំ១៩៩៥ ដល់​១៩៩៨។ តើមានហេតុផលអ្វីបានជាគណបក្សជាតិខ្មែរ របស់លោក សម រង្ស៊ីចាំបាច់ប្តូរឈ្មោះ​មកជាគណបក្ស សម រង្ស៊ី? ជាការពិតណាស់ការប្តូរឈ្មោះពីគណបក្សជាតិខ្មែរមកជាគណបក្ស សម រង្ស៊ីដូចបច្ចុ​ប្បន្ននេះមិនមែនជាការចែដន្យនោះទេ។ ការប្ដូរឈ្មោះពីគណបក្សជាតិខ្មែរមកគណបក្ស សម រង្ស៊ីនេះគឺដើម្បីរក្សា​គណបក្សនេះអោយមានស្ថេរភាព ក៏ដូចជាអោយមានជំឈររឹងមាំផងដែរ។ លើសពីនេះទៅទៀតការប្ដូរឈ្មោះនេះ​គឺមានហេតុផលសំខាន់ផ្សេងទៀតគឺ ដើម្បីគេចចេញពីការខាឃាំងពីអាជ្ញាធររដ្ឋអំណាច ក្នុងការធ្វើសកម្មភាពរបស់​ គណបក្សនេះ។បន្ទាប់ពីបានចាប់បដិសន្ធិចាប់តាំងពីឆ្នាំ ១៩៩៨រួមមក គណបក្សប្រឆាំងធំមួយនេះបាននឹងកំពុង​បន្តរ​ វត្តមានរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះផងដែរ។
            ២-ប្រវត្តិរបស់លោកប្រធាន សម រង្ស៊ី
          លោក ​ សម រង្ស៊ីកើតនៅថ្ងៃទី១០ ខែមិនា ឆ្នាំ១៩៤៩ នៅទីក្រុងភ្នំពេញ ឪពុក​ឈ្មោះ សម សារី អតីត ឧប​នាយរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេច សីហនុ ម្ដាយ​ឈ្មោះ អ៊ិន អេម ដែលជាស្រ្តីខ្មែរដំបូងបង្អស់​មានសញ្ញាប័ត្រ មធ្យមសិក្សាភាគ២ ដែលជា​អតីតគ្រូបង្រៀនអនុវិទ្យាល័យ ព្រះនរោត្តម។ ឪពុករបស់លោក សម​ រង្ស៊ីគឺលោកសម សារី​ ដែលជាស្ថាបនិក​កាសែត រាស្ត្រធិបតី និងគណបក្ស បង្រួបបង្រួមខ្មែរ ប្រជាធិបតេយ្យ ប្រកាន់​នយោបាយសេរី​របៀបលោកខាងលិច ដែលប្រឆាំងទៅនយោបាយ សម្ដេច​សីហនុ លោក សម សារី បានបាត់ខ្លួន​នៅឆ្នាំ ១៩៦៣ នៅក្នុងស្រុកលាវ។
            នៅអាយុ១៦ ឆ្នាំលោក​សម រង្ស៊ី បានបញ្ចប់ការសិក្សាមធ្យមសិក្សានៅភ្នំពេញ ហើយបានបន្តរការសិក្សានៅ​ប្រទេសបារាំង ផ្នែកខាងវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាសាស្រ្តនយោបាយ និង ពាណិជ្ជកម្ម។ លោកបានរៀបអាពាហិ៍ពិ​ពាហ៍នៅឆ្នាំ១៩៧១​ ជាមួយនាងជូឡុង សូមួរ៉ា ជាបុត្រីលោកឧត្តមសេនិយ ញ៉ឹក ជូឡុង សហការីដ៏ស្មោះស្ម័គ្ររបស់​សម្ដេច សីហនុ រហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់គាត់។ លោកសម រង្ស៊ីមានកូន ៣នាក់៖ ប្រុស ១នាក់ និងស្រី​២នាក់។
            តាមរយះចលនា ហ៊្វុនស៊ិនប៉ិច ដឹកនាំដោយ សម្ដេច​សីហនុ ដែលលោក​សម រង្ស៊ីបានចូលជាសមាជិកស​កម្មតាំងពីឆ្នាំ១៩៨១។ តាមរយះគណបក្ស​ ហ៊្វុនស៊ិនប៉ិច នេះទៀតលោកសម រង្ស៊ី បានចូលជាសមាជិក ឧត្តមក្រុម​ប្រឹក្សាជាតិកម្ពុជា(១៩៩២-៩៣) ហើយបានជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌល​ខេត្ត​សៀមរាប (ពីខែឧសភា ១៩៩៣) និងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (១៩៩៣-១៩៩៤)។ ប្រឆាំងទៅនឹងការ​កាប់ព្រៃឈើ ប្រឆាំងទៅនឹងអ្នកជំនួញធំៗ​ រកស៊ីមិនត្រឹមត្រូវនៅភ្នំពេញ។ ដោយសារតែសកម្មភាពរបស់គាត់នេះ​ហើយ​ បានជានៅឆ្នាំ១៩៩៥ លោក សម រង្ស៊ី បានបាត់តំណែងអស់រលីង គឺបាត់កៅអី រដ្ឋមន្ត្រី និងកៅអីតំណាង​រាស្ត្រ។
III-អំពីបាវចនា និមិត្តសញ្ញា រចនាសម្ព័ន្ធ និងជំហរគោលនយោបាយរបស់គណបក្ស សម រង្ស៊ី
១-បាវចនា របស់គណបក្ស


 


ចំពោះបាវចនា របស់គណបក្សសម រង្ស៊ី ដែលដូចបានបង្ហាញខាងលើ គឺមានន័យថាគណបក្សនេះប្រកាន់​យកនូវ សីលធម៌ សច្ចធម៌ និង យុត្តិធម៏។  ហើយថ្នាក់ដឹកនាំរបស់គណបក្សនេះតែងតែ លើកឡើងថា គណបក្ស​សម រង្ស៊ីជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជារាស្រ្តខ្មែរ។ ហើយបើតាមអ្វីដែលជាអត្ថន័យរបស់បាវចនានេះ គឺជាសក្ខី​ភាពបញ្ជាក់អោយឃើញថាគណបក្សប្រកាន់យកនូវ សីលធម៌ សច្ចធម៌ និង យុត្តិធម៌ក្នុងការអនុវត្តសកម្មភាពពី​ សំនាក់មន្ត្រីគ្រប់ជាន់ថ្នាក់របស់គណបក្ស។
                       ២-និមិត្តសញ្ញា របស់គណបក្ស



ចំពោះនិមិត្តសញ្ញារបស់គណបក្ស ដូចដែលមានបង្ហាញខាងលើនេះស្រាប់ គឺមានន័ថា ជាពន្លឺដែលបាន​ចាំងពីរាជាធានីភ្នំពេញ ចេញពីបេះដូងប្រជារាស្ត្រខ្មែរ ហើយភ្លើងទៀននេះជាទអ្វីដែលសបញ្ជាក់អោយឃើញពី​ភាពបរិសុទ្ធ និងបង្ហាញអោយឃើញពីភាពឈ្លាសវៃរបស់មេដឹកនាំ ក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំរបស់គណបក្សសម​រង្ស៊ី។ កាលដែលមិត្តសញ្ញានេះបានឆ្លុះបញ្ចាំងចេញពីបេះដូងប្រជា​រាស្រ្ត គឺមានន័យថា ជាការសបញ្ជាក់អោយ​ឃើញថាប្រជាជនការយល់ឃើញ និងស្គាល់អំពីអំណាចរបស់ខ្លួន និង​ប្រើប្រាស់អំណាចរបស់ខ្លួនប្រកបដោយ សីលធម៌ សច្ចធម៌ យុត្តិធម៌យ៉ាងមានការវៃឆ្លាត។ លើសពីនេះទៅទៀតនៅ​ពេលដែលប្រជាពលរដ្ឋខ្មែរ មានការយល់​ដឹង​ប្រកបដោយភាពភ្លឺស្វាងនេះហើយ ជាការជម្រុញអោយមានការពិចារ​ណាយ៉ាងត្រឹមត្រូវក្នុងការបោះឆ្នោតជ្រើស​ រើសតំណាងរបស់ខ្លួន។
៣-រចនាសម្ព័ន្ធ ដឹកនាំបក្ស
១-លោកប្រធាន សម រង្ស៊ី                                    ប្រធាន 
២-លោកអនុប្រធាន គង់ គាំ                                 អនុប្រធាន
៣-លោកស្រី កែ សុវណ្ណរតន៏                                អគ្គលេខាធិការ
៤-លោក ហុង សុខហួរ                                        អគ្គហេរញ្ញិក
៥-លោក ម៉ែន សុថាវរិន្រ្ទ                                      ស្នងការគណនេយ្យ
៦-លោកស្រី ជូឡុង សូមួរ៉ា                                   សមាជិក
៧-លោកស្រី មូរ សុខហួរ                                     សមាជិក
៨-លោក ជាម​ ច័ន្ទនី                                            សមាជិក
៩-លោក គួយ ប៊ុនរឿន                                        សមាជិក
១០-លោក គីមសួរ ភីរិទ្ធ                                       សមាជិក
១១-លោក ម៉ៅ មុន្នីវណ្ណ                                       សមាជិក           
១២-លោក ថាច់ សេដ្ឋា                                       សមាជិក
១៣-លោក សុន ឆ័យ                                          សមាជិក
១៤-លោក អេង ឆៃអ៊ាង                                       សមាជិក
១៥-លោក យឹម សុវណ្ណ                                       សមាជិក
-លោកប្រធាន សម រង្ស៊ី                                    តំណាងរាស្រ្តមណ្ឌលកំពង់ចាម   
២-លោក យន្ត​ ថារូ                                              តំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ
៣-លោក អេង ឆៃអ៊ាង                                         តំណាងរាស្រ្តមណ្ឌលបាត់ដំបង
៤-លោក ជីវ​ កត្តា                                                តំណាងរាស្រ្តមណ្ឌល បាត់ដំបង
៥-លោក ម៉ៅ មុន្នីវណ្ណ                                         តំណាងរាស្រ្តមណ្ឌលកំពង់ចាម
៦-លោក ជាម​ ច័ន្ទនី                                            តំណាងរាស្រ្តមណ្ឌលកំពង់ចាម
៧-លោកស្រី ថាក់​ ឡានី                                      តំណាងរាស្រ្តមណ្ឌលកំពង់ចាម
៨-លោក គីមសួរ ភីរិទ្ធ                                         តំណាងរាស្រ្តមណ្ឌលកំពង់ចាម
៩-លោក ឃី វណ្ណដេត                                         តំណាងរាស្រ្តមណ្ឌល កំពង់ឆ្នាំង
១០-លោក នុត រុំដួល                                          តំណាងរាស្រ្តមណ្ឌល កំពង់ស្ពឺ
១១-លោក ម៉ែន សុថាវរិន្រ្ទ                                   តំណាងរាស្រ្តមណ្ឌល កំពង់ធំ
១២-លោកស្រី មូរ សុខហួរ                                  តំណាងរាស្រ្តមណ្ឌល កំពត
១៣-លោក ចាន់​ ចេង                                          តំណាងរាស្រ្តមណ្ឌល កណ្ដាល
១៤-លោក ឃីម ​ឡាគី                                         តំណាងរាស្រ្តមណ្ឌល កណ្ដាល
១៥-លោក ពត ពៅ                                             តំណាងរាស្រ្តមណ្ឌល កណ្ដាល
១៦-លោក ឡុង រី                                               តំណាងរាស្រ្តមណ្ឌល ក្រចេះ
១៧-លោកស្រី ជូឡុង សូមួរ៉ា                                តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ
១៨-លោក យឹម​ សុវណ្ណ                                       តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ
១៩-លោក សុន ឆ័យ                                          តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ
២០-លោក ហូរ​ វ៉ាន់                                            តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ
២១-លោកស្រី លី ស្រីវីណា                                 តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ
២២-លោក ជា ប៉ូច                                             តំណាងរាស្រ្តមណ្ឌល ព្រៃវែង
២៣-លោក គង់​ បូរ៉ា                                            តំណាងរាស្រ្តមណ្ឌល ព្រៃវែង
២៤-លោក កែ សុវណ្ណរតន៏                                  តំណាងរាស្រ្តមណ្ឌល សៀមរាប
២៥-លោក គួយ ប៊ុនរឿន                                     តំណាងរាស្រ្តមណ្ឌល តាកែវ
២៦-លោក តុ វ៉ាន់ចាន់                                         តំណាងរាស្រ្តមណ្ឌល តាកែវ
-បទបញ្ជា ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃរចនាសម្ព័ន្ធគណបក្សមូលដ្ឋាន និងគណបក្សខេត្ត
ជំពូក១ រចនាសម្ព័ន្ធគណបក្សមូលដ្ឋាន
ប្រការ ១​៖ រចនាសម្ព័ន្ធគណបក្សមូលដ្ឋាន​ត្រូវបង្កើត និងរៀបចំឡើងដោយសមាជិកគណបក្សនៅមូលដ្ឋាន។ រចនាសម្ព័ន្ធគណបក្សមូលដ្ឋានមាន៖
            -ក្រុមប្រឹក្សាគណបក្សភូមិ
            -ក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់
            -ក្រុមប្រឹក្សាគណបក្សស្រុក-គណបក្សក្រុង។


ផ្នែកទី១  ក្រុមប្រឹក្សាគណបក្សភូមិ
ប្រការ ២៖ ក្រុមប្រឹក្សា​គណបក្សភូមិមានសមាជិកយ៉ាងតិចចំនួន៥រូប និងយ៉ាងច្រើនចំនួន១០រូបនៅក្នុងអាណត្តិ​ទី១។ សមាជិកក្រុមប្រឹក្សាគណបក្សភូមិ ជ្រើសតាំងដោយសមាជិកគណបក្សនៅក្នុងភូមិ តាមរយះការបោះឆ្នោត​សម្ងាត់​ ដោយសម្លេងប្រៀបផ្នែកតាមបញ្ជីសមាជិកគណបក្សនៅក្នុងភូមិ។ រៀងរាល់រយះ៣ឆ្នាំ​សមាជិកគណបក្ស​នៅនៅក្នុងភូមិនីមួយៗ អាជួបប្រជុំដើម្បីបោះឆ្នោតដកតួនាទីសមាសភាពក្រុមប្រឹក្សាគណបក្សភូមិ ឬជ្រើសតាំង​បន្ថែមសមាជិកក្រុមប្រឹក្សាគណបក្សភូមិ​ ក្នុងករណីដែលមានចំនួនសមាជិកគណបក្សនៅក្នុងភូមិនីមួយៗ កើនឡើង​យោងតាមសំនើររបស់ក្រុមប្រឹក្សាគណបក្សខេត្តសាមី។ ចំនួនសមាជិកក្រុមប្រឹក្សាភូមិ ដែលត្រូវជ្រើសតាំងបន្ថែម​សំរាប់ភូមិនីមួយៗ មិនត្រូវមានចំនួនលើសពី៥រូបឡើយ។ ក្នុងករណីពិសេស បើមានមតិមួយភាគបីនៃចំនួនសមា​ជិកនៅក្នុងភូមិ ស្នើរសុំដកសេចក្ដីទុកចិត្តប្រធាន ឬអនុប្រធានឬសមាជិកក្រុមប្រឹក្សាគណបក្សភូមិក្រុមប្រឹក្សាគណ​បក្សខេត្តសាមី មានភារកិច្ចធ្វើការស៊ើបអង្កេត ហយើអាចកោះប្រជុំសមាជិកគណបក្សនៅក្នងភូមិ ដើម្បីបោះឆ្នោត​សំដែងការទុកចិត្តប្រធានឬអនុប្រធាន​ ឬសមាជិកក្រុមប្រឹក្សាគណបក្សភូមិ តាមនីតិវិធីដែលបានកំណត់នៅក្នុងបទ​បញ្ជានេះ។
ប្រការ ៣៖ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងភូមិនីមួយៗ ដែលបានចូលជាសមាជិកគណបក្សជាផ្លូវការ (មានប័ណ្ណសមា​ជិក ឬបានដាក់ពាក្យសុំចូលជាសមាជិក) មានសិទ្ធិឈរឈ្មោះជាបេក្ខជននៃសមាជិកក្រុមប្រឹក្សាគណបក្សភូមិ និងមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាគណបក្សភូមិ។
ប្រការ ៤៖ ប្រធាន និងអនុប្រធានក្រុមប្រឹក្សាគណបក្សភូមិ ត្រូវបានជ្រើសរើសចេញពីបញ្ជីសមាជិកក្រុមប្រឹក្សា​គណបក្សភូមិ ដោយអ្នកដែលបានទទួលសម្លេងឆ្នោតច្រើនជាងគេ ជាប្រធាន ហើយអ្នកដែលបានទទួលសម្លេងបន្ត​បន្ទាប់ ជាអនុប្រធាន និងជាសមាជិក។ ប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាគណបក្សភូមិទទួលស្គាល់​ ដោយប្រធានក្រុមប្រឹក្សាគណបក្សខេត្តសាមី។
ប្រការ ៥​៖ ក្នុងករណីភូមិណាដែលការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាគណបក្សភូមិ មិនអាចប្រព្រឹត្តទៅបាន​ដោយ​មិនទានមានសមាជិកគណបក្ស ឬមានសមាជិកតិចជាង៥នាក់ប្រធានក្រុមប្រឹក្សាគណបក្សខេត្តសាមី ដោយសហ​ការជាមួយថ្នាក់ដឹកនាំគណបក្សថ្នាក់មូលដ្ឋាន និងប្រធានក្រុមទ្រទ្រង់ការថារគណបក្សប្រចាំស្រុក-ក្រុង រៀបចំការ​តែងតាំងជាបណ្ដោះអាសនុ្ននូវក្រុមប្រឹក្សាគណបក្សភូមិនោះ រយះពេល៦ខែម្ដងដើម្បីធានាដំនើរការនៃការប្រព្រិត្ត​ទៅរបស់គណបក្សភូមិ រហូតដល់ការបោះឆ្នោតអាចប្រព្រឹត្តទៅបាន។
ប្រការ ៦៖ ក្រុមប្រឹក្សាគណបក្សភូមិ មានតួនាទី និងភារកិច្ច​ដូចតទៅ៖
            -ពន្យល់ និងផ្ស្កព្វផ្សាយអំពីគោលនយោបាយ កម្មវិធីនយោបាយនិង សារនយោបាយរបស់គណបក្សអោយ​បានទូលំទូលាយ ដល់ប្រជាពលរដ្ឋក្នុងភូមិ
            -សិក្សស្វែងយល់ពីបញ្ហាកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយ
            -ពង្រីក​និងពង្រឹងបណ្ដាញគណបក្សនៅក្នុងភូមិអោយបានរឹងមាំ
            -ក្ដាប់ស្ថិតិប្រជាពលរដ្ឋនៅក្នុងភូមិអោយបានច្បាស់លាស់
            -ប្រមូលការគាំទ្រពីប្រជាពលរដ្ឋ និងជំរុញប្រជាពលរដ្ឋអោយចូលរួមក្នុងសកម្មភាពគណបក្ស
            -រៀបចំផែនការសកម្មភាពការងាររបស់ក្រុមប្រឹក្សាគណបក្សភូមិ
            -ចូលរួមបោះឆ្នោតជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ តាមសំណើរបស់ប្រធានក្រុមប្រឹក្សាគណបក្ស​ខេត្ត។
ប្រការ ៧៖ ប្រធានក្រុមប្រឹក្សាគណបក្សភូមិ មានភារកិច្ចដូចតទៅ ៖
            -ធានាដំណើរការនៃក្រុមប្រឹក្សាគណបក្សភូមិ អោយស្របតាមគោលការណ៍របស់គណបក្ស
            -កោះប្រជុំ និងដឹកនាំអង្គប្រជុំនៃក្រុមប្រឹក្សាគណបក្សភូមិ
            -អនុវត្តផែនការដែលគណបក្សប្រគល់ជូន
            -ធ្វើសេចក្ដីរាយការណ៍ស្ដីអំពីសកម្មភាពការងារគណបក្សនៅក្នុងភូមិ និងលើកសំណូមពរផ្សេងៗ​ជូនក្រុម​ប្រឹក្សាគណបក្សឃុំ-សង្កាតិ ឬថ្នាក់ដឹកនាំគណបក្ស។
អនុប្រធានក្រុមប្រឹក្សាគណបក្ស ជួយកិច្ចការប្រធាន និងទទួលភារកិច្ចតាមការកំណត់របស់ប្រធាន ហើយដឹកនាំការ​ងារជំនួសប្រធានក្នុងករណីប្រធានអវត្តមាន ឬមានធុរៈ។
ផ្នែកទី ២ ក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់
ប្រការ ៨៖ ក្រុមប្រឹក្សាឃុំ-សង្កាត់នីមួយៗ មានសមាជិកយ៉ាងតិចចំនួន១០​រូប និងយ៉ាងច្រើនចំនួន២២ រូប ដោយ​ផ្អែកទៅតាមចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ-សង្កាត់នីមួយៗ សំរាប់អាណត្តិទី១នេះ។ សមាជិកក្រុមប្រឹក្សា​គណបក្សភូមិទាំងឡាយនៅក្នុងឃុំ-សង្កាត់សាមី តាមរយះការបោះឆ្នោតសម្ងាត់ និងដោយមតិភាគច្រើនប្រៀប។ ក្នុងករណី ស្ថានការណ៍នយោបាយ តម្រូវអោយគណបក្សទទួលអ្នកគាំទ្រថ្មី ដើម្បីបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ​នៅកម្ពុជា អគ្គលេខាធិការបក្ស អាចតែងតាំងសមាជិកក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់បន្ថែម តាមសំណើរបស់​ប្រធានក្រុមប្រឹក្សាគណបក្សខេត្តសាមី។ រៀងរាល់៣ឆ្នាំ សមាជិកក្រុមប្រឹក្សាគណបក្សភូមិទាំងឡាយនៅក្នុងឃុំ-សង្កាត់សាមី អាចជួយប្រជុំ ដើម្បីធ្វើការបោះឆ្នោតដកតួនាទី ឬជ្រើសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ ក្នុងករណីដែលសមាជិកក្រុមប្រឹក្សាគណបក្សភូមិ នៅក្នុងឃុំ-សង្កាត់មានការកើនឡើង យោងតាមសំណើ​របស់ក្រុមប្រឹក្សាគណបក្សខេត្តសាមី។ ចំនួនសមាជិកក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ ដែលត្រូវជ្រើសតាំងបន្ថែម​សម្រាប់ឃុំ-សង្កាត់នីមួយៗ មិនត្រូវមានចំនួនលើសពីប្រាំរូបឡើយ។ សមាជិកក្រុមប្រឹក្សាគណបក្សភូមិ និងសមាជិកគណបក្សរស់នៅក្នុងឃុំ-សង្កាត់សាមី (ដែលបានចូមជាសមាជិកគណបក្ស រយះពេលយ៉ាងតិច៦ខែ)​មានសិទ្ធដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជន នៃសមាជិកក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់។ ទំរង់បែបបទនៃពាក្យសុំ​ឈរឈ្មោះ កំណត់ដោយអគ្គលេខាធិការគណបក្ស។
ប្រការ ៩៖ ក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ បង្កើតគណៈកម្មការអចិន្ត្រៃយ៍ ដើម្បីដឹកនាំ ចាត់ចែង និងអនុវត្តកិច្ចការ​ប្រចាំថ្ងៃរបស់គណបក្សឃុំ-សង្កាត់សាមី។ ណៈកម្មការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាឃុំ-សង្កាត់ មានប្រធាន អនុប្រធាន​លេខាធិការ និង ហេរញ្ញិក។
ប្រការ ១០៖  ក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់នីមួយៗ ត្រូវបានជ្រើសតាំងដោយសមាជិតក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់សាមី តាមរយះការបោះឆ្នោតសម្ងាត់ដោយសម្លេងភាគច្រើនដាច់ខាត នៃសមាជិកក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ទាំងអស់សម្រាប់អាណត្តិ៣ឆ្នាំ។ អាណត្តិរបស់ប្រធាក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ត្រូវបញ្ចប់នៅពេលប្រ​ ធានថ្មីមកជំនួស។ អនុប្រធាន លេខា និងហេរញ្ញិក នៃក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ ដែលមានអាណត្តិត្រូវចប់ជា​​មួយនឹងអាណត្តិរបស់ប្រធានក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់។
ប្រការ ១២៖ មតិមួយភាគបីនៃចំនួនសមាជិកក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ មានសិទ្ធិធ្វើញត្តិមកគណៈកម្មការ​អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគណបក្សខេត្ត ដើម្បីសុំដកសេចក្ដីទុកចិត្តពីប្រធានក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់។ គណ​កម្មការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាខេត្ត មានភារកិច្ចធ្វើការស៊ើបអង្កេតលើញត្តិនេះ។ បើញត្តិនេះឥតមានក្លែងបន្លំ ហើយមានមូលដ្ឋាន​ និងមូលហេតុច្បាស់លាស់ គណៈកម្មការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគណបក្សខេត្ត ដោយមានការ​យល់ព្រមពីអគ្គលេខាធិការបក្ស រៀបចំការបោះឆ្នោតសម្តែងការទុកចិត្ត ចំពោះប្រធានក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់​ តាមនីតិវិធីដែលបានកំនត់នៅក្នុងបទបញត្តិនេះ។
ប្រការ ១៣៖ ក្រុមប្រឹក្សាឃុំ សង្កាត់ មានតួនាទី និងភារកិច្ច ដូចតទៅ៖
-អនុវត្តទិសដៅ និងភារកិច្ចដែលគណបក្សប្រគល់ជូន
-ធានាការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់
-ពង្រីក និងពង្រឹងបណ្ដាញគណបក្សនៅក្នុងភូមិ ឃុំ សង្កាត់សាមី អោយបានរឹងមាំ
-ផ្សព្វផ្សាយអោយបានទូលំទូលាយនៅក្នុងមូលដ្ឋានរបស់ខ្លួន នូវគោយនយោបាយ កម្មវិធីនយោបាយ សេចក្ដី​សម្រេច និងសេចក្តីណេនាំនានារបស់គណបក្ស
-កំនត់ប្រាក់ភាគទានសម្រាប់អោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បង់ប្រចាំខែ
-ចូលរួមបោះឆ្នោតជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ តាមសំនើរបស់ប្រធានក្រមប្រឹក្សាគណបក្សខេត្ត។
ប្រការ ១៤៖ គណៈកម្មការអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ អាចបង្កើតក្រុមការងារផ្សេងៗ ដើម្បីជាជំ​នួយដូចជាក្រុមការងារបណ្ដាញ ក្រុមការថារពត៍មាន ឃោសនា និងផ្សព្វផ្សាយ -ល-។
ប្រការ ១៥៖ ប្រធានក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ មានភារកិច្ច និងកាតព្វកិច្ចដូចតទៅៈ
-ធានាដំណើរការនៃក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ អោយស្របតាមគោលការណ៍របស់គណបក្ស
-កោះប្រជុំនិងដឹកនាំអង្គប្រជុំនៃក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់
-អនុវត្តផែនការដែលគណបក្សប្រគល់ជូន
-ជួយរៀបចំនិងទ្រទ្រងដំណើរការនៃចលនាយុវជន សម រង្ស៊ី និងចលនាស្រ្តីជាតិខ្មែរនៅក្នុងឃុំ សង្កាត់សាមី
-ធ្វើរបាយការណ៍ស្ដីអំពីសកម្មភាពការងារគណបក្សនៅក្នុងឃុំ សង្កាត់និង លើកសំនូមពរផ្សេងៗ ជូនក្រុមប្រឹក្សា​គណបក្ស ក្រុង -ស្រុក និងថ្នាក់ដឹកនាំបក្ស
-ចូលរួមបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្រ្តសំរាប់មណ្ឌលខេត្តសាមីតាមសំណើរបស់គណៈកម្មាធិការអចិ​ន្ត្រៃយ៍គណបក្ស។
ប្រការ ១៦៖ អនុប្រធាន លេខធិការ និងហេរញ្ញិកនៃក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ ជួយកិច្ចការប្រធាន និងទទួល​ភារកិច្ចតាមការកំណត់របស់ប្រធាន។ អនុប្រធានមួយរូបដឹកនាំការងារជំនួសប្រធានតាមការប្រគល់សិទ្ធិក្នុងករណី​ ប្រធានអវត្តមាន ឬមានធុរៈ។
ប្រការ ១៧៖ ក្រុមប្រឹក្សាណគបក្សឃុំ សង្កាត់ ត្រូវជួបប្រជុំគ្នាយ៉ាងតិចមួយខែម្ដង ដោយមានការចូលរួមពីប្រធាន​ក្រុមប្រឹក្សាគណបក្សភូមិ ក្នុងឃុំ សង្កាត់សាមី ដើម្បីពិនិត្យវាយតម្លៃសកម្មភាពការងារនៃក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ និងកំណត់ផែនការការងារសំរាប់ ពេលខាងមុខ។ ក្នុងករណីពិសេស ក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ ធាចប្រជុំវិសាមញ្ញតាមការអញ្ញើញរបសប្រធាន ឬតាមសំណើមួយភាគបីនៃសមាជិករបស់ខ្លួន។ ការប្រជុំក្រុមប្រឹក្ស​គណបក្សឃុំ សង្កាត់ ឬអនុប្រធានតាមការប្រគល់សិទ្ធិពីប្រធាន។
ផ្នែកទី ៣ ក្រុមប្រឹក្សាគណបក្សស្រុក-ក្រុង
ប្រការ ១៨៖ ក្រុមប្រឹក្សាគណបក្សស្រុក ក្រុងនីមួយៗ មានសមាជិកយ៉ាងច្រើនចំនួន ២៥រូបសំរាប់អាណត្តិទី១នេះ​សមាជិកក្រុមប្រឹក្សាស្រុក ក្រុងជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ទាំងឡាយ នៅក្នុងស្រុក ក្រុងសាមី តាមរយះការបោះឆ្នោតសម្ងាត់ និងដោយមតិភាគច្រើប្រៀប។ ក្នុងករណីស្ថានការណ៍នយោបាយតម្រូវឲ្យ​គណបក្សទទួលអ្នកគាំទ្រថ្មី ដើម្បីបង្រួបបង្រួមអ្នកប្រជាធិបតេយ្យនៅកម្ពុជា អគ្គលេខាធិការគណបក្ស អាចតែង​តាំងសមាជិកក្រុមប្រឹក្សាស្រុក ក្រុងបន្ថែម តាមសំណើប្រធានក្រុមប្រឹក្សាគណបក្សខេត្តសាមី។ រៀងរាល់រយះពេល​៣ឆ្នាំសមាជិកក្រុមប្រឹក្សាឃុំ​ សង្កាត់ទាំងឡាយនៅក្នុងស្រុក ក្រុងសាមីអាចជួបប្រជុំដើម្បីដកតួនាទី ឬជ្រើសតាំង​បន្ថែមសមាជិកក្រុមប្រឹក្សាស្រុក ក្រុងក្នុងករណីដែលមានសមាជិកក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់នៅក្នុងស្រុក ក្រុងសាមីកើនឡើង យោងតាមសំណើរបស់ប្រធានក្រុមប្រឹក្សាគណបក្សខេត្តបន្ទាប់ពីមានការពិភាក្សាជាមួយអគ្គ ​លេខាធិការបក្ស។ ចំនួនសមាជិកក្រុមប្រឹក្សាគណបក្ស ក្រុង ដែលត្រូវជ្រើសតាំងបន្ថែម មិនត្រូវមានចំនួនលើសពី​៥រូបឡើយ។ សមាជិកក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់និងសមាជិកគណបក្សរស់នៅក្នុងស្រុក ក្រុងសាមី ដែលបាន​ចូលជាសមាជិកគណបក្សរយះពេលយ៉ាងតិចមួយឆ្នាំ​ មានសិទ្ធិដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជន នៃសមាជិកក្រុម​ប្រឹក្សាគណបក្សស្រុក ក្រុង។ ទំរង់បែបបទនៃពាក្យសំឈរឈ្មោះកំណត់ដោយអគ្គលេខាធិការបក្ស។
ប្រការ ១៩៖ ក្រុមប្រឹក្សាគណបក្សស្រុក ក្រុង បង្កើតគណ៖កម្មការអចិន្ត្រៃយ៍ ដើម្បីដឹកនាំចាត់ចែង និងអនុវត្តកិច្ច​ការប្រចាំថ្ងៃរបស់គណបក្សស្រុក ក្រុង មានប្រធាន អនុប្រធាន លេខាធិការ និងហេរញ្ញិក។
ប្រការ ២០៖ ប្រធានក្រុមប្រឹក្សាស្រុក ក្រុង ត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុង តាម​រយះការបោះឆ្នោតសម្ងាត់ ដោយសម្លេងភាគច្រើនដាច់ខាត នៃសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុងទាំងអស់​សំរាប់អាណត្តិ៣ឆ្នាំ។ អាណត្តិរបស់ប្រធានក្រុមប្រឹក្សាគណបក្សស្រុក ក្រុង​ត្រូវបញ្ចប់នៅពេលប្រធានថ្មីមកជំនួស។​អនុប្រធាន លេខាធិការ និងហេរញ្ញិកនៃក្រុមប្រឹក្សាគណបក្សស្រុក ក្រុងត្រូវបានជ្រើសរើសដោយប្រធានក្រុមប្រឹក្សា​គណបក្សស្រុក ក្រុងដែលមានអាណត្តិត្រូវចប់ជាមួយនឹងអាណត្តិរបស់ប្រធានក្រុមប្រឹក្សាគណបក្សស្រុក ក្រុង។
ប្រការ ២១៖ ប្រធាន អនុប្រធាន លេខាធិការ ហេរញ្ញិក និងសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុង ទទួលស្គាល់​ដោយអគ្គលេខាធិការគណបក្ស តាមសំណើរបស់ប្រធានក្រុមប្រឹក្សាគណបក្សខេត្តសាមី។
ប្រការ ២២៖ មតិមួយភាគបីនៃចំនួនសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុង មានសិទ្ធិធ្វើញត្តិមកគណៈកម្មការ​អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគណបក្សខេត្ត ដើម្បីសុំដកសេចក្ដីទុកចិត្តពីប្រធានក្រុមប្រឹក្សាគណបក្សស្រុក ក្រុង។ គណ​កម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគណបក្សខេត្ត មានភារកិច្ចធ្វើការស៊ើបអង្កេតលើញត្តិនេះ។ បើញត្តិនេះឥតមាន​ក្លែងបន្លំ ហើយមានមួលដ្ឋាន និងមូលហេតុច្បាស់លាស់ គណៈកម្មការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគណបក្សខេត្ត ដោយបាមការយល់ព្រមពីអគ្គលេខាធិការគណបក្ស រៀបចំការបោះឆ្នោតសម្ដែងការទុកចិត្តចំពោះប្រធានក្រុម​ប្រឹក្សាគណបក្សស្រុក ក្រុង តាមនីតិវិធីដែលបានកំណត់នៅក្នុងបទបញ្ជានេះ។
ប្រការ ២៣៖ ក្រុមប្រឹក្សាគណបក្សស្រុក ក្រុងមានតួនាទី និងភារកិច្ចដូចតទៅ៖
-អនុវត្តទិសដៅ និងភារកិច្ចដែលគណបក្សប្រគល់ជូន
-ធានាការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាគណបក្សស្រុក ក្រុងសាមីអោយបានរឹងមាំ
-ផ្សព្វផ្សាយអោយបានទូលំទូលាយនៅក្នុងមូលដ្ឋានរបស់ខ្លួន នូវគោលនយោបាយកម្មវិធីនយោបាយ សេក្ដីសម្រេច និងសេចក្ដីណែនាំនានារបស់គណបក្ស
-តាមដាន ប្រមូល និងផ្ដល់ពត៍មានដែលទាក់ទងនឹងផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មកថ្នាក់​ដឹកនាំគណបក្ស
-សហការជាមួយក្រុមទ្រទ្រង់ការងារគណបក្សប្រចាំស្រុក ក្រុងដើម្បីនានាអោយការងារគណបក្សនៅក្នុងស្រុក​ ក្រុង​មានការរីកចំរើន និងទទួបានជោគជ័យនៅក្នុងពេលបោះឆ្នោត
-កំណត់ប្រាក់ភាគទាន សំរាប់អោយសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុងបង់ប្រចាំខែ
-ជួយរៀបចំ និងទ្រទ្រង់ដំណើរការនៃចលនាយុវជន សម រង្ស៊ី និងចលនាស្ត្រីជាតិខ្មែរនៅក្នុងស្រុក ក្រុងសាមី
-លើសំនូមពរសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំគណបក្ស ដើម្បីជួយណែនាំអំពីរបៀបរបបធ្វើការងារ អោយមានប្រសិទ្ធ​ភាព
-តាមដាន និងត្រួតពិនិត្យសកម្មភាពការងាររបស់ក្រុមប្រឹក្សាគណបក្សភូមិ ឃុំ សង្កាត់ និងវាយតម្លៃលើរាល់ការអនុ​វត្តន៍ការងាររបស់ក្រុមប្រឹក្សាឃុំ​ សង្កាត់ និងសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុងសាមី
-ផ្សព្វផ្សាយផែនការសកម្មភាពការងាររបស់គណបក្ស និងសភាពការណ៍ផ្សេងៗ ដល់ក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់អោយបានទាន់ពេលវេលា
-ចូលរួមបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្រ្ត ក្នុងមណ្ឌលខេត្តសាមីតាមសំណើរបស់គណៈកម្មាធិការអចិ​ន្ត្រៃយ៍គណបក្ស។
ប្រការ ២៤៖ ប្រធានក្រុមប្រឹក្សាគណបក្សស្រុក ក្រុង មានភារកិច្ច និងកាតព្វកិច្ចដូចតទៅៈ
-ធានាដំណើរការនៃក្រុមប្រឹក្សាគណបក្សស្រុក ក្រុង អោយស្របតាមគោលការណ៍របស់គណបក្ស
-កោះប្រជុំ និងដឹកនាំអង្គប្រជុំនៃក្រុមប្រឹក្សាណបក្សស្រុក ក្រុង
-អនុវត្តផែនការដែលគណបក្សប្រគល់ជូន
-ធ្វើរបាយការណ៍ស្ដីអំពីសកម្មភាពការងារគណបក្សនៅក្នុងស្រុក ក្រុង និងលើកសំនូមពរផ្សេងៗ ជូនក្រុមប្រឹក្សា​គណបក្សខេត្ត និងថ្នាក់ដឹកនាំគណបក្ស
-បញ្ជាចំណាយទៅតាមផែនការ និងតាមការចាំចាប់របស់ក្រុមប្រឹក្សាគណបក្សស្រុក ក្រុង។
ប្រការ ២៦៖ អនុប្រធាន លេខាធិការ និងហេរញ្ញិកនៃក្រុមប្រឹក្សាគណបក្សស្រុក ក្រុង ជួយកិច្ចការប្រធាន និង​ទទួល​ភារកិច្ចតាមការកំណត់របស់ប្រធាន។ អនុប្រធានមួយរូបដឹកនាំការងារជំនួសប្រធានតាមការប្រគល់សិទ្ធិ ក្នុង​ករណីប្រធានអវត្តមាន ឬមានធុរៈ។
ប្រការ ​២៧៖ ក្រុមប្រឹក្សាគណបក្ស​ស្រុក ក្រុង ត្រូវជួបប្រជុំគ្នាយ៉ាងតិចបីខែម្ដង ដោយមានការចូលរួមពីប្រធានក្រុម​ប្រឹក្សាគណបក្សឃុំ សង្កាត់ទាំងឡាយ នៅក្នុងស្រុក ក្រុងសាមីដើម្បីពិនិត្យវាយតម្លៃសកម្មភាពការងារនៃក្រុមប្រឹក្សា​គណបក្សស្រុក ក្រុង និងស្ថានការណ៍ទូទៅនៅក្នុងស្រុក ក្រុង និងកំណត់ផែនការការងារសំរាប់ពេលខាងមុខ។ក្នុង​ករណីពិសេស ក្រុមប្រឹក្សាគណបក្សស្រុក ក្រុង អាចប្រជុំវិសាមញ្ញតាមការអញ្ជើញរបស់ប្រធានឬ តាមសំណើមួយ​ភាគបីនៃសមាជិករបស់ខ្លួន។ ការប្រជុំក្រុមប្រឹក្សាគណបក្សស្រុក ក្រុង ត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធា​នក្រុមប្រឹក្សាគណបក្សស្រុក ក្រុង ឬអនុប្រធានតាមការប្រគល់សិទ្ធិពីប្រធាន។
ប្រការ ២៨៖ ក្នុងករណីសមាជិកក្រុមប្រឹក្សាគណបក្សភូមិរូបណា ត្រូវបានជាប់ឆ្នោតជាសមាជិក សមាជិកក្រុម​ប្រឹក្សាគណបក្សឃុំ សង្កាត់ ហើយបានជាប់ឆ្នោតបន្តជាសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុង សមាជិករូបនោះ​ត្រូវលាលែងពីតួនាទីដើមរបស់ខ្លួន នៅថ្នាក់ ភូមិ និងឃុំ-សង្កាត់។
ប្រការ ២៩៖ សមាជិកក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ និងសមាជិកក្រុមប្រឹក្សាគណបក្ស​ស្រុក ក្រុង បាត់បង់សមាជិកភាពរបស់ខ្លួនដោយ ៖
-មរណភាព
-ការសុំលាលែង
-ការផ្លាស់ទីលំនៅចេញពីភូមិ ឬឃុំ សង្កាត់ ឬស្រុក ក្រុង
-បោះបង់ចោលការងារដោយពុំមានដំណឹងរយះពេលលើសពីបីខែ
-ការលុបឈ្មោះចេញពីបញ្ជីសមាជិកគណបក្ស។ ករណីនេះ ក្រុមប្រឹក្សាគណបក្សខេត្ត ដោយមានការយល់ព្រមពី​អគ្គលេខាធិការគណបក្ស អាចរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណបក្សភូមិ សមាជិកក្រុម​ប្រឹក្សាគណបក្សឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាគណបក្សស្រុក-ក្រុងជំនួសសមាជិកចាស់ ដែលបាត់បង់សមា​ជិកភាពរបស់ខ្លួន។
ជំពូក ២ ក្រុមប្រឹក្សាគណបក្សខេត្ត
ប្រការ ៣០ ថ្មី៖ ក្រុមប្រឹក្សាគណបក្សខេត្តនីមួយៗ មានសមាជិកយ៉ាងតិច១០រូប ដែលសមាជិកមួយចំនួន ជា​តំណាងអោយគណបក្សស្រុក ក្រុង (ស្រុក-ក្រុង​នីមួយៗ មានតំណាងចំនួនមួយរូប ទៅបីរូប តាមចំនួនប្រជាពល​រដ្ឋនៃស្រុក-ក្រុងនោះ) ជ្រើសតាំងដោយប្រធានក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ និងសមាជិកក្រុមប្រឹក្សាគណបក្ស​ស្រុក-ក្រុងនីមួយៗ ហើយសមាជិកមួយចំនួនទៀតជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាគណបក្សស្រុក-ក្រុងទាំង ​ឡាយនៃខេត្តសាមី។ ចំនួនសមាជិកក្រុមប្រឹក្សាគណបក្សខេត្តដែលជាតំណាងគណបក្សស្រុក-ក្រុង មិនត្រូវអោយ​មានចំនួនស្មើ ឬច្រើនជាងចំនួន សមាជិកក្រុមប្រឹក្សាខេត្ត ដែលជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាគណបក្ស​ ស្រុក-ក្រុងទាំងឡាយនៃខេត្តសាមីនោះទេ។ ការជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណបក្សខេត្ត ប្រព្រឹត្តទៅតាមរយះ​ការបោះឆ្នោតសម្ងាត់ដោយសម្លេងប្រៀប។ ក្នុងករណីស្ថានការណ៍នយោបាយតម្រូវអោយគណបក្សទទួលអ្នកគាំទ្រ​ថ្មី ដើម្បីបង្រួមបង្រួមអ្នកប្រជាធិបតេយ្យនៅកម្ពុជា ប្រធានគណបក្ស អាចតែងតាំងសមាជិកក្រុមប្រឹក្សាគណបក្ស​ខេត្តបន្ថែម តាមសំណើប្រធានក្រុមប្រឹក្សាគណបក្សខេត្តសាមី និងអគ្គលេខាធិការបក្ស។ រៀងរាល់រហួពេល៣ឆ្នាំ​ ប្រធានក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់នឹងសមាជិកក្រុមប្រឹក្សាគណបក្សស្រុក-ក្រុងទាំងឡាយនៃខេត្តសាមី អាច​ជួបប្រជុំដើម្បីបោះឆ្នោតដកតួនាទី ឬជ្រើសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាគណបក្សខេត្តតាមសំណើរបស់គណៈ​ កម្មាធិការអចិន្ត្រៃយ៍បក្ស។ ចំនួនសមាជិកក្រុមប្រឹក្សាខេត្ត ដែលត្រូវជ្រើសតាំងបន្ថែមមិនត្រូវមានចំនួនលើសពី១០​រូបឡើយ។ សមាជិកគណបក្ស ដែលមានចំណងឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាគណបក្សខេត្ត ត្រូវដាក់​ពាក្យសុំមកគណកម្មាធិការអចិន្ត្រៃយ៍គណបក្ស តាមរយះអគ្គលេខាធិការគណបក្ស។​ ទំរង់បែបបទនៃពាក្យសុំកំនត់​ដោយអគ្គលេខាធិការបក្ស។
ប្រការ ៣១៖ ក្រុមប្រឹក្សាគណបក្សខេត្ត បង្កើតគណៈកម្មការអចិន្ត្រៃយ៍ ដើម្បីដឹកនាំ ចាត់ចែង និងអនុវត្តកិច្ចការប្រ​ចាំថ្ងៃរបស់គណបក្សខេត្ត។ គណៈកម្មការអចិន្ត្រៃយ៍នៃក្រុមបប្រឹក្សាគណបក្សខេត្តមាន៖
-ប្រធាន
-អនុប្រធាន២រូប ដែល១រូបទទួលបន្ទុកជាប្រធនទីស្នាក់ការគណបក្សខេត្ត
-លេខាធិការ
-ហេរញ្ញិក និង
-ស្នងការគណនេយ្យ។
ប្រការ ៣៣៖ ប្រធានក្រុមប្រឹក្សាគណបក្សខេត្ត ត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាគណបក្សខេត្ត សមា​ជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុង និងប្រធានក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់នៅក្នុងខេត្តសាមី តាមរយះការ​បោះឆ្នោតសម្ងាត់ដោយសម្លេងភាគច្រើនដាច់ខាត នៃអ្នកមានសិទ្ធិបោះឆ្នោតសម្រាប់អាណត្តិ៣ឆ្នាំ។ អាណត្តិរបស់​ប្រធានក្រុមប្រឹក្សាគណបក្សខេត្ត ត្រូវបញ្ចប់នៅពេលប្រធានថ្មីមកជំនួស។ នៅក្នុងអាណត្តិនីមួយៗ ដើម្បីធានានិរន្តរ៍​ភាពនិងប្រសិទ្ធភាពការថារគណបក្សខេត្តនីមួយៗ ប្រធានគណបក្ស ដោយពិគ្រោះយោបល់ជាមួយគណកម្មាធិការ​អចិន្រ្តៃយ៍គណបក្ស អាចផ្លាស់ប្ដូរប្រធានក្រុមប្រឹក្សាគណបក្សខេត្ត ដោយតែងតាំងប្រធានក្រុមប្រឹក្សាគណបក្សខេត្ត​ ថ្មីជំនួសប្រធានក្រុមប្រឹក្សាគណបក្សខេត្តចាស់ទៅតាមស្ថានការណ៍ជាក់ស្ដែងរហូតដល់ចប់អាណត្តដែលបានកំនត់ ​ពីមុន។ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស មានភារកិច្ចធ្វើសេចក្ដីណែនាំអំពីនីតិវិធី និងបែបបទសំរាប់ការបោះ​ឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណបក្សខេត្ត។
ប្រការ ៣៤៖ អនុប្រធាន លេខាធិការ និងហេរញ្ញិក នៃក្រមប្រឹក្សាគណបក្សខេត្ត ត្រូវបនជ្រើតាំងដោយប្រធានក្រុម​ប្រឹក្សាគណបក្សខេត្តុ។ ស្នងការគណនេយ្យនៃក្រុមប្រឹក្សាគណបក្សខេត្តត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹ ​ក្សា គណបក្សខេត្តតាមរយះការបោះឆ្នោតសម្ងាត់ ដោយសម្លេងភាគច្រើនដាច់ខាត នៃសមាជិកទាំងអស់។​អាណត្តិ​របស់អនុប្រធាន លេខាធិការ ហេរញ្ញិក និងស្នងការគណនេយ្យត្រូវចប់ជាមួយនឹងអាណត្តិរបស់ប្រធានក្រុមប្រឹក្សា​ គណបក្សខេត្ត។
មាត្រា ៣៤៖ ប្រធាន អនុប្រធាន លេខាធិការ ហេរញ្ញិក ស្នងការគណនេយ្យ និងសមាជិក នៃក្រុមប្រឹក្សាគណបក្ស​ខេត្ត ត្រូវទទួលស្គាល់ដោយប្រធានគណបក្ស តាមសំណើរបស់អគ្គលេខាធិការគណបក្ស។
ប្រការ ៣៦៖ មតិមួយភាគបី នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាគណបក្សខេត្ត មានសិទ្ធិ​ធ្វើញត្តិមកក្រុមប្រឹក្សាវាយតម្លៃ និងវិន័យរបស់គណបក្ស ដើម្បីសុំដកសេចក្ដីទុកចិត្តពីប្រធានក្រុមប្រឹក្សាខេត្ត ឬពី​ស្នងការគណនេយ្យនៃក្រុមគណបក្សខេត្ត។ ក្រុមប្រឹក្សាវាតតម្លៃ និងវិន័យមានភារកិច្ចធ្វើការស៊ើបអង្កេតលើញត្តិនេះ​បើញត្តិនេះឥតមានក្លែងបន្លំ ហើយមានមូលដ្ឋាន និងមូលហេតុច្បាស់លាស់ ក្រុមប្រឹក្សាវាយតម្លៃ និងវិន័យ ស្នើទៅ​គណកម្មាធិការអចិន្ត្រៃយ៍គណបក្ស អោយរៀបចំការបោះឆ្នោតសំដែថការទុកចិត្ត ចំពោះប្រធានក្រុមប្រឹក្សាគណ​បក្សខេត្ត ឬ ស្នងការគណនេយ្យនៃក្រុមប្រឹក្សាគណបក្សខេត្ត តាមនីតិវិធីដែលបានកំណត់នៅក្នុងបទបញ្ជានេះ។
ប្រការ ៣៧៖ ក្រុមប្រឹក្សាគណបក្សខេត្ត មានតួនាទី និងភារកិច្ច ដូចតទៅ៖
-អនុវត្តគោលដៅដែលគណបក្សប្រគល់ជូន
-ធានាការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាគណបក្សខេត្ត អោយមានប្រសិទ្ធិភាព
-រៀបចំផែនការរយះពេលខ្លី រយះពេលមធ្យម និងរយះពេលវែងសំរាប់ខេត្តសាមី
-ស្វែងរកថវិការតាមវិធីស្របច្បាប់ បន្ថែមពីលើថវិកាដែលសមាជិកម្នាក់ៗ បានបង់ដើម្បីទ្រទ្រង់ និងធានាសកម្មភាព​​របស់គណបក្សខេត្តនីមួយៗអោយ ដំនើរការល្អប្រសើរ
-ពង្រីក និងពង្រឹងបណ្ដាញ​ និងរចនាសម្ព័ន្ធគណបក្សពីថ្នាក់ខេត្ត ស្រុក-ក្រុង ឃុំ-សង្កាត់ រហូតដល់ភូមិអោយកាន់​តែរឹងមាំ
-សិក្សា និងស្វែងយល់អំពីសកម្មភាព និងបុគ្គលិកលក្ខណៈរបស់សកម្មជនតាមខេត្ត និងស្វែងរកបេក្ខជនមេឃុំ-ចៅ​សង្កាត់ ដែលមានលក្ខណសម្បត្តិស្របតាមឆន្ទៈប្រជារាស្រ្តមូលដ្ឋាន
-សិក្សា ស្រាវជ្រាវ អំពីសក្ខណៈនៃការបោះឆ្នោតមុនៗ ដើម្បីជាបទពីសោធន៍ សំរាប់ការបោះឆ្នោតលើកក្រោយ
-រៀបចំសមាជគណបក្សខេត្ត តាមសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បក្ស
-ចូលរួមបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្រ្ត​ ក្នុងមណ្ឌលខេត្តសាមី តាមសំណើរបស់ គណៈកម្មាធិការអចិ ន្ត្រៃយ៍បក្ស។
ប្រការ ៣៨៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគណបក្សខេត្ត ត្រូវមានទីស្នាក់ការរបស់ខ្លួនដែលជាទីស្នាក់​ការខេត្ត ហើយមានការិយាល័យរដ្ឋបាល និងបណ្ដាញការិយាល័យទំនាក់ទំនងសាធារណៈ និងការិយាល័យសេវា​កម្ម ដើម្បីសម្រួលដល់ដំណើរការគណបក្សខេត្ត។ ការិយាល័យនីមួយៗ ដឹកនាំដោយប្រធានមួយរូប និងអមដោយ​អនុប្រធានមួយចំនួន​ ដែលតែងតាំងដោយប្រធានក្រុមប្រឹក្សាគណបក្សខេត្ត។
ប្រការ ៣៩៖ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាគណបក្សខេត្ត មានភារកិច្ចដូចតទៅ៖
-ដឹកនាំ និងត្រួតពិនិត្យការងារប្រចាំថ្ងៃនៃគណបក្សខេត្ត
-ដោះស្រាយការងារគណបក្សប្រចាំថ្ងៃនៅក្នុងខេត្ត
-លើកគម្រោយថវិការបស់គណបក្សខេត្តសាមី ដាក់ជូនក្រុមប្រឹក្សាគណបក្សខេត្តអនុម័ត
-ជួយជាមតិក្នុងការគ្រប់គ្រង និងដឹកនាំការងារប្រចាំថ្ងៃ ដល់ប្រធានក្រុមប្រឹក្សាគណបក្សខេត្ត
-ជួយរៀបចំ និងទ្រទ្រង់ដំណើរការនៃចលនាយុវជន សម រង្ស៊ី និងចលនាស្ត្រី ជាត់ខ្មែរនៅក្នុងខេត្តសាមី។
ប្រការ ៤០៖ ប្រធានក្រុមប្រឹក្សាខេត្ត មានភារកិច្ចដូចតទៅ៖
-ធានាដំណើរការនៃទីស្នាក់ការគណបក្សខេត្ត
-ធានាការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាគណបក្សខេត្ត អោយស្របតាមលិខិតបទដ្ឋាននានារបស់គណបក្ស
-គ្រប់គ្រង និងដឹកនាំការងារប្រចាំថ្ងៃរបស់គណបក្សខេត្ត
-អនុវត្តផែនការការងារដែលក្រុប្រឹក្សាគណបក្សខេត្តបានកំណត់
-រៀបចំរបាយការណ៍ប្រចាំខែ រួមទាំងចំណូល-ចំណាយថវិកា និងលើកសំណូមពរផ្សេងៗ ជូនអគ្គលេខាធិការគណ​បក្ស
-បញ្ជាចំណាយតាមការសំរេចរបស់ក្រុមប្រឹក្សាគណបក្សខេត្ត។
ប្រការ ៤១៖ អនុប្រធាន លេខាធិការ និងហេរញ្ញិក នៃក្រុមប្រឹក្សាគណបក្សខេត្ត ជួយកិច្ចការប្រធាន និងទទួលភារ​កិច្ចតាមការកំណត់របស់ប្រធាន។ អនុប្រធានមួយរូបអាចដឹកនាំការងារជំនួសប្រធានបានតាមការប្រគល់សិទ្ធិ ក្នុង​ការប្រគល់សិទ្ធិ ក្នុងករណីប្រធានអវត្តមាន ឬមានធុរៈ។
ប្រការ ៤២៖ ស្នងការគណនេយ្យ មានភារកិច្ច៖
-ត្រួតពិនិត្យលើរាល់បញ្ជី ចំណូល-ចំណាយនៃក្រុមប្រឹក្សាគណបក្សខេត្ត
-វាយតម្លៃចំពោះរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ហើយរាយការណ៍ជូនក្រុមប្រឹក្សាគណបក្សខេត្តសាមី។
ប្រការ ៤៣៖ ប្រធានក្រុមប្រឹក្សាគណបក្សខេត្ត ពិភាក្សាជាមួយអគ្គលេខាធិការគណបក្សបង្កើតក្រុមបទ្រទ្រង់ការ​ ងារគណបក្សប្រចាំស្រុក-ក្រុង ឬឃុំ-សង្កាត់។ មតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកក្រុមប្រឹក្សាគណបក្សស្រុក-ក្រុង ឬឃុំ-សង្កាត់ មានសិទ្ធិសុំផ្លាស់ប្ដូរក្រុមទ្រទ្រង់ការងារគណបក្សដែលប្រចាំនៅស្រុក-ក្រុង ឬឃុំ-សង្កាត់កំណត់​ដោយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស។
ប្រការ ៤៤៖ ក្រុមប្រឹក្សាគណបក្សខេត្ត ត្រូវជួបប្រជុំគ្នាយ៉ាងតិច៣ខែម្ដង ដើម្បីពិនិត្យវាយតម្លៃសកម្មភាពការងារនៃ​ក្រុមប្រឹក្សាគណបក្សខេត្ត និងស្ថានការណ៍ទូទៅ នៅក្នុងខេត្ត និងកំណត់ផែនការការងារសំរាប់ពេលខាងមុខ។​​ ក្នុង​ ករណីពិសេសក្រុមប្រឹក្សាគណបក្សខេត្តអាចប្រជុំវិសាមញ្ញតាមការអញ្ជើញរបស់ប្រធាន ឬតាមសំណើមួយភាគបីនៃ​សមាជិករបស់ខ្លួន។ ការប្រជុំក្រុមប្រឹក្សាគណបក្សខេត្ត ឬអនុប្រធាន តាមការប្រគល់សិទ្ធិពីប្រធាន។
ប្រការ ៤៥៖ សមាជិកក្រុមប្រឹក្សាគណបក្សខេត្ត បាត់បង់សមាជិកភាពរបស់ខ្លួនដោយ៖
-មរណភាព
-ការសុំលាលែង
-មិនបានបំពេញកាតព្វកិច្ចក្នុងការបង់ភាគទានចូលក្រុមប្រឹក្សាគណបក្សខេត្ត ស្របតាមប្រការ ៣១នៃបញ្ញនេះ
-បោះបង់ការងារដោយពុំមានដំណឹងលើសពី៣ខែ
-ការលុបឈ្មោះចេញពីបញ្ជីសមាជិកគណបក្ស។
ជំពូក ៣ កូរ៉ុម និងនីតិវិធីនៃការបោះឆ្នោត
ប្រការ ៤៦៖ ដើម្បីអោយអង្គប្រជុំធ្វើសេចក្ដីសម្រេចយកជាការបាន ការប្រជុំក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ ឬ​ស្រុក-ក្រុង ឬខេត្ត ចាំបាច់ត្រូវមានកូរ៉ុម ៦ភាគ១០ នៃចំនួនសមាជិកក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ទាំងអស់ ឬ​សមាជិកក្រុមប្រឹក្សាគណបក្សស្រុក-ក្រុងទាំងអស់ ឬសមាជិកក្រមប្រឹក្សាគណបក្សខេត្តទាំងអស់។​សេចក្ដីសម្រេច​ដែលអាចយកជាការបាន លុះត្រាតែទទួលបានសម្លេងគាំទ្រ៥០ ភាគរយបូក ១​នៃចំនួនសមាជិកក្រុមប្រឹក្សាគណ​បក្សថ្នាក់នីមួយៗ (ឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្ត)។
ប្រការ ៤៧៖ គណៈកម្មាធិការអចិន្ត្រៃយ៍ មានតួនាទីណែនាំអំពីនីតិវិធី និងបែបបទនៃការបោះឆ្នោតជ្រើតាំងសមា​ជិកក្រុមប្រឹក្សាគណបក្សភូមិ ក្រមប្រឹក្សាគណបក្សឃុំ-សង្កាត់ ក្រុមប្រឹក្សាគណបក្សស្រុក-ក្រុង និងក្រុមប្រឹក្សាគណ​បក្សខេត្ត។
ជំពូក ៤ អវសានប្បញ្ញត្តិ
ប្រការ ៤៨៖ បទបញ្ជានេះអាកែសម្រួលបានទៅតាមការចាំបាច់របស់គណបក្ស តាមសំណើរបស់ប្រធានគណបក្ស ឬមតិមួយភាគបីនៃសមាជិកគណៈកម្មាធិការនាយកបក្ស។
ប្រការ ៤៩៖ បទបញ្ជានេះ ត្រូវបានកែសម្រួលឡើងវិញ ហើយអនុម័តដោយគណៈកម្មាធិការនាយកគណបក្សនៅ​ក្នុងកិច្ចប្រជុំថ្ងៃទី ៣០ ខែមករា ឆ្នាំ២០០៩។
ប្រការ ៥០៖ ទុកជានិរាករណ៍នូវរាល់បទបញ្ជាទាំងឡាយណាដែលផ្ទុយពីបទបញ្ជានេះ។
ប្រការ ៥១៖ បទបញ្ជានេះ ចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
IV-ជំហរគោលនយោបាយរបស់គណបក្ស សម រង្ស៊ី
១-វិធានការ ១០០នៃរដ្ឋាភិបាល សម រង្ស៊ី ក្រោយពេលឈ្នះឆ្នោតនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៣
- លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងសិទ្ធិមនុស្ស
.-លើកតំកើងលទ្ធិប្រជាធិបតេយ្យ
-រដ្ឋអំណាចត្រូវប្រកាន់គោលការណ៍ថ្មី អនុញ្ញាតអោយប្រជាពលរដ្ឋធ្វើអ្វីៗ បានទាំងអស់ដរាបណាគ្មានច្បាប់ហាម​ឃាត់។ត្រូវបោះបង់ទម្លាប់ និងស្មារតីចាស់ដែលអនុញ្ញាតអោយប្រជាពលរដ្ឋធ្វើអ្វីៗបានលុះត្រាតែមានច្បាប់អនុ​ញ្ញាត ។
-ឈានពីប្រជាធិបតេយ្យដែលប្រជាពលរដ្ឋមានសិទ្ធិ តឹ្រមតែបោះឆ្នោតយូរៗម្តង ឆ្ពោះទៅប្រជាធិបតេយ្យ ដែល​ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមក្នុងការធ្វើសេចក្តីសំរេចគ្រប់បែបយ៉ាងទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។
-ជំរុញអោយមានលទ្ធភាពធ្វើប្រជាមតិដើម្បីផ្តល់ជូនប្រជារាស្ត្រនូវសិទ្ធិសំរេចដោយផ្ទាល់លើបញ្ហាជាតិសំខាន់ៗ ។
-ជំរុញដំណើរការវិមជ្ឈការ គឺការផ្ទេរអំណាចពីថ្នាក់លើមកថ្នាក់ក្រោមអោយបានឆាប់រហ័ស ដើម្បីលើកតំកើងលទ្ធិ​ប្រជាធិបតេយ្យ និងជីវភាពប្រជារាស្ត្រនៅមូលដ្ឋាន ។តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់អាជ្ញាធរមូល​ដ្ឋានថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ នឹងត្រូវកំណត់អោយបានច្បាស់លាស់ ស្របតាមស្មារតីវិមជ្ឈការដែល តំរូវអោយមាន
ការបោះឆ្នោតគ្រប់ជាន់ថ្នាក់ ។
-រៀបចំសមាជជាតិរៀងរាល់ឆ្នាំ យោងតាមជំពូកទី ១២ នៃរដ្ឋធម្មនុញ្ញ ដោយមានព្រះរាជានុញ្ញាតពីព្រះមហាក្សត្រ។សមាជជាតិបើកអោយប្រជារាស្ត្រជ្រាបដោយផ្ទាល់អំពីកិច្ចការផ្សេងៗ ដែលជាប្រយោជន៍ជាតិ និងលើកបញ្ហា និង សំណូមពរជូនរដ្ឋអំណាចដោះស្រាយ
-លុបបំបាត់ការបង្ខិត បង្ខំ ប្រជារាស្ត្រអោយចូលជាសមាជិក ឬចូល ក្នុង រចនាសម្ព័ន្ធ របស់គណបក្សនយោបាយ​ណាក៏ដោយ ។
-ធានា និងគោរពសិទ្ធិសេរីភាពរបស់ប្រជារាស្ត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូចជាសិទ្ធិបង្កើត សមាគម សិទ្ធិ​ចូល រួមប្រជុំ សិទ្ធិសំដែងមតិ សិទ្ធិធ្វើបាតុកម្ម សិទ្ធិ ផ្សព្វផ្សាយព័ត៌មាន ៘ ក្នុងចន្លោះពេលរង់ចាំច្បាប់លំអិត ។ ត្រូវរៀបចំអោយឆាប់រហ័សបំផុតនូវច្បាប់ស្តីពីការបង្កើត និងការគ្រប់គ្រងសមាគម ។
-ពិនិត្យឡើងវិញនូវសមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាអោយស្ថាប័ននេះមាន​តម្លា​ភាព ភាពសុក្រឹត និងមិនអៀង ក្នុងការរៀបចំរាល់ការបោះឆ្នោត ។
-រដ្ឋាភិបាលមិនចាំបាច់គ្រប់គ្រងអង្គការណា ដែលសង្គមស៊ីវិលអាចគ្រប់គ្រងបានដោយមានប្រសិទ្ធិភាពល្អប្រសើរ​ជាង ដូចជាគណៈកម្មាធិការការពារសិទ្ធិមនុស្ស និងគណៈកម្មាធិការប្រឆាំងអំពើពុករលួយជាដើម ។
១០-រៀបចំអោយមានការអប់រំពីលទ្ធិប្រជាធិបតេយ្យ ដូចជា សិទ្ធិ និង កាតព្វកិច្ចប្រជា-ពលរដ្ឋនៅក្នុងកម្មវិធីសិក្សា ដើម្បីជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំសង្គមអោយបានល្អប្រសើរ ។
១១- សមាជិកសភា មិនអាចត្រូវបណ្តេញចេញពីស្ថាប័ននីតិបញ្ញត្តិ ដោយមូលហេតុនយោបាយ ។ បេក្ខជនឯករាជ្យ អាចឈរឈ្មោះ ហើយអាចជាប់ឆ្នោតជាសមាជិកសភា ដោយមិនចាំបាច់ស្ថិតក្រោមផ្លាកគណបក្សនយោបាយ​ណាឡើយ ។
១២-បុគ្គលម្នាក់អាចទទួលមុខតំណែងជានាយករដ្ឋមន្ត្រី ពីរអាណត្តិយ៉ាងច្រើន ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនអាចលើសពី ១០ ឆ្នាំ ។
១៣-ការបំពេញមុខតំណែងថ្នាក់ខ្ពស់ ឬសំខាន់ៗ ក្នុងរដ្ឋបាលសាធារណៈ ត្រូវយកមកពិនិត្យរាល់ ៥ ឆ្នាំម្តងយ៉ាង យូរ ដើម្បីរៀបចំការប្តូរវេនជាធម្មតា ។
១៤-ជនជាតិខ្មែរដែលរស់នៅបរទេស នឹងទទួលបាននូវសិទ្ធិបោះឆ្នោត ដូចប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេស កម្ពុជា ដោយមានការចាត់ចែងនីតិវិធី និងសំភារៈ អោយការបោះឆ្នោតប្រព្រឹត្តទៅបាន ក្នុងរាល់ប្រទេសដែល មានជនជាតិខ្មែររស់នៅច្រើន ។
.- យុត្តិធម៌
១៥-ធានាអោយប្រព័ន្ធតុលាការមានភាពឯករាជ្យ និងមិនពុករលួយ ដើម្បីផ្តល់យុត្តិធម៌ជូនប្រជារាស្ត្រ ។ សមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មិនត្រូវពាក់ព័ន្ធជាមួយក្រុមនយោបាយណាមួយ ហើយមិនត្រូវកាន់តំណែងផ្សេង ទៀត ក្នុងស្ថាប័ននីតិប្រតិបត្តិឬនីតិបញ្ញត្តិឡើយ។ ត្រូវរៀបចំច្បាប់មួយជាបន្ទាន់ ស្តីពីការបំពេញតួនាទី និងអាណត្តិ
របស់ចៅក្រម និងព្រះរាជអាជ្ញា ។
១៦-ស្នើអង្គការសហប្រជាជាតិ រៀបចំតុលាការអន្តរជាតិ ស្ថិតនៅក្រៅប្រទេសកម្ពុជាដើម្បីកាត់ទោសអតីតមេដឹកនាំ ខ្មែរក្រហម ។
១៧-បញ្ចប់ទំលាប់អោយអ្នកមានអំណាចរួចទោស (និទណ្ឌភាព) ។ ស៊ើបអង្កេតយ៉ាងម៉ត់ចត់ពីបទឧក្រិដ្ឋ និង ករណីរំលោភសិទ្ធិប្រជាពលរដ្ឋពីអតីតកាល ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ។
.- សិទ្ធិសេរីភាព និងសិទ្ធិមនុស្សជាទូទៅ
១៨-ស្នើអង្គការសហប្រជាជាតិ បន្តឃ្លាំមើលស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ហើយការពារសិទ្ធិមនុស្សរបស់ជន ភៀសខ្លួននយោបាយពីប្រទេសជិតខាង ។
១៩-បែងចែករលកធាតុអាកាស អោយអ្នកត្រូវការផ្សព្វផ្សាយពត៌មាន និងមតិតាមវិទ្យុនិងទូរទស្សន៍ដោយមិន លំអៀង ។ ច្បាប់សារពត៌មានត្រូវគ្របដណ្តប់ប្រព័ន្ធវិទ្យុ និងទូរ-ទស្សន៍ផងដែរ ។ បង្កេតីអាជ្ញាធរជាតិ វិទ្យុ និង ទូរទស្សន៍ដែលមានភាពអព្យាក្រឹតនិងឯករាជ្យ ដើម្បីគ្រប់គ្រងបញ្ហាបច្ចេកទេស និងខ្លឹមសារនៃការផ្សព្វផ្សាយ ។
វិទ្យុសំលេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី នឹងត្រូវអនុញ្ញាតអោយមានស្ថានីយ៍ផ្សាយផ្ទាល់នៅកម្ពុជា ។
.- សិទ្ធិព្រះសង្ឃ
២០-ការពារសិទ្ធិព្រះសង្ឃក្នុងឋានៈព្រះអង្គជាប្រជាពលរដ្ឋ ដែលមានសិទ្ធិដូចប្រជាពលរដ្ឋដទៃទៀតដែរ ក្នុងការ សំដែងមតិ ការចូលរួមប្រជុំ ការចូលរួមសមាគម និងការចូលរួមបោះឆ្នោត ។ ប្រគេនលទ្ធភាពព្រះសង្ឃអោយបាន ចូលរួមក្នុងកម្មវិធីសិក្សាក្នុងគ្រប់វិស័យ ព្រមទាំងការសិក្សានៅឯបរទេសផងដែរ ដោយពឹងផ្អែកលើវត្តអារាមរៀប
ចំដោយពុទ្ធបរិស័ទខ្មែរនៅឯនាយសមុទ្រ ។
.- សិទ្ធិស្ត្រី
២១-អនុវត្តវិធានការពិសេស ដើម្បីផ្តល់លទ្ធភាពអោយបានស្មើគ្នា រវាងស្ត្រី និងបុរសក្នុងការកសាងជីវិតរបស់ខ្លួន ។ គ្រួសារដែលមានកូនស្រីក្នុងបន្ទុក នឹងទទួលការឧបត្ថម្ភដើម្បីលើកទឹកចិត្តកូនស្រីនោះ អោយបានទៅរៀនសូត្រវែង ឆ្ងាយដូចកូនប្រុសដែរ ។យុវនារី ក៏នឹងទទួលការឧបត្ថម្ភ ដើម្បីលើកទឹកចិត្តអោយចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល
វិជ្ជាជីវៈ ប្រយោជន៍រកការងារធ្វើបានងាយស្រួល ។
២២-ស្ត្រីដែលត្រូវការដើមទុនដើម្បីផ្តួចផ្តើមមុខរបរចិញ្ចឹមជីវិតដោយខ្លួនឯង នឹងទទួលបាននូវឥណទានពិសេស គឺប្រាក់អោយខ្ចី ពីស្ថាប័នឥណទានជាតិ ឬអង្គការសង្គមកិច្ចមួយទៀត ។
២៣-ក្រុមហ៊ុន សហគ្រាស ឬស្ថាប័នដទៃទៀត ដែលផ្តល់ការងារអោយពលករស្ត្រីនឹងទទួលបាននូវការលើកទឹក ចិត្តពិសេសពីអាជ្ញាធរជាតិ ។
២៤-ស្ត្រីក្នុងគ្រួសារក្រីក្រដែលត្រូវការមធ្យោបាយពន្យារកំណើត នឹងទទួលការឧបត្ថម្ភពីអាជ្ញាធរជាតិក្នុងវិស័យនេះ ដោយមិនគិតថ្លៃ ។
ខ-សន្តិសុខគ្រប់បែបយ៉ាងសំរាប់ប្រជារាស្ត្រ
.- សន្តិសុខរាងកាយ
២៥-បំបាត់អំពើហិង្សាគ្រប់បែបយ៉ាងនៅក្នុងសង្គម ។ សន្តិសុខ និងសន្តិភាពពិតប្រាកសំរាប់ប្រជាពលរដ្ឋគ្រប់រូប ស្ថិតជាចំបងលើមធ្យោបាយបង្ការ និងដោះស្រាយបញ្ហាសង្គមដូចជា ភាពក្រីក្រ ភាពគ្មានការងារធ្វើ និងភាព អស់សង្ឃឹម ដោយមិនចាំបាច់រំពឹងទាំងស្រុងលើតែវិធានការបង្ក្រាប និងដាក់ទណ្ឌកម្ម ។
២៦-ប្រយុទ្ធតទល់នឹងក្រុមម៉ាហ៊្វីយ៉ា ក្រុមឧក្រិដ្ឋជន និងក្រុមទុច្ចរិត ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស សាស្ត្រាវុធ និងគ្រឿងញៀន ។ ក្នុងកិច្ចការនេះ រដ្ឋអំណាចត្រូវសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការអន្តរជាតិប្រឆាំងឧក្រិដ្ឋ កម្ម ដូចជា ប៉ូលីសអាមេរិកកាំង(FBI)ក្រុមប្រឆាំងគ្រឿងញៀនអាមេរិកកាំង (EAD) និងប៉ូលីសអន្តរជាតិ (Interpol)
២៧-គ្រប់គ្រងការទុកដាក់ និងការប្រើប្រាស់គ្រឿងសព្វាវុធអោយមានប្រសិទ្ធិភាព ។មានតែភ្នាក់ងារប៉ូលីស និងទាហានទេ ដែលមានសិទ្ធិកាន់អាវុធក្នុង ពេលបំពេញបេសកកម្មស្របច្បាប់ និងច្បាស់លាស់ក្រោមការឃ្លាំមើលពីអាជ្ញាធរមានសមត្ថកិច្ច ។
២៨-បំបាត់ចោរកម្ម និងការជំរិតគ្រប់បែបយ៉ាងតាមភូមិស្ថាន ព្រមទាំងតាមផ្លូវគោកទន្លេ និងសមុទ្រ ។
២៩-បង្ការគ្រោះថ្នាក់ចរាចរ ដោយកែលំអប្រព័ន្ធផ្លូវថ្នល់ ធានាការគោរពច្បាប់ចរាចរនិងច្បាប់ប្រើប្រាស់យានយន្ត ព្រមទាំងពិនិត្យការចេញប័ណ្ណបើកបរ ហើយអប់រំសាធារណជនក្នុងការរក្សាសុវត្ថិភាព ។
៣០-ជួយសង្គ្រោះជនដែលទទួលគ្រោះថ្នាក់ចរាចរ អគ្គីភ័យ និងគ្រោះថ្នាក់ផ្សេងៗទៀតដោយមធ្យោបាយមានប្រសិទ្ធិភាព ដូចជា រថយន្តសង្គ្រោះបន្ទាន់ រថយន្តអគ្គីភ័យអមដោយអ្នកសង្គ្រោះដែលបានហ្វឹកហាត់ត្រឹមត្រូវ និងប្រដាប់ដោយសំភារៈទំនើប ។
.- សន្តិសុខស្បៀងអាហារ
៣១-ដើម្បីធានាសន្តិសុខស្បៀងអាហារ អាជ្ញាធរត្រូវរៀបចំឃ្លាំងអង្ករ និងស្បៀងផ្សេងៗទៀត ប្រយោជន៍ទប់ទល់ស្ថានការណ៍ខ្វះខាត ហើយត្រូវបន្ថយឥទ្ធិពលឈ្មួញកណ្តាលក្នុងការប្រមូល និងចែកចាយកសិផលតាមទីផ្សារ ។
៣២-អាជ្ញាធរគ្រប់គ្រងនិងដោះស្រាយគ្រោះមហន្តរាយ និងអង្គការកាកបាទក្រហមកម្ពុជាត្រូវចែកស្បៀងអាហារ និងគ្រឿងប្រើប្រាស់ ជូនជនរងគ្រោះដោយមិនរើសមុខ និងមិនប្រកាន់បក្ខពួក។
.- សន្តិសុខក្នុងការប្រើប្រាស់ទំនិញ
៣៣-អាជ្ញាធរត្រូវធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងទៀងទាត់ រាល់គ្រឿងឧបភោគបរិភោគ ដើម្បីធានាកុំអោយមានមេរោគ ឬជាតិពុល ហើយត្រូវធានាគុណភាព និងគោរពកាលបរិច្ឆេទប្រើប្រាស់នៃរាល់ទំនិញដែលដាក់លក់លើទីផ្សារ ដើម្បីការពារសុខភាពនិងសុវត្ថិភាពប្រជាពលរដ្ឋ ។
៣៤-ជំរុញ និងជួយឧបត្ថម្ភអោយបង្កើតសមាគមជាតិអ្នកប្រើប្រាស់ប្រដាប់ដោយមន្ទីរពិសោធន៍ និងអមដោយអ្នកបច្ចេកទេសក្នុងជំនាញពាក់ព័ន្ធ ដើម្បីការពារសិទ្ធីអ្នកប្រើប្រាស់ទំនិញ ហើយធានាភាពសុចរិតមិនភូតកុហកនៃការផ្សព្វផ្សាយពាណិជក្ជ ម្ម។
-លើកតំកើងជីវភាពរស់នៅ
.-ប្រជារាស្ត្រទូទៅ
៣៥-ប្រជារាស្ត្រតាមភូមិ-ឃុំ និងសហគមន៍តាមមូលដ្ឋាន មានសិទ្ធិសំរេចក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ និងតំបន់ នេសាទ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាការអភិវឌ្ឍន៍អោយបានយូរអង្វែង ដោយការពារ ទ្រព្យសម្បត្តិធម្មជាតិ និងបរិស្ថានអោយបានល្អត្រឹមត្រូវ ។
៣៦-ដោះស្រាយវិវាទដីធ្លីដែលមានសព្វថ្ងៃ រវាងអ្នកមានអំណាច និងប្រជារាស្ត្រតូចតាចដោយជួយការពារសិទ្ធិ ស្របច្បាប់របស់ប្រជារាស្ត្រតូចតាច ដែលត្រូវបានអ្នកមានអំណាចរំលោភ ។
៣៧-បញ្ឈប់ការរឹបអូសយកដីធ្លីពីប្រជារាស្ត្រ និងការបណ្តេញប្រជារាស្ត្រពីដីធ្លី ដែលពួកគាត់បានរស់នៅយូរឆ្នាំមក ហើយ ។ បើមានសំណើណីមាយួអោយប្រជារាស្ត្រចាកចេញពីដីធ្លីដែលពួកគាត់កំពុងតែរស់នៅ សំណើនោះត្រូវ មានភ្ជាប់ជាមួយនូវសំណងដ៏សមរម្យ និងយុត្តិធម៌ជូនប្រជារាស្ត្រ ។ សំណងនោះ អាចជាដីធ្លីនៅទីកន្លែងណាមួយ ទៀតមានលក្ខណៈប្រហាក់ប្រហែលដីធ្លីដើម ឬជាថវិកាមានចំនួនប្រហាក់ប្រហែលតំលៃដីធ្លីដើម ។
៣៨-ពិនិត្យសើរើការរឹបអូសដីធ្លីរបស់ប្រជារាស្ត្រចាប់តាំងពីឆ្នាំ១៩៨៩ មកដល់សព្វថ្ងៃ ។បើសិនជាការរឹបអូសនោះ ជាអំពើខុសច្បាប់ និងអយុត្តិធម៌ ដីធ្លីនោះត្រូវប្រគល់សងជូនម្ចាស់ដើមស្របច្បាប់វិញ ។
៣៩-បញ្ឈប់ការរុះរើផ្ទះសំបែងប្រជារាស្ត្រ និងការបណ្តេញប្រជារាស្ត្រពីផ្ទះសំបែងដែលពួកគាត់បានរស់នៅយូរ ឆ្នាំមកហើយ ទោះជានៅតំបន់ណាក៏ដោយ។ ការរុះរើអាចធ្វើទៅបានលុះត្រាតែរដ្ឋអំណាចផ្តល់សំណងជូនប្រជារាស្ត្រអោយបានសមរម្យ និងយុត្តិធម៌ ។សំណងនោះអាចជា ផ្ទះសំបែងនៅទីកន្លែងណាមួយទៀតមានលក្ខណៈប្រហាក់ប្រហែលផ្ទះសំបែងដើម ឬជាថវិកាមានចំនួនប្រហាក់ប្រហែលតំលៃផ្ទះសំបែងដើម ។
៤០-រដ្ឋអំណាចនឹងរៀបចំលំនៅដ្ឋានសំរាប់ជនក្រីក្រ ដោយសាងសង់អាគារថ្មីនៅលើដីធ្លីរបស់រដ្ឋ ឬជួសជុល និងកែច្នៃអាគាររបស់រដ្ឋដែលមានស្រាប់ ។ លំនៅដ្ឋាននេះស្ថិតក្នុងកម្មវិធីសង្គមកិច្ច ហើយត្រូវដាក់ជួលក្នុងតំលៃទាប ឬអោយស្នាក់នៅដោយឥតគិតថ្លៃសំរាប់ជនក្រីក្រជាទីបំផុត ។
៤១-ហាមឃាត់មិនអោយមានសិទ្ធិផ្តាច់មុខ ក្នុងការប្រកបអាជីវកម្មផលិត និងចែកចាយអគ្គីសនី ។ នៅគ្រប់តំបន់ទាំងអស់ ប្រជាពលរដ្ឋមានសិទ្ធិរៀបចំជាសមាគម ដើម្បីផលិតនិងចែកចាយអគ្គិសនី ។ បើអគ្គិសនីត្រូវបានផលិតដោយក្រុមហ៊ុនឯកជនណាមួយ តំលៃអគ្គិសនីដែលដាក់លក់ជូនប្រជាពលរដ្ឋ មិនអាចលើសពីកំរិតមួយដែលកំណត់តាមការពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច និងតំណាងប្រជាពលរដ្ឋឡើយ ។
៤២-បញ្ចុះថ្លៃប្រេងសាំងពី ២៥០០ រៀលក្នុងមួយលីត្រ មកត្រឹមតែ ១៥០០ រៀលក្នុងមួយលីត្រ ក្នុងកាលៈទេសៈសព្វថ្ងៃ (ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០០៣) គឺធ្វើយ៉ាងណាមិនអោយថ្លៃប្រេងសាំង និងប្រេងឥន្ធនៈផ្សេងទៀត មានកំរិតខ្ពស់ជាងនៅប្រទេសជិតខាងមានប្រទេសថៃជាដើម ។ វិធានការនេះជួយដល់ជីវភាពប្រជារាស្ត្រផង និងជួយលុបបំបាត់ការរត់ពន្ធខុសច្បាប់ផង ។
៤៣-លុបបំបាត់ការតំរូវអោយបង់ប្រាក់អោយក្រុមហ៊ុនឯកជន ក្នុងការប្រើប្រាស់ផ្លូវជាតិនិងផ្លូវថ្នល់នៅគ្រប់ខេត្ត-ក្រុង និងគ្រប់តំបន់ ។ ឧទាហណ៍ៈ ផ្លូវជាតិលេខ៤ ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ ។
៤៤-ផ្តល់ជូនប្រជាពលរដ្ឋជាបន្ទាន់ដោយឥតគិតថ្លៃ នូវឯកសារផ្លូវការសំរាប់ការរស់នៅរាល់ថ្ងៃ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅ និងលិខិតអនុញ្ញាតផ្សេងៗ ។
៤៥-រៀបចំប្រព័ន្ធសន្តិសុខសង្គមទូទាំងប្រទេស ដែលមានបំណងផ្តល់លទ្ធភាពអោយប្រជាពលរដ្ឋគ្រប់រូប ទប់ទល់រាល់ចំណាយចាំបាច់ទៅលើការថែទាំសុខភាព និងរក្សាសមត្ថភាពក្នុងការប្រកបការងារចិញ្ចឹមជីវិត ។
៤៦-ផ្តលក់ រាព្យាបាលជំងឺតាមលក្ខណៈវេជ្ជសាស្ត្រ (ពិនិត្យ ដោយគ្រូពេទ្យ និងផ្ដល់ថ្នាំពេទ្យទំនើប) ចំពោះប្រជាពលរដ្ឋក្រីក្រគ្រប់រូប ដោយមិនគិតថ្លៃ ។
៤៧-ចែកចាយដល់រាល់សិស្សសាលា និងកូនក្មេងក្នុងគ្រួសារក្រីក្រ នូវចំណីអាហារបន្ថែមដែលមានជីវជាតិ និងធាតុផ្សេងទៀតចាំបាច់សំរាប់ការលូតលាស់របស់រាងកាយ និងខួរក្បាល និងសំរាប់រក្សាសុខភាពអោយបានល្អជាទូទៅ ។
៤៨-ផ្តល់លំនៅដ្ឋាន និងការឧបត្ថម្ភដល់ជនពិការ ដើម្បីធានាជីវភាពនៃជនពិការទាំងអស់អោយបានសមរម្យ និងថ្លៃថ្នូរ ។
.-ប្រជាកសិករ
៤៩-ផ្តល់ប្លង់ដី និងប័ណ្ណកម្មសិទ្ធិដោយឥតគិតថ្លៃ ជូនប្រជាកសិករដែលមិនទាន់មានឯកសារទាំងនេះ ដើម្បីបញ្ជាក់ និងការពារកម្មសិទ្ធិលើដីធ្លី ដែលប្រជាកសិករទាំងនោះកំពុងតែគ្រប់គ្រងដើម្បីចិញ្ចឹមជីវិត ។ មិនយកពន្ធលើដីធ្លីរបស់ប្រជាកសិករ ។
៥០-កសាង ពង្រឹង ឬស្តារឡើងវិញ ប្រព័ន្ធធារាសាស្ត្រ (ប្រឡាយទឹក ទំនប់ទឹក ស្រះទ្វារទឹក ៘) ដើម្បីធានាអោយប្រជាកសិករមានទឹកគ្រប់គ្រាន់ធ្វើស្រែចំការក្នុងរដូវប្រាំង និងរដូវវស្សា ។
៥១-រកទីផ្សារជូនប្រជាកសិករ ដើម្បីលក់ផលដំណាំ ដូចជា ស្រូវ ពោត សណ្តែក ល្ងថ្នាំជក់ ស្ករត្នោត ជ័រកៅស៊ូ ៘ ក្នុងតំលៃខ្ពស់សមរម្យ ដែលធ្វើអោយជីវភាពអ្នកធ្វើស្រែចំការបានធូរធារ ។ ក្នុងគោលដៅនេះ ត្រូវតែ 
- ផ្តល់សេរីភាពពេញលេញជូនអ្នកលក់ដូរ
- លុបបំបាត់សិទ្ធិផ្តាច់មុខ ឬលុបបំបាត់ការបង្ខំអោយលក់កសិផលក្នុងតំលៃទាប
- កាត់បន្ថយឥទ្ធិពលឈ្មួញកណ្តាល
- រៀបចំផ្លូវថ្នល់ និងមធ្យោបាយដឹកជញ្ជូនអោយបានល្អប្រសើរ
- រៀបចំប្រព័ន្ធសេរីប្រមូលកសិផលដើម្បីការពារផលប្រយោជន៍កសិករ
- ផ្តល់ពត៌មានជាក់ស្តែងពីតំលៃកសិផលលើទីផ្សារជាតិ និងអន្តរជាតិជូនចំពោះ
ប្រជាកសិករ ។
៥២-ជួយការពារប្រជាកសិករដែលជំពាក់បំណុលអង្គការឥណទាន ហើយដែលគ្មានលទ្ធភាពបង់ការប្រាក់ ឬសងបំណុលដើមតាមការកំណត់ ដោយសារហេតុផលណាមួយដែលមិនអាចដឹងមុន ដូចជា ទឹកជំនន់ ភាពរាំងស្ងួត ជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ។ ជួយរកដំណោះស្រាយជាមួយអង្គការឥណទាន ដោយជៀសវាងមិនអោយមានការរឹបអូសយកដីស្រែ ឬផ្ទះសំបែងរបស់អ្នកជំពាក់បំណុល ។ បំណុលនោះត្រូវពន្យារ ឬកាត់បន្ថយ ។
.- ប្រជានេសាទ
៥៣-លុបចោលឡូត៍នេសាទពាណិជ្ជកម្មឯកជន ដែលគ្រប់គ្រងដោយនាយទុនធំៗ ។ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់នេសាទ មានសិទ្ធិរៀបចំជាសហគមន៍នេសាទ ដើម្បីប្រកបមុខរបរនេសាទក្នុងលក្ខណៈគ្រួសារ ហើយជួយថែរក្សាមច្ឆជាតិ និងសម្បត្តិធម្មជាតិដទៃទៀត ។ ការរៀបចំជាសហគមន៍នេសាទនេះ ត្រូវធ្វើឡើងដោយការបោះឆ្នោតត្រឹមត្រូវ ពីព្រោះលទ្ធិប្រជាធិបតេយ្យ និងការរីកចំរើននៃជីវភាពរបស់អ្នកនេសាទតូចតាចតំរូវអោយប្រជារាស្ត្រមានសិទ្ធិគ្រប់គ្រងដោយខ្លួនឯងនូវតំបន់នេសាទ ក្រោមការមើលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច ។
.- មន្ត្រីរាជការ គ្រូបង្រៀន ប៉ូលីស-ទាហាន
៥៤-តំលើងប្រាក់ខែជូនមន្ត្រីរាជការគ្រប់រូប អោយបានយ៉ាងតិច ៤០ម៉ឺនរៀល (ឬ១០០ដុល្លារ)។ ប្រាក់បៀវត្សនេះ ត្រូវបើកអោយបានទៀងទាត់រៀងរាល់ខែ ។
៥៥-លើកទឹកចិត្តគ្រូពេទ្យ និងគ្រូបង្រៀនដែលស្ម័គ្រចិត្តទៅធ្វើការនៅតំបន់ដាច់ស្រយាលដោយផ្តល់ ប្រាក់កំរៃពិសេសបន្ថែមលើប្រាក់ខែធម្មតា ។ វិធានការនេះមានបំណងជួយថែទាំសុខភាពប្រជារាស្ត្រ និងជួយកូនចៅអ្នកស្រែចំការអោយបានរៀនសូត្រ ដូចកូនចៅអ្នកទីក្រុង ។


.- កម្មករ និងនិយោជិត
៥៦-ជំរុញអោយសេដ្ឋកិច្ចលូតលាស់ដើម្បីបង្កើតការងារសំរាប់យុវជន ដែលដល់អាយុរកការងារធ្វើ ចំនួនប្រមាណ២០ម៉ឺននាក់ក្នុងមួយឆ្នាំ ។ ការបង្កើតការងារនេះ អាស្រ័យលើការលើកទឹកចិត្តអ្នកវិនិយោគខ្មែរ និងបរទេស អោយបង្កើតសហគ្រាស រោងចក្រនិងសកម្មភាពផ្សេងៗ ដើម្បីស្រូបយកពលករដែលនៅទំនេរ អោយបានចូលធ្វើការគ្រប់គ្នា ។វិនិយោគនឹងកើនឡើង ក្រោយពីយើងបំបាត់អំពើពុករលួយ និងបង្កលក្ខណៈងាយស្រួលដល់ការប្រកបអាជីវកម្មស្របច្បាប់ ។ ក្នុងគោលបំណងនេះ យើងត្រូវធានាជូនអ្នកវិនិយោគនូវ 
- សន្តិសុខរាងកាយ
- សន្តិសុខផ្លូវច្បាប់ (ដូចជា ការគោរពកិច្ចសន្យា)
- ការរៀបចំអោយមានតុលាការឯករាជ្យ និងយុត្តិធម៌
- ការកសាងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ទឹក ភ្លើង ទូរស័ព្ទ ។ ល។) អោយ
មានភាពទំនើប
- ការបណ្តុះបណ្តាលពលករតាមសេចក្តីត្រូវការរបស់អ្នកវិនិយោគ ។
៥៧-តំលើងប្រាក់ខែជូនកម្មកររោងចក្រ និងបុគ្គលិកក្រុមហ៊ុន អោយបានយ៉ាងតិច២៨ម៉ឺនរៀល(ឬ៧០ដុល្លារ)​ដោយធ្វើការតែ ៤៤ ម៉ោងក្នុងមួយសប្តាហ៍ ។ ម៉ោងពេលធ្វើការលើសពីនេះ ត្រូវគិតតាមតំលៃថែមម៉ោង យោងតាមច្បាប់ការងារ ។
៥៨-ជំរញុ អោយបង្កេតី តុលាការការងារអោយបានឆាប់រហ័ស ដូចមានចែងក្នងុ ច្បាប់ការងារដើម្បីដោះស្រាយវិវាទ រវាងនិយោជិត និងនិយោជក ។ ក្នុងពេលឥឡូវនេះត្រូវធានាអោយក្រុមប្រឹក្សាអាជ្ញាកណ្តាលមានភាពឯករាជ្យ ដើម្បីដោះស្រាយវិវាទការងាររវាងកម្មករ និងថៅកែរោងចក្រ ប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ ។
.- កម្មករចំការកៅស៊ូ និងម្ចាស់ចំការកៅស៊ូជាលក្ខណៈគ្រួសារ
៥៩-ផ្ទេរការគ្រប់គ្រងចំការកៅស៊ូពីរដ្ឋទៅឯកជន ។ ការផ្ទេរនេះត្រូវធ្វើតាមរបៀបដេញថ្លៃប្រកបដោយតំលាភាព ហើយដោយគោរពលក្ខខណ្ឌដែលមានចែងក្នុង សៀវភៅបន្ទុក។ចំការកៅស៊ូទំហំ តូច ជាលក្ខណៈគ្រួសារ ត្រូវទទួលការលើកទឹកចិត្តពីរដ្ឋអំណាច ។ ផលិតផលជ័រកៅស៊ូត្រូវមានសិទ្ធិដឹកជញ្ជូន និង លក់ដូរដោយសេរីក្នុងប្រទេស ។ ផលិតផលជ័រកៅស៊ូ អាចធ្វេកី រានាំចេញយកទៅលក់នៅក្រៅប្រទេសបាន ក្រោយពីបានបង់ពន្ធជនូ រដ្ឋត្រឹមត្រូវ ។
៦០-លើកតំកើងជីវភាពកម្មករចៀរជ័រកៅស៊ូនៅតាមមូលដ្ឋាននានាទូទាំងប្រទេសអោយមានកំរិតប្រាក់ខែសមរម្យ មានលំនៅដ្ឋានត្រឹមត្រូវ មានអនាម័យនិងការថែទាំសុខភាព(មណ្ឌលសុខភាព គ្រូពេទ្យ ថ្នាំសង្កូវ)។ កម្មករចំការកៅស៊ូមានសិទ្ធិរៀបចំសហជីពសេរីដើម្បីការពារផលប្រយោជន៍របស់ខ្លួន ដូចពលករដទៃទៀតនៅក្នុងប្រទេសសេរី និងជឿនលឿន។កូនចៅរបស់កម្មករចំការកៅស៊ូទាំងអស់់ ត្រូវធានាអោយបានចូលរៀនត្រឹមត្រូវ ។
.- អាជីវករ និងអ្នកលក់ដូរតូចតាច