Saturday, September 17, 2011

កិច្ចការស្រាវជ្រាវ

មាតិកា
អារម្ភកថា........................................................................................................... i
សេចក្តីផ្ដើម.......................................................................................................
I/អក្សរសាស្រ្ត.................................................................................................... ២
        I.១/លក្ខណៈនៃភាសាខ្មែរ............................................................................. ៣
        I.២/លក្ខណៈនៃភាសាថៃ.............................................................................. ៣
        I.៣/លក្ខណៈស្រដៀងគ្នា និងខុសគ្នារវាងភាសាខ្មែរ និងភាសាថៃ.............................. ៣
              I.៣.១/លក្ខណៈស្រដៀងគ្នា.................................................................... ៣
              I.៣.២/លក្ខណៈខុសគ្នា.......................................................................... ៤
         I.៤/អន្តរកម្មរវាងភាសាខ្មែរ និងថៃ................................................................... ៤
              ក/បរិបទលើទឹកដីខ្មែរ............................................................................. ៥
              ខ/បរិបទលើទឹកដីថៃ.............................................................................. ៦
II/សិល្បៈ.......................................................................................................................................
         II.១/ទំនាក់ទនងសិល្បៈខ្មែរ-ថៃ................................................................................................
         II.២/ឥទ្ឋិពលសិល្បៈខ្មែរលើសិល្បៈថៃ........................................................................................
III/ការអប់រំចិត្តសាស្រ្ត......................................................................................................................
         II.១/ការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសថៃ................................................................................១០
         II.២/ការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសកម្ពុជា..........................................................................១០
សេចក្តីសន្និដ្ឋាន...........................................................................................................................១១        
ឯកសារយោង..................................................................................................................................ii

សេចក្តីផ្តើម
ប្រទសកម្ពុជាគឺជារដ្ឋចំណាស់មួយនៅឥណ្ឌូចិន ដែលបានកើតជារដ្ឋនៅសតវត្សទី១នៃគ.ស។
ដូចនេះ រដ្ឋដំបូងរបស់កម្ពុជាមានឈ្មោះថាអាចក្រភ្នំឬហ្វូណន (ហៅតាមភាសាចិន)។ អាណាចក្រភ្នំ មានអាទិភាពពីសតវត្សទី១ រហូតដល់ឆ្នាំ៥៥០នៃគ.ស គឺនៅពេលដែលមានការលុកលុយពីអាណា ចក្រចេនឡា។ ចាប់ងតាំងពីពេលនោះមកអាណាចក្រចេនឡាបានបន្តវេណពីអាណាចក្រភ្នំ មានអាយុ កាលដល់សតវត្សទី៨ ទើបមានការឈ្លានពានពីសំណាក់បរទេស ដែលបានត្រួតត្រាប្រទេសកម្ពុជា រហូតដល់ដើមសតវត្សទី៩។ នៅឆ្នាំ៨០២នៃគ.សព្រះបាទជ័យវរ្ម័នទី២ ដែលជាសន្តវង្សនៃអាណាចក្រ ចេនឡា បានធ្វើការបង្រួបបង្រួមរដោះប្រទេសជាតិ ឲ្យរួចផុតពីចំនុះបរទេសដោយទ្រង់បានប្រារព្ឋពិធី តាមបែបព្រហ្មណ៍សាសនា ដែលមានឈ្មោះថា លទ្ឋិទេវរាជ ។ ហើយចាប់តាំងពីពេលនោះមកសម័យ ថ្មីមួយបានចាប់បដិសន្ឋិឡើង គឺសម័យអង្គរ (៨០២-១៤៣១?)។ ចាប់ពីមានការបោះបង់អង្គរនៅឆ្នាំ ១៤៣១ មកប្រទេសកម្ពុជាមានការចុះទន់ខ្សោយជាលំដាប់ ហើយបានធ្វើឲ្យមានការបែកបាក់ ជា សម័យកាលក្រោយៗមកទៀតដូចជាៈ សម័យចតុមុខ (សតវត្សទី១៥-១៦នៃគ.ស) សម័យលង្វែក (សតវត្សទី១៦-១៥៩៣នៃគ.ស) សម័យឧដ្តុង្គ (១៦២០-១៨៦៣នៃគ.ស) សម័យអាណាព្យាបាល បារាំង (១៨៦៣-១៩៥៣នៃគ.ស) សម័យសង្គមរាស្រ្តនិយម (១៩៥៥-១៩៧០នៃគ.ស) សម័យ សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥នៃគ.ស) សម័យកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩នៃគ. ស) សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩នៃគ.ស) សម័យរដ្ឋកម្ពុជា (១៩៨៩- ១៩៩១នៃគ.ស) សម័យអន្តរកាល (១៩៩១-១៩៩៣នៃគ.ស) សម័យរាជាណាចក្រទីពីរ (១៩៩៣ -បច្ចុប្បន្ន)។ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា ឬប្រទេសកម្ពុជា ជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ី អាគ្នេយ៍ មានប្រជាជនប្រមាណ ១៤លាននាក់។ ប្រជាជនភាគច្រើន ជាជនជាតិខ្មែរកាន់ព្រះពុទ្ឋសាស នាហិនយាន ហើយក៏មានលាយឡំផងដែរនូវ ជនជាតិភាគតិច និងជនជាតិដើមភាគតិចដែលរស់នៅ តាមតំបន់ភ្នំដាច់ស្រយាល។ ប្រទេសកម្ពុជាមានផ្ទៃដី ១៨១០៣៥គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ ប្រទេសថៃនៅខាងលិច និងពាយ័ព្យ (៨០០គ.ម) ជាប់ប្រទេសឡាវខាងជើង (៥៤១គ.ម) និងជាប់ ប្រទេសវៀតណាមប៉ែកខាងកើត និងអាគ្នេយ៍ (១២២៨គ.ម)។ ទន្លេមេគង្គហូរកាត់ ប្រទេសកម្ពុជាប្រ
វែង (៥០០គ.ម) កាត់តាមខេត្ត ស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល និងខេត្តព្រៃវែង មកបំពេញ ទន្លេសាប និងបឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជា។
សៀមជាជនជាតិភាគតិចមួយរស់នៅប្រទេសសចិន ក្រោយមកពេលពួកម៉ុងហ្គោល វាយលុក ប្រទេសចិន ក្នុងនយោបាយបង្រួបបង្រួម និងពង្រីកទឹកដីរបស់ព្រះចៅអធិរាជគុប៊ីឡាយខាន់ ជានជាតិ ថៃបានរត់ភាគខ្លួនមកនៅកម្ពុជា។ ក្នុងរវាងឆ្នាំ១២២០ជានជាតិសៀមបានបះបោរប្រឆាំង នឹងអំនាច គ្រប់គ្រងរបស់ចក្រភពខ្មែរ ព្រមទាំងដណ្តើមទឹកដីខ្មែរកាន់កាប់ និងបង្កើតជារាជាណាចក្រសុខោទ័យ ដែលមានមេដឹកនាំម្នាក់ឈ្មោះ ឥន្រ្ទបតិន្រ្ទទិត្យ។ ចាប់ពីបានកកើតជារដ្ឋនៅសតវត្សទី១៣មក រដ្ឋទើប នឹងកើតថ្មីនេះចេះតែមានជំនាស់ជាមួយខ្មែរជារឿយៗ ច្រើនជាងការមានសម្ព័ន្ឋភាពជាមួយគ្នា ដែលទំ នាស់នេះបន្តរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ថៃជាប្រទេសមួយស្ថិតនៅភាគខាងជើងកោះបរនេអូ ក្នុង តំបន់អាស៊ីអាគ្នេយ៍។ ប្រទេសថៃមានព្រំប្រទល់ ជាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសម៉ាលេ -ស៊ី។ ប្រទេសថៃមានផ្ទៃដី ៥៣១០០០គីឡូម៉ែត្រការ៉េ។ មានប្រជាជនប្រមាណ៦៥លាន់នាក់។ ៧៥%ជាជាតិពន្ឋុថៃ ១៤%ជាជាតិពន្ឋុចិន ៣%ជាជាតិពន្ឋុម៉ាលេស៊ី និងមានជាតិពន្ឋុខ្លះទៀតដូចជា ជាតិពន្ឋុខ្មែរ។ បរទេសមានប្រហែល ២លាន់នាក់ដែលធ្វើការនៅប្រទេសថៃ ទាំងអ្នកមានច្បាប់ និងអ្នក អត់ច្បាប់។
ឆ្លងតាមការបង្ហាញនៃប្រវត្តិសង្ខេបអំពីប្រទេសថៃ បានឲ្យដឹងថាថៃជារដ្ឋមួយ ដែលកើតឡើង នៅសតវត្សទី១៣ ​ដែលក្នុងខណៈពេលនោះខ្មែរគឺជារដ្ឋមួយ ដែលចំណាស់ជាងគេក្នុងតំបន់អាស៊ីអា គ្នេយ៍។ ​ជាទូទៅក្នុងនាមជារដ្ឋជិតខាងតែងតែមានទំនាក់ទំនងជាមួយគ្នា។ ប៉ុន្តែរូបភាពនៃទំនាក់ទំនង ការទូតកម្ពុជា-ថៃកាលនោះ មានលក្ខណៈមិនទាន់ច្បាស់លាស់។ ពីព្រោះបន្ទាប់ពីថៃបានកកើតជារដ្ឋ នយោបាយរបស់ប្រទេសវថៃ គិតតែពីពង្រីកទឹកដី ដោយមិនខ្វល់ខ្វាយនឹងចំណងមិត្តភាពជាមួយ  ​ប្រ ទេសជិតខាងឡើយ។ ដូចនេះទំនាក់ទំនងកម្ពុជា-ថៃបានផ្ដើមឡើងចាប់ពីសតវត្សទី១៣ បន្តមកជាហូរ ហែលរហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែទំនាក់ទំនងកម្ពុជា-ថៃមានលក្ខណៈជាផ្លូវការនៅឆ្នាំ១៩៥០ ដោយ សារតែទំនាក់ទំនងនៅពេលនោះ គេសង្កេតឃើញថា ប្រទេសកម្ពុជាមានស្ថានទូតប្រចាំនៅប្រទេសថៃ ឯប្រទេសថៃវិញ ក៏មានស្ថានទូតប្រចាំនៅបប្រទេសកម្ពុជាដែរ។
I/អក្សរសាស្រ្ត
ភាសា ជាពាក្យសំដី ដែលយើងនិយាយប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីសំដែងនូវ ឆន្ទៈ សញ្ចេតនា ចិត្តគំនិតអ្វីមួយ។ នៅក្នុងពិភពលោកយើងនេះគ្រប់ជាតិសាសន៍សុទ្ឋតែមាន ភាសា ផ្ទាល់របស់ខ្លួន សំរាប់ប្រើទាក់ទងគ្នានៅក្នុងសង្គមជាតិរៀងៗខ្លួន។ ភាសានៃជាតិសាសន៍នីមួយៗ មាន កំណើតឡើងដំណាលគ្នានឹងកំណើត នៃជាតិសាសន៍នោះដែរ ហើយមានវិវត្តន៍ប្រែប្រួល ចំរើនលូត លាស់ ឬ អន់ថយទៅតាមសង្គមមនុស្សនោះថែមទៀត។ ភាសាវិទូបានសិក្សាស្រាវជ្រាវអំពីភាសាទាំង អស់ក្នុងលោកឃើញថា ភាសាមានចំនួនច្រើនណាស់បើរាប់ទាំងភាសាតូច ធំ ស្លាប់ រស់មានចំនួនពីរ ពាន់ប្រាំរយ ទៅបីពាន់ប្រាំរយភាសា។ ក្នុងចំណោមភាសាទាំងនោះ ភាសាវិទូបានធ្វើប្រភេទ វិភាគចែក ភាសាជាក្រុម ឬ អំបូរ។ ភាសាដែលអាចស្ថិតនៅក្នុងអំបូរជាមួយគ្នាបានលុះត្រាតែមានលក្ខណៈពិ សេសប្រហែលៗគ្នា។ អំបូរភាសាធំៗមានដូចជាៈ អំបូរឥណ្ឌូ-អឺរ៉ុប គឺជាអំបូរភាសាមួយ ទូលំទូលាយ ក្នុងលោកគ្របដណ្តប់លើទ្វីបអឺរ៉ុបជិតតែទាំងអស់ និងលើមួយភាគធំនៃប្រទេសឥណ្ឌា។  អំបូរខ្មែរ-មន គឺជាអំបូរធំសំខាន់មួយនៅអាស៊ីអាគ្នេយ៍។ អំបូរម៉ាឡាយូ-ប៉ូលីនេស៊ី គឺជាអំបូរធំគួរសមស្ថិតតាមកោះ ក្នុងភាគខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រជាជាតិនីមួយៗ នៅលើពិភពលោកគឺមានភាសាមួយផ្ទាល់ ខ្លួន ដែលជាអត្តសញ្ញាណផ្ទាល់របស់ជាតិសាសន៍នោះ។ បើនិយាយពីភាសាខ្មែរវិញក៏មានលក្ខណៈ ផ្ទាល់ខ្លួន ដែលភាសានេះមានអាយុកាលចំណាស់ជាងភាសានៃប្រជាជាតិ ដែលស្ថិតនៅជាប់ខ្លួនដូចជា ថៃ ដែលសំអាងទៅលើអាយុកាលនៃជនជាតិនេះមានកំនរកំណើតក្រោយជនជាតិខ្មែរ។ ដូចនេះ តើភា សាខ្មែរ និងភាសាថៃមាន ប្រភពមកពីណា? ទទួលឥទ្ឋិពលមកពីភាសាអ្វីខ្លះ? ហើយភាសាទាំងពីរ មានទំនាក់ទំនងជាមួយគ្នាពេលណាមក?
I.១/លក្ខណៈនៃភាសាខ្មែរ
ភាសាខ្មែរ គឺជាភាសាមួយស្ថិតនៅក្នុងអំបូរខ្មែរ-មនដែលជា ដ៏ធំមួយនៅអាស៊ីអាគ្នេយ៍។ ចំពោះ
ភាសាខ្មែរ តើមានប្រភពវិវត្តន៍ និងលក្ខណៈពិសេសយ៉ាងណាដែរ? យើងបានដឹងថា ភាសាមានកំនើត ដំណាលគ្នានឹងកំណើតមនុស្ស យ៉ាងណាមិញ ប្រវត្តិសាស្រ្តខ្មែរ បានចែងថា ជាតិសាសន៍ខ្មែរមានយូរ យារណាស់មកហើយ (ប្រមាណ៥០០ឆ្នាំមុនគ.ស) ជាជាតិសាសន៍ ដែលធ្លាប់មានអរិយធម៍រុងរឿង ក្នុងចំណោមជាតិសាសន៍ដទៃ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ភាសាខ្មែរមានដំណាក់វិវត្តន៍ ជាបីដំណាក់ កាលគឺៈ ភាសាខ្មែរបុរាណ ភាសាខ្មែរសម័យកណ្តាល និងភាសាខ្មែរសម័យទំនើប។ ដោយសារតែ ខ្មែរ គោរព ព្រះពុទ្ឋសាសនា និងព្រហ្មណ៍សាសនា ដែលជាសាសនាមានប្រភពមកពីប្រទេសឥណ្ឌា ហើយ តាមរយៈសាសនាទាំងពីរនេះ បានធ្វើឲ្យភាសាខ្មែរទទួលឥទ្ឋិពលពី ភាសាបាលី, សំស្រ្តឹត។ ពីព្រោះថា នៅក្នុងសាសនាទាំងពីរភាសា ដែលគេយកមកប្រើប្រាស់ជាផ្លូវការ គឺភាសាបាលី, សំស្រ្តឹត។ ក្រៅពី ទទួលឥទ្ឋិពលពីភាសា បាលី, សំស្រ្តឹត ភាសាខ្មែរ ក៏ទទួលឥទ្ឋិពលពីភាសាបរទេសមួយចំនួនទៀត ដូចជាៈ ភាសាអង់គ្លេស ភាសាបារាំង ភាសាចិន ភាសាថៃ។ល។ ចំពោះភាសាខ្មែរប្រសិនបើយើងសិក្សា អោយស៊ីជម្រៅ លើក្បួនខ្នាត វេយ្យាករណ៍នឹងឃើញពីលក្ខណៈពិសេសខុសពីភាសាបរទេស។ ភាព ខុសគ្នានេះអាស្រ័យដោយ ភាសាខ្មែរមានលក្ខណៈពិសេសមួយចំនួនដូចជាៈ ការបន្លឺសំលេង ចំនួន ព្យាង្គ វិធីកំលាយពាក្យ លិង្គវចនៈ និងក្បួនសម្ព័ន្ឋ។
I.២/លក្ខណៈនៃភាសាថៃ
ភាសាថៃ ជាភាសាជាតិ និងភាសាផ្លូវការរបស់ប្រទេសថៃ ហើយជាភាសាដើមរបស់ប្រជាជនថៃ ផងដែរ។ ភាសាថៃស្ថិតនៅក្នុងក្រុមភាសាថៃ និងក្រុមភាសាតៃ ហើយមានគ្រាមភាសាជាភាសាឡាវ។ ភាសាថៃ ក៏ដូចជាភាសាខ្មែរដែរ គឺទទួលឥទ្ឋិពលពីភាសាបាលី, សំស្រ្តឹត។ ប្រជាជនថៃគោរពព្រះពុទ្ឋ សាសនាហិនយាន ដែលនៅក្នុងសាសនានេះមានប្រើប្រាស់ ភាសាបាលី, សំស្រ្តឹត។ ដូច្នេះ ឃើញថា ទាំងនៅក្នុងសង្គមថៃ ក៏ដូចជានៅក្នុងសង្គមខ្មែរ ការសិក្សាអប់រំតែងតែផ្សារភ្ជាប់ជាមួយសាសនា ដោយ យកវត្តអារាមធ្វើជាទីកន្លែងសំរាប់បណ្តុះបណ្តារ។ នៅក្នុងសកម្មភាពនេះហើយដែលទាំងភាសាថៃ និង ភាសាខ្មែរ ទទួលនូវឥទ្ឋិពលពីភាសាបាលី, សំស្រ្តឹត។ ជាមួយគ្នានេះដែរ ក្រៅពីទទួលឥទ្ឋិពលនូវភាសា ទាំងពីរនេះ ភាសាថៃ ក៏ទទួលឥទ្ឋិពលពីភាសាបរទេសមួយចំនួនទៀតដូចជាៈ ភាសាអង់គ្លេស ភាសា បារាំង ភាសាចិន ភាសាម៉ាឡេស៊ី ភាសាខ្មែរ។ល។បន្ទាប់ពីបានបង្ហាញពី លក្ខណៈនៃភាសាខ្មែរ និងភា
សាថៃ ធ្វើឲ្យយើងអាចទាញ នូវការកត់សំ គាល់មួយចំនួន ដែលឆ្លុះបញ្ចាំងពី ប្រភេទ ទំរង់ និងលក្ខ-
ណៈនៃភាសាទាំងពីរ។ ដូចនេះ តើភាសាទាំង ពីរមានលក្ខណៈស្រដៀងគ្នា និងខុសគ្នាដូចម្តេច?
I.៣/លក្ខណៈស្រដៀងគ្នា និងខុសគ្នារវាងភាសាខ្មែរ និងភាសាថៃ
ក/លក្ខណៈស្រដៀងគ្នា
ភាសាខ្មែរ និងភាសាថៃមានលក្ខណៈស្រដៀងគ្នា លើចំនុចមួយចំនួនដូចជាៈ
 a/សូរសាស្រ្ត
b/ រូបសាស្រ្ត
c/ និឃណ្តសាស្រ្ត
d/ ទទួលឥទ្ឋិពលពីបាលី, សំស្រ្តឹតដូចគ្នា
ខ/ លក្ខណៈខុសគ្នារវាងភាសាខ្មែរ និងភាសាថៃ
២.១/ភាសាខ្មែរ
a/ អំបូរភាសា(ខ្មែរ-មន)
b/ ក្រុមភាសា(អូស្រ្តូអាស៊ី, មន-ខ្មែរ, ភាសាខ្មែរ)
c/ គ្រាមភាសា(ភាសាខ្មែរ)
d/ អាយុកាលនៃភាសា(ភាសាខ្មែរកើតមុន)
e/ មានវិធីកំកាយពាក្យ
f/ ព្យាង្គតម្រួត
២.២/ ភាសាថៃ
a/ អំបូរភាសា(ថៃ-វៀតណាម)
b/ ក្រុមភាសា(តៃ, ថៃ)
c/ គ្រាមភាសា(ភាសាឡាវ, ភាសាថៃ)
d/ អាយុកាលនៃភាសា(កើតក្រោយភាសាខ្មែរ)
e/ គ្មានវិធីកំលាយពាក្យ
f/ ព្យាង្គរាយ
I.៤/អន្តរកម្មភាសាខ្មែរ និងថៃ
        ជាទូទៅ មិនថានៅទីកន្លែងណាក៏នៅទីកន្លែងណាដែរ រមែងតែងតែមានអន្តរកម្មទៅវិញទៅ មកលើគ្នា នូវវប្បធម៍ សាសនា ចប្ចេកវិទ្យា ទំនាមទំលាប់...ជាពិសេសភាសា។ ពីព្រោះថាក្នុងជីវភាព រស់នៅប្រចាំថ្ងៃមនុស្សបានយកភាសាមកប្រើប្រាស់ជាចាំបាច់។ ទំនាក់ទំនងនៃជាតិសាសន៍មួយ ជា មួយនឹងជាតិសាសន៍មួយងទៀត ប្រព្រឹត្តិទៅក្រោមរូបភាពយកភាសាជាត្រីមុខ។ ដូចនេះ ក្នុងពិភព លោកយើងពុំអាចមានជាតិសាសន៍ណាមួយរស់នៅដោយគ្មានទំនាក់ទំនងជាមួយនឹងជាតិសាសន៍ដទៃ ណាស់។ ប្រសិនបើគ្មានទំនាក់ទំនងគ្នានោះទេភាពរីកចំរើន ក៏ពិបាក់នឹងកើតមានឡើង។ ម្យ៉ាងទៀត ដោយសារតែ អត្ថិភាពនៃការប្រកបរបរចិញ្ចឹមជីវិតរបស់ជាតិសាសន៍នីមួយៗ អាស្រ័យនឹងសកម្មភាព ពាណិជ្ជកម្ម ហើយសកម្មភាពនេះវាបានច្បាមយកនូវភាសាជាឧបករណ៍ ដ៏សំខាន់ក្នុងការធ្វើទំនាក់ទំ នង។ ហេតុដូចនេះហើយ បានជាជាតិសាសន៍មួយត្រូវការជាចាំបាច់នូវភាសាដើម្បីទំនាក់ទំនងគ្នា។ តើ ក្នុងការប្រើប្រាស់ភាសាដើម្បីធ្វើទំនាក់ទំនងរវាងខ្មែរនឹងថៃក្នុងបរិបទលើទឹកដីខ្មែរ និងក្នុងបរិបទលើទឹក ដីថៃមានឥទ្ឋិពលយ៉ាងណាខ្លះទៅលើគ្នា?
ក/បរិបទលើទឹកដីខ្មែរ
          ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានពហុជាតិសាសន៍ ដូចជាជនជាតិខ្មែរ ព្រមទាំងជនជា តិភាគតិច (ចិន វៀតណាម ឡាវ ចាម ថៃ) និងជនជាតិដើមភាគតិច។ ម្យ៉ាងទៀតប្រទេសកម្ពុជា ក៏ចំ រុះងទៅដោយជំនឿសាសនា ជាច្រើនដូចជា ព្រះពុទ្ឋសាសនា គ្រិស្គសាសនា និងឥស្លាមសាសនា។ ក្នុងខណៈ ដែលប្រទេសកម្ពុជាចំរុះដោយជាតិសាសន៍បែបនេះប្រាកដជាមានការប្រើប្រាស់ភាសាផ្សេង
ៗ គ្នាជាច្រើន។ ទាក់ទងនឹងចំនុចនេះ សូមលើកយកការប្រើប្រាស់ភាសាថៃ ដោយជនជាតិថៃលើទឹកដី កម្ពុជាមកសិក្សា តើវាបានជះឥទ្ឋិពលមកលើភាសាខ្មែរ ឬមួយទទួលយកឥទ្ឋិពលភាសាខ្មែរ?
          ជនជាតិថៃបានមករស់នៅប្រទេសកម្ពុជា តាមបណ្តោយខេត្តមួយចំនួនដូចជា ខេត្តកោះកុង  បាត់ដំបង និងខេត្តព្រះវិហារ...។ល។ ក្នុងពេលដែលពួកគេមករស់នៅក្នុងទឹកដីប្រទេសកម្ពុជា ពួកគេ ​​           ជ្រើសរើសរបរចិញ្ចឹមជីវិតដូចជា លក់ដូរ បើកសណ្ឋាគារ និងបើកសាលាបង្រៀន។ ក្នុងរបរលក់ដូរពួក           បានព្យាយាមប្រើប្រាស់ភាសាខ្មែរតាមលទ្ឋភាពក្នុងការទាក់ទងជាមួយខ្មែរ។ នៅពេលដែលពួកគេទាក់ ងទងជាមួយខ្មែរ ពិតជាមានការលំបាក ដោយសារតែដំបូងឡើយពុំទាន់មាន បើកជាសាលាបង្រៀនភា សា នៅឡើយទេ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋភាគ​ច្រើន ដែលរស់នៅតាមបណ្តារខេត្តមួយចំនួននៅជាប់ ព្រំដែនសំបូរទៅដោយ គ្រួសារក្រីក្រ ម្លោះហើយពួកគេរវល់តែនឹងការរកស៊ីចិញ្ចឹមជីវិត គ្មានពេលឯណា មកនោះទេ។ ប៉ុន្តែស្ថានភាពជាក់ស្ដែង នៅតាមបណ្តារខេត្តជាប់ព្រំដែនការរស់នៅប្រចាំថ្ងៃ ភាគច្រើន ប្រើប្រាស់ភាសាថៃច្រើនជាងភាសាខ្មែរ ដោយសារតែទំនិញដែលលក់នៅក្នុងទីផ្សារ ទាំងចំនីអាហារ សំ ភារៈប្រើប្រាស់ភាគច្រើនជាផលិតផលថៃ។ ម្យ៉ាងទៀត ការទិញលក់ផលិតផល ក៏បានប្រើប្រាស់ភាសា ថៃផងដែរ។ ទន្ទឹមនឹងនេះ មកពីទស្សនប្រជាជនខ្មែរភាគច្រើនអោយតម្លៃទៅលើភាសាថៃ។ ការណ៍ ទាំងនេះមកពីប្រជាពលរដ្ឋយល់ថា បើចេះភាសាថៃវាមានភាពងាយស្រួលក្នុងការរកស៊ីជាមួយជនជាតិ ថៃ។
ខ/បរិបទលើទឹកដីថៃ
          ប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលមានជីវភាពខ្វះខាតបានសម្រេចចិត្តចាកចេញពីប្រទេសរបស់ ខ្លួនធ្វើដំណើរចំនាកស្រុកទៅប្រទេសជិតខាង។ មូលហេតុដែលបណ្តាលអោយពួកគាត់សម្រេតចិត្តធ្វើ ដំណើរចាកចេញពីស្រុកកំណើត គឺដើម្បីស្វែករកការងារក្នុងន័យ រកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់ នៅ។ ហេតុផលនេះ ស្ដែងអោយឃើញថា ពួកគាត់ចាកចេញពីស្រុកកំណើតចេញទៅប្រទេសថៃ ភាគ ច្រើនគឺមិនមែ​នក្នុងនាមជា អ្នកវិនិយោគទុនឡើយ។ របរដែលពួកគាត់បានធ្វើនៅលើតឹកដីថៃ គឺជា កម្មករដូចជាៈ (កម្មករសំណង់ កសិដ្ឋាន រោងចក្រ និងកម្មករនេសាទ)។ ទាក់ទិននឹងការប្រាស្រ័យ​ ទាក់ទងគ្នាទាំងក្នុងសកម្មភាពការងារ និងទាំងក្នុងសកម្មភាពរស់នៅ ឃើញថាប្រជាពលរដ្ឋខ្មែរមិនបាន ប្រើប្រាស់ភាសារបស់ខ្លួនអោយបានទូលំទូលាយទេ។ មានន័យថា ពួកគេបានប្រើប្រាស់ភាសាខ្មែរតែ ក្នុងចំណោមកម្មករខ្មែរដូចគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែមិនមានន័យថា ប្រទេសថៃគេមិនអនុញ្ញាតអោយប្រើ ប្រាស់ភាសាខ្មែរនោះទេ។ បញ្ហានេះគឺ ដោយសារតែប្រជាពលរដ្ឋខ្មែរមិនចេះភាសាថៃ ដូច្នេះឃើញថា ក្នុងការទាក់ទងពិតជាមានភាពពិបាក។ មួយវិញទៀតដោយសារតែ នៅប្រទេសថៃហាក់បីដូចជាពុំមាន បើកបង្រៀនភាសាខ្មែរទេ ដែលធ្វើអោយជនជាតិថៃភាគចេះភាសាខ្មែរ ទាំងនេះជាបញ្ហាសំខាន់ ក្នុងការ យកភាសាថៃទៅប្រើប្រាស់នៅប្រទេសថៃ។ ទន្ទឹមនឹងនេះផងដែរ ជនជាតិថៃភាគច្រើនសំបូរទៅដោយ អ្នកជាតិនិយម គឺថាមិនចំពោះតែស្ថិតនៅក្នុងប្រទេសរបស់ខ្លួន ឬ ក្រៅប្រទេសរបស់ខ្លួននោះទេ គេ តែងតែប្រកាន់ភ្ជាប់នូវការប្រើប្រាស់ភាសាថៃជានិច្ច។ ជាក់ស្ដែងនៅពេលដែលមានជនបរទេសនិយាយ ភាសារបស់ពួកគេ ទោះបីជាចេះច្រើន ឬ ចេះតិចក៏ដោយពួកគេរីករាយនឹងស្វាគមន៍ជនបរទេសនោះ។ ស្របជាមួយគ្នានោះដែរ  ទាក់ទិននឹងសំណេរខាងលើ  ត្រង់ឃ្លាមួយថា ប្រជាពលរដ្ឋខ្មែរក្រីក្រមួយចំនួន
បានចាកចេញពីប្រទេសខ្មែរ ទៅប្រទេសថៃដើម្បីស្វែងរកការងារធ្វើ។ តើប្រទេសកម្ពុជាគ្មានការងារឲ្យប្រ ជាពលរដ្ឋខ្មែរក្រីក្រងទាំងនោះធ្វើទេឬ? បានជាពលរដ្ខទាំងនោះ ទៅធ្វើការនៅប្រទេសថៃ? ចំលើយ របស់សំណួរនេះនៅពុំទាន់បានឆ្លើយយ៉ាងប្រក្សត្យនៅឡើយទេ។ ប៉ុន្តែមានអំណះអំណាងមួយចំនួន ត្រូវបានលើកយកមកបង្ហាញៈ ទីមួយ ពួកគេយល់ថា ការងារនៅប្រទេសថៃទទួលបានប្រាក់កំរៃខ្ពស់។ ទីពីរ វិសមភាព និងភាពអនថយខាងព៍ត័មាន។ ទីបី ការងារក្នុងស្រុកមិនសមស្របទៅនឹងស្ថានភាព របស់ពួកគេ។ ទីបួន ភាពកំសោយរបស់រដ្ឋក្នុងការបង្កើតការងារអោយពលរដ្ឋធ្វើ។ ពីព្រោះថា ប្រទេស មួយដែលពលរដ្ឋគ្មានការងារធ្វើ ជាកំហុសរបស់អ្នកដឹកនាំប្រទេសនោះ
          អន្តរកម្មភាសារវាងភាសាខ្មែរ និងភាសាថៃ ទាំងនៅលើទឹកដីខ្មែរក៏ដូចជា នៅលើទឹកដីថៃនា ពេលបច្ចុប្បន្ននេះ ឃើញថា ភាសាថៃហាក់បីដូចជា បានជះឥទ្ឋិពលទៅលើភាសាខ្មែរច្រើនជាងភាសា      ខ្មែរបានជះឥទ្ឋិពលទៅលើ ភាសាថៃ។ ​​​ពីព្រោះជនជាតិថៃពួកគេបានប្រើប្រាស់ ភាសារបស់ពួកគេគ្រប់
កាលៈទេសៈ។ នៅទឹកដីខ្មែរដែលមាន ជនជាតិថៃរស់នៅមានបើកបង្រៀនភាសាថៃ វាផ្ទុយពីនៅលើ
ទឹកដីថៃដែលមានប្រជាជនខ្មែររស់នៅពុំ មានបើកបង្រៀនភាសាខ្មែរនោះទេ។
II/សិល្បៈ
II.១/ទំនាក់ទំនងសិល្បៈខ្មែរ-ថៃ
    ​ប្រទេស​ថៃ ​ជា​ប្រទេស​មួយ​ដែល​សម្បូរ​ដោយ​មរតក​វប្បធម៌​ខ្មែរ​បុរាណ​គ្រប់​វិស័យ​ ដោយ​មូលហេតុ​ប្រវត្តិសាស្ត្រ​ ដែល​យើង​រាល់​គ្នា​បាន​យល់ដឹង​បាន​ឮគ្រប់​គ្នា​រួចមកហើយ ។ ដូច្នោះ​ហើយការសិក្សា​ពី​វប្បធម៌​ខ្មែរ​ដូចជា​ វិស័យ​ស្ថាបត្យកម្ម​បុរាណ ​កូន​ខែ្មរ​ មិន​ត្រូវ​បំភ្លេចចោល​នូវ​ស្ថានភាព​ភូមិសាស្ត្រ​ និង​វប្បធម៌​ទេគឺ ត្រូវ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​បុរាណវត្ថុ​ទាំងមូល ​របស់​អតីត​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ទឹក​ដី​ធំ​ទូលាយ​ ដើម្បី​ស្វែងយល់​អំពី​ឫសកែវ​នៃ​វប្បធម៌​ឲ្យបាន​ស៊ីជម្រៅ ។​ ​ដូច​ជា​វត្ត​អារាម​ផ្សេងៗ​មួយចំនួន​ធំ ​នា​សម័័យ​វប្បធម៌​អយុធ្យា ​(​សតវត្សរ៍ ​ទី​១៥​ និង​ទី​១៨​ គ្រិស្ត​សករាជ​)ដែរ វត្ត​មហា​ធាតុ​នៅ​ខេត្ត​រាជបុរី​ដែល​ជា​ខេត្ត​ចាស់​របស់​ខ្មែរ​ មាន​ប្លង់​ដូច​ប្រាសាទអង្គរវត្ត ។​
​ការសិក្សា​ប្រៀបធៀប​ផ្នែក​ស្ថាបត្យកម្ម​បានបញ្ជាក់​ថា  ឥទ្ធិពល​របស់​ខ្មែរ​ទៅលើ  ​ ស្ថាបត្យកម្ម​ថៃ គឺ​មាន​លក្ខណៈ​ពុទ្ធ​និយម ។​ ​វត្ត​មហា​ធាតុ​ត្រូវបាន​សាងសង់​ឡើង​នៅ លើ​មូលដ្ឋាន​ចាស់​ នៃ​ប្រាសាទ​ថ្មី​មួយ​ ក្នុង​រជ្ជកាល​ព្រះ​បាន​ជ័យវរ្ម័ន​ទី​៧ ដូចជា​កំពែង​ថ្ម ដែល​មាន​កំពូល​លំអ​ដោយ​សីមា​មាន​ចម្លាក់​ព្រះពុទ្ធ​អង្គ​ជា​ភស្តុតាង​ស្រាប់ ។
​ក្រៅពីនេះ​ គេ​ឃើញ​មាន​ចម្លាក់​បុរាណ​គ្រុឌ​ជិះ​នាគ​ ព្រមទាំង​បំណែក​ពុទ្ធបដិមា​មួយចំនួន​ថែម
ទៀត​ផង។ គួរបញ្ជាក់​ថានេះ​គឺជា  ​ការឯកភាព​ផ្នែក​សិល្បៈ​វប្បធម៌​រវាង​ខេត្ត​រាជបុរី​ និង​ខេត្តសៀមរាបអ-
ង្គរ ដែលជា​មជ្ឈមណ្ឌល​នយោបាយ​កណ្តាល ។​ការស្រាវជ្រាវ​របស់​យើង ដែល​សំអាង​លើស្ថាបត្យកម្ម

​ខាងលើ​បានបញ្ជាក់​ថា ប្រាសាទអង្គរវត្ត​នា​សម័យ​មហានគរ​ ពិតជា​មាន​សញ្ញា​ត្រី​សូល៍ ធ្វើ​អំពី​ទង់ដែង​នៅលើ​កំពូល​នៅលើ​ប្រាង្គ​នីមួយៗ​មិន​ខាន​ ក៏ប៉ុន្តែ​ត្រីសូល៍​ទាំងនោះ​ ត្រូវ​ធ្លាក់​មក​ដី​ហើយ​បាន​វិនាសាប
សូន្យ​ទៅ។ ​គួរ​បញ្ជាក់ដែរថា គ្រប់​សកម្មភាព​ជនជាតិ​ថៃ​បាន​ជ្រើសរើស​យក​គ្រប់​ប្រភេទ នៃ​វប្បធម៌​ខ្មែរ
ដែល​មាន​លក្ខណៈ​ល្អ​ធ្វើ​ជា វប្បធម៌​របស់​ខ្លួន។ ក៏​ប៉ុន្តែ​នេះ​ជា​ទង្វើ​ទូទៅ​របស់​សង្គម​មនុស្ស​លើ​សកល
លោក ។​
ដូច្នេះ ​ហើយ​បាន​ជាជនជាតិ​អឺរ៉ុប​បាន​និយាយថា ជនជាតិ​ថៃ​បាន​ថែរក្សា​ទម្រង់​វប្បធម៌​អារ្យធម៌​ខ្មែរ​យ៉ាង​ខ្ជាប់ខ្ជួន​ ហើយ​វប្បធម៌​អង្គរ​នេះ​បាន​ធ្វើឲ្យ​ថៃ​រុងរឿង​ត្រចះត្រចង់ ខុស​ពី​តំបន់​ស្ថិតក្រោម​នៃ​ជួរ​ភ្នំ​ដងរែក (​ខ្មែរក្រោម ​គ្មាន​ការ​ដាប់​រូប​ព្រះ​ពុទ្ធអង្គ​ចោល​ទេ​ គ្មាន​ការបំផ្លិចបំផ្លាញ​ អំណាចកណ្តាល​អង្គរ​របស់​ជ័យវរ្ម័ន​ទី​៨ ពុំ​បាន​មក​ដល់​តំបន់​នេះឡើយ
II.២/ឥទ្ឋិពលសិល្បៈខ្មែរលើសិល្បៈថៃ 
ទេវរូបសិល្បៈថៃសុខោទ័យឥទ្ធិពលខ្មែរស.ត ទី ១៤ ( ឯកសារ នាយកដ្ឋាន វិចិត្រ សិល្បករ ថៃ ) សិល្បៈខ្មែរនៅក្នុងខេត្តបរមបុរាណមួយគឺខេត្តលពបុរី ដែលជនជាតិខ្មែរបានបាត់បង់ទៅកាលពី ពាក់កណ្ដាលសតវត្សរ៍ទី ១៣ត្រូវបានប្រវត្តិវិទូសៀម ជំនាន់ថ្មីចាត់ទុកថា ជា សិល្បៈ ថៃឥទ្ធិពលខ្មែរឬ ជារចនាបថបែបខ្មែរ ដែលមិនយូរប៉ុន្មានសិល្បៈលពបុរីនេះ ក៏បានគ្របដណ្ដប់លើវីស័យផ្សេងៗ ទៀតដែលជាសមិទ្ធផលសង្គមរបស់ជនជាតិខ្មែរក្នុងប្រទេសថៃទាំងមូលដូចជា ជំនឿ សាសនា វិស័យ ប្រពៃណី អក្សរសិល្ប៍ អក្សរសាស្ដ្រ ជាដើម។ តើការពិតស្ថិតនៅត្រង់ចំណុចណា? ដើម្បីបញ្ជាក់ឲ្យ ជាក់ច្បាស់ អំពីការបំភ័ន្ដនោះយើង សូមលើកយកប្រព័ន្ធមតិថៃមកធ្វើការបកស្រាយ ដែលក្នុងនោះ បញ្ហាសំខាន់ជាងគេគឺកត្តាមនោគមន៍វិជ្ជា និងនយោបាយ។ បញ្ញវន្ដសៀមភាគច្រើនក៏ប៉ុន្ដែមិន ទាំង
ស្រុងនោះទេបានលើកឡើងថា
កាលពីដើមប្រទេសថៃស្ថិតក្រោមការកាន់កាប់ត្រួតត្រារបស់ ខ្មែរ
ហើយពួកគេទើបតែងើបបម្រះពីនឹមវាតទីនិយម ខ្មែរនៅសម័យសុខោទ័យអាយុធ្យា ពោលគឺ ទទួល
បានឥស្សរភាពពេញលេញនៅចុងសតវត្សរ៍ទី ១៣ និង១៤តែប៉ុណ្ណោះម្ល៉ោះហើយថៃ បានទទួល ឥទ្ធិ
ពលវប្បធម៌ខ្មែរ
។ ជាឧទាហរណ៍ ពួកគេបានលើកយកករណីប្រទេសអឺរ៉ុបមួយចំនួន ដូចជា ប្រទេស បារាំង ដែលបានស្ថិតក្រោមការត្រួតត្រារបស់ចក្រភពរ៉ូម៉ាំងកាលពី ពីរពាន់ឆ្នាំមុនជាហេតុ បណ្ដាល ឲ្យ មានការចម្លងពីអ្នកស្រុកអាយនូវទម្រង់សិល្បៈរ៉ូម៉ាំងយ៉ាងជាក់ច្បាស់។ នៅត្រង់ចំណុចនេះយើង អាច យល់បានថាត្រឹមត្រូវសមហេតុផល ពីព្រោះការលេចធ្លោរឡើងនូវសិល្បៈបារាំង ឬអាល្លឺម៉ង់ ក្រោម អាណានិគមរ៉ូម៉ាំងពិតជាបានស្ថិតក្នុងបរិបទ វប្បធម៌ និងនយោបាយ អ៊ីចឹងមែនតែសម្រាប់ប្រទេសថៃ វិញវាមិនអាចទៅរួចកើតទេ។ ព្រោះជនជាតិថៃគឺជា ជនអន្ដោប្រវេសន៍ ឬជាអ្នកចំណូលថ្មីក្នុងតំបន់បើ សំអាងទៅលើគោលធំៗនៃទំព័រប្រវត្តិសាស្ដ្រនៃមនុស្សជាតិ។ ម្យ៉ាងវិញទៀត សោតសិល្បៈថៃ ដែល ត្រូវបានបង្កើតឡើងនាជំនាន់នោះគឺស្ថិតក្នុងបរិបទ បដិវត្តន៍ប្រឆាំង និងអ្វីៗដែលជាខ្មែរទាំងអស់មាន លក្ខណៈខុសប្លែកទាំងស្រុងពីសិល្បៈរបស់ខ្មែរ ដែលជាអ្នកស្រុកដើម។ នោះគឺជាអ្វីមួយ ដែលលោក ហ្សកស៊ឺដេសបានបង្ហាញពន្យល់យ៉ាងច្បាស់លាស់រួចមកហើយ។ តាមន័យខាងលើនេះទស្សនៈ ដែល ហៅសិល្បៈថៃឥទ្ធិពលខ្មែរ សម្រាប់ សិល្បៈខ្មែរនៅខេត្តលពបុរី ក៏ដូចសិល្បៈខ្មែរទូទាំងដែនដីថៃ បច្ចុប្បន្នមិនមានលក្ខណៈ  ប្រាកដនិយមឡើយ  ពីព្រោះវាប្រាសចាកពីព្រឹត្តិការណ៍  ប្រវត្តិសាស្ដ្រពិត
ហើយបង្កប់នូវមនោគមន៍វិជ្ជាស្នេហាជាតិនិយមហួសហេតុ។ វាជាការពិតណាស់អ្វីៗគេបាន សរសេរ ជាហូរហែមកនោះគឺស្ថិតក្នុងផ្នត់គំនិតមួយថ្វីបើមិនប្រកបដោយ ការពិតក៏ពិតមែន ក៏ប៉ុន្ដែវារមែងតែង ការពារផលប្រយោជន៍របស់អ្នកនិពន្ធ។ ពុទ្ធរូបសំរិទ្ធិសិល្បថៃសុទ្ធសាធស.ត ទី១៤-១៥(ឯកសារ នា
យកដ្ឋានវិចិត្រសិល្បករថៃ) តាមពិតទៅបើគេគិតពិចារណាថ្លឹងថ្លែង ឲ្យបានគ្រប់ជ្រុងជ្រោយ ឬ ស៊ី
ជម្រៅដោយការតាំងសម័យកាល​ ឬ កាលបរិច្ឆេទ ដែលជាមូលដ្ឋានគ្រឹះនៃប្រវត្តិសាស្ដ្រគេ ឃើញថា ទស្សនៈ
សិល្បៈថៃឥទ្ធិពលខ្មែរមិនមែនជាការពិត ទាល់តែសោះនោះគឺ គ្រាន់តែជាការ បកស្រាយ តាមការយល់ឃើញ ឬការសុបិន្តចង់បានរបស់ អ្នកស្រាវជ្រាវថៃ ដែលប្រកបដោយឧត្តមគតិជាតិ របស់
ខ្លួនតែប៉ុណ្ណោះ។ ដោយហេតុថានរណា ក៏ដឹងដែរ(សូម្បីតែអ្នកប្រាជ្ញថៃ)ថាមុនសតវត្សរ៍ទី ១៣ ពោល
គឺមុនការ ចាប់បដិសន្ធិរបស់ព្រះរាជាណាចក្រសុខោទ័យ ដែលជារដ្ឋថៃដំបូងបង្អស់ លើអតីតទឹកដីខ្មែរ នោះជនជាតិថៃ(លាវ)ពុំទាន់មាន សិល្បៈ ឬអក្សរប្រចាំជាតិខ្លួននៅឡើយទេ។សុខោទ័យ មានន័យថា អរុណោទ័យ នៃសេចក្ដីសុខ។ ត្រង់ចំណុច ដ៏សំខាន់នេះ​​​​​​​ យើងយល់ឃើញថា អ្នកស្រាវជ្រាវថៃ ស្ថិត
នៅក្រោមសម្ពាធនៃបន្ទាត់នយោបាយរបស់អ្នកដឹកនាំខ្លះហើយមើលទៅ។ ដើម្បីជាការ បកស្រាយ តប ទៅវិញយើងអាចលើកជាសំនួរដូច្នេះថា បើសិនជាខេត្តសិរីសោភ័ណ  ដែលសព្វថ្ងៃស្ថិតជាប់ នឹង អតីត ខេត្តខ្មែរមួយចំនួនដូចជាខេត្តអ៊ូប៊ុន ស្រះកែវ ប្រាជិន បុរី( បស្ចិមបុរី ) សុរិន្ទ ស៊ីសាកេត បុរីរម្យ ជាដើម មិនត្រូវបានប្រគល់ទៅឲ្យខ្មែរម្ចាស់ដើមវិញដោយបង្ខំចិត្តទេនោះ តើយើងអាចចាត់ទុកថាខេត្តមួយ នេះ ដែលសំបូរទៅដោយបុរាណស្ថាននិងមានស្ថានីយ បុរេប្រវត្តិសាស្ត្រជាច្រើនជា កេរ្ដិ៍ដំណែល វប្បធម៌ បុរាណគឺជា កម្មសិទ្ធិ ឬជា សមិទ្ធិផលរបស់ជនជាតិថៃតែឥទ្ធិពលសិល្បៈខ្មែរបានដែរឬទេ
? យ៉ាង
ណាមិញករណីនៃសិល្បៈស្ថាបត្យកម្មបុរាណខ្មែរនៅក្នុងប្រទេសថៃបច្ចុប្បន្ន ក៏ដូច្នេះដែរ ពោលគឺរាល់ ស្ថាបត្យកម្មទាំងអស់វាជាស្នាដៃរបស់ដូនតាខ្មែរយ៉ាងពិតប្រាកដឥត ក្លែងក្លាយ ដែលបានបន្សល់ទុក។ ចម្លាក់ទេពអប្សរខ្មែរ ប្រាសាទសីខរភូមិស.តទី ១១ ដែលថៃថាលពបុរី(ថត១៩៧៦) ដងខ្លួន ទេវរូប ខ្មែរនៅខេត្តសុខោទ័យចុងស.តទី១២ដើមស.តទី ១៣(ឯកសារនាយកដ្ឋានវិចិត្រសិល្បករថៃ) ទោះ
ជាស្ថិតក្នុងទីកន្លែងណាក្នុងយុគសម័យកាលណា ក៏ដោយ សិល្បៈខ្មែរមានលក្ខណៈសម្បត្តិ របស់វា ដែលយើងមិនអាចាត់ទុកថាជាសិល្បៈថៃបានទេ។ ដូច្នេះ សិល្បៈបុរេថៃទាំងនោះគឺជា សិល្បៈខែ្មរ សុទ្ធសាធ។ ភស្តុតាងជាក់ស្ដែងមួយទៀតគឺរហូតដល់ពេលនេះគេពុំទាន់រកឃើញ សិលាចារឹក សរសេរ ជាភាសាថៃមុនសតវត្សរ៍ទី ១៣ឡើយ។ ផ្ទុយទៅវិញនៅក្នុងប្រទេសខ្មែរ ឬក៏ប្រទេសថៃក្ដីសិលាចារឹក ខ្មែរសរសេរជាភាសាបាលីសំស្ក្រឹតបាលី និងខ្មែរហើយអ្វី ដែលគួរឲ្យកត់សម្គាល់ផងនោះគឺ រហូតដល់ សតវត្សរ៍ទី ១៤នៅលើសិលាចារឹកថៃដំបូងបង្អស់ អ្នកដឹកនាំថៃនៅតែចារសិលាចារឹកដោយប្រើ តួអក្សរ ខ្មែរនៅឡើយ។ ជាសេចក្ដីសន្និដ្ឋានពាក្យដែលថាសិល្បៈលពបុរី ដែលជាខេត្តខ្មែរមួយស្ថិតចម្ងាយ ១៥០គីឡូម៉ែត្រទិសខាងជើងនៃទីក្រុងបាងកកបច្ចុប្បន្នជា
រចនាបថបែបខ្មែរ ឬក៏ពាក្យ សិល្បៈថៃ ឥទ្ធិពលខ្មែរនៃខេត្តនេះ ក៏ដូចជា នៅខេត្តផ្សេងៗឯទៀតមិនមានលក្ខណៈសមស្របទៅនឹង ប្រវត្តិ
សាស្ត្រទេព្រោះវាត្រូវបានបង្កប់នូវមហិច្ឆតាបំភ័ន្ដប្រវត្តិសាស្ត្រនិងមតិមហាជន។ តាមពិតទៅអ្វី ដែល អ្នកវិទ្យាសាស្ត្រត្រូវការគឺសច្ចភាព ឬការពិតទោះបីជា ការពិតនោះត្រូវបានប្រែប្រួល ឬបកស្រាយ ខុសៗគ្នាតាមយុគតាមសម័យកាលក៏ដោយ។ ចំពោះ អ្នកស្រាវជ្រាវការវាយតម្លៃនៃសច្ចភាពត្រូវតែរក្សា
ទុកឬលើកតម្លៃឲ្យខ្ពស់ជាទីបំផុតបើពុំដូច្នេះទេជ្រុងមួយនៃ ប្រវត្តិសាស្ត្ររបស់មនុស្សជាតិនឹងត្រូវ បាត់
បង់ទ្រុឌទ្រោមជាពុំខានឡើយ៕
III/ការអប់រំចិត្តសាស្រ្ត
III.១/ការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសថៃ
          សៀម ឬប្រទេសថៃជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍មានព្រំប្រទល់ជាប់ នឹងប្រ ទេសកម្ពុជា ឡាវ ម៉ាលេស៊ី និងមីយ៉ាន់ម៉ា។ ប្រទេសនេះបានកកើតជារដ្ឋពេញលេញនៅសតវត្សរ៍ទី ១៣នៃគ្រឹស្គសករាជ។ តាំងពីពេលនោះមក ប្រទេសនេះបានវាតទីពង្រីកទឹកដី របស់ខ្លួនជាលំដាប់ ហើយបានសាបព្រោះនូវជាតិនិយម និងការអប់រំចិត្តសាស្រ្តយ៉ាងជ្រាលជ្រៅ ក្នុងស្រទាប់ប្រជារាស្រ្ត របស់ខ្លួន។ ទាក់ទងនឹងការបញ្ច្រៀបចរន្តជាតិនិយមរបស់ប្រជាជនថៃកើតមានពីឆ្នាំ១៩១០រហូតដល់ ឆ្នាំ១៩៣០ នៅពេលដែលភូមិភាគអាស៊ីប៉ែកអាគ្នេយ៍ទាំងមូលបាន និងកំពុងជូបប្រទះនូវការប្រែប្រួល មួយ ដ៏ធំធេងដោយសារចរន្តមនោគមវិជ្ជាធំៗពីរ ដែលមានឥទ្ឋិពលយ៉ាងខ្លាំងទៅលើប្រវត្តិសាស្រ្តនៃ ភូមិភាគនេះ។ ចរន្តមនោគមវិជ្ជាទាងពីរនេះមាន៖
          ទីមួយៈ ចរន្តនៃចលនាជាតិនិយម ដែលចាប់កំណើតដំបូងក្នុងប្រទេស រួចហើយផ្សព្វផ្សាយ ពេញទាំងអាស៊ីចុងបូពា៍ររហូតដល់អាស៊ីអាគ្នេយ៍។ កំនិតជាតិនិយមនេះបង្កើតឡើង បានជាចលនាន យោបាយប្រយុទ្ឋប្រឆាំងនឹងអាណានិគមបស្ចឹមប្រទេស ដែលកំពុង កៀបសង្កត់ ជិះជាន់លើប្រជាជន ក្នុងទ្វីបអាស៊ី។
          ទីពីរៈ ចរន្តនៃគំនិតប្រជាធិបតេយ្យលាយឡំជាមួយគំនិតសង្គមនិយម។ គំនិត ឬចរន្តទីពីរនេះ ភាគច្រើនកើតចេញពីនិស្សិត ឬបញ្ញវន្តជាតិអាស៊ី ដែលបានទៅសិក្សាក្នុងបណ្តារប្រទេសនានានៅទ្វីប អឺរ៉ុប និងអាមេរិក បាននាំចូលមកក្នុងមាតុប្រទេសរបស់ខ្លួនវិញ នៅពេលដែលពួកគេបានបញ្ចប់ការ សិក្សានៅបរទេសរួចហើយ។
          ចំពោះ ការអប់រំចិត្តសាស្រ្តរបស់ថៃ គឺមានភាពស្វិតស្វាញក្នុងការបញ្ចៀបអោយ ប្រជាជនរបស់
គេមានការយល់ដឹង ប៉ុន្តែមានចំនុចខ្លះហាក់បីដូចជា ប្រាសចាកពីការពិត។ តួយ៉ាង ក្នុង កម្មវិធីសិក្សា
របស់ខ្លួនផ្នែកប្រវត្តិសាស្រ្ត ដែលសិក្សាពីកម្ពុជា ឃើញថាពីថ្នាក់ទី១រហូតដល់ថ្នាក់ទី៦ ប្រទេសថៃមិន
ដែលបានបញ្ចូលប្រវត្តិសាស្រ្តកម្ពុជាទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនឡើយ។ ហើយក្នុងកម្ម វិធីសិក្សាចាប់
ពីថ្នាក់ឧត្តមឡើងទៅប្រទេសថៃតែងតែបំភ្លៃប្រវត្តិសាស្រ្ត ដែលទាក់ជាមួយប្រទេសកម្ពុជា ដូចជា ការ
ឡើងថា ប្រទេសកម្ពុជា បានឈ្លានពានយកទឹកដីរបស់ប្រទេសថៃ។ ការបំភ្លៃនេះ ក្នុងគោល បំណង
បញ្ឆេះចលនាជាតិនិយម ដើម្បីបំរើនយោបាយទាំងក្នុង និងក្រៅប្រទេសជាពិសេសប្រទេស កម្ពុជា។ ជាមួយគ្នានេះដែរ នៅក្នុងសង្គមថៃផ្ទាល់តែម្តង តែងតែអប់រំអោយប្រជាជនកូនចៅរបស់គេ អោយស្អប់
ប្រជាជនកម្ពុជា នៅពេលខ្លះកាលណាគេខឹងនឹងនរណាម្នាក់គេបានដាក់បន្ដាសារ អោយ ជាតិក្រោយ
កើតជាខ្មែរ។
          ដូច្នេះ ​ឃើញថា ការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសថៃ ថៃបានព្យាយាមធ្វើអោយប្រជពលរដ្ឋ របស់ខ្លួនមានជាតិនិយមក្នុងខ្លួន ហើយខិតខំបំភ្លៃប្រវត្តិសាស្រ្តដែលទាក់ទងជាមួយប្រទេសជិតខាង ជា ពិសេសជាមួយប្រទេសកម្ពុជា ក្នុងបំណងធ្វើអោយប្រជាពលរដ្ឋរបស់ស្អប់ប្រជាពលរដ្ឋកម្ពុជា ពីព្រោះ ថានៅពេលប្រជាពលរដ្ឋរបស់ខ្លួនមានជាតិនិយម ហើយមានអារម្មណ៍មិនល្អជាមួយប្រជាជនប្រទេស ជិតខាងហើយនោះ វាងាយស្រួលក្នុងការបំរើអោយនយោបាយរបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស។
III.២/ការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសកម្ពុជា
          ដោយឡែក ចំពោះការអប់រំចិត្តសាស្ត្រនៅក្នុងប្រទេសកម្ពុជាវិញឃើញថា មានការខុសប្លែកពី ប្រទេសថៃ។ ចាប់តាំងពីមនទំនាក់ទំនងជាមួយប្រទេសថៃមក ប្រទេសកម្ពុជាពុំសូវយកចិត្តទុកដាក់ លើការបញ្ច្រៀបជាតិនិយមដល់ប្រជាជនរបស់ខ្លួនឡើយទើបតែមកដល់ ឆ្នាំ២០០១ នៅពេលដែល មានចរចាមរាមថា តារាភាពយន្តថៃបាននិយាយថា ប្រាសាទអង្គរវត្តជារបស់ប្រទេសថៃពេលនោះទើប ចលនាជាតិនិយមរបស់ប្រជាជនកម្ពុជាមានសន្ទុះកើនឡើង។ ចំពោះបញ្ហាដែលទាក់ទង នឹងពាក្យចរ ចាមរាមនេះ បើតាមការយល់ឃើញរបស់ខ្ញុំ គឺមានការជាប់ពាក់ព័ន្ឋដោយផ្ទាល់ទៅនឹងការអប់រំចិត្ត សាស្រ្តរបស់អ្នកដឹកនាំ ដល់ប្រជាជនកម្ពុជាផ្ទាល់តែម្តង។ ពីព្រោះថា មុនឆ្នាំព្រិត្តិការណ៍ដុតស្ថាតទូតថៃ នៅថ្ងៃ២៩ មករា ឆ្នាំ២០០១ ឃើញថា ចំពោះផ្នត់គំនិតរបស់ប្រជាជនកម្ពុជាលើប្រទេសថៃ និងប្រជា ជនថៃហាក់មានភាពវិជ្ជមានច្រើន បើប្រៀបធៀបជាមួយប្រទេសជិតខាង ជាពិសេសប្រទេសវៀត ណាម។
          សរុបមកវិញ ការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសថៃមានចលនា និងមានបំណងជានិច្ចក្នុងការ ធ្វើអោយប្រជាជនរបស់គេមានភ័ន្តច្រឡំ និងស្អប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាតាមរយៈការ បញ្ច្រៀបជាតិនិយម និងការបំភ្លៃប្រវត្តិសាស្រ្ត ដែលចរន្តនេះកើតមានឡើងក្នុងប្រទេសថៃតាំងពីដើម រៀងមក។ ចំពោះការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសកម្ពុជាវិញ ហាក់បីដូចជា មិនសូវមានលក្ខណៈផុស ផុលប៉ុន្មានទេ ទើបតែមកដល់២០០១ទើបមានការងើបឡើងវិញនូវចលនាជាតិនិយមនេះ ហើយ ចលនានេះបានបន្តរហូតមកដល់ពេលបច្ចុប្បន្នដោយសារកម្ពុជាកំពុងមានសង្គ្រាមជាមួយប្រទេសថៃ។ដូច្នេះ ឃើញបញ្ហាជាតិនិយម និងការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសមួយទៅអោយប្រជាជននៃប្រទេស មួយមានសារសំខាន់បំផុតក្នុងការជួយការពារបូរណភាពទឹកដីនៃប្រទេសនោះ។ ប៉ុន្តែបញ្ហានេះ ក៏គ្រោះ
ថ្នាក់ណាស់ដែរ នៅពេលបញ្ហានេះមានលក្ខណៈជ្រុលហួសហេតុ ដែលហៅថា ពួកជ្រុលនិយម ពីព្រោះ វាអាចធ្វើអោយមានភាពវឹកវរ ក្នុងប្រទេសរបស់ខ្លួនផ្ទាល់តែម្តង តាមរយៈការប្រឆាំងតបទៅវិញ។ តួ យ៉ាងដូចករណីប្រទេសថៃកាលពីសតវត្សរ៍ទី១៩។
សេចក្តីសន្និដ្ឋាន
        ពលរដ្ឋនៃជាតិសាសន៍មួយគួរកប្បីថែរក្សាអ្វី ដែលជាអត្តសញ្ញណផ្ទាល់ នៃជាតិសាសន៍របស់ ខ្លួនអោយបាន បើពុំដូច្នោះទេពលរដ្ឋនៃជាតិសាសន៍នោះ ច្បាស់ជាបាត់បង់នូវគ្រឿងសំគាល់ខ្លួនពុំខាន ឡើយ។ ដើម្បីសំគាល់អោយដឹងថាពលរដ្ឋមួយជាជាតិសាសន៍អ្វី មានការសំគាល់តាមវិធីផ្សេងៗ ជា ច្រើនដូចជា តាមរយៈអាកប្បកិរិយា ព៍ណសំបុរ ការស្លៀកពាក់ ចំណង់ចំណូលចិត្តនៃការញ៉ាំអាហារ    និងការប្រើប្រាស់។ល។ ដែលអ្វីទាំងអស់នេះ គឺជាផ្នែកនៃវប្បធម៍ ដែលមនុស្សបានយកមកអនុវត្តក្នុង ជីវភាពប្រចាំថ្ងៃ។ ប្រទេសមួយ ឬតំបន់មួយដែលចំរុះទៅដោយពហុជាតិសាសន៍ ក៏ចំរុះទៅដោយវប្ប- ធម៍ដែរ។ កត្តានេះជាចំនុចប្រសើរមួយក្នុងការទាញយកនូវគំនិតថ្មីៗ ពីបណ្តារជាតិសាសន៍ទាំងនោះ។ ទន្ទឹមនឹងចំនុចល្អប្រសើរ ដែលកើតចេញមកពីបណ្តុំនៃវប្បធម៍នោះ ក៏សំគាល់ឃើញដែរ នូវផលអវិជ្ជ មាន ដែលស្ដែងឡើង ពីឥទ្ឋិពលនៃវប្បធម៍រវាងជាតិសាសន៍មួយ និងជាតិសាសន៍មួយទៀត។ ក្នុងនាម ជាពលរដ្ឋនៃជាតិសាសន៍មួយទោះបីជាមានការលំបាកខ្លះក្នុងការប្រតិបត្តិ និងថែរក្សានៃវប្បធម៍របស់ ខ្លួន ដែលកើតចេញពីឥទ្ឋិពលនៃវប្បធម៍បរទេសយ៉ាងណា ក៏ដោយ ក៏ត្រូវមានស្មារតីវប្បធម៍ជាតិជានិច្ច ។ មានន័យថាត្រូវនាំលើកតំកើងវប្បធម៍ជាតិ ហើយត្រូវចេះកែរច្នៃ និងសំយោគវប្បធម៍បរទេសអោយ មានលក្ខណៈជាវប្បធម៍របស់ជាតិខ្លួន។

មាតិកា
អារម្ភកថា................................................................................................ ..........I
សេចក្តីផ្តើម............................................................................................. ..........
I/សមាជិក............................................................................................... ..........
I.១/សមាជិកគណៈអចិន្រ្តៃយ៍...................................................................... ..........
II.២/គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល........................ ..........
I.៣/សមាជិកគណៈកម្មាធិការកណ្តាល.......................................................... ..........
II/កម្មវិធីនយោបាយរបស់គណបក្ស.............................................................. ..........
III/គោលការណ៍ ១១ខ របស់គណបក្ស......................................................... ..........
IV/ស្នាដៃធំៗ ៨យ៉ាងរបស់គណបក្ស............................................................. .......១១
V/បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស................................................................. .......១៧
VI/លក្ខន្តិកៈរបស់គណបក្ស........................................................................ .......២៤
សន្និដ្ឋាន................................................................................................. .......២៥
ឯកសារយោង.......................................................................................... .......២៦













អារម្ភកថា
          កិច្ចការស្រាវជ្រាវស្តីពី គណបក្សប្រជាជនកម្ពុជា ដែលបានរៀបរៀងឡើងនៅពេលនេះគឺជាស្នា ដៃដ៍ស្ដួចស្ដើងមួយ ក្នុងការចូលរួមចំណែកស្វែងយល់ពីគណបក្សនយោបាយនៅកម្ពុជា ជាពិសេស គណបក្សប្រជាជនកម្ពុជានេះផ្ទាល់តែម្តង។
          ទោះបីជា ​​ ការរៀបរៀងនូវកិច្ចការស្រាវជ្រាវនេះមានការផ្ទៀងផ្ទាត់ហើយ ផ្ទៀងផ្ទាត់ទៀតក៏ខ្ញុំគិត ថាកំហុសនៅតែកើតមានជាយថាហេតុ ។ប៉ុន្តែខ្ញុំសង្ឃឹមថា​ការលំអរបន្តិចម្តងៗ នឹងធ្វើអោយកិច្ចការ ស្រាវជ្រាវនេះមានការល្អប្រសើរឡើងជាមិនខាន។
          ជាចុងក្រោយ ខ្ញុំសូមអរគុណចំពោះការជួយណែរនាំរបស់លោកសាស្រ្តាចារ្យទាំងអស់ និងមិត្ត ទាំងអស់ ដែលបានជួយរិះគន់ក្នុងន័យស្ថាបនា ។





សេចក្តីផ្តើម
ប្រវត្តិសង្ខេប គណបក្សប្រជាជនកម្ពុជា
គណបក្ស​ប្រជាជន​កម្ពុជា   បាន​បដិសន្ធិ​ឡើង​នា​ថ្ងៃទី ២៨  ខែមិថុនា ឆ្នាំ ១៩៥១ ដោយមាន
ឈ្មោះ​ដើម ថា បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែលមាន ​ប្រភព​ចេញពី​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា ប្រឆាំង​អ​ណា​និគម​និយម ដើម្បី​ឯករាជ្យ​ជាតិ ។ ចាប់តាំងពី​ពេល​បដិសន្ធិ រហូតមកដល់​បច្ចុប្បន្ន គណ
បក្ស​បាន​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន គឺ​ផ្សារភ្ជាប់​រួមសុខ​រួមទុក្ខ ជាមួយ​ប្រជា
ជន​គ្រប់​កាលៈទេសៈ ហ៊ាន​ពុះពារ​ធ្វើ​ពលី​កម្ម​គ្រប់យ៉ាង មិន​រួញរា ដើម្បី​បម្រើ​ផលប្រយោជន៍​ដ៏​ឧត្តុង្គ
ឧត្តម​របស់​ប្រទេសជាតិ និង​ប្រជាជន ។ ក្នុងដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​ថ្មី​នេះ គណបក្សប្រជាជន
​កម្ពុជា បានកំណត់​ចក្ខុវិស័យ​ដ៏​យូរអង្វែង​របស់ ខ្លួន គឺ
ប្រមូលផ្តុំ​កម្លាំង​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល
ក្រោមបាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បី​កសាង និង​ការពារ​មាតុភូមិ​កម្ពុជា ឱ្យ​សំបូរ​រុងរឿង​និង​ស្ថិតស្ថេរ​គង់វង្ស ក្នុង​ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ
  និង​វឌ្ឍនភាព ។​ ថ្ងៃ ២៨ មិថុនា ឆ្នាំ ១៩៥១ មហាសន្និបាត​លើក​ទី ១ បង្កើត បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ”  ដែល​បាន ប្រព្រឹត្តទៅ​នៅ​ តំបន់​រំដោះនោះ ។ មហាសន្និបាត​បាន​ជ្រើសតាំង​ថ្នាក់ដឹកនាំ​របស់​បក្ស និងសម្រេច
​មាគ៌ា​តស៊ូ​ប្រឆាំង ពួក​អាណានិគមនិយម ដើម្បី​ដណ្តើម​ឯករាជ្យ​ជូន​ជាតិ។ ថ្ងៃ ៣០ កញ្ញា ឆ្នាំ ១៩៦០
 មហាសន្និបាត​លើក​ទី ២ កោះប្រជុំ​នៅ​ភ្នំពេញ ។ មហាសន្និបាត​បានសម្រេច មាគ៌ា​តស៊ូ​ក្នុង​សភាព
ការណ៍​ថ្មី អនុម័ត​បណ្តា​ខ្លឹមសារ​កែសម្រួល​លក្ខន្តិកៈ​បក្ស និង​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​ម​ជ្ឈិ​ម​។ ​ថ្ងៃ
 ៥-៨ មករា ឆ្នាំ ១៩៧៩ កោះប្រជុំ​មហាសន្និបាត​លើក​ទី ៣ ដោយមាន​បក្ខជន​ចំនួន ៦២
 រូប ដែល​នៅរស់​សេសសល់ ពី​ការកាប់សម្លាប់​របស់​ប​ន​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​ជួបប្រជុំ​ដើម្បី​កំណត់​ទិសដៅ ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់​បក្ស។មហាសន្និបាត​បានអនុម័ត​កម្មវិធីនយោបាយ
​ថ្មី ក្នុងនោះ​បានកំណត់​ភារកិច្ច ជា​មូលដ្ឋាន​ចំពោះមុខ គឺ​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បី​សង្គ្រោះ​ជាតិ និង​ប្រជាជន មហាសន្និបាត​បានអនុម័ត​លក្ខន្តិកៈ​បក្ស​ថ្មី ជ្រើសតាំង​ក្បាលម៉ា
ស៊ីន​ដឹកនាំ​បក្ស និង​បានសម្រេច​បង្កើត​គណៈកម្មាធិកា​រ កសាង​បក្ស​ទូទាំងប្រទេស ដើម្បី​ពង្រីក និង​ពង្រឹង​គណបក្ស​ទាំង​ខាង​នយោបាយ សតិអារម្មណ៍ និង​ចាត់តាំង ។​ ថ្ងៃ ២៦ ឧសភា ឆ្នាំ​១៩៨១មហា
សន្និបាត​បក្ស​លើក​ទី ៤ ប្រារឰ​នៅ​ទីក្រុង​ភ្នំពេញ ដោយមាន​តំណាង ចូលរួម ១៦២ រូប ។មហាសន្និ
បាតបក្ស​បានអនុម័ត​របាយការណ៍​នយោបាយ កម្មវិធី​សេដ្ឋកិច្ច សង្គមកិច្ច សម្រាប់​រយៈពេល​ប៉ុន្មាន
​ឆ្នាំ​ខាងមុខ របាយការណ៍​អំពី​ការកសាង​បក្ស អនុម័ត​លក្ខន្តិកៈ​បក្ស និង​ប្តូរ​ឈ្មោះ​បក្ស​ជា
បក្ស​ប្រជា
ជន​បដិវត្តន៍​កម្ពុជា
។មហាសន្និបាត​បក្ស​បាន​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​ម​ជ្ឈិ​ម​បក្ស​ថ្មីដែល
មានសមាជិក​ពេញសិទ្ធិ ១៩ រូប និង​បម្រុង ២ រូប ។ មហាសន្និបាត​បានកំណត់​ថា
  ភារកិច្ច​រួម​ជា​យុទ្ធ
​ស្ធា​ស្ត្រ ក្នុងដំណាក់កាល​នោះ​គឺ ការពារ​ឯករាជ្យ​ជាតិ និង​កសាង​មាតុភូមិ ក្នុងនោះ​ការការពារ​មាតុភូមិ ជា​ភារកិច្ច​ចំបង របស់​ប្រជាជន​កម្ពុជា ចំពោះ​ការស្តារ​សេដ្ឋកិច្ច​ត្រូវយក​ការស្តារ​កសិកម្ម​ធ្វើជា​ភារកិច្ច​ស្នូល ។ ថ្ងៃ ១២-១៥ មករា ឆ្នាំ ១៩៨៤
  សន្និបាត​កម្មាភិបាល​ទូទាំងប្រទេស​របស់​បក្ស  បាន​ឯកភាព​លើ​តួនាទី សំខាន់ៗ​របស់​ក្រុមសាមគ្គី​បង្កបង្កើនផល​នៅក្នុង​ចលនា​បដិវត្តន៍ ជាពិសេស​លើ​ភារកិច្ច​បង្ក
បង្កើនផល កសាង​ជនបទ និង​ពង្រឹង​រដ្ឋអំណាច ។ ឯកភាព​លើ​ទិសដៅ គោលបំណង និង​ខ្លឹមសារ​ពង្រឹង​ក្រុមសាមគ្គី ដែលជា​សំខាន់ គឺ​ការពង្រឹង​ការងារ​គ្រប់គ្រង​មធ្យោបាយ​ផលិតកម្ម កម្លាំង​ពលកម្ម ការបែងចែក​ភោគផល និង​ការងារ​បណ្តុះ បណ្តាល​កម្មាភិបាល​ក្រុមសាមគ្គី
  និង​កម្មាភិបាល​ភូមិ ឃុំ ។​
 ថ្ងៃ ២-៩ វិច្ឆិកា ឆ្នាំ ១៩៨៤  សន្និបាត​កម្មាភិបាល​ទូទាំងប្រទេស​របស់​បក្ស បានអនុម័ត​សេចក្តី
សម្រេចចិត្ត ស្តីពី​បញ្ហាសំខាន់ៗ​ជាបន្ទាន់​មួយចំនួន នៃ​ការងារ​សតិអារម្មណ៍ សេចក្តីសម្រេចចិត្ត​ស្តីពី​គោលនយោបាយ ចំពោះ កសិករ ចំពោះ​ជនជាតិភាគតិច
  និង​ចំពោះ​សេដ្ឋកិច្ច​ផលិតកម្ម​ឯកជន ។អង្គ
សន្និបាត​បាន​បោះឆ្នោត​ជ្រើសតាំង សមាជិក​បម្រុង​បំពេញបន្ថែម​ឱ្យ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ចំនួន ៨ រូប​ទៀត
  ។​  ថ្ងៃ ១៣-១៦ តុលា ឆ្នាំ ១៩៨៥ មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី៥
 របស់​បក្ស​ប្រជាជន បដិវត្តន៍​កម្ពុជា បាន​ឯកភាព​លើ​របាយការណ៍​នយោបាយ ដែល​បានកំណត់​ភារ
កិច្ច​រួម​ជា​យុទ្ធសាស្ត្រ គឺ​ការពារ ឯករាជ្យ​ជាតិ កសាង​មាតុភូមិ ឈាន​ឡើងជា​ជំហានៗ ក្នុងនោះ​ភារកិច្ច​ចំបង គឺ​ការពារ​មាតុភូមិ ការពារ​សមិទ្ធិផល បដិវត្តន៍​។ មហាសន្និបាត​បានកំណត់​កម្មវិធី​ស្តារ និង​ពង្រីក​សេដ្ឋកិច្ច សង្គមកិច្ច ៥​ឆ្នាំ លើក​ទី​១ (១៩៨៦-១៩៩០) និង​អំពី​ភារកិច្ច​កសាង​បក្ស ក្នុងដំណាក់កាល​ថ្មី ។ មហាសន្និបាត​បាន​បោះឆ្នោត​ជ្រើសតាំង សមាជិក​គណៈកម្មាធិកា​រ មជ្ឈិមបក្ស ៤៥ រូប ក្នុងនោះ​មាន​សមាជិក​បំរុង ១៤ រូប ។​ ថ្ងៃ ៥-១២ មេសា ឆ្នាំ ១៩៨៩ សន្និបាត​កម្មាភិបាល​ទូទាំងប្រទេស​របស់​បក្ស បាន​ឯកភាព​លើ​របាយការណ៍ អំពី​សភាពការណ៍​កម្ពុជា​រយៈពេល ១០ ឆ្នាំ (១៩៧៩-១៩៨៩ ) និង​ទិសដៅ​សំខាន់ៗ ឆ្នាំ ១៩៨៩-១៩៩០ និង​បណ្តា​ឆ្នាំ​បន្ត ព្រមទាំង​បានអនុម័ត​គោលនយោបាយ​ថ្មី​ចំនួន ៥ គឺ​គោលនយោបាយ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី គោលនយោបាយ​ចំពោះ​កសិករ គោលន
យោបាយ​ចំពោះ​ផលិតកម្ម អាជីវកម្ម កសិកម្ម តាមរបៀប​ប្រវាស់ដៃ គោលនយោបាយ​ចំពោះ​ឧស្សា
ហកម្ម​តូច និង​សិប្បកម្ម ក្នុង​ក្របខណ្ឌ​សេដ្ឋកិច្ច​គ្រួសារ ឯកជន សមូហភាព និង​រដ្ឋ ចម្រុះ​ឯកជន
  និង​គោលនយោបាយ​ដឹកជញ្ជូន​ឯកជន​។ សន្និបាត​បាន​បោះឆ្នោត​បំពេញ​សិទ្ធិ​គណៈកម្មាធិកា​រ​មជ្ឈិមចំនួន
៧ រូប បោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​ចំនួន ១១ រូប និង​បោះឆ្នោត ជ្រើសតាំង​បំពេញបន្ថែម​សមាជិក​បំរុង​គណៈកម្មាធិកា​រ​មជ្ឈិម​ចំនួន ១០ រូប ។​ថ្ងៃ ១៧-១៨ តុលា ឆ្នាំ ១៩៩១
 មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​បក្ស បានអនុម័តកម្មវិធី​នយោបាយរបស់
​បក្ស អនុម័ត​លក្ខន្តិកៈ កែប្រែ​ថ្មី​របស់​បក្ស ដោយបាន​កែប្រែ​ឈ្មោះ ពី​បក្ស​ប្រជាជន បដិវត្តន៍​កម្ពុជា មក
ជា
គណបក្ស​ប្រជាជន​កម្ពុជា និង​បានកំណត់​អំពី​សញ្ញា​របស់​គណបក្ស ដែលមាន​រូប​ប្រាសាទ កំ
ពូល៥ ។ មហាសន្និបាត​បាន​គាំទ្រ​ទាំងស្រុង​នូវ​បទ​អន្តរាគមន៍​របស់​សម្តេច ហ៊ុន សែន ដែល​បាន
ធ្វើការ​វាយតម្លៃ​លើ​ទិដ្ឋភាព​សំខាន់ៗ​នៃ​សភាពការណ៍​កម្ពុជា និង​លើក​ទិសដៅ​ជំរុញ​អនុវត្ត​កម្មវិធីនយោ
បាយ​របស់​គណបក្ស​។
 ក្នុងអំឡុងពេល​នៃ​មហាសន្និបាត​វិសាមញ​នេះសន្និបាត​ពេញអង្គ​លើក​ទី ១៤នៃ
​គណៈកម្មាធិការ​កណ្តាល បាន សម្រេច​តែងតាំង​សម្តេច ហេង សំរិន ជា​ប្រធានកិត្តិយស​នៃ​គណៈ
កម្មាធិការ​កណ្តាលរ​បស់​គណបក្ស និង​បាន បោះឆ្នោត​ជ្រើសតាំង​សម្តេច ជា ស៊ីម ជា​ប្រធាន​គណៈ
កម្មាធិការ​កណ្តាល នៃ​គណបក្ស និង​សម្តេច ហ៊ុន សែន ជា​អនុប្រធាន​គណៈកម្មាធិកា​កណ្តាល​នៃ​គណបក្ស ។ មហាសន្និបាត​វិ​សាម​ញ្ញោ​នះ បាន​បង្កើត​នូវ​របត់​យ៉ាង​ធំ​មួយ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​គណបក្ស ។​ ថ្ងៃ ២៨-២៩ ខែ កក្កដា ឆ្នាំ ១៩៩២
  មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់​គណបក្ស​មាន តំណាង​ចូលរួម ៦២៣ រូប បាន​ឯកភាព​លើ​ការវាយតម្លៃ​សភាពការណ៍​កម្ពុជា ក្នុង
អំឡុងពេល​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ទិសដៅ​ខាងមុខ អនុម័ត​ការកែសម្រួល​ចំណុច​មួយ
ចំនួន នៃ​លក្ខន្តិកៈ​គណបក្ស ក្នុងនោះ មានការ​កែប្រែ​រូប​សញ្ញា​គណបក្ស ដោយ​ប្តូរ​រូប​ប្រាសាទ​កំពូល៥
និង​ជំនួស​វិញ​ដោយ​រូប​ព្រា​បសនៅ​កណ្តាល។ប្រគល់​សិទ្ធិ​ជូន​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​កណ្តាល
 កំណត់​រូប​សញ្ញា​ថ្មី នៅពេល​ចាំបាច់ និង​កែប្រែ​អក្សរ​កាត់ នូវ​ឈ្មោះ​គណបក្ស​ពី គ​.​ប​.​ប​.​ក មកជា ប្រ​.​ជ​។ មហាសន្និបាត​បាន​បោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក គណៈកម្មាធិការ​កណ្តាល​ចំនួន ១៩ រូប ដែល​ធ្វើឱ្យ​ចំនួន​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​នៃ​គណបក្ស​សរុប​មាន ៧៥ រូប
  ។​ ផ្អែកលមូល
ដ្ឋាន​សេចក្តីសម្រេចចិត្ត​ខាងលើនេះ អង្គប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩២ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ដឹកនាំ​របស់​គណបក្ស​នៃ​ក្រសួង ស្ថាប័ន និង​ខេត្ត ក្រុង បានសម្រេច​កែប្រែ​រូប​សញ្ញា​គណបក្ស​ជាថ្មី ពី​រូប ព្រា​បស មកជា
ទេវតា​បាចផ្កា វិញ ។​ថ្ងៃ  ២៤-២៧ មករា ឆ្នាំ ១៩៩៧ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស បាន អនុម័ត​ជា​ឯកច្ឆ័ន្ទ សេចក្តីប្រកាស​ស្តីពី​កម្មវិធី​នយោបាយ​របស់​គណបក្ស ដើម្បី​ស្តារ និង​អភិវឌ្ឍ​ប្រទេសជាតិ រយៈ
ពេល​ខាងមុខ អនុម័ត​ខ្លឹមសារ​កែសម្រួល​ចំណុច​មួយចំនួន​នៃ​លក្ខន្តិកៈ​គណបក្ស ក្នុងនោះ​មានការ​កំ
ណត់​អំពី បទ​ភ្លេង និង​ចម្រៀង​របស់​គណបក្ស ។ មហាសន្និបាត​បាន​បោះឆ្នោត​ជ្រើសតាំង​បំពេញ
បន្ថែម​សមាជិក​គណៈ​ក​ម្មា ធិ​ការ​កណ្តាល ចំនួន ៨៥ រូប ដែល​ធ្វើឱ្យ​ចំនួន​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល នៃ​គណបក្ស​សរុប​មាន ១៥៣ រូប​។​ ថ្ងៃ ១៩ មិថុនា ឆ្នាំ ១៩៩៨ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​មាន​តំណាង​ចូលរួម ៧៦៨ នាក់ បានអនុម័ត​របាយការណ៍​ស្តីពី​សភាពការណ៍ ការងារ​របស់​គណបក្ស និង​ទិសដៅ​ភារកិច្ច​ឆ្ពោះទៅកាន់​ការបោះ ឆ្នោត​ថ្ងៃ ២៦ កក្កដា ឆ្នាំ ១៩៩៨ អនុម័ត​សេចក្តីថ្លែងការណ៍ ​នយោបាយ​របស់​គណបក្ស សម្រាប់​ការបោះឆ្នោត និង​អនុម័ត​ខ្លឹមសារ​បំ
ពេញបន្ថែម​នៃ​លក្ខន្តិកៈ​គណបក្ស ស្តីពី​ការរំសាយ ការរួមបញ្ចូល​គ្នា និង​ការធ្វើ​សម្ព័ន្ធភាព គណបក្ស ។​ ថ្ងៃ ២៤-២៥ មេសា ឆ្នាំ ២០០៣ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស មាន​តំណាង​ចូលរួម ចំនួន ៧០៧ នាក់ បានអនុម័ត​របាយការណ៍​ស្តីពី​សភាពការណ៍ និង​ភារកិច្ច​របស់​គណបក្ស តាំងពី​ក្រោយ​មហា​ស​ន្និ បាត​វិ​សាម​ញ្ញា​តំណាង​ទូទាំងប្រទេស​នា ខែមករា ឆ្នាំ ១៩៩៧ មកដល់​បច្ចុប្បន្ន និង​ទិសដៅ​ភារកិច្ច​របស់​គណបក្ស សម្រាប់​រយៈពេល​បន្ត អនុម័ត​សេចក្តីប្រកាស​ស្តីពី​កម្មវិធី​នយោបាយ របស់​គណបក្ស ដើម្បី​កសាង និង​ការពារ ប្រទេសជាតិ សម្រាប់​ឆ្នាំ ២០០៣-២០០៨ ដោយ​កំណត់​ច្បាស់​អំពី​ចក្ខុវិស័យ យុទ្ធសាស្ត្រ និង​គោលនយោបាយ អភិវឌ្ឍន៍​ប្រទេសជាតិ លើ​គ្រប់​វិស័យ​របស់​គណបក្ស ។
  មហាសន្និបាត ​បាន​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​នូវ​ការសម្រេច​របស់ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ​កណ្តាល ដែល​បាន​ជ្រើសតាំង​សម្តេច ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​បេក្ខជន​របស់​គណបក្ស សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៣ ។​ថ្ងៃទី ២៨-២៩ មករា ឆ្នាំ ២០០៥ សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី ៣១ អាណត្តិ​ទី ៥ របស់ គណបក្ស បានអនុម័ត របាយការណ៍​ស្តីពី​សភាពការណ៍ និង​ទិសដៅ​ភារកិច្ច​របស់​គណបក្ស​រយៈពេល​បន្ត ”  និង បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មា​ធិ​ការ​ កណ្តាល​ចំនួន ៨ រូប ធ្វើឱ្យ​បរិមាសមាជិក គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល មាន ២៨ រូប​។ សន្និបាត​បានសម្រេច​ត្រៀម​រៀបចំ​ឆ្ពោះទៅ​កាន់ការ បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​កម្មវិធី​នយោបាយ របស់​គណបក្ស ដែល​អនុម័ត​ដោយ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស នា​ខែ មេសា ឆ្នាំ ២០០៣ និង បោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល ។​ ថ្ងៃទី ២១-២៣ ខែ វិច្ឆិកា ឆ្នាំ ២០០៥ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស មាន​តំណាង​ចូល រួម​ចំនួន ៨៧០ រូប ។ មហាសន្និបាត បានអនុម័ត​របាយការណ៍ ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់ គណបក្ស ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០០៥ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០០៦ ។ មហាសន្និបាត បានកំណត់ គោលដៅ​ចំបង របស់​គណបក្ស​សម្រាប់​រយៈពេល​យូរអង្វែង គឺ​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​រីកចម្រើន​ប្រកបដោយ​ចីរភាព លើ​មូលដ្ឋាន​ធានា​សន្តិភាព និង​ស្ថិរភាព​ដ៏​គត់មត់ ដើ
ម្បីឱ្យ​ប្រជាជន​គ្រប់ៗ​រូប បានរស់នៅ​យ៉ាង​សម្បូរ​សប្បាយ សុខដុមរមនា និង​សុភមង្គល ។ មហា
សន្និបាត បាន​បោះឆ្នោត​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​អាណត្តិ​ទី ៥ ចំនួន ១២១រូប
និង​លប់ឈ្មោះ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន ៦ រូប ដែល​បានទទួល​មរណភាព ធ្វើឱ្យ បរិមាណ​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល មាន​ចំនួន​សរុប ២៦៨ រូប ។ ទន្ទឹមនេះ មហាសន្និបាត បានសម្រេច ជា​ឯកច្ឆន្ទ ជ្រើសតាំង​សម្តេច ហ៊ុន សែន អនុប្រធាន​គណបក្ស ជា​បេក្ខជន​សម្រាប់​មុខ
តំណែង​នាយករដ្ឋមន្ត្រី​នៃ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី ៤ នៃ​រដ្ឋសភា ។​ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០០៧ សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី ៣៣ បាន​ពិភាក្សា និង​អនុម័ត របាយការណ៍​ស្តីពី​សភាពការណ៍ និង​ទិសដៅ​ភារកិច្ច​របស់​គណបក្ស ឆ្នាំ ២០០៧ និង​បោះឆ្នោត​ជ្រើសតាំង​បន្ថែម សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​ចំនួន ២ រូប គឺ​បង្កើន​ពី​ចំនួន ២៨ រូប ដល់ ៣០ រូប ។ សន្និបាត បាន​ឯក​ភាពជា​ឯកច្ឆ័ន្ទ​ប្រគល់​ភារកិច្ច​ជូន​សម្តេច ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ ​រាជរដ្ឋាភិបាល​កម្ពុជា ពង្រឹង​បន្ថែម​ការដឹកនាំ​ដោះស្រាយ បាតុភាព​រំលោភ​ដីធ្លី​របស់​រដ្ឋ​ឱ្យបាន​ម៉ឺង
ម៉ាត់ និង​មាន​ប្រសិទ្ធិភាព ដោយ​ពុំមាន ការលើកលែង​ចំពោះ​សមាសភាព​ណាមួយ​ឡើយ ។​
 ថ្ងៃទី​១២-១៣​មករា ឆ្នាំ ២០០៨ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​មាន​តំណាង​ចូលរួម​ចំនួន ៩០០ រូប ។ មហាសន្និបាត​បាន​ឯកភាព​ទាំងស្រុង​ចំពោះ​ការវាយតម្លៃ​លទ្ធផល​នៃ​ការអនុវត្ត​ កម្មវិធី​នយោបាយ របស់​គណបក្ស​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០០៧ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០០៨ ។ មហាសន្និបាត​បានអនុម័ត កម្មវិធី​នយោបាយ និង​គោលការណ៍ ១១ របស់​គណបក្ស ដើម្បី​បន្ត​កសាង និង​ការពារ​មាតុភូមិ​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ​២០១៣  ព្រមទាំង​បណ្តា​ភារកិច្ច​ឆ្ពោះទៅ​កាន់ការ  បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី ៤ នា​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៨​។  មហាសន្និបាត​សម្រេច​ជា​ឯកច្ឆ័ន្ទ​ជ្រើសតាំង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​បេក្ខជន​សម្រាប់​មុខតំណែង​នា
យករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នីតិកាល​ទី ៤ នៃ​រដ្ឋសភា ។​ថ្ងៃទី​២៥-២៦ មេសា ឆ្នាំ ២០០៩ សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី ៣៤ អាណត្តិ​ទី ៥ មាន តំណាង​ចូលរួម​ចំនួន ៨១៥ រូប បាន​ពិភាក្សា​និង​អនុម័ត​របាយការណ៍​ស្តីពី​សភាពការណ៍ និង​ការងារ​គណបក្ស​ឆ្នាំ ២០០៨ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០០៩ក្នុងនោះ​មានការ​ងារ​សំខាន់ៗ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើសក្រុម
ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​១ ហើយ​បាន​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក គ
ណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល ចំនួន ៦ រូប គឺ​បន្ថែម​ពី ២៩​រូប ដល់ ៣៥ រូប ។ សន្និបាត​គាំទ្រ​តួនាទី របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បេក្ខភាព សម្តេច​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ក្រោយៗ​ទៀត ៕
I/សមាជិក
I./សមាជិកគណៈអចិន្ត្រៃយ៍
គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល
១. សម្តេច ជា ស៊ីម ជាប្រធាន
១៩. ឯកឧត្តម ឌិត មន្ទី សមាជិក
២. សម្តេច ហ៊ុន សែន អនុប្រធាន
២០. ឯកឧត្តម ហុក ឡងឌី សមាជិក(ស្លាប់)
៣. សមេ្តច ហេង សំរិន ប្រធានកិត្តិយស
២១. ឯកឧត្តម ជា ចាន់តូ សមាជិក
៤. ឯកឧត្តម ស ខេង សមាជិក
២២. ឯកឧត្តម អុក រ៉ាប៊ុន សមាជិក
៥. ឯកឧត្តម សាយ​ ឈុំ សមាជិក
២៣.​ ឯកឧត្តម ជាម យៀប សមាជិក
៦. ឯកឧត្តម សាយ ភូថង សមាជិក
២៤. ឯកឧត្តម ឯក សំអុល សមាជិក
៧. ឯកឧត្តម ប៊ូ ថង សមាជិក
២៥. លោកជំទាវ សោម គឹមសួគ៌ សមាជិក
៨. ឯកឧត្តម ជា សុទ្ធ សមាជិក
២៦. លោកជំទាវ ឃួន សុខដារី សមាជិក
៩. ឯកឧត្តម ទៀ បាញ់ សមាជិក
២៧. ឯកឧត្តម ប៉ែន បញ្ញា សមាជិក
១០. លោកជំទាវ ម៉ែន សំអន សមាជិក
២៨. ឯកឧត្តម ឆាយ ថន សមាជិក
១១. ឯកឧត្តម ងួន ញ៉ិល សមាជិក
២៩. ឯកឧត្តម ហោ ណាំហុង សមាជិក
១២. ឯកឧត្តម នៃ ប៉េណា សមាជិក
៣០. ឯកឧត្តម ប៊ិន ឈិន សមាជិក
១៣. ឯកឧត្តម ស៊ឹម កា សមាជិក
៣១. ឯកឧត្តម គាត ឈន់ សមាជិក
១៤. ឯកឧត្តម កែ គឹមយ៉ាន សមាជិក
៣២. ឯកឧត្តម យឹម ឆៃលី សមាជិក
១៥. ឯកឧត្តម ប៉ុល សារឿន សមាជិក
៣៣. ឯកឧត្តម ទេព ងន សមាជិក
១៦. សមេ្តចចៅហ្វាវាំង គង់ សំអុល សមាជិក
៣៤. ឯកឧត្តម គន់ គីម​ សមាជិក
១៧. ឯកឧត្តម សុខ អាន សមាជិក
៣៥. ឯកឧត្តម មាស​ សុភា សមាជិក
១៨. ឯកឧត្តម អ៊ឹម ឈុនលឹម សមាជិក
៣៦. ឯកឧត្តម នេត សាវឿន សមាជិក
I.២/គណៈប្រចាំការ​ នៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល
១. ឯកឧត្តម សាយ ឈុំ
ប្រធាន
២. ឯកឧត្តម ជា សុទ្ធ
សមាជិក
៣. លោកជំទាវ ម៉ែន សំអន
សមាជិកា
៤. ឯកឧត្តម ស៊ីម កា
សមាជិក
៥. ឯកឧត្តម ប៉ុល សារឿន
សមាជិក
៦. ឯកឧត្តម អ៊ឹម ឈុនលឹម
សមាជិក
៧. ឯកឧត្តម ឌិត មន្ទី
សមាជិក
I./សមាជិកគណៈកម្មាធិការកណ្ដាល
សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
០០១.
សម្តេច ជា ស៊ីម
ប្រធាន
០០២.
សមេ្តច ហ៊ុន សែន
អនុប្រធាន
០០៣.
សម្តេច ហេង សំរិន
ប្រធានកិត្តិយស
០០៤.
ឯកឧត្តម ស ខេង
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០០៥.
ឯកឧត្តម សាយ ឈុំ
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០០៦.
ឯកឧត្តម សាយ ភូថង
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០០៧.
ឯកឧត្តម ប៊ូ ថង
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០០៨.
ឯកឧត្តម ជា សុទ្ធ
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០០៩.
ឯកឧត្តម ទៀ បាញ់
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០១០.
លោកជំទាវ ម៉ែន សំអន
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០១១.
ឯកឧត្តម ងួន ញ៉ិល
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០១២.
ឯកឧត្តម នៃ ប៉េណា
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០១៣.
ឯកឧត្តម ស៊ីម កា
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០១៤.
ឯកឧត្តម កែ គឹមយ៉ាន
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០១៥.
ឯកឧត្តម ប៉ុល សារឿន
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០១៦.
សម្តេចចៅហ្វាវាំង គង់ សំអុល
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០១៧.
ឯកឧត្តម សុខ អាន
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០១៨.
ឯកឧត្តម អ៊ឹម ឈុនលឹម
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០១៩.
ឯកឧត្តម ឌិត មុន្ទី
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០២០.
ឯកឧត្តម ហុក ឡងឌី
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល (ស្លាប់)
០២១.
ឯកឧត្តម ជា ចាន់តូ
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០២២.
ឯកឧត្តម អ៊ុក រ៉ាប៊ុន
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០២៣.
ឯកឧត្តម ជាម យៀប
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០២៤.
ឯកឧត្តម ឯក សំអុល
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០២៥.
លោកជំទាវ សោម គឹមសួគ៌
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០២៦.
លោកជំទាវ ឃួន សុដារី
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០២៧.
ឯកឧត្តម ប៉ែន បញ្ញា
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០២៨.
ឯកឧត្តម ឆាយ ថន
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០២៩.
ឯកឧត្តម ហោ ណាំហុង
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០៣០.
ឯកឧត្តម បិន ឈិន
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០៣១.
ឯកឧត្តម គាត ឈន់
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០៣២.
ឯកឧត្តម យឹម ឆៃលី
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០៣៣.
ឯកឧត្តម ទេព ងន
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០៣៤.
ឯកឧត្តម គន់ គីម
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០៣៥.
ឯកឧត្តម មាស សុភា
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០៣៦.
ឯកឧត្តម នេត សាវឿន
សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល
០៣៧.
ឯកឧត្តម ឯល វ៉ាន់សារ៉ាត់
សមាជិក​គណៈកម្មាធិការ​កណ្តាល
០៣៨.
ឯកឧត្តម ខូយ ឃុនហ៊ួរ
សមាជិក​គណៈកម្មាធិការ​កណ្តាល
០៣៩.
ឯកឧត្តម ចាន់ ភិន
សមាជិក​គណៈកម្មាធិការ​កណ្តាល
០៤០.
ឯកឧត្តម កុយ ប៊ុនថា
សមាជិក​គណៈកម្មាធិការ​កណ្តាល
០៤១.
ឯកឧត្តម ឆាយ សាំងយុន
សមាជិក​គណៈកម្មាធិការ​កណ្តាល
០៤២.
ឯកឧត្តម យស​ សុន
សមាជិក​គណៈកម្មាធិការ​កណ្តាល
០៤៣.
ឯកឧត្តម ហ៊ុល សាវ័ន្ត
សមាជិក​គណៈកម្មាធិការ​កណ្តាល
០៤៤.
លោកជំទាវ មាន សំអាន
សមាជិក​គណៈកម្មាធិការ​កណ្តាល
០៤៥.
ឯកឧត្តម លឹម​ ធី
សមាជិក​គណៈកម្មាធិការ​កណ្តាល (ស្លាប់)
០៤៦.
ឯកឧត្តម ថោង ខុន
សមាជិក​គណៈកម្មាធិការ​កណ្តាល
០៤៧.
ឯកឧត្តម សយ ស៊ីផុន
សមាជិក​គណៈកម្មាធិការ​កណ្តាល
០៤៨.
ឯកឧត្តម សំ សារិត
សមាជិក​គណៈកម្មាធិការ​កណ្តាល
០៤៩.
ឯកឧត្តម ញឹម វណ្ណដា
សមាជិក​គណៈកម្មាធិការ​កណ្តាល
០៥០.
ឯកឧត្តម ផង សារ៉េត
សមាជិក​គណៈកម្មាធិការ​កណ្តាល
II/កម្មវិធីនយោបាយរបស់គណបក្ស
គណបក្ស ​ប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​ដើម​ថា បក្សប្រជាជន​បដិវត្តន៍​ខ្មែរ បាន​បដិសន្ធិ​ នា​ថ្ងៃទី ២៨ ខែ មិថុនា​ ឆ្នាំ ១៩៥១ ដោយ​មាន​ប្រភព​ពី​ចលនា​តស៊ូ​របស់​ប្រជាជាតិ​ខ្មែរ​នៅ​ទូទាំង ប្រទេស ដើម្បី​រំដោះ​ជាតិ​ពី​ការត្រួតត្រា​នៃ​ពួក​អាណានិគមនិយមដណ្តើម​ឯករាជ្យ​ជូន​ មាតុភូមិ ។ចាប់តាំងពី​ថ្ងៃប
ដិសន្ធិ​រហូតមកដល់​បច្ចុប្បន្នគណបក្ស​ប្រជាជន​កម្ពុជា ​បាន​ឆ្លងកាត់​ដំណាក់កាល​ធំៗ​ជប្រវត្តិសាស្រ្ត
​របស់ប្រទេសជាតិ​ប្រកបដោយ​វីរភាព ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧត្តគតិ ​ឥត​ប្រែប្រួលរប
ស់ខ្លួន គឺ​ឈរ​នៅខាង​ប្រជាជន ផ្សារភ្ជាប់​រួមសុខរួមទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជំនះ​គ្រប់​ឧបសគ្គហ៊ាន
​ធ្វើ​ពលិកម្ម​ឥត​រួញរា ដើម្បី​បុព្វហេតុ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី សន្តិភាព សេរីភាព ប្រជា
ធិបតេយ្យ អព្យាក្រឹត វឌ្ឍនភាព និង​សុភមង្គល​នៃ​មាតុភូមិ និង​ប្រជា​ ជន​កម្ពុជា ។ប្រវតិ្តសាស្រ្តជាក់
ស្តែង​ជាង ៥ទសវត្ស​មកនេះ បានបង្ហាញ​ច្បាស់ថា ក្នុងពេល​ប្រទេសជាតិ បាត់បង់​ឯករាជ្យ គណបក្ស
បានក្រោកឈរ​ដឹកនាំ​ចលនា​តស៊ូ​រំដោះ​ជាតិ​យ៉ាងខ្លាំងក្លា​បំផុត ដែល​បាន​រួមវិភាគទាន ​ដ៏ធំធេង​ចំពោះ​ជោគជ័យ​ក្នុង​ការដណ្តើម​ឯករាជ្យ​នា​ឆ្នាំ ១៩៥៣។ បន្ទាប់ពី​ប្រទេស ជាតិ​ទទួលបាន​ឯករាជ្យ​ហើ
ណបក្ស​បានបន្ត​ធ្វើសកម្មភាព​នយោបាយ​យ៉ាងទូលំទូលាយ ដើម្បី ការពារ​ឯករាជ្យ អព្យាក្រឹតភាព​រប
ស់​កម្ពុជា ជំរុញ​ការលើកស្ទួយ​សិទិ្ធសេរីភាព ប្រជាធិបតេយ្យ និង ជីវភាពរស់នៅ​របស់​ប្រជាជន ។ក្នុង
កាលៈទេសៈ​ដែល​ប្រទេសជាតិ​ត្រូវ​ធ្លាក់​ចូលក្នុង​ភ្លើង​សង្រ្គាម​ពី​ឆ្នាំ ១៩៧០ ដល់​ ឆ្នាំ ១៩៧៥ និង​គ្រោះ
មហន្តរាយ​ប្រល័យ​ពូជសាសន៍​ពី​ឆ្នាំ ១៩៧៥ ដល់​ដើម​ឆ្នាំ ១៩៧៩ កម្មាភិបាល យុទ្ធជន យុទ្ធនារី​ដ៏
ស្មោះត្រង់​របស់​បក្ស បានក្រោកឈរ​ប្រកបដោយ​វីរភាព​បំផុត ដើម្បី​ឯករាជ្យ សេរីភាព សន្តិភាព និង
ការរស់ឡើងវិញ​របស់​ប្រជាជន​កម្ពុជា ។ ក្នុងដំណាក់កាល​ដ៏គ្រោះថ្នាក់​បំផុត ចំពោះ​អាយុជីវិត​របស់ជា
តិនេះ កម្មាភិបាល យុទ្ធជន យុទ្ធនារី​ដ៏ស្មោះត្រង់ និង​ប្រជាជន​យើង​ច្រើន ឥត​គណនា បានបូជា​អាយុ
ជីវិត បូជា​សាច់​ស្រស់ ឈាម​ស្រស់ លះបង់​ឪពុក ម្តាយ ប្តីសី ប្រពន្ធ កូន របស់ខ្លួន ដើម្បី​ចូលរួម​ក្នុង​ការ
តស៊ូ ​រំដោះ និង​សង្រ្គោះ​ប្រទេសជាតិ រហូត​ទទួលបាន​មហា​ជ័យជំនះ ជា​ប្រវត្តិសាស្រ្ត​នា​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ។ មហា​ជ័យជំនះ ៧ មករា បានសង្រ្គោះ​ជាតិ​ឲ្យរស់​ឡើងវិញ​ទាន់ពេល​វេលា បានដណ្តើមមក​ជូន​ប្រជាជន​វិញ​នូវ​សិទិ្ធសេរីភាព​គ្រប់យ៉ាង ជាពិសេស កម្ពុជា​បានចងចាំ​ជានិច្ច​ថា ថ្ងៃ ៧ មករា គឺ​ជា​ថ្ងៃកំណើត​ទីពីរ​របស់ខ្លួន ។
III/គោលការណ៍ ១១ខ របស់គណបក្ស
ដើម្បីបន្តកសាង និងការពារមាតុភូមិ ពីឆ្នាំ ២០០៨-២០១៣ គណបក្សមានគោលការណ៍ដូចតទៅៈ
១- អភិវឌ្ឍន៍ ​សមិទ្ធផល​អមតៈ​ថ្ងៃ ៧មករា ពង្រឹង​ធ្លុង​មហា​សាមគ្គី​ប្រជាជាតិ​ទាំងមូល នៅ​ក្រោម​ដំបូល​រដ្ឋធម្ម​នុញ្ញ​តែ​មួយ ដោយ​មិន​បែងចែក​និន្នាការ​នយោបាយ អតីតកាល ភេទ ជាតិសាសន៍ ជំនឿ​សាស
នានិង​ឋានៈ​ក្នុង​សង្គមដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិការពារ​មាតុភូមិ និង​ពង្រឹង​សុខដុមនីយកម្ម​នៃសង្គម
ជាតិ ។
២- ពង្រឹង ពង្រីក​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស គាំទ្រ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ។ ការ
ពារ​លើក​តម្កើង​សិទិ្ធសេរីភាព​គ្រប់​បែប​យ៉ាង​របស់​ប្រជាពលរដ្ឋ លើកស្ទួយ​ព្រះពុទ្ធ​សាសនា ​ដែល​ជាស
នារបស់​រដ្ឋ និង​គោ​រព​សិទិ្ធ​ជំនឿ​សាសនា​ដទៃទៀត ។ ពង្រឹង​សេរីភាព​សារពត៌មាន ធានា​សិទិ្ធ​សហ
ជីព សិទិ្ធ​នៃ​អង្គការ​វិជ្ជាជីវៈ​នានា លើក​ស្ទួយ​តួនាទី​នៃ​សង្គម​ស៊ីវិល ក្នុង​ភាព​ជា​ដៃគូ​ក្នុង​ដំណើរការ​ក
សាង​ប្រទេស ។
៣- ជ្រើសតាំង សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​បេក្ខជន​សម្រាប់​មុខតំណែង​នាយ
ករដ្ឋមន្រ្តី ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា  សម្រាប់​រដ្ឋសភា​នីតិកាល​ទី៤  ។  គណបក្ស​ប្រជាជន​កម្ពុជាប្រ

កាន់កាន់​យក​គោលការណ៍​ បង្កើត​រាជ​រដ្ឋាភិបាល​សម្រាប់​នីតិកាល ​ទី៤ នៃ​រដ្ឋសភាជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
៤- ពង្រឹង​អភិបាលកិច្ច​ល្អ​នៅ​គ្រប់​ស្ថាប័ន​រដ្ឋ ផ្នែក​ឯកជន និង​សង្គម​ស៊ីវិល លើ​មូលដ្ឋាន​បន្ត​ជំរុញ​រាល់​កំណែ​ទម្រង់​រដ្ឋ​ដ៏​ស៊ី​ជម្រៅ និង​ទូលំទូលាយ ដើម្បី​ធានា​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព ការ​ប្រឆាំង​អំពើ​ពុករលួយ ការ​ពង្រឹង​នីតិរដ្ឋ​យុត្តិធម៌ និងសមធម៌​សង្គម ។
៥- ពង្រឹង ​ខឿន​ការពារ​ប្រទេស និង​សន្តិសុខ​ជាតិ​ឲ្យ​បាន​រឹងមាំ ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម និង​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន ។ ដោះស្រាយ​ជន​អន្តោ
ប្រវេសន៍ ជន​ឆ្លង​ដែន​ខុស​ច្បាប់ និង​អំពើ​ល្មើស​ច្បាប់​របស់​ជន​បរទេស ប្រកប​ដោយ​ភាព​ម៉ឹងម៉ាត់​តាម​ច្បាប់​ជា​ធរមាន ។
៦- បន្ត​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឲ្យ ​មាន​កំណើន​ប្រកប​ដោយ​ចីរភាព និង​ធានា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋ
កិច្ច ។ អភិវឌ្ឍន៍​ផ្នែក​ឯកជន លើក​ទឹកចិត្ត​អ្នក​វិនិយោគទុន​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​ជំរុញ​ការ​លូត
លាស់​នៃ​វិស័យ​ឧស្សាហ​កម្ម សិប្បកម្ម កសិកម្ម កសិ-ឧស្សាហកម្ម ហិរញ្ញវត្ថុ ធនាគារ ពាណិជ្ជកម្ម ទូរ
គមនាគមន៍ និង​សេវាកម្ម បង្កើន​ការងារ​ធ្វើ និង​មុខរបរ​ជូន​ប្រជាជន ពិសេស​ក្នុង​ចំណោម​យុវជន ។ ជំ
រុញ ​ការ​វិនិយោគ​លើ​ធនធាន​ប្រេងកាត ឧស្ម័ន និង​រ៉ែ​ផេ្សងៗ​ទៀត បម្រើ​ឲ្យ​គោដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​ការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន។ ពិពិធកម្ម​ពាណិជ្ជ ពង្រីក​ទីផ្សារ​នាំចេញ​ផលិតផល និង​ពលករ​ទៅ​ក្រៅ​ប្រទេស ។ បន្ត​ផ្តល់​អាទិភាព​លើ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ទឹក ភ្លើង
និងបណ្តុះបណ្តាល​ធនធាន​មនុស្ស​ធ្វើ​ជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ ។​ បង្កើន​ប្រាក់បៀវត្ស​ជូមន្រ្តី
រាជការ កងកម្លាំងប្រដាប់អាវុធ និង​កម្មករ និយោជិត ស្របតាម​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ ។ ខិតខំ​រក្សា​ស្ថិរ​ភាព​ថ្លៃ​ទំនិញ​ចាំបាច់​សម្រាប់​ជីវភាពរស់នៅ​របស់​ ប្រជាជន ។

IV/ស្នាដៃធំៗ ៨យ៉ាង របស់គណបក្ស
ទីមួយៈ គណបក្សប្រ​ជាជន​កម្ពុជា បានសង្រ្គោះ​ជាតិ​ឲ្យ​រស់​ឡើងវិញ រួច​ផុតពី​របប​ប្រល័យ​ពូជសាសន៍ នា​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទប់ស្កាត់​មិនឲ្យ​របប​ដ៏យង់ឃ្នង​នេះ​វិល​ត្រឡប់​មកវិញ និង​បាន​ធ្វើ​ឲ្យ​អង្គ
ការ​ចាត់តាំង​នៃ​របប​ប្រល័យ​ពូជ​សាសន៍ត្រូវ​រលំរលាយ​ទាំងស្រុង ។​រក​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជាតាំង
​ ពី​ឆ្នាំ ១៩៧៩ ហើយ​បាន​ផ្តើម​គំនិត និង​ជំរុញ​ដំណើរការ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ ដើម្បី​កាត់​សេចក្តី​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅក្នុង​របប​ កម្ពុជា​ប្រជាធិបតេយ្យ​។
ទីពីរៈ បាន​ដណ្តើម​មក​ជូន​ប្រជាជន​វិញ និង​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ឥតឈប់ឈរ​នូវ​សិទ្ធិ​សេរីភាព​គ្រប់
យ៉ាង កិត្តិ​យស​សេចក្តីថ្លៃថ្នូរ និង​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​បាត់បង់​ក្នុង​របប​ប្រល័យ​ពូជសាស
ន៍។សម្រេចបាន​ការបោះ​ឆ្នោត​ដោយ​សេរី
និង​យុត្តិធម៌​ជាបន្តបន្ទាប់ទាំង​នៅ​ថ្នាក់​ជាតិ និង​មូលដ្ឋាទាំង
​សកលនិង​អសកល។

ទីបីបាន​ធ្វើជា​កម្លាំង​ស្នូលក្នុង​ដំណើ រការ​បង្រួបបង្រួម​ជាតិរហូត​បានសម្រេច កិច្ចព្រមព្រៀង ទី
ក្រុងប៉ារីស នា​ថ្ងៃ​ទី​ ២៣ ខែ តុលា ឆ្នាំ ១៩៩១ និង​ជា​កម្លាំង​ស្នូល​ក្នុង​ការកសាង ​ ប៉ារីស នា​ថ្ងៃ​ទី​ ២៣ខែ តុលា ឆ្នាំ ១៩៩១ និង​ជា​កម្លាំង​ស្នូល​ក្នុង​ការកសាង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ទី២ដែលប្រកាន់​យកប្រព័ន្ធ​នយោបាយប្រជាធិបតេយ្យ​សេរី​ពហុបក្ស។
ទីបួនៈ បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​ដំណើរការ​សន្តិភាវូបនីយកម្ម​ប្រទេសជាតិ​ទាំងមូល តាមរយៈ​ន
យោបាយ ឈ្នះ ឈ្នះ លើ​មូលដ្ឋាន​ការបង្រួបបង្រួម​ជាតិ​ដែល​បាន​នាំមក​នូវ​សន្តិភាព ឯកភាព​ជាតិ និង​ឯកភាព​ទឹកដី​ទាំងស្រុង ជា​លើក​ដំបូង ។
ទីប្រាំៈ បាន​ការពារ​យ៉ាងគត់មត់​នូវ​រាល់​សមិទ្ធផល​របស់​ជាតិ ដោះស្រាយ​ភាពជាប់គាំង​ខាង​នយោបាយ​ក្រោយ​ពេល​បោះឆ្នោត ហើយ​ធ្វើជា​កម្លាំង​ស្នូល​ក្នុង​ការដោះស្រាយ​ស្ថិរភាព​នៃ​រាជបល្ល័ង្គ ការ​ធ្វើ​វិសោធ
នកម្ម​រដ្ឋធម្មនុញ្ញ​ពី​ប្រព័ន្ធ ២/៣ មក​ប្រព័ន្ធ​ភាគច្រើន​ដាច់ខាត និង​ការរក្សា​ស្ថិរភាព សន្តិសុខ និង​ស
ណ្តាប់ធ្នាប់​សង្គម​បានរឹងមាំ ធ្វើ​ឲ្យ​ប្រជាជន​បាន​រស់នៅ​យ៉ាងសុខសាន្ត ។
ទីប្រាំមួយៈ បាន​ស្តារ​ខឿនសេដ្ឋកិច្ច​សង្គម​ឡើងវិញ​ជា​ជំហានៗ តាំងពី​លេខសូន្យ រហូត​មាន​ការរីកចំ
រើន
​យ៉ាង​ខ្លាំង​ដូច​បច្ចុប្បន្ន ។ ទាក់ទាញ​បាន​អ្នកវិនិយោគទុន​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស បង្កើត​រោង
ចក្រ សហគ្រាស ធនាគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កសិដ្ឋាន សំណង់​ធំៗ សេវាកម្ម​ទេសចរណ៍ ប
ង្កើន​បាន​ការងារ និង​មុខរបរ​ជូន​ប្រជាជន ។ កសាង​សមិទ្ធផល​លើ​គ្រប់​វិស័យ មាន​ផ្លូវ ស្ពាន ទំនប់​ប្រ
ឡាយ ស្រះទឹក អណ្តូងទឹក មណ្ឌល​អភិវឌ្ឍន៍ សាលារៀន មន្ទីរ​ពេទ្យ វត្តអារាម ។ល។ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​កាន់តែ​បាន​ល្អ​ប្រសើរ​ឡើង ។
ទីប្រាំពីរៈ បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ នូវ​ការកែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ ធ្វើឲ្យ​ការងារ​គ្រប់គ្រង​រដ្ឋ គ្រប់គ្រង​សង្គម គ្រប់គ្រង​សេដ្ឋកិច្ច និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ កាន់តែ​មានប្រសិទ្ធភាព​ឡើង ដែល​ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ការ
ពង្រឹង​យុត្តិធម៌ សមធម៌ សង្គម និង​ការលើកកម្ពស់​ជីវភាព​ប្រជាជន មន្រ្តី​រាជការ និង​កងកម្លាំង​ប្រដាប់
អាវុធ ។
ទីប្រាំបីៈ បាន​ស្តារ​កិតិ្តយស កិត្យានុភាព​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើវិញ​នៅលើ​ឆាក​អន្តរជាតិ ធ្វើ
ឲ្យ​កម្ពុជា​បានក្លាយ​ជា​ប្រទេស​ ដែល​មាន​លក្ខណៈ​ស្មើភាព និង​ស្មើ​សិទិ្ធ​ជាមួយ​បណ្តា​ប្រទេស​លើ​ពិភព
លោក មាន​ទំនាក់ទំនង​មិត្ត​ភាព និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្រប់​ប្រទេស និង​ដៃគូ​អន្តរជាតិ​នានា ដែល​ជំរុញ​បាន​ខ្លាំងក្លា​ការអភិវឌ្ឍន៍​សង្គម​ជាតិ សម្រេចបាន​ជោគជ័យ​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំ
ដែន​ជាមួយ​ប្រទេស​ជិតខាង តាមរយៈ​ការចរចា​ដោ​សន្តិវិធី ការពារ​បាន​យ៉ាងគត់មត់​នូវ​ឯករាជ្យ អធិប
តេយ្យ និង​បូរណភាព​ទឹកដី​នៃ​មាតុភូមិ ។គណៈអចិន្រ្តៃយ៍​គណៈកម្មាធិការ​កណ្តាល​បានសម្រេច​ក្នុង​អង្គប្រជុំថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០០៧

V/បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស
ជំពូក ១ គោបំណង ឧត្តគតិរបស់គណបក្ស ថ្ងៃកំណើតគណបក្ស
ប្រការ១ ៖ គណបក្ស​​ប្រជាជន​កម្ពុជា បាន​បដិសន្និ​ឡើង​នៅ​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ១៩៥១ ។ គណ
បក្ស​ប្រជា​ជន​កម្ពុជា​ប្រកាន់ខ្ជាប់ ​ឧត្តគតិ​សេ្នហាជាតិហ៊ាន ធ្វើពលីកម្ម​គ្រប់យ៉ាង ​ដើម្បី​ប្រយោជន៍​ប្រ
ទេសជាតិ និង​ប្រជាជន ខិតខំ​បង្រួបបង្រួម​ប្រមូលផ្តុំ​កម្លាំង​របស់​ជាតិ​ទាំងមូល ដើម្បី​កសាងប្រទេស
កម្ពុជាករាជ្យ សន្និភាព សេរីភាព ប្រជាធិប​តេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម ។រាជ្យ សន្និភាព
សេរីភាពប្រជាធិប​តេយ្យអព្យាក្រឹតនិង​វឌ្ឍនភាព​សង្គម។
ប្រការ២ ៖ ដើម្បី​ជា​សក្ខីភាព​នៃ​បុព្វហេតុ​របស់​គណបក្ស ជារៀងរាល់ឆ្នាំ គណបក្ស​ចាត់តាំង​ប្រារព្ធ​ពិធី​      បុណ្យ​ជាផ្លូវការ​របស់​គណបក្ស​ចំនួន ៤​គឺៈ បុណ្យ ​ខួបកំណើត​គណបក្ស ២៨ មិថុនា ១៩៥១ ។បុណ្យ​ខួប​ទិវា​ប្រជាជន​កម្ពុជា បាន​រួច​ចាក​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ៧ មករា​ ១៩៧៩ ។បុណ្យ​ខួប
កំណើត ​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា ២ ធ្នូ ១៩៧៨ ។ទិវា​គោរព​វិញ្ញាណក្ខ័ន្ធ​ប្រជាជន​កម្ពុជា ដែល​រងគ្រោះ​ដោយ​របប​ប្រល័យ​ពូជសាសន៍​ប៉ុតពត ២០ ឧសភា។
ជំពូក ២ ឈ្មោះ សញ្ញា បទភ្លេង និងចំរៀងគណបក្ស
ប្រការ៣ ៖ ឈ្មោះ និងផ្លាកសញ្ញារបស់គណបក្សត្រូវលើកនៅៈ
-ទីស្នាក់ការកណ្តាលនារាជធានីភំ្នពេញ ។
-គ្រប់ទីស្នាក់ការរបស់គណបក្សខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។
-សាលប្រជុំនានារបស់គណបក្សគ្រប់ថ្នាក់ ។
-កន្លែងផ្សេងៗទៀតស្របតាមការកំណត់នៃច្បាប់ ។
-បោះពុម្ពលើសៀវភៅឯកសាររបស់គណបក្ស ។
-ផលិតជាស្លាកសញ្ញាសំរាប់ពាក់លើអាវក្នុងពិធីផ្សេងៗរបស់គណបក្ស ។
ប្រការ៤ ៖ បទភ្លេង និងចំរៀងគណបក្ស ត្រូវប្រើប្រាស់ជាផ្លូវការក្នុងពិធីនានារបស់គណបក្សៈ
-ពិធីបញ្ចូលសមាជិកគណបក្ស
-សន្និបាត ឬមហាសន្និបាតរបស់គណបក្ស
-ពិធីបុណ្យរបស់គណបក្ស
ជំពូក ៣ មហាសន្និបាតតំណាងទូទាំងប្រទេស
ប្រការ​៥ ៖ មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស គឺ​ជា​អង្គការ​ដឹកនាំ​ខ្ពស់​បំផុត​របស់​គណបក្ស ។ មហា
សន្និបាត​មាន​ភារកិច្ចៈ
-ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​របាយការណ៍​នយោបាយ​របស់​គណៈកម្មាធិការ​កណ្តាល​អំព
          
ភាពការណ៍​រួម​របស់​គណបក្ស ។
-កំណត់​គោលនយោបាយ​ក្នុង​ប្រទេស ក្រៅ​ប្រទេស និង​ភារកិច្ច​របស់​គណបក្ស តាម​ដំណាក់
           
កាល​និមួយៗ
-បំពេញ​បន្ថែម ឬ​កែសំរួល​លក្ខន្តិកៈ​គណបក្ស ។
-រំសាយ​គណៈកម្មាធិការ​កណ្តាល​ចាស់ និង​បោះឆ្នោត​ជ្រើស​តាំង​គណៈកម្មាធិការ​កណ្តាល​សំ
          
រាប់​អាណតិ្ត​​ថ្មី​ ។
មហាសន្និតបាត​តំណាង​ទូទាំង​ប្រទេស ប្រជុំ ៥​ឆ្នាំ​ម្តង ។ តំណាង​ចូលរួម​មហាសន្និបាត​ត្រូវ​បានបោះ
ឆ្នោត​​ជ្រើស​តាំង​ដោយ​ មហាសន្និបាត​ថ្នាក់​ក្រោម​ផ្ទាល់លើកលែង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​ដែល ​ជា​តំណាង​ដោយ​​ស្វ័យប្រវត្តិ ។ ក្នុង​ករណី​ដែល​មិន​អាច​បើក​មហាសន្និបាត​តំណាង​សាមញ្ញបាន
​បើ​មាន​ភារកិច្ច​បន្ទាន់​ចំពោះ​មុខ និង​ដោយ​​មាន​សំណើរ​របស់​សមាជិក​គណៈអចិន្រ្តៃយ៍ ​នៃ​គណៈ
កម្មាធិការ ​កណ្តាល​ចំនួន ២ ភាគ ៣ ឬ​សំណើរ​របស់​សមាជិក​​គណៈកម្មាធិការ​កណ្តាល​ចំនួន ១ ភាគ ៣ នោះ​អាច​កោះ​ប្រជុំ​មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស​ជា​វិសាមញ្ញ ។ តំណាង​ចូលរួម​មហាសន្និ
បាត​វិសាមញ្ញ អាស្រ័យ​ដោយ ​គណៈកម្មាធិការ​កណ្តាល​សំរេច​ចង្អុល​ចុះ​តាម​សំណើរ​របស់ គណៈអ
ចិន្រ្តៃយ៌ ។ តំណាង​ចូលរួម​មហាសន្និបាតជាអ្នក​ដែល​បាន​ចូលរួម​អនុវត្ត​យ៉ាង​សកម្ម​នូវ​ភារកិច្ច​នយោ
បាយ និង​ការងារ​របស់​គណបក្ស មាន​ការ​យល់​ដឹង​ច្បាស់​អំពី​គោលការណ៍ គោនយោបាយ​នានា​របស់​គណបក្ស មាន​ស្មារតី​​ទទួល​ខុស​ត្រូវ​ចំពោះ​បុព្វហេតុ​របស់​គណបក្ស និង​របស់​ប្រទេសជាតិ ។ មហា
សន្និបាត​តំណាង​វិសាមញ្ញ​មាន​ភារកិច្ច​ដូច​ មហាសន្និបាត​តំណាង​សាមញ្ញ​ដែរ លើកលែង​តែ ​ការ​បោះ
ឆ្នោត​ជ្រើស​តាំង​គណៈកម្មាធិការ​កណ្តាល គឺ​មាន​ភារកិច្ច​​ត្រឹម​កែសំរួល ឬ​បំពេញ​បន្ថែម​សមាជិក​នៃ
គណៈកម្មាធិការ​កណ្តាល​ប៉ុណ្ណោះ ។
ប្រការ​៦ ៖ គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល រៀបចំ និង​កោះ​អញ្ជើញ​តំណាង​ចូលរួម​មហា
សន្និ​បាត​តំណាង​ទូទាំង​ប្រទេស​តាម​ការ ​ សំរេច​របស់​គណៈកម្មាធិការ​កណ្តាល ។ ការ​ជូន​ដំណឹង​ក្នុង​គណបក្ស ស្តី​ពី​ការ​បើក​​មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស ត្រូវ​ធ្វើ​ឲ្យ​បាន​យ៉ាង​តិច ១ខែ មុន​ពេល​បើក​សម័យ​ប្រជុំ​ដោយ​ភ្ជាប់​ជាមួយ​នូវ​​របៀប​វារៈ ការ​កំណត់​អំពី​សមាសភាព និង​ចំនួន​តំណាង​ដែល​ត្រូវ​មក​ចូលរួម ។
ប្រការ​៧ ៖ មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស ដែល​ចាត់​ទុក​ជា​បាន​ការ ​លុះត្រា​តែ​មាន​ សមាជិក
ណៈកម្មា ​ធិការ​កណ្តាល​យ៉ាង​តិច ២ ភាគ ៣ និង​មាន​តំណាង​លើស​ពី​ពាក់​កណ្តាល​នៃ​ចំនួន​គណបក្ស​ថ្នាក់​ក្រោម ដែល​ចំណុះ​ផ្ទាល់​គណៈកម្មាធិការ​កណ្តាល​ចូលរួម ហើយ​ចំនួន​តំណាង​ដែល​មិន​មែន​ជ
មាជិក​គណៈកម្មាធិការ​កណ្តាល ត្រូវ​តែ​​មាន​លើស​ពី​ចំនួន​សមាជិក​គណៈកម្មាធិការ​កណ្តាល​ទាំងមូល
។ ការ​អនុម័ត​របស់​មហាសន្និបាត​តំណាង គឺ​កំណត់​សម្លេង​ភាគ​ច្រើន ។
ជំពូក ៤ គណកម្មាធិការកណ្តាល
ប្រការ​៨ ៖ គណៈកម្មាធិការ​កណ្តាល ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​របស់​មហាសន្និបាត​តំណាង​ទូ​ទាំង​ ប្រទេស ដើម្បី​ដឹកនាំ​ការងារ​របស់​គណបក្ស ក្នុង​ចន្លោះ​ពី​មហាសន្និបាត​តំណាង​សាមញ្ញ​មួយ​ទៅ​មហាសន្និបាត​​តំណាង​ សាមញ្ញ​មួយ​ទៀត ។
ប្រការ​៩ ៖ ចំនួន​សមាជិក​គណៈកម្មាធិការ​កណ្តាល និង​បញ្ជី​ឈ្មោះ​បេក្ខជន ត្រូវ​បាន​អនុម័ត​ដោយ​មហាសន្និ​បាត​តំណាង​ទូទាំង​ប្រទេស​តាម​សំណើ​រ​បស់​ គណៈកម្មាធិការ​កណ្តាល ។ ការ​ជ្រើស​តាំងគ
ណៈកម្មាធិការ ​កណ្តាល ត្រូវ​​ធ្វើ​តាម​វិធី​បោះឆ្នោត​លើ​បញ្ជី​ឈ្មោះ​បេក្ខជន និង​តាម​បែប​បទ​ដែល​កំណត់​ដោយ​មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស​។ បេក្ខជន​ដែល​មាន​សំលេង​គាំទ្រ​លើស​ពី​ពាក់​កណ្តាល​នៃ​ចំនួន​អ្នក​បោះឆ្នោត ដោយ​រាប់​តាម​លំដាប់​លេខ​រៀង​ពី​ខ្ពស់​​មក​ទាប រហូត​ដល់​គ្រប់​ចំនួន​ដែល​បាន​កំ
ណត់​ត្រូវ​ជាប់​ឆ្នោត​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល ។
ប្រការ​១០ ៖ សន្និបាត​គណៈកម្មាធិការ​កណ្តាល ត្រូវ​ធ្វើ ២ដង ក្នុង ១ឆ្នាំ ។ ក្នុង​ករណី​ចាំបាច់​អាច​បើក​សន្និបាត​វិសាមញ្ញ ។ គណៈអចិន្រ្តៃយ៍​គណៈកម្មាធិការ​កណ្តាល កោះ​ប្រជុំ​សន្មិបាត​គណៈកម្មាធិការ​កណ្តាល ដោយ​ត្រូវ​ផ្ញើ​លិខិត​អញ្ជើញ​ជូន​សមាជិក​យ៉ាង​តិច ១៥​ថ្ងៃ មុន​ពេល​ប្រជុំ លើកលែង​តែ​ក្នុង​ការ​ប្រញាប់ និង​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​របៀប​​វារៈ​នៃ​ការ​ប្រជុំ​ ។ ការ​អនុម័ត​របស់​សន្និបាត​គណៈកម្មាធិការ​កណ្តាល កំណត់​យក​សម្លេង​ភាគ​ច្រើន​ដាច់​ខាត នៃ​ចំនួន​សមាជិក​គណៈកម្មាធិការ​កណ្តាល​ទាំងមូល លើកលែង​តែ​ការ​ដាក់​វិន័យ​ចំពោះ​សមាជិក និង​អង្គការ​ចាត់តាំង​គណបក្ស​ដែល​មាន​ការ​កំណត់​ដោយ​ឡែក ។
ប្រការ​១១ ៖ សមាជិក​គណៈកម្មាធិការ​កណ្តាល មាន​ភារកិច្ច​ត្រូវ​ក្តាប់​ជាប់​នូវ​កម្មវិធី​នយោបាយ សេចក្តី​សំរេច​ចិត្ត គោលការណ៍​នយោបាយ​នានា​របស់​គណបក្ស ដើម្បី​ចាត់តាំង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​តាម​ផ្នែក ឬ​ថ្នាក់​ដែល​ខ្លួន​ទទួល​ខុស​ត្រូវ និង​ខិតខំ​តស៊ូ​ដើម្បី​ប្រែក្លាយ​គោលការណ៍ គោលនយោបាយ​របស់​គណបក្ស​ឲ្យ​ទៅ​ជា​ច្បាប់ និង​គោលការណ៍​រួម​របស់​រដ្ឋ ។ សមាជក​គណៈកម្មាធិការ​កណ្តាល ធ្វើ​សកម្មភាព​ទី​ណាត្រូវ​រួម​ចំណែក​ទទួល​ខុសត្រូវ ​ក្នុង​ការ​ដឹកនាំ​ការងារ​គណបក្ស និង​ចូលរួម​ក្នុង​ការកសា
ង ​ពង្រឹង​គណបក្ស​នៅ​ទី​នោះ​ ។ ក្នុង​រយៈពេល ១​ត្រី​មាស​ម្តង សមាជិក​គណៈកម្មាធិការ​កណ្តាល​ត្រូវ​ធ្វើ​របាយការណ៍​ជូន​គណៈអចិន្រ្តៃយ៍​អំពី ​សកម្មភាព​របស់​ខ្លួន ក្នុង​ការ​អនុវត្តន៍​ភារកិច្ច​នយោបាយ​របស់គ
ណបក្ស ។សមាជិក​គណៈកម្មាធិការ​កណ្តាល មាន​សិទ្ធិ​ផ្តល់​មតិ​ជា​លាយ​ល័ក្ខ​អក្សរ​ជូន ​គណៈអ
ចិន្រ្តៃយ៍ អំពី​ការងារ​របស់​គណបក្ស ហើយ​រាល់​មតិ​របស់​ខ្លួន​ត្រូវ​បាន​ទទួល​នូវ​ការ​ឆ្លើយ​តប ។
ជំពូក ៥ ប្រធាន អនុប្រធាន និងប្រធានកិតិ្តយស
ប្រការ​១២ ៖ ប្រធាន អនុប្រធាន និង​ប្រធាន​កិតិ្តយស ជា​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស ។ ប្រធាន​គណបក្ស ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ។ប្រធាន​គណបក្ស​ទទួល​ខុស​ត្រូវ​ដឹកនាំ​លើ​គ្រប់​វិស័យ​ការងារ​របស់​គណបក្សតាម គោ
ការណ៍ ​រួម​ដែល​បាន​សំរេច​ដោយ​គណៈកម្មាធិការ​​កណ្តាល និង​គណៈអចិន្រ្តៃយ៍ ។ អនុប្រធាន​ទទួល​ខុសត្រូវ​ជួយ​ប្រធាន​ដឹកនាំ​ការងារ​មួយ​ចំនួន​តាម​ការ​ ប្រគល់​ភារកិច្ច​របស់​ប្រធាន និង​គណៈ​អចិន្រ្តៃយ៍ និង​តំណាង​ឲ្យ​ប្រធាន​នៅ​ពេល​ដែល​ប្រធាន​អវត្តមាន ។ ប្រធាន​កិតិ្តយស ជា​ឥស្សរជន​ដែល​មាន​គុណ​បំណាច់​យ៉ាង​ធំធេង​ចំពោះ​គណបក្ស ត្រូវ​បាន​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​អនុម័ត ។
ប្រការ​១៣ ៖ ប្រធាន​គណបក្ស ត្រូវ​បាន​ជ្រើស​តាំង​ដោយ​សន្និបាត​គណៈកម្មាធិការ​កណ្តាល តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សំលេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​ គណៈកម្មាធិការ​កណ្តាល​ទាំងមូល ។ បើ​សិន​ជា​ក្នុង​ការ​បោះឆ្នោត​លើកទី១ គ្មាន​បេក្ខជន​ណា​ទទួល​បាន​សំលេង​ភាគ​ច្រើន​ដាច់​ខាត​ទេ​នោះ ត្រូវ​ជ្រើសរើស​យក​តែ​បេក្ខជន ២​រូប ដែល​បាន​ទទួល​សំលេង​ច្រើន​ជាង​គេ​ក្នុង​ការ​បោះឆ្នោត​លើក​ទី​១ ដើម្បី​ធ្វើ​ការ​បោះឆ្នោត​លើក​ទី​២ ជ្រើសរើស​យក​បេក្ខជន​ដែល​បាន​សំលេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​ គណៈកម្មាធិការ​កណ្តាល​ទាំង​មូល​ធ្វើ​ជា​ប្រធាន ។ បើ​សិន​ជា​ក្នុង​ការ​បោះឆ្នោត​លើក​ទី២ គ្មាន​បេក្ខជន​ណា​ទទួល​បាន​សំលេង​ភាគ​ច្រើន​ដាច់​ខាត​ទេ​នោះ ត្រូវ​ជ្រើសរើស​យក​តែ​បេក្ខជន ​ ដែល​បាន​ទទួល​សំលេង​ច្រើន​ជាង​គេ​ក្នុង​ការ​បោះឆ្នោត​លើក​ទី២ ដើម្បី​ធ្វើ​ការ​អនុម័ត បើ​បេក្ខជន​នោះ​ទទួល​បាន​សំលេង​ភាគ​ច្រើន​ដាច់​ខាត នៃ​ចំនួន​សមាជិក​គណៈកម្មាធិការ​កណ្តាល​ទាំងមូល គឺ​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន ។ បើ​សិន​ជា​ក្នុង​ការ​អនុម័ត​នេះ​មិន​បាន​ទទួល​សំលេង​ភាគ​ច្រើន​ដាច់​ខាត​ទេ​ នោះ ត្រូវជ្រើ
សរើស ​បេក្ខជន និង​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​សារ​ជា​ថ្មី ។ អនុប្រធាន​គណបក្ស​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​សន្និបាត​គណៈកម្មាធិការ​កណ្តាល តាម​វិធី​ដូច​គ្នា​នឹង​ការ​ជ្រើស​តាំង​ប្រធាន ។           ប្រការ​១៤ ៖ ប្រធានអនុប្រធាន​គណបក្សត្រូវ​បាន​ជ្រើស​តាំង​សំរាប់​អាណត្តិ៥ឆ្នាំ។ ក្នុង​ករណី​ដែល​ប្រ
ធាន ​គណបក្ស​ទទួល​មរណៈភាព ឬ​មិន​អាច​បំពេញ​ភារកិច្ច​បាន​ដោយ​ប្រការ​ផ្សេងៗ​នោះ អនុប្រធាន​ត្រូវ​ទទួល​ដឹកនាំ​ការងារ​បន្ត​ជា​ប្រធាន​ស្តីទី រហូត​ដល់​ពេល​មាន​ការ​ជ្រើសតាំង​ប្រធាន​គណបក្ស​ថ្មី ។ក្នុង
​ ករណី​ដែល​មុខតំណែង​ប្រធាន អនុប្រធានគណបក្ស​នៅ​ទំនេរ​ដោយ​ប្រការ​ផ្សេងៗ​រយៈពេល​យ៉ាង​តិច ៣​ខែ ត្រូវ​រៀបចំ​ជ្រើសតាំង​ប្រធាន អនុប្រធាន​ថ្មី​ជំនួស​រហូត​ដល់​ចប់​អាណតិ្ត ។
ជំពូក ៦ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល
ប្រការ​១៥ ៖ គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ត្រូវ​បាន​ជ្រើសតាំង​ក្នុង​ចំណោម​សមាជិក​គណៈ​កម្មាធិការ​កណ្តាល តាម​រយៈ​ការ​បោះឆ្នោត​របស់​សន្និបាត​គណៈកម្មាធិការ​កណ្តាល​ដោយ​យក​សំលេង​ភាគ ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិកគណៈកម្មាធិការ​កណ្តាល​ទាំងមូល ។ ក្នុង​ករណី​ចាំបាច់​ដោយ​យោង​តាម​សំណូមពរ ភារកិច្ច​ជាក់​ស្តែង​តាម​សំណើ​របស់​គណៈអចិន្រ្តៃយ៍ សន្និបាត​គណៈកម្មា
ធិការ​កណ្តាល​អាច​ជ្រើសតាំង​បំពេញ​បន្ថែម​សមាជិក​គណៈអចិន្រ្តៃយ៍​តាមរយៈ​ការ ​បោះឆ្នោត​ដោយ​សំ
លេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​គណៈកម្មាធិការ​កណ្តាល​ទាំងមូល ។
ប្រការ​១៦ ៖ គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ដឹកនាំ​រាល់​ការងារ​របស់​គណបក្ស​ក្នុង​ច
ន្លោះ​ពេល​ពី​ សន្និបាត​ពេញអង្គ​មួយ​ទៅ​សន្និបាត​ពេញអង្គ​មួយ​ទៀត​របស់ ​គណៈកម្មាធិការ​កណ្តាល ដោយ​ផ្អែក​លើ​សេចក្តី​សំរេច​ចិត្ត​នៃ​មហាសន្និបាត​តំណាង​ទូទាំង​ប្រទេស និង​សន្និបាត​គណៈកម្មាធិការ​កណ្តាល។
គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​មាន​ភារកិច្ចៈ
-កំណត់​គោការណ៍ វិធានការ​ធំៗ​ ដើម្បី​អនុវត្ត​សេចក្តី​សំរេចចិត្ត​របស់​មហាសន្និបាត​តំណាង​  ទូទាំងប្រទេស និង​សន្និបាត​គណៈកម្មាធិការ​កណ្តាល ។
-កំណត់​ទិសដៅ​ភារកិច្ច​ធំៗ​តាមរយៈ​ពេល​និមួយៗ ​ លើ​គ្រប់​ផ្នែក​ការងារ​របស់​គណបក្ស​ជាអាទិ៍ ការងារ​នយោបាយ សតិអារម្មណ៍ ការងារ​ចាត់តាំង​កសាង​បក្ស ការងារ​ហិរញ្ញវត្ថុ ការ​កសាង​ធនធាន​មនុស្ស ។
-រៀបចំ​រចនា​សម័្ពន្ធ​នៃ​អង្គការ​ចាត់តាំង​របស់​គណបក្ស​ចំណុះ​ផ្ទាល់​គណៈកម្មាធិការ​កណ្តាល ។
-ណែនាំ​គោការណ៍  កសាង​រចនា​សម្ព័ន្ធ ខ្សែរយៈ​ចាត់តាំង និង​សកម្មភាព​របស់​អង្គការ​ចាត់តាំងគណបក្ស​ថ្នាក់​ក្រោម ។
-កំណត់​​ក្របខ័ណ្ឌ និង​គោលនយោបាយ​នានា សំរាប់​មន្រ្តី បុគ្គលិក កម្មករ​បំរើ​ការងារ​ក្នុង​អង្គ
ការ​ចាត់តាំង​នានា​របស់​គណបក្ស​គ្រប់​ថ្នាក់ ។
-រៀបចំ​ចាត់តាំង ប្រគល់​ភារកិច្ច តំឡើង​ឋានៈ និង​អនុវត្ត​វិន័យ​ចំពោះ​មន្រ្តី​របស់​គណបក្សដែល​
ស្ថិត​ក្នុង​សមត្ថកិច្ច​គ្រប់គ្រង​ផ្ទាល់ ។
-សំរេច​អំពី​ការ​សុំ​ចូល​ជា​សមាជិក​គណបក្ស ក្នុង​ករណី​ពិសេស​ ។
-សំរេច​ជ្រើសរើស​សមាជិក​គណបក្ស ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខជន​ ក្នុង​ការ​បោះឆ្នោតតំណាង
រាស្រ្ត ។
-ជ្រើរើស​សមាជិក​គណបក្ស​ចូល​កាន់​មុខ​នាទី​ក្នុង​រាជរដ្ឋាភិបាល និង​ស្ថាប័ន​របស់​រដ្ឋ ។
-រៀបចំ​ខ្លឹមសារ​សំរាប់​សន្និបាត​គណៈកម្មាធិការ​កណ្តាល ។
-អនុវត្ត​នយោបាយ​ការបរទេស​របស់​គណបក្ស ។
-ត្រួតពិនិត្យ​ការងារ​នៃ​រាល់​ស្ថាប័ន និង​គណៈកម្មាធិការ​គណបក្ស​ចំណុះ ។
ប្រការ​១៧ ៖ គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ប្រជុំ​មួយ​ខែ​ម្តង ហើយ​អាច​ប្រជុំ​មុន​ពេល​កំណត់​ បើសិន​ជា​មាន​ការ​បន្ទាន់ និង​ចាំបាច់​អាស្រ័យ​ដោយ​ប្រធាន​គណបក្ស​កោះ​ប្រជុំ ។​ ការ​អនុម័ត​របស់​គណៈអចិន្រ្តៃយ៍ ដោយ​កំណត់​យក​សំលេង​ភាគ​ច្រើន​នៃ​ចំនួន​សមាជិក​គណៈអចិន្រ្តៃយ៍​ទាំងមូល លើកលែង​តែ​កា​រអនុម័ត​ដាក់​ពិន័យ​សមាជិក និង​អង្គការ​ចាត់តាំង​គណបក្ស ​ដែល​មាន​ការ​កំណត
ដោយឡែក ។
ជំពូក ៧ គណៈប្រចាំការរបស់គណៈអចិន្រ្តៃយ៍
ប្រការ​១៨ ៖ គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល បង្កើត​គណៈ​ប្រចាំ​ការ​របស់គណៈអចិ
ន្រ្តៃយ៍​រួម​មាន ប្រធាន ១រូប និង​សមាជិក​មួយ​ចំនួន​ដែល​បាន​ជ្រើសរើស​នៅ​ក្នុង​ចំណោម​សមាជិក​គ
ណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិ​ការ​កណ្តាល ។
ប្រការ​១៩ ៖ គណៈប្រចាំការ​ទទួល​ខុស​ត្រូវ​ជំនួស​មុខ​គណៈអចិន្រ្តៃយ៍ ដើម្បី​ដោះស្រាយ​ការងារ​ប្រចាំ​ថ្ងៃ​តាម​ការ​ប្រគល់​ភារកិច្ច​របស់​ គណៈអចិន្រ្តៃយ៍ ។ ប្រធាន​គណៈប្រចាំការ​ធ្វើ​ទំនាក់ទំនង​ជា​ប្រចាំ​ជា
មួយ​ប្រធាន និង​អនុប្រ​ធាន​គណបក្ស ដើម្បី​រាយការណ៍​សុំ​គោលការណ៍​ដឹកនាំ និង​ត្រួតពិនិត្យ​ដោះ
ស្រាយ​ការងារ ។
ប្រការ​២០ ៖ គណៈប្រចាំការ​របស់​គណៈអចិន្រ្តៃយ៍​ប្រជុំ​ក្នុង ១​សបា្តហ៍​ម្តង ។ ក្នុង​ករណី​មាន​ការ​ចាំបាច់ និង​បន្ទាន់ អាច​ប្រជុំ​មុន​ពេល​កំណត់ ។ ការ​អនុម័ត​របស់​គណៈប្រចាំការ កំណត់​យក​សំលេង​ភាគ​ច្រើន​នៃ​ចំនួន​សមាជិក​គណៈប្រចាំការ​ទាំងមូល ។
ជំពូក ៨ ស្ថាប័នជំនួយការរបស់គណបក្ស
ប្រការ​២១ ៖ ស្ថាប័ន​ជំនួយ​ការ​របស់​គណៈកម្មាធិការ​កណ្តាល​រួម​មានៈ
១. ខុទ្ទកាល័យ
២. គណៈចាត់តាំង
៣. គណៈឃោសនាអប់រំ
៤. គណៈកម្មាធិការ​ត្រួតពិនិត្យ
៥. គណៈស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​គណបក្ស
៦. គណៈកម្មាធិការ​ហិរញ្ញវត្ថុ
៧. គណៈទាក់ទងបរទេស
ស្ថាប័ន ​និមួយៗ ទទួល​ខុស​ត្រូវ​ធ្វើ​ជា​សេនាធិការ​ឲ្យ​គណៈកម្មាធិការ​កណ្តាល លើ​ផ្នែក​ការងារ​ជំនាញ​តាម​តួនាទី ភារកិច្ច ដែល​បាន​កំណត់​ដោយ​គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ។ ខុទ្ទកា
ល័យ​គណៈកម្មាធិការ​កណ្តាល សហការ​ជាមួយ​គ្រប់​ស្ថាប័ន ដើម្ប​រៀបចំ​កម្មវិធី​ការងារ និង​ខ្លឹមសារ​ប្រ
ជុំ​របស់​គណៈប្រចាំការ គណៈអចិន្រ្តៃយ៍ និង​សន្និបាត​គណៈកម្មាធិការ​កណ្តាល ។         ​​​​          ប្រការ​២២ ៖ យោង​តាម​សំណូមពរ​ភារកិច្ច​ជាក់ស្តែង គណៈអចិន្រ្តៃយ៍​សំរេច​ចាត់តាំង​ក្រុម​ការងារក្រុម​ជំនួយ​ការ ដើម្បី​អនុវត្ត​ការងារ​ចាំបាច់​មួយ​ចំនួន ។ ក្រុម​ការងារ ក្រុម​ជំនួយការ​ទាំងនោះ ក្រុម​ជំនួយ​ការ ទាំងនោះនឹង​ត្រូវ​រំសាយ​ជាស្វ័យប្រវត្តិ​នៅ​ពេល​ចប់​ភារកិច្ច​របស់​ខ្លួន។
ជំពូក៩
គណៈកម្មាធិការគណបក្សមូលដ្ឋាន                                                                     ​  ប្រការ​២៣៖ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន ជា​អង្គការ​ចាត់តាំង​មូលដ្ឋាន​របស់​គណបក្ស ។
ណៈកម្មា ​ធិការ​គណបក្ស​មូលដ្ឋាន ត្រូវ​បាន​បង្កើត​ឡើង​នៅ​តាម​ឃុំ សង្កាត់ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ អង្គភាព​ផលិតកម្ម អាជីវ​កម្ម សិប្បកម្ម និង​អង្គការ​សង្គម​នានា ដែល​មាន​សមាជិក​គណបក្ស​ចាប់​ពី ៥០ នាក់​ឡើង​ទៅ ។ ចំពោះ​មូលដ្ឋាន​ដែល​មាន​សមាជិក​គណបក្ស​តិច​ជាង ៥០នាក់ ត្រូវ​បង្កើត​ជា​សា
ខា ​គណបក្ស​មូលដ្ឋាន ។ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន មាន​សាខា​ចំណុះ​តិច ឬ​ច្រើន​ស្រប​ទៅ​តាម​សភាព​ការណ៍​ជាក់ស្តែង​នៃ​មូលដ្ឋាន​និមួយៗ ។ ចំពោះ​សាខា​ចំណុះ​នៅ​មូលដ្ឋាន ឬ​ផ្នែក​ណា​ដែល​មាន​សមាជិក​គណបក្ស​ច្រើន ត្រូវ​បង្កើត​អនុ​សាខា និង​ចង​ក្រង​ជា​ក្រុម​បក្ស​ចំណុះ​អនុសាខា ។
ប្រការ​២៤ ៖ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន រួម​មានៈ ប្រធាន អនុប្រធាន និង​សមាជិក​មួយ​ចំនួន ។ បរិ​មាណ​សមាជិ​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​មាន​តិច ឬ​ច្រើន​ដោយ​យោល​ទៅ​តាម​បរិមាណ​សមាជិក​គណបក្ស​ក្នុង​​មូលដ្ឋាន​និមួយៗ ។ ត្រូវ​ពិនិត្យ​ដើម្បី​ជ្រើសរើស​អ្នក​ដឹកនាំ​នៅ​តាម​មូលដ្ឋាន​សំ
ខាន់ៗ ដូច​ជាៈ ប្រធាន​សាខា​ភូមិ នាយក ឬ​នាយករង សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ប្រធាន ឬ​អនុប្រធាន​អង្គភាព​អាជីវកម្ម ផលិតកម្ម... បញ្ចូល​​ជា​សមាជិក​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន ។ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន ត្រូវ​បែងចែក​ភារកិច្ច​ឲ្យ​សមាជិក​និមួយៗ ទទួល​បន្ទុក​ផ្នែក​ការងារ​គណ​បក្ស​និមួយៗ និង​ទទួល​បន្ទុក​ដឹកនាំ​ផ្ទាល់​សាខា​ចំណុះ ។ គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​ដែល​មាន​បរិមាណ​សមា​ជិក​ពី ៩នាក់ ឡើង​ទៅ ត្រូវ​បង្កើត​ឲ្យ​មាន​ចំនួន​សមាជិក​អចិន្រ្តៃយ៍​ស្មើ​នឹង ១ភាគ ៣ នៃ​សមាជិក​គណៈកម្មាធិការ​គណ​បក្ស​ទាំងអស់​ដើម្បី​ដឹកនាំ​ការងារ​គណបក្ស​ គ្រប់​ផ្នែក​ជា​ប្រចាំ ។

No comments:

Post a Comment