សាកលវិទ្យាល័យ ខេមរៈ
Khemarak University
មហាវិទ្យាល័យ៖ វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ
Faculty of Political Science and International Relations
មុខវិជ្ជា៖ ប្រៀបធៀបប្រព័ន្ធគ្រប់គ្រងរដ្ឋ
Subject: The Comparative of Governmental System
កិច្ចការស្រាវជ្រាវ
សាស្រ្តាចារ្យណែនាំ៖ បេក្ខជនបណ្ឌិត សូ មេន
ឈ្មោះនិស្សិត៖ នន់ សុរ៉ាវុធ
ឆ្នាំសិក្សា ២០១០-២០១១
មាតិកា
I-សេចក្ដីផ្តើម ១
II-ប្រវត្តិរបស់គណបក្ស សម រង្ស៊ី និងប្រវត្តិរបស់លោកប្រធាន សម រង្ស៊ី..................... ២
១-ប្រវត្តិរបស់គណបក្ស សម រង្ស៊ី.............................................................................................. ២
២-ប្រវត្តិរបស់លោកប្រធាន សម រង្ស៊ី......................................................................................... ២
III-អំពីបាវចនា និមិត្តសញ្ញា រចនាសម្ព័ន្ធ និងជំហរគោលនយោបាយរបស់គណបក្ស សម រង្ស៊ី............ ៣
១-បាវចនា របស់គណបក្ស...................................................................................................... ៣
២-និមិត្តសញ្ញា របស់គណបក្ស................................................................................................. ៣
៣-រចនាសម្ព័ន្ធ ដឹកនាំបក្ស........................................................................................................ ៤
គ-បទបញ្ជា ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃរចនាសម្ព័ន្ធគណបក្សមូលដ្ឋាន និងគណបក្សខេត្ត........ ៥
ជំពូក១ រចនាសម្ព័ន្ធគណបក្សមូលដ្ឋាន............................................. ៥
ផ្នែកទី១ ក្រុមប្រឹក្សាគណបក្សភូមិ............................................................. ៦
ផ្នែកទី ២ ក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់.................................................... ៧
ផ្នែកទី ៣ ក្រុមប្រឹក្សាគណបក្សស្រុក-ក្រុង..................................................... ៩
ជំពូក ២ ក្រុមប្រឹក្សាគណបក្សខេត្ត............................................................ ១២
ជំពូក ៣ កូរ៉ុម និងនីតិវិធីនៃការបោះឆ្នោត..................................... ១៦
ជំពូក ៤ អវសានប្បញ្ញត្តិ.............................................................. ១៦
IV-ជំហរគោលនយោបាយរបស់គណបក្ស សម រង្ស៊ី............................................................. ១៦
១-វិធានការ ១០០នៃរដ្ឋាភិបាល សម រង្ស៊ី ក្រោយពេលឈ្នះឆ្នោតនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៣
ក- លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងសិទ្ធិមនុស្ស........................................................... ១៦
ក.១-លើកតំកើងលទ្ធិប្រជាធិបតេយ្យ...................................................................... ១៦
ក.២- យុត្តិធម៌..................................................................................................... ១៨
ក.៣- សិទ្ធិសេរីភាព និងសិទ្ធិមនុស្សជាទូទៅ........................................................... ១៨
ក.៤- សិទ្ធិព្រះសង្ឃ.............................................................................................. ១៨
ក.៥- សិទ្ធិស្ត្រី...................................................................................................... ១៨
ខ-សន្តិសុខគ្រប់បែបយ៉ាងសំរាប់ប្រជារាស្ត្រ.................................................................. ១៩
ខ.១- សន្តិសុខរាងកាយ........................................................................................ ១៩
ខ.២- សន្តិសុខស្បៀងអាហារ................................................................................ ១៩
ខ.៣- សន្តិសុខក្នុងការប្រើប្រាស់ទំនិញ.................................................................. ២០
គ-លើកតំកើងជីវភាពរស់នៅ..................................................................................... ២០
គ.១-ប្រជារាស្ត្រទូទៅ........................................................................................... ២០
គ.២-ប្រជាកសិករ............................................................................................... ២១
គ.៣- ប្រជានេសាទ............................................................................................. ២២
គ.៤- មន្ត្រីរាជការ គ្រូបង្រៀន ប៉ូលីស-ទាហាន........................................................ ២២
គ.៥- កម្មករ និងនិយោជិត................................................................................... ២៣
គ.៦- កម្មករចំការកៅស៊ូ និងម្ចាស់ចំការកៅស៊ូជាលក្ខណៈគ្រួសារ............................... ២៣
គ.៧- អាជីវករ និងអ្នកលក់ដូរតូចតាច.................................................................... ២៤
គ.៨- អ្នករត់ម៉ូតូឌុប និងតាក់ស៊ី.............................................................................. ២៤
គ.៩- អតីតយុទ្ធជន.............................................................................................. ២៤
គ.១០- សិស្ស និងនិស្សិត..................................................................................... ២៤
V- ដ្ឋាភិបាលស្អាតស្អំ ប្រកបដោយប្រសិទ្ធភាព...................................................................... ២៥
១- ប្រឆាំងអំពើពុករលួយ...................................................................................................... ២៥
២-យុត្តិធម៌សង្គម................................................................................................................. ២៥
៣-អភិបាលកិច្ចល្អ និងសីលធម៌សង្គម.................................................................................... ២៦
VI-ផលប្រយោជន៍ជាតិ និងអនាគត់មាតុប្រទេស................................................................. ២៦
១- ទ្រព្យសម្បត្តិជាតិ និងផលប្រយោជន៍រួម............................................................................. ២៦
២- បូរណភាពទឹកដី............................................................................................................. ២៧
VII-សេចក្ដីសន្និដ្ឋាន................................................................................................................... ២៨
I-សេចក្ដីផ្តើម
ចលនាតស៊ូរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីទាមទារឯករាជ្យពីរបបអាណាមិនគមបារាំង បានជំរុញអោយជីវភាពនយោបាយនៅក្នុងស្រុកខ្មែរ ឈានទៅដល់ដំណាក់កាលថ្មីមួយទៀត ដែលតំរូវអោយមានការប្រកួតប្រជែងគ្នា តាមរយៈការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន ពោលគឺការប្រគល់អំណាចទៅអោយប្រជាពលរដ្ឋជាអ្នកសម្រេចនូវការជ្រើសរើស យកអ្នកកាច់ចង្កូត ដើម្បីដឹកនាំប្រទេសរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះទេតាម រយះការបោះឆ្នោតនេះ ក៏ជាអ្វីដែលជាសក្ខីភាពក្នុងការឆ្លុះបញ្ចាំងអោយឃើញពីការប្រកាន់ យកគោលការណ៍លទ្ធិប្រជាធិបតេយ្យក្នុងការដឹកនាំរដ្ឋផងដែរ។ បើយើងធ្វើការក្រលេកមើលទៅក្នុងទំព័រប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ឃើញថា ចាប់តាំងពីបានទទួលឯករាជ្យពីប្រទេសបារាំងដែលជាអាណាព្យាបាលរបស់ខ្លួនកាលពី ឆ្នាំ១៩៥៣មក គឺប្រទេសមួយនេះបានឆ្លងកាត់ និងធ្វើការផ្លាស់ប្តូររបបក្នុងការដឹកនាំជាច្រើនដំណាក់កាល។ ជាក់ស្ដែងតាមរយះការវិវត្តន៍នៃចលនានយោបាយនៅក្នុងប្រទេសកម្ពុជាដូចនេះ ឃើញថាពុំសូវជាទទួលបានផលវិជ្ជមានប៉ុន្មានទេពីព្រោះពុំមានអ្វីដែលជាមូលដ្ឋាន និងមានស្វ័យភាពពិតប្រាកដក្នុងការដឹកនាំប្រទេស ឧទាហរណ៍ដូចជារបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម) ដែលជារបបខ្មៅងងឹត ហើយបានឆក់យកជីវិតប្រជាជនកម្ពុជាអស់ជាង២លាននាក់។ ដូច្នេះឃើញថាដើម្បីធ្វើអោយការរស់នៅរបស់ប្រជាជនអោយមានភាពសុខដុមរមនា និងដើម្បី ពន្លឿនសេដ្ឋកិច្ចជាតិនោះ គឺចាំបាច់ណាស់ត្រូវទាមទារអោយមានរបបដឹកនាំដែលមានគោល ការណ៍ជាមូលដ្ឋានគ្រឹះពិតប្រាកដ និងមានស្វ័យភាពក្នុងការដឹកនាំ។ ដោយមានកវិវត្តន៍នៃចលនានយោបាយ និងមានជម្លោះក្នុងប្រទេសដ៏រ៉ាំរ៉ៃ អស់ជាងពីរទសវត្សនគឺនៅទសវត្ស១៩៧០ និង១៩៨០ នេះហើយបានជាមានកិច្ចព្រមព្រាងមួយត្រូវបានកើតឡើងគឺកិច្ចព្រម ព្រាងទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីនាំកម្ពុជាទៅរកសន្តិភាព។ ក្រោយពីសន្ធិសញ្ញាទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា ចប់សព្វគ្រប់ហើយ ក៏មានការបោះឆ្នោតមួយបានកើតឡើងក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ១៩៩៣ ដែលបានរៀបចំឡើងដោយ អ៊ុនតាក់[1] ។ ជាលទ្ធផលដែលកើតចេញពីការបោះឆ្នោតនេះ គឺបានបង្កើតនូវរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទី២ នៅថ្ងៃទី១៤ កញ្ញា ឆ្នាំ១៩៩៣ ដែលប្រកាន់យករបប ប្រជាធិបតេយ្យសេរីពហុបក្ស គឺមានន័យថាមានគណបក្សនយោបាយច្រើនចូលរួមប្រកួតប្រជែងដើម្បីទទួលអាសនៈ ក្នុងរដ្ឋសភាដែលមាគ៌ាដើម្បីឆ្ពោះទៅកាន់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋ[2]។ ការប្រកាន់យករបបសេរីពហុបក្សនេះ គឺជាការអនុញ្ញាតអោយមានគណបក្សនយោបាយច្រើនបានចូលរួម នៅក្នុងរដ្ឋសភានីតិកាលទីមួយនោះ បន្ទាប់ពីមានការបោះឆ្នោតនីតិកាលទី១បានចប់សព្វគ្រប់ហើយ ក៏មានការចាប់កំណើតនូវគណបក្សនយោបាយថ្មីៗជាច្រើនទៀតដើម្បីចូលរួមប្រកួតប្រ ជែងនៅក្នុងយុទ្ធការបោះឆ្នោតអាណត្តិក្រោយៗមកទៀត។ គណបក្សដែលចាប់កំណើតក្រោយនីតិកាលទីមួយនោះក៏មានគណបក្សជាតិខ្មែរ ដែលក្រោយមកវិវត្តមកជាគណបក្ស សម រង្ស៊ី បច្ចុប្បន្ននេះផងដែរ។
II-ប្រវត្តិរបស់គណបក្ស សម រង្ស៊ី និងប្រវត្តិរបស់លោកប្រធាន សម រង្ស៊ី
១-ប្រវត្តិរបស់គណបក្ស សម រង្ស៊ី
គណបក្ស សម រង្ស៊ី គឺជាគណបក្សមួយដែលត្រូវបានគេទទួលស្គាល់ថាជាគណបក្សធំទីពីរបន្ទាប់ពីគណ បក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា លើសពីនេះទៅទៀតគណបក្ស សម រង្ស៊ី នេះក៏ត្រូវបានគេទទួលស្គាល់ថាជាគណបក្ស ប្រឆាំងធំជាងគេផងដែរនៅក្នុងប្រទេសកម្ពុជាយើង។ ដូច្នេះតើគណបក្សប្រឆាំងធំ មួយនេះបានចាប់នដិសន្ធិ និងមានដើមកំនើតមកពីណា?
គណបក្ស សម រង្ស៊ី ត្រូវបានបង្កើតឡើងដោយលោក សម រង្ស៊ី នៅក្នុងឆ្នាំ១៩៩៨ ដែលបន្តរមកពីគណបក្សជាតិខ្មែរ Khmer Nation Party(KNP) ដែលត្រូវ បានបង្កើត និងដឹកនាំដោយលោក សម រង្ស៊ីផងដែរ ពីឆ្នាំ១៩៩៥ ដល់១៩៩៨។ តើមានហេតុផលអ្វីបានជាគណបក្សជាតិខ្មែរ របស់លោក សម រង្ស៊ីចាំបាច់ប្តូរឈ្មោះមកជាគណបក្ស សម រង្ស៊ី? ជាការពិតណាស់ការប្តូរឈ្មោះពីគណបក្សជាតិខ្មែរមកជាគណបក្ស សម រង្ស៊ីដូចបច្ចុប្បន្ននេះមិនមែនជាការចែដន្យនោះទេ។ ការប្ដូរឈ្មោះពីគណបក្សជាតិខ្មែរមកគណបក្ស សម រង្ស៊ីនេះគឺដើម្បីរក្សាគណបក្សនេះអោយមានស្ថេរភាព ក៏ដូចជាអោយមានជំឈររឹងមាំផងដែរ។ លើសពីនេះទៅទៀតការប្ដូរឈ្មោះនេះគឺមានហេតុផលសំខាន់ផ្សេងទៀតគឺ ដើម្បីគេចចេញពីការខាឃាំងពីអាជ្ញាធររដ្ឋអំណាច ក្នុងការធ្វើសកម្មភាពរបស់ គណបក្សនេះ។បន្ទាប់ពីបានចាប់បដិសន្ធិចាប់តាំងពីឆ្នាំ ១៩៩៨រួមមក គណបក្សប្រឆាំងធំមួយនេះបាននឹងកំពុងបន្តរ វត្តមានរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះផងដែរ។
២-ប្រវត្តិរបស់លោកប្រធាន សម រង្ស៊ី
លោក សម រង្ស៊ីកើតនៅថ្ងៃទី១០ ខែមិនា ឆ្នាំ១៩៤៩ នៅទីក្រុងភ្នំពេញ ឪពុកឈ្មោះ សម សារី អតីត ឧបនាយរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេច សីហនុ ម្ដាយឈ្មោះ អ៊ិន អេម ដែលជាស្រ្តីខ្មែរដំបូងបង្អស់មានសញ្ញាប័ត្រ មធ្យមសិក្សាភាគ២ ដែលជាអតីតគ្រូបង្រៀនអនុវិទ្យាល័យ ព្រះនរោត្តម។ ឪពុករបស់លោក សម រង្ស៊ីគឺលោកសម សារី ដែលជាស្ថាបនិកកាសែត រាស្ត្រធិបតី និងគណបក្ស បង្រួបបង្រួមខ្មែរ ប្រជាធិបតេយ្យ ប្រកាន់នយោបាយសេរីរបៀបលោកខាងលិច ដែលប្រឆាំងទៅនយោបាយ សម្ដេចសីហនុ លោក សម សារី បានបាត់ខ្លួននៅឆ្នាំ ១៩៦៣ នៅក្នុងស្រុកលាវ។
នៅអាយុ១៦ ឆ្នាំលោកសម រង្ស៊ី បានបញ្ចប់ការសិក្សាមធ្យមសិក្សានៅភ្នំពេញ ហើយបានបន្តរការសិក្សានៅប្រទេសបារាំង ផ្នែកខាងវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាសាស្រ្តនយោបាយ និង ពាណិជ្ជកម្ម។ លោកបានរៀបអាពាហិ៍ពិពាហ៍នៅឆ្នាំ១៩៧១ ជាមួយនាងជូឡុង សូមួរ៉ា ជាបុត្រីលោកឧត្តមសេនិយ ញ៉ឹក ជូឡុង សហការីដ៏ស្មោះស្ម័គ្ររបស់សម្ដេច សីហនុ រហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់គាត់។ លោកសម រង្ស៊ីមានកូន ៣នាក់៖ ប្រុស ១នាក់ និងស្រី២នាក់។
តាមរយះចលនា ហ៊្វុនស៊ិនប៉ិច ដឹកនាំដោយ សម្ដេចសីហនុ ដែលលោកសម រង្ស៊ីបានចូលជាសមាជិកសកម្មតាំងពីឆ្នាំ១៩៨១។ តាមរយះគណបក្ស ហ៊្វុនស៊ិនប៉ិច នេះទៀតលោកសម រង្ស៊ី បានចូលជាសមាជិក ឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា(១៩៩២-៩៣) ហើយបានជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប (ពីខែឧសភា ១៩៩៣) និងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (១៩៩៣-១៩៩៤)។ ប្រឆាំងទៅនឹងការកាប់ព្រៃឈើ ប្រឆាំងទៅនឹងអ្នកជំនួញធំៗ រកស៊ីមិនត្រឹមត្រូវនៅភ្នំពេញ។ ដោយសារតែសកម្មភាពរបស់គាត់នេះហើយ បានជានៅឆ្នាំ១៩៩៥ លោក សម រង្ស៊ី បានបាត់តំណែងអស់រលីង គឺបាត់កៅអី រដ្ឋមន្ត្រី និងកៅអីតំណាងរាស្ត្រ។
III-អំពីបាវចនា និមិត្តសញ្ញា រចនាសម្ព័ន្ធ និងជំហរគោលនយោបាយរបស់គណបក្ស សម រង្ស៊ី
១-បាវចនា របស់គណបក្ស
ចំពោះបាវចនា របស់គណបក្សសម រង្ស៊ី ដែលដូចបានបង្ហាញខាងលើ គឺមានន័យថាគណបក្សនេះប្រកាន់យកនូវ សីលធម៌ សច្ចធម៌ និង យុត្តិធម៏។ ហើយថ្នាក់ដឹកនាំរបស់គណបក្សនេះតែងតែ លើកឡើងថា គណបក្សសម រង្ស៊ីជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជារាស្រ្តខ្មែរ។ ហើយបើតាមអ្វីដែលជាអត្ថន័យរបស់បាវចនានេះ គឺជាសក្ខីភាពបញ្ជាក់អោយឃើញថាគណបក្សប្រកាន់យកនូវ សីលធម៌ សច្ចធម៌ និង យុត្តិធម៌ក្នុងការអនុវត្តសកម្មភាពពី សំនាក់មន្ត្រីគ្រប់ជាន់ថ្នាក់របស់គណបក្ស។
២-និមិត្តសញ្ញា របស់គណបក្ស
ចំពោះនិមិត្តសញ្ញារបស់គណបក្ស ដូចដែលមានបង្ហាញខាងលើនេះស្រាប់ គឺមានន័ថា ជាពន្លឺដែលបានចាំងពីរាជាធានីភ្នំពេញ ចេញពីបេះដូងប្រជារាស្ត្រខ្មែរ ហើយភ្លើងទៀននេះជាទអ្វីដែលសបញ្ជាក់អោយឃើញពីភាពបរិសុទ្ធ និងបង្ហាញអោយឃើញពីភាពឈ្លាសវៃរបស់មេដឹកនាំ ក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំរបស់គណបក្សសមរង្ស៊ី។ កាលដែលមិត្តសញ្ញានេះបានឆ្លុះបញ្ចាំងចេញពីបេះដូងប្រជារាស្រ្ត គឺមានន័យថា ជាការសបញ្ជាក់អោយឃើញថាប្រជាជនការយល់ឃើញ និងស្គាល់អំពីអំណាចរបស់ខ្លួន និងប្រើប្រាស់អំណាចរបស់ខ្លួនប្រកបដោយ សីលធម៌ សច្ចធម៌ យុត្តិធម៌យ៉ាងមានការវៃឆ្លាត។ លើសពីនេះទៅទៀតនៅពេលដែលប្រជាពលរដ្ឋខ្មែរ មានការយល់ដឹងប្រកបដោយភាពភ្លឺស្វាងនេះហើយ ជាការជម្រុញអោយមានការពិចារណាយ៉ាងត្រឹមត្រូវក្នុងការបោះឆ្នោតជ្រើស រើសតំណាងរបស់ខ្លួន។
៣-រចនាសម្ព័ន្ធ ដឹកនាំបក្ស
១-លោកប្រធាន សម រង្ស៊ី ប្រធាន
២-លោកអនុប្រធាន គង់ គាំ អនុប្រធាន
៣-លោកស្រី កែ សុវណ្ណរតន៏ អគ្គលេខាធិការ
៤-លោក ហុង សុខហួរ អគ្គហេរញ្ញិក
៥-លោក ម៉ែន សុថាវរិន្រ្ទ ស្នងការគណនេយ្យ
៦-លោកស្រី ជូឡុង សូមួរ៉ា សមាជិក
៧-លោកស្រី មូរ សុខហួរ សមាជិក
៨-លោក ជាម ច័ន្ទនី សមាជិក
៩-លោក គួយ ប៊ុនរឿន សមាជិក
១០-លោក គីមសួរ ភីរិទ្ធ សមាជិក
១១-លោក ម៉ៅ មុន្នីវណ្ណ សមាជិក
១២-លោក ថាច់ សេដ្ឋា សមាជិក
១៣-លោក សុន ឆ័យ សមាជិក
១៤-លោក អេង ឆៃអ៊ាង សមាជិក
១៥-លោក យឹម សុវណ្ណ សមាជិក
១-លោកប្រធាន សម រង្ស៊ី តំណាងរាស្រ្តមណ្ឌលកំពង់ចាម
២-លោក យន្ត ថារូ តំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ
៣-លោក អេង ឆៃអ៊ាង តំណាងរាស្រ្តមណ្ឌលបាត់ដំបង
៤-លោក ជីវ កត្តា តំណាងរាស្រ្តមណ្ឌល បាត់ដំបង
៥-លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្រ្តមណ្ឌលកំពង់ចាម
៦-លោក ជាម ច័ន្ទនី តំណាងរាស្រ្តមណ្ឌលកំពង់ចាម
៧-លោកស្រី ថាក់ ឡានី តំណាងរាស្រ្តមណ្ឌលកំពង់ចាម
៨-លោក គីមសួរ ភីរិទ្ធ តំណាងរាស្រ្តមណ្ឌលកំពង់ចាម
៩-លោក ឃី វណ្ណដេត តំណាងរាស្រ្តមណ្ឌល កំពង់ឆ្នាំង
១០-លោក នុត រុំដួល តំណាងរាស្រ្តមណ្ឌល កំពង់ស្ពឺ
១១-លោក ម៉ែន សុថាវរិន្រ្ទ តំណាងរាស្រ្តមណ្ឌល កំពង់ធំ
១២-លោកស្រី មូរ សុខហួរ តំណាងរាស្រ្តមណ្ឌល កំពត
១៣-លោក ចាន់ ចេង តំណាងរាស្រ្តមណ្ឌល កណ្ដាល
១៤-លោក ឃីម ឡាគី តំណាងរាស្រ្តមណ្ឌល កណ្ដាល
១៥-លោក ពត ពៅ តំណាងរាស្រ្តមណ្ឌល កណ្ដាល
១៦-លោក ឡុង រី តំណាងរាស្រ្តមណ្ឌល ក្រចេះ
១៧-លោកស្រី ជូឡុង សូមួរ៉ា តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ
១៨-លោក យឹម សុវណ្ណ តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ
១៩-លោក សុន ឆ័យ តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ
២០-លោក ហូរ វ៉ាន់ តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ
២១-លោកស្រី លី ស្រីវីណា តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ
២២-លោក ជា ប៉ូច តំណាងរាស្រ្តមណ្ឌល ព្រៃវែង
២៣-លោក គង់ បូរ៉ា តំណាងរាស្រ្តមណ្ឌល ព្រៃវែង
២៤-លោក កែ សុវណ្ណរតន៏ តំណាងរាស្រ្តមណ្ឌល សៀមរាប
២៥-លោក គួយ ប៊ុនរឿន តំណាងរាស្រ្តមណ្ឌល តាកែវ
២៦-លោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តមណ្ឌល តាកែវ
គ-បទបញ្ជា ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃរចនាសម្ព័ន្ធគណបក្សមូលដ្ឋាន និងគណបក្សខេត្ត
ជំពូក១ រចនាសម្ព័ន្ធគណបក្សមូលដ្ឋាន
ប្រការ ១៖ រចនាសម្ព័ន្ធគណបក្សមូលដ្ឋានត្រូវបង្កើត និងរៀបចំឡើងដោយសមាជិកគណបក្សនៅមូលដ្ឋាន។ រចនាសម្ព័ន្ធគណបក្សមូលដ្ឋានមាន៖
-ក្រុមប្រឹក្សាគណបក្សភូមិ
-ក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់
-ក្រុមប្រឹក្សាគណបក្សស្រុក-គណបក្សក្រុង។
ផ្នែកទី១ ក្រុមប្រឹក្សាគណបក្សភូមិ
ប្រការ ២៖ ក្រុមប្រឹក្សាគណបក្សភូមិមានសមាជិកយ៉ាងតិចចំនួន៥រូប និងយ៉ាងច្រើនចំនួន១០រូបនៅក្នុងអាណត្តិទី១។ សមាជិកក្រុមប្រឹក្សាគណបក្សភូមិ ជ្រើសតាំងដោយសមាជិកគណបក្សនៅក្នុងភូមិ តាមរយះការបោះឆ្នោតសម្ងាត់ ដោយសម្លេងប្រៀបផ្នែកតាមបញ្ជីសមាជិកគណបក្សនៅក្នុងភូមិ។ រៀងរាល់រយះ៣ឆ្នាំសមាជិកគណបក្សនៅនៅក្នុងភូមិនីមួយៗ អាជួបប្រជុំដើម្បីបោះឆ្នោតដកតួនាទីសមាសភាពក្រុមប្រឹក្សាគណបក្សភូមិ ឬជ្រើសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាគណបក្សភូមិ ក្នុងករណីដែលមានចំនួនសមាជិកគណបក្សនៅក្នុងភូមិនីមួយៗ កើនឡើងយោងតាមសំនើររបស់ក្រុមប្រឹក្សាគណបក្សខេត្តសាមី។ ចំនួនសមាជិកក្រុមប្រឹក្សាភូមិ ដែលត្រូវជ្រើសតាំងបន្ថែមសំរាប់ភូមិនីមួយៗ មិនត្រូវមានចំនួនលើសពី៥រូបឡើយ។ ក្នុងករណីពិសេស បើមានមតិមួយភាគបីនៃចំនួនសមាជិកនៅក្នុងភូមិ ស្នើរសុំដកសេចក្ដីទុកចិត្តប្រធាន ឬអនុប្រធានឬសមាជិកក្រុមប្រឹក្សាគណបក្សភូមិក្រុមប្រឹក្សាគណបក្សខេត្តសាមី មានភារកិច្ចធ្វើការស៊ើបអង្កេត ហយើអាចកោះប្រជុំសមាជិកគណបក្សនៅក្នងភូមិ ដើម្បីបោះឆ្នោតសំដែងការទុកចិត្តប្រធានឬអនុប្រធាន ឬសមាជិកក្រុមប្រឹក្សាគណបក្សភូមិ តាមនីតិវិធីដែលបានកំណត់នៅក្នុងបទបញ្ជានេះ។
ប្រការ ៣៖ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងភូមិនីមួយៗ ដែលបានចូលជាសមាជិកគណបក្សជាផ្លូវការ (មានប័ណ្ណសមាជិក ឬបានដាក់ពាក្យសុំចូលជាសមាជិក) មានសិទ្ធិឈរឈ្មោះជាបេក្ខជននៃសមាជិកក្រុមប្រឹក្សាគណបក្សភូមិ និងមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាគណបក្សភូមិ។
ប្រការ ៤៖ ប្រធាន និងអនុប្រធានក្រុមប្រឹក្សាគណបក្សភូមិ ត្រូវបានជ្រើសរើសចេញពីបញ្ជីសមាជិកក្រុមប្រឹក្សាគណបក្សភូមិ ដោយអ្នកដែលបានទទួលសម្លេងឆ្នោតច្រើនជាងគេ ជាប្រធាន ហើយអ្នកដែលបានទទួលសម្លេងបន្តបន្ទាប់ ជាអនុប្រធាន និងជាសមាជិក។ ប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាគណបក្សភូមិទទួលស្គាល់ ដោយប្រធានក្រុមប្រឹក្សាគណបក្សខេត្តសាមី។
ប្រការ ៥៖ ក្នុងករណីភូមិណាដែលការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាគណបក្សភូមិ មិនអាចប្រព្រឹត្តទៅបានដោយមិនទានមានសមាជិកគណបក្ស ឬមានសមាជិកតិចជាង៥នាក់ប្រធានក្រុមប្រឹក្សាគណបក្សខេត្តសាមី ដោយសហការជាមួយថ្នាក់ដឹកនាំគណបក្សថ្នាក់មូលដ្ឋាន និងប្រធានក្រុមទ្រទ្រង់ការថារគណបក្សប្រចាំស្រុក-ក្រុង រៀបចំការតែងតាំងជាបណ្ដោះអាសនុ្ននូវក្រុមប្រឹក្សាគណបក្សភូមិនោះ រយះពេល៦ខែម្ដងដើម្បីធានាដំនើរការនៃការប្រព្រិត្តទៅរបស់គណបក្សភូមិ រហូតដល់ការបោះឆ្នោតអាចប្រព្រឹត្តទៅបាន។
ប្រការ ៦៖ ក្រុមប្រឹក្សាគណបក្សភូមិ មានតួនាទី និងភារកិច្ចដូចតទៅ៖
-ពន្យល់ និងផ្ស្កព្វផ្សាយអំពីគោលនយោបាយ កម្មវិធីនយោបាយនិង សារនយោបាយរបស់គណបក្សអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋក្នុងភូមិ
-សិក្សស្វែងយល់ពីបញ្ហាកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយ
-ពង្រីកនិងពង្រឹងបណ្ដាញគណបក្សនៅក្នុងភូមិអោយបានរឹងមាំ
-ក្ដាប់ស្ថិតិប្រជាពលរដ្ឋនៅក្នុងភូមិអោយបានច្បាស់លាស់
-ប្រមូលការគាំទ្រពីប្រជាពលរដ្ឋ និងជំរុញប្រជាពលរដ្ឋអោយចូលរួមក្នុងសកម្មភាពគណបក្ស
-រៀបចំផែនការសកម្មភាពការងាររបស់ក្រុមប្រឹក្សាគណបក្សភូមិ
-ចូលរួមបោះឆ្នោតជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ តាមសំណើរបស់ប្រធានក្រុមប្រឹក្សាគណបក្សខេត្ត។
ប្រការ ៧៖ ប្រធានក្រុមប្រឹក្សាគណបក្សភូមិ មានភារកិច្ចដូចតទៅ ៖
-ធានាដំណើរការនៃក្រុមប្រឹក្សាគណបក្សភូមិ អោយស្របតាមគោលការណ៍របស់គណបក្ស
-កោះប្រជុំ និងដឹកនាំអង្គប្រជុំនៃក្រុមប្រឹក្សាគណបក្សភូមិ
-អនុវត្តផែនការដែលគណបក្សប្រគល់ជូន
-ធ្វើសេចក្ដីរាយការណ៍ស្ដីអំពីសកម្មភាពការងារគណបក្សនៅក្នុងភូមិ និងលើកសំណូមពរផ្សេងៗជូនក្រុមប្រឹក្សាគណបក្សឃុំ-សង្កាតិ ឬថ្នាក់ដឹកនាំគណបក្ស។
អនុប្រធានក្រុមប្រឹក្សាគណបក្ស ជួយកិច្ចការប្រធាន និងទទួលភារកិច្ចតាមការកំណត់របស់ប្រធាន ហើយដឹកនាំការងារជំនួសប្រធានក្នុងករណីប្រធានអវត្តមាន ឬមានធុរៈ។
ផ្នែកទី ២ ក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់
ប្រការ ៨៖ ក្រុមប្រឹក្សាឃុំ-សង្កាត់នីមួយៗ មានសមាជិកយ៉ាងតិចចំនួន១០រូប និងយ៉ាងច្រើនចំនួន២២ រូប ដោយផ្អែកទៅតាមចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ-សង្កាត់នីមួយៗ សំរាប់អាណត្តិទី១នេះ។ សមាជិកក្រុមប្រឹក្សាគណបក្សភូមិទាំងឡាយនៅក្នុងឃុំ-សង្កាត់សាមី តាមរយះការបោះឆ្នោតសម្ងាត់ និងដោយមតិភាគច្រើនប្រៀប។ ក្នុងករណី ស្ថានការណ៍នយោបាយ តម្រូវអោយគណបក្សទទួលអ្នកគាំទ្រថ្មី ដើម្បីបង្រួបបង្រួមអ្នកប្រជាធិបតេយ្យនៅកម្ពុជា អគ្គលេខាធិការបក្ស អាចតែងតាំងសមាជិកក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់បន្ថែម តាមសំណើរបស់ប្រធានក្រុមប្រឹក្សាគណបក្សខេត្តសាមី។ រៀងរាល់៣ឆ្នាំ សមាជិកក្រុមប្រឹក្សាគណបក្សភូមិទាំងឡាយនៅក្នុងឃុំ-សង្កាត់សាមី អាចជួយប្រជុំ ដើម្បីធ្វើការបោះឆ្នោតដកតួនាទី ឬជ្រើសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ ក្នុងករណីដែលសមាជិកក្រុមប្រឹក្សាគណបក្សភូមិ នៅក្នុងឃុំ-សង្កាត់មានការកើនឡើង យោងតាមសំណើរបស់ក្រុមប្រឹក្សាគណបក្សខេត្តសាមី។ ចំនួនសមាជិកក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ ដែលត្រូវជ្រើសតាំងបន្ថែមសម្រាប់ឃុំ-សង្កាត់នីមួយៗ មិនត្រូវមានចំនួនលើសពីប្រាំរូបឡើយ។ សមាជិកក្រុមប្រឹក្សាគណបក្សភូមិ និងសមាជិកគណបក្សរស់នៅក្នុងឃុំ-សង្កាត់សាមី (ដែលបានចូមជាសមាជិកគណបក្ស រយះពេលយ៉ាងតិច៦ខែ)មានសិទ្ធដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជន នៃសមាជិកក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់។ ទំរង់បែបបទនៃពាក្យសុំឈរឈ្មោះ កំណត់ដោយអគ្គលេខាធិការគណបក្ស។
ប្រការ ៩៖ ក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ បង្កើតគណៈកម្មការអចិន្ត្រៃយ៍ ដើម្បីដឹកនាំ ចាត់ចែង និងអនុវត្តកិច្ចការប្រចាំថ្ងៃរបស់គណបក្សឃុំ-សង្កាត់សាមី។ ណៈកម្មការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាឃុំ-សង្កាត់ មានប្រធាន អនុប្រធានលេខាធិការ និង ហេរញ្ញិក។
ប្រការ ១០៖ ក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់នីមួយៗ ត្រូវបានជ្រើសតាំងដោយសមាជិតក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់សាមី តាមរយះការបោះឆ្នោតសម្ងាត់ដោយសម្លេងភាគច្រើនដាច់ខាត នៃសមាជិកក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ទាំងអស់សម្រាប់អាណត្តិ៣ឆ្នាំ។ អាណត្តិរបស់ប្រធាក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ត្រូវបញ្ចប់នៅពេលប្រ ធានថ្មីមកជំនួស។ អនុប្រធាន លេខា និងហេរញ្ញិក នៃក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ ដែលមានអាណត្តិត្រូវចប់ជាមួយនឹងអាណត្តិរបស់ប្រធានក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់។
ប្រការ ១២៖ មតិមួយភាគបីនៃចំនួនសមាជិកក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ មានសិទ្ធិធ្វើញត្តិមកគណៈកម្មការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគណបក្សខេត្ត ដើម្បីសុំដកសេចក្ដីទុកចិត្តពីប្រធានក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់។ គណកម្មការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាខេត្ត មានភារកិច្ចធ្វើការស៊ើបអង្កេតលើញត្តិនេះ។ បើញត្តិនេះឥតមានក្លែងបន្លំ ហើយមានមូលដ្ឋាន និងមូលហេតុច្បាស់លាស់ គណៈកម្មការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគណបក្សខេត្ត ដោយមានការយល់ព្រមពីអគ្គលេខាធិការបក្ស រៀបចំការបោះឆ្នោតសម្តែងការទុកចិត្ត ចំពោះប្រធានក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ តាមនីតិវិធីដែលបានកំនត់នៅក្នុងបទបញត្តិនេះ។
ប្រការ ១៣៖ ក្រុមប្រឹក្សាឃុំ សង្កាត់ មានតួនាទី និងភារកិច្ច ដូចតទៅ៖
-អនុវត្តទិសដៅ និងភារកិច្ចដែលគណបក្សប្រគល់ជូន
-ធានាការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់
-ពង្រីក និងពង្រឹងបណ្ដាញគណបក្សនៅក្នុងភូមិ ឃុំ សង្កាត់សាមី អោយបានរឹងមាំ
-ផ្សព្វផ្សាយអោយបានទូលំទូលាយនៅក្នុងមូលដ្ឋានរបស់ខ្លួន នូវគោយនយោបាយ កម្មវិធីនយោបាយ សេចក្ដីសម្រេច និងសេចក្តីណេនាំនានារបស់គណបក្ស
-កំនត់ប្រាក់ភាគទានសម្រាប់អោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បង់ប្រចាំខែ
-ចូលរួមបោះឆ្នោតជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ តាមសំនើរបស់ប្រធានក្រមប្រឹក្សាគណបក្សខេត្ត។
ប្រការ ១៤៖ គណៈកម្មការអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ អាចបង្កើតក្រុមការងារផ្សេងៗ ដើម្បីជាជំនួយដូចជាក្រុមការងារបណ្ដាញ ក្រុមការថារពត៍មាន ឃោសនា និងផ្សព្វផ្សាយ -ល-។
ប្រការ ១៥៖ ប្រធានក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ មានភារកិច្ច និងកាតព្វកិច្ចដូចតទៅៈ
-ធានាដំណើរការនៃក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ អោយស្របតាមគោលការណ៍របស់គណបក្ស
-កោះប្រជុំនិងដឹកនាំអង្គប្រជុំនៃក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់
-អនុវត្តផែនការដែលគណបក្សប្រគល់ជូន
-ជួយរៀបចំនិងទ្រទ្រងដំណើរការនៃចលនាយុវជន សម រង្ស៊ី និងចលនាស្រ្តីជាតិខ្មែរនៅក្នុងឃុំ សង្កាត់សាមី
-ធ្វើរបាយការណ៍ស្ដីអំពីសកម្មភាពការងារគណបក្សនៅក្នុងឃុំ សង្កាត់និង លើកសំនូមពរផ្សេងៗ ជូនក្រុមប្រឹក្សាគណបក្ស ក្រុង -ស្រុក និងថ្នាក់ដឹកនាំបក្ស
-ចូលរួមបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្រ្តសំរាប់មណ្ឌលខេត្តសាមីតាមសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស។
ប្រការ ១៦៖ អនុប្រធាន លេខធិការ និងហេរញ្ញិកនៃក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ ជួយកិច្ចការប្រធាន និងទទួលភារកិច្ចតាមការកំណត់របស់ប្រធាន។ អនុប្រធានមួយរូបដឹកនាំការងារជំនួសប្រធានតាមការប្រគល់សិទ្ធិក្នុងករណី ប្រធានអវត្តមាន ឬមានធុរៈ។
ប្រការ ១៧៖ ក្រុមប្រឹក្សាណគបក្សឃុំ សង្កាត់ ត្រូវជួបប្រជុំគ្នាយ៉ាងតិចមួយខែម្ដង ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាគណបក្សភូមិ ក្នុងឃុំ សង្កាត់សាមី ដើម្បីពិនិត្យវាយតម្លៃសកម្មភាពការងារនៃក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ និងកំណត់ផែនការការងារសំរាប់ ពេលខាងមុខ។ ក្នុងករណីពិសេស ក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ ធាចប្រជុំវិសាមញ្ញតាមការអញ្ញើញរបសប្រធាន ឬតាមសំណើមួយភាគបីនៃសមាជិករបស់ខ្លួន។ ការប្រជុំក្រុមប្រឹក្សគណបក្សឃុំ សង្កាត់ ឬអនុប្រធានតាមការប្រគល់សិទ្ធិពីប្រធាន។
ផ្នែកទី ៣ ក្រុមប្រឹក្សាគណបក្សស្រុក-ក្រុង
ប្រការ ១៨៖ ក្រុមប្រឹក្សាគណបក្សស្រុក ក្រុងនីមួយៗ មានសមាជិកយ៉ាងច្រើនចំនួន ២៥រូបសំរាប់អាណត្តិទី១នេះសមាជិកក្រុមប្រឹក្សាស្រុក ក្រុងជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ទាំងឡាយ នៅក្នុងស្រុក ក្រុងសាមី តាមរយះការបោះឆ្នោតសម្ងាត់ និងដោយមតិភាគច្រើប្រៀប។ ក្នុងករណីស្ថានការណ៍នយោបាយតម្រូវឲ្យគណបក្សទទួលអ្នកគាំទ្រថ្មី ដើម្បីបង្រួបបង្រួមអ្នកប្រជាធិបតេយ្យនៅកម្ពុជា អគ្គលេខាធិការគណបក្ស អាចតែងតាំងសមាជិកក្រុមប្រឹក្សាស្រុក ក្រុងបន្ថែម តាមសំណើប្រធានក្រុមប្រឹក្សាគណបក្សខេត្តសាមី។ រៀងរាល់រយះពេល៣ឆ្នាំសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងឡាយនៅក្នុងស្រុក ក្រុងសាមីអាចជួបប្រជុំដើម្បីដកតួនាទី ឬជ្រើសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាស្រុក ក្រុងក្នុងករណីដែលមានសមាជិកក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់នៅក្នុងស្រុក ក្រុងសាមីកើនឡើង យោងតាមសំណើរបស់ប្រធានក្រុមប្រឹក្សាគណបក្សខេត្តបន្ទាប់ពីមានការពិភាក្សាជាមួយអគ្គ លេខាធិការបក្ស។ ចំនួនសមាជិកក្រុមប្រឹក្សាគណបក្ស ក្រុង ដែលត្រូវជ្រើសតាំងបន្ថែម មិនត្រូវមានចំនួនលើសពី៥រូបឡើយ។ សមាជិកក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់និងសមាជិកគណបក្សរស់នៅក្នុងស្រុក ក្រុងសាមី ដែលបានចូលជាសមាជិកគណបក្សរយះពេលយ៉ាងតិចមួយឆ្នាំ មានសិទ្ធិដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជន នៃសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុង។ ទំរង់បែបបទនៃពាក្យសំឈរឈ្មោះកំណត់ដោយអគ្គលេខាធិការបក្ស។
ប្រការ ១៩៖ ក្រុមប្រឹក្សាគណបក្សស្រុក ក្រុង បង្កើតគណ៖កម្មការអចិន្ត្រៃយ៍ ដើម្បីដឹកនាំចាត់ចែង និងអនុវត្តកិច្ចការប្រចាំថ្ងៃរបស់គណបក្សស្រុក ក្រុង មានប្រធាន អនុប្រធាន លេខាធិការ និងហេរញ្ញិក។
ប្រការ ២០៖ ប្រធានក្រុមប្រឹក្សាស្រុក ក្រុង ត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុង តាមរយះការបោះឆ្នោតសម្ងាត់ ដោយសម្លេងភាគច្រើនដាច់ខាត នៃសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុងទាំងអស់សំរាប់អាណត្តិ៣ឆ្នាំ។ អាណត្តិរបស់ប្រធានក្រុមប្រឹក្សាគណបក្សស្រុក ក្រុងត្រូវបញ្ចប់នៅពេលប្រធានថ្មីមកជំនួស។អនុប្រធាន លេខាធិការ និងហេរញ្ញិកនៃក្រុមប្រឹក្សាគណបក្សស្រុក ក្រុងត្រូវបានជ្រើសរើសដោយប្រធានក្រុមប្រឹក្សាគណបក្សស្រុក ក្រុងដែលមានអាណត្តិត្រូវចប់ជាមួយនឹងអាណត្តិរបស់ប្រធានក្រុមប្រឹក្សាគណបក្សស្រុក ក្រុង។
ប្រការ ២១៖ ប្រធាន អនុប្រធាន លេខាធិការ ហេរញ្ញិក និងសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុង ទទួលស្គាល់ដោយអគ្គលេខាធិការគណបក្ស តាមសំណើរបស់ប្រធានក្រុមប្រឹក្សាគណបក្សខេត្តសាមី។
ប្រការ ២២៖ មតិមួយភាគបីនៃចំនួនសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុង មានសិទ្ធិធ្វើញត្តិមកគណៈកម្មការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគណបក្សខេត្ត ដើម្បីសុំដកសេចក្ដីទុកចិត្តពីប្រធានក្រុមប្រឹក្សាគណបក្សស្រុក ក្រុង។ គណកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគណបក្សខេត្ត មានភារកិច្ចធ្វើការស៊ើបអង្កេតលើញត្តិនេះ។ បើញត្តិនេះឥតមានក្លែងបន្លំ ហើយមានមួលដ្ឋាន និងមូលហេតុច្បាស់លាស់ គណៈកម្មការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគណបក្សខេត្ត ដោយបាមការយល់ព្រមពីអគ្គលេខាធិការគណបក្ស រៀបចំការបោះឆ្នោតសម្ដែងការទុកចិត្តចំពោះប្រធានក្រុមប្រឹក្សាគណបក្សស្រុក ក្រុង តាមនីតិវិធីដែលបានកំណត់នៅក្នុងបទបញ្ជានេះ។
ប្រការ ២៣៖ ក្រុមប្រឹក្សាគណបក្សស្រុក ក្រុងមានតួនាទី និងភារកិច្ចដូចតទៅ៖
-អនុវត្តទិសដៅ និងភារកិច្ចដែលគណបក្សប្រគល់ជូន
-ធានាការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាគណបក្សស្រុក ក្រុងសាមីអោយបានរឹងមាំ
-ផ្សព្វផ្សាយអោយបានទូលំទូលាយនៅក្នុងមូលដ្ឋានរបស់ខ្លួន នូវគោលនយោបាយកម្មវិធីនយោបាយ សេក្ដីសម្រេច និងសេចក្ដីណែនាំនានារបស់គណបក្ស
-តាមដាន ប្រមូល និងផ្ដល់ពត៍មានដែលទាក់ទងនឹងផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មកថ្នាក់ដឹកនាំគណបក្ស
-សហការជាមួយក្រុមទ្រទ្រង់ការងារគណបក្សប្រចាំស្រុក ក្រុងដើម្បីនានាអោយការងារគណបក្សនៅក្នុងស្រុក ក្រុងមានការរីកចំរើន និងទទួបានជោគជ័យនៅក្នុងពេលបោះឆ្នោត
-កំណត់ប្រាក់ភាគទាន សំរាប់អោយសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុងបង់ប្រចាំខែ
-ជួយរៀបចំ និងទ្រទ្រង់ដំណើរការនៃចលនាយុវជន សម រង្ស៊ី និងចលនាស្ត្រីជាតិខ្មែរនៅក្នុងស្រុក ក្រុងសាមី
-លើសំនូមពរសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំគណបក្ស ដើម្បីជួយណែនាំអំពីរបៀបរបបធ្វើការងារ អោយមានប្រសិទ្ធភាព
-តាមដាន និងត្រួតពិនិត្យសកម្មភាពការងាររបស់ក្រុមប្រឹក្សាគណបក្សភូមិ ឃុំ សង្កាត់ និងវាយតម្លៃលើរាល់ការអនុវត្តន៍ការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុងសាមី
-ផ្សព្វផ្សាយផែនការសកម្មភាពការងាររបស់គណបក្ស និងសភាពការណ៍ផ្សេងៗ ដល់ក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់អោយបានទាន់ពេលវេលា
-ចូលរួមបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្រ្ត ក្នុងមណ្ឌលខេត្តសាមីតាមសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស។
ប្រការ ២៤៖ ប្រធានក្រុមប្រឹក្សាគណបក្សស្រុក ក្រុង មានភារកិច្ច និងកាតព្វកិច្ចដូចតទៅៈ
-ធានាដំណើរការនៃក្រុមប្រឹក្សាគណបក្សស្រុក ក្រុង អោយស្របតាមគោលការណ៍របស់គណបក្ស
-កោះប្រជុំ និងដឹកនាំអង្គប្រជុំនៃក្រុមប្រឹក្សាណបក្សស្រុក ក្រុង
-អនុវត្តផែនការដែលគណបក្សប្រគល់ជូន
-ធ្វើរបាយការណ៍ស្ដីអំពីសកម្មភាពការងារគណបក្សនៅក្នុងស្រុក ក្រុង និងលើកសំនូមពរផ្សេងៗ ជូនក្រុមប្រឹក្សាគណបក្សខេត្ត និងថ្នាក់ដឹកនាំគណបក្ស
-បញ្ជាចំណាយទៅតាមផែនការ និងតាមការចាំចាប់របស់ក្រុមប្រឹក្សាគណបក្សស្រុក ក្រុង។
ប្រការ ២៦៖ អនុប្រធាន លេខាធិការ និងហេរញ្ញិកនៃក្រុមប្រឹក្សាគណបក្សស្រុក ក្រុង ជួយកិច្ចការប្រធាន និងទទួលភារកិច្ចតាមការកំណត់របស់ប្រធាន។ អនុប្រធានមួយរូបដឹកនាំការងារជំនួសប្រធានតាមការប្រគល់សិទ្ធិ ក្នុងករណីប្រធានអវត្តមាន ឬមានធុរៈ។
ប្រការ ២៧៖ ក្រុមប្រឹក្សាគណបក្សស្រុក ក្រុង ត្រូវជួបប្រជុំគ្នាយ៉ាងតិចបីខែម្ដង ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ទាំងឡាយ នៅក្នុងស្រុក ក្រុងសាមីដើម្បីពិនិត្យវាយតម្លៃសកម្មភាពការងារនៃក្រុមប្រឹក្សាគណបក្សស្រុក ក្រុង និងស្ថានការណ៍ទូទៅនៅក្នុងស្រុក ក្រុង និងកំណត់ផែនការការងារសំរាប់ពេលខាងមុខ។ក្នុងករណីពិសេស ក្រុមប្រឹក្សាគណបក្សស្រុក ក្រុង អាចប្រជុំវិសាមញ្ញតាមការអញ្ជើញរបស់ប្រធានឬ តាមសំណើមួយភាគបីនៃសមាជិករបស់ខ្លួន។ ការប្រជុំក្រុមប្រឹក្សាគណបក្សស្រុក ក្រុង ត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានក្រុមប្រឹក្សាគណបក្សស្រុក ក្រុង ឬអនុប្រធានតាមការប្រគល់សិទ្ធិពីប្រធាន។
ប្រការ ២៨៖ ក្នុងករណីសមាជិកក្រុមប្រឹក្សាគណបក្សភូមិរូបណា ត្រូវបានជាប់ឆ្នោតជាសមាជិក សមាជិកក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ ហើយបានជាប់ឆ្នោតបន្តជាសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុង សមាជិករូបនោះត្រូវលាលែងពីតួនាទីដើមរបស់ខ្លួន នៅថ្នាក់ ភូមិ និងឃុំ-សង្កាត់។
ប្រការ ២៩៖ សមាជិកក្រុមប្រឹក្សាគណបក្សភូមិ ក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ និងសមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុង បាត់បង់សមាជិកភាពរបស់ខ្លួនដោយ ៖
-មរណភាព
-ការសុំលាលែង
-ការផ្លាស់ទីលំនៅចេញពីភូមិ ឬឃុំ សង្កាត់ ឬស្រុក ក្រុង
-បោះបង់ចោលការងារដោយពុំមានដំណឹងរយះពេលលើសពីបីខែ
-ការលុបឈ្មោះចេញពីបញ្ជីសមាជិកគណបក្ស។ ករណីនេះ ក្រុមប្រឹក្សាគណបក្សខេត្ត ដោយមានការយល់ព្រមពីអគ្គលេខាធិការគណបក្ស អាចរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណបក្សភូមិ សមាជិកក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាគណបក្សស្រុក-ក្រុងជំនួសសមាជិកចាស់ ដែលបាត់បង់សមាជិកភាពរបស់ខ្លួន។
ជំពូក ២ ក្រុមប្រឹក្សាគណបក្សខេត្ត
ប្រការ ៣០ ថ្មី៖ ក្រុមប្រឹក្សាគណបក្សខេត្តនីមួយៗ មានសមាជិកយ៉ាងតិច១០រូប ដែលសមាជិកមួយចំនួន ជាតំណាងអោយគណបក្សស្រុក ក្រុង (ស្រុក-ក្រុងនីមួយៗ មានតំណាងចំនួនមួយរូប ទៅបីរូប តាមចំនួនប្រជាពលរដ្ឋនៃស្រុក-ក្រុងនោះ) ជ្រើសតាំងដោយប្រធានក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ និងសមាជិកក្រុមប្រឹក្សាគណបក្សស្រុក-ក្រុងនីមួយៗ ហើយសមាជិកមួយចំនួនទៀតជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាគណបក្សស្រុក-ក្រុងទាំង ឡាយនៃខេត្តសាមី។ ចំនួនសមាជិកក្រុមប្រឹក្សាគណបក្សខេត្តដែលជាតំណាងគណបក្សស្រុក-ក្រុង មិនត្រូវអោយមានចំនួនស្មើ ឬច្រើនជាងចំនួន សមាជិកក្រុមប្រឹក្សាខេត្ត ដែលជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាគណបក្ស ស្រុក-ក្រុងទាំងឡាយនៃខេត្តសាមីនោះទេ។ ការជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណបក្សខេត្ត ប្រព្រឹត្តទៅតាមរយះការបោះឆ្នោតសម្ងាត់ដោយសម្លេងប្រៀប។ ក្នុងករណីស្ថានការណ៍នយោបាយតម្រូវអោយគណបក្សទទួលអ្នកគាំទ្រថ្មី ដើម្បីបង្រួមបង្រួមអ្នកប្រជាធិបតេយ្យនៅកម្ពុជា ប្រធានគណបក្ស អាចតែងតាំងសមាជិកក្រុមប្រឹក្សាគណបក្សខេត្តបន្ថែម តាមសំណើប្រធានក្រុមប្រឹក្សាគណបក្សខេត្តសាមី និងអគ្គលេខាធិការបក្ស។ រៀងរាល់រហួពេល៣ឆ្នាំ ប្រធានក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់នឹងសមាជិកក្រុមប្រឹក្សាគណបក្សស្រុក-ក្រុងទាំងឡាយនៃខេត្តសាមី អាចជួបប្រជុំដើម្បីបោះឆ្នោតដកតួនាទី ឬជ្រើសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាគណបក្សខេត្តតាមសំណើរបស់គណៈ កម្មាធិការអចិន្ត្រៃយ៍បក្ស។ ចំនួនសមាជិកក្រុមប្រឹក្សាខេត្ត ដែលត្រូវជ្រើសតាំងបន្ថែមមិនត្រូវមានចំនួនលើសពី១០រូបឡើយ។ សមាជិកគណបក្ស ដែលមានចំណងឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាគណបក្សខេត្ត ត្រូវដាក់ពាក្យសុំមកគណកម្មាធិការអចិន្ត្រៃយ៍គណបក្ស តាមរយះអគ្គលេខាធិការគណបក្ស។ ទំរង់បែបបទនៃពាក្យសុំកំនត់ដោយអគ្គលេខាធិការបក្ស។
ប្រការ ៣១៖ ក្រុមប្រឹក្សាគណបក្សខេត្ត បង្កើតគណៈកម្មការអចិន្ត្រៃយ៍ ដើម្បីដឹកនាំ ចាត់ចែង និងអនុវត្តកិច្ចការប្រចាំថ្ងៃរបស់គណបក្សខេត្ត។ គណៈកម្មការអចិន្ត្រៃយ៍នៃក្រុមបប្រឹក្សាគណបក្សខេត្តមាន៖
-ប្រធាន
-អនុប្រធាន២រូប ដែល១រូបទទួលបន្ទុកជាប្រធនទីស្នាក់ការគណបក្សខេត្ត
-លេខាធិការ
-ហេរញ្ញិក និង
-ស្នងការគណនេយ្យ។
ប្រការ ៣៣៖ ប្រធានក្រុមប្រឹក្សាគណបក្សខេត្ត ត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាគណបក្សស្រុក ក្រុង និងប្រធានក្រុមប្រឹក្សាគណបក្សឃុំ សង្កាត់នៅក្នុងខេត្តសាមី តាមរយះការបោះឆ្នោតសម្ងាត់ដោយសម្លេងភាគច្រើនដាច់ខាត នៃអ្នកមានសិទ្ធិបោះឆ្នោតសម្រាប់អាណត្តិ៣ឆ្នាំ។ អាណត្តិរបស់ប្រធានក្រុមប្រឹក្សាគណបក្សខេត្ត ត្រូវបញ្ចប់នៅពេលប្រធានថ្មីមកជំនួស។ នៅក្នុងអាណត្តិនីមួយៗ ដើម្បីធានានិរន្តរ៍ភាពនិងប្រសិទ្ធភាពការថារគណបក្សខេត្តនីមួយៗ ប្រធានគណបក្ស ដោយពិគ្រោះយោបល់ជាមួយគណកម្មាធិការអចិន្រ្តៃយ៍គណបក្ស អាចផ្លាស់ប្ដូរប្រធានក្រុមប្រឹក្សាគណបក្សខេត្ត ដោយតែងតាំងប្រធានក្រុមប្រឹក្សាគណបក្សខេត្ត ថ្មីជំនួសប្រធានក្រុមប្រឹក្សាគណបក្សខេត្តចាស់ទៅតាមស្ថានការណ៍ជាក់ស្ដែងរហូតដល់ចប់អាណត្តដែលបានកំនត់ ពីមុន។ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស មានភារកិច្ចធ្វើសេចក្ដីណែនាំអំពីនីតិវិធី និងបែបបទសំរាប់ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណបក្សខេត្ត។
ប្រការ ៣៤៖ អនុប្រធាន លេខាធិការ និងហេរញ្ញិក នៃក្រមប្រឹក្សាគណបក្សខេត្ត ត្រូវបនជ្រើតាំងដោយប្រធានក្រុមប្រឹក្សាគណបក្សខេត្តុ។ ស្នងការគណនេយ្យនៃក្រុមប្រឹក្សាគណបក្សខេត្តត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹ ក្សា គណបក្សខេត្តតាមរយះការបោះឆ្នោតសម្ងាត់ ដោយសម្លេងភាគច្រើនដាច់ខាត នៃសមាជិកទាំងអស់។អាណត្តិរបស់អនុប្រធាន លេខាធិការ ហេរញ្ញិក និងស្នងការគណនេយ្យត្រូវចប់ជាមួយនឹងអាណត្តិរបស់ប្រធានក្រុមប្រឹក្សា គណបក្សខេត្ត។
មាត្រា ៣៤៖ ប្រធាន អនុប្រធាន លេខាធិការ ហេរញ្ញិក ស្នងការគណនេយ្យ និងសមាជិក នៃក្រុមប្រឹក្សាគណបក្សខេត្ត ត្រូវទទួលស្គាល់ដោយប្រធានគណបក្ស តាមសំណើរបស់អគ្គលេខាធិការគណបក្ស។
ប្រការ ៣៦៖ មតិមួយភាគបី នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាគណបក្សខេត្ត មានសិទ្ធិធ្វើញត្តិមកក្រុមប្រឹក្សាវាយតម្លៃ និងវិន័យរបស់គណបក្ស ដើម្បីសុំដកសេចក្ដីទុកចិត្តពីប្រធានក្រុមប្រឹក្សាខេត្ត ឬពីស្នងការគណនេយ្យនៃក្រុមគណបក្សខេត្ត។ ក្រុមប្រឹក្សាវាតតម្លៃ និងវិន័យមានភារកិច្ចធ្វើការស៊ើបអង្កេតលើញត្តិនេះបើញត្តិនេះឥតមានក្លែងបន្លំ ហើយមានមូលដ្ឋាន និងមូលហេតុច្បាស់លាស់ ក្រុមប្រឹក្សាវាយតម្លៃ និងវិន័យ ស្នើទៅគណកម្មាធិការអចិន្ត្រៃយ៍គណបក្ស អោយរៀបចំការបោះឆ្នោតសំដែថការទុកចិត្ត ចំពោះប្រធានក្រុមប្រឹក្សាគណបក្សខេត្ត ឬ ស្នងការគណនេយ្យនៃក្រុមប្រឹក្សាគណបក្សខេត្ត តាមនីតិវិធីដែលបានកំណត់នៅក្នុងបទបញ្ជានេះ។
ប្រការ ៣៧៖ ក្រុមប្រឹក្សាគណបក្សខេត្ត មានតួនាទី និងភារកិច្ច ដូចតទៅ៖
-អនុវត្តគោលដៅដែលគណបក្សប្រគល់ជូន
-ធានាការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាគណបក្សខេត្ត អោយមានប្រសិទ្ធិភាព
-រៀបចំផែនការរយះពេលខ្លី រយះពេលមធ្យម និងរយះពេលវែងសំរាប់ខេត្តសាមី
-ស្វែងរកថវិការតាមវិធីស្របច្បាប់ បន្ថែមពីលើថវិកាដែលសមាជិកម្នាក់ៗ បានបង់ដើម្បីទ្រទ្រង់ និងធានាសកម្មភាពរបស់គណបក្សខេត្តនីមួយៗអោយ ដំនើរការល្អប្រសើរ
-ពង្រីក និងពង្រឹងបណ្ដាញ និងរចនាសម្ព័ន្ធគណបក្សពីថ្នាក់ខេត្ត ស្រុក-ក្រុង ឃុំ-សង្កាត់ រហូតដល់ភូមិអោយកាន់តែរឹងមាំ
-សិក្សា និងស្វែងយល់អំពីសកម្មភាព និងបុគ្គលិកលក្ខណៈរបស់សកម្មជនតាមខេត្ត និងស្វែងរកបេក្ខជនមេឃុំ-ចៅសង្កាត់ ដែលមានលក្ខណសម្បត្តិស្របតាមឆន្ទៈប្រជារាស្រ្តមូលដ្ឋាន
-សិក្សា ស្រាវជ្រាវ អំពីសក្ខណៈនៃការបោះឆ្នោតមុនៗ ដើម្បីជាបទពីសោធន៍ សំរាប់ការបោះឆ្នោតលើកក្រោយ
-រៀបចំសមាជគណបក្សខេត្ត តាមសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បក្ស
-ចូលរួមបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្រ្ត ក្នុងមណ្ឌលខេត្តសាមី តាមសំណើរបស់ គណៈកម្មាធិការអចិ ន្ត្រៃយ៍បក្ស។
ប្រការ ៣៨៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគណបក្សខេត្ត ត្រូវមានទីស្នាក់ការរបស់ខ្លួនដែលជាទីស្នាក់ការខេត្ត ហើយមានការិយាល័យរដ្ឋបាល និងបណ្ដាញការិយាល័យទំនាក់ទំនងសាធារណៈ និងការិយាល័យសេវាកម្ម ដើម្បីសម្រួលដល់ដំណើរការគណបក្សខេត្ត។ ការិយាល័យនីមួយៗ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួន ដែលតែងតាំងដោយប្រធានក្រុមប្រឹក្សាគណបក្សខេត្ត។
ប្រការ ៣៩៖ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាគណបក្សខេត្ត មានភារកិច្ចដូចតទៅ៖
-ដឹកនាំ និងត្រួតពិនិត្យការងារប្រចាំថ្ងៃនៃគណបក្សខេត្ត
-ដោះស្រាយការងារគណបក្សប្រចាំថ្ងៃនៅក្នុងខេត្ត
-លើកគម្រោយថវិការបស់គណបក្សខេត្តសាមី ដាក់ជូនក្រុមប្រឹក្សាគណបក្សខេត្តអនុម័ត
-ជួយជាមតិក្នុងការគ្រប់គ្រង និងដឹកនាំការងារប្រចាំថ្ងៃ ដល់ប្រធានក្រុមប្រឹក្សាគណបក្សខេត្ត
-ជួយរៀបចំ និងទ្រទ្រង់ដំណើរការនៃចលនាយុវជន សម រង្ស៊ី និងចលនាស្ត្រី ជាត់ខ្មែរនៅក្នុងខេត្តសាមី។
ប្រការ ៤០៖ ប្រធានក្រុមប្រឹក្សាខេត្ត មានភារកិច្ចដូចតទៅ៖
-ធានាដំណើរការនៃទីស្នាក់ការគណបក្សខេត្ត
-ធានាការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាគណបក្សខេត្ត អោយស្របតាមលិខិតបទដ្ឋាននានារបស់គណបក្ស
-គ្រប់គ្រង និងដឹកនាំការងារប្រចាំថ្ងៃរបស់គណបក្សខេត្ត
-អនុវត្តផែនការការងារដែលក្រុប្រឹក្សាគណបក្សខេត្តបានកំណត់
-រៀបចំរបាយការណ៍ប្រចាំខែ រួមទាំងចំណូល-ចំណាយថវិកា និងលើកសំណូមពរផ្សេងៗ ជូនអគ្គលេខាធិការគណបក្ស
-បញ្ជាចំណាយតាមការសំរេចរបស់ក្រុមប្រឹក្សាគណបក្សខេត្ត។
ប្រការ ៤១៖ អនុប្រធាន លេខាធិការ និងហេរញ្ញិក នៃក្រុមប្រឹក្សាគណបក្សខេត្ត ជួយកិច្ចការប្រធាន និងទទួលភារកិច្ចតាមការកំណត់របស់ប្រធាន។ អនុប្រធានមួយរូបអាចដឹកនាំការងារជំនួសប្រធានបានតាមការប្រគល់សិទ្ធិ ក្នុងការប្រគល់សិទ្ធិ ក្នុងករណីប្រធានអវត្តមាន ឬមានធុរៈ។
ប្រការ ៤២៖ ស្នងការគណនេយ្យ មានភារកិច្ច៖
-ត្រួតពិនិត្យលើរាល់បញ្ជី ចំណូល-ចំណាយនៃក្រុមប្រឹក្សាគណបក្សខេត្ត
-វាយតម្លៃចំពោះរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ហើយរាយការណ៍ជូនក្រុមប្រឹក្សាគណបក្សខេត្តសាមី។
ប្រការ ៤៣៖ ប្រធានក្រុមប្រឹក្សាគណបក្សខេត្ត ពិភាក្សាជាមួយអគ្គលេខាធិការគណបក្សបង្កើតក្រុមបទ្រទ្រង់ការ ងារគណបក្សប្រចាំស្រុក-ក្រុង ឬឃុំ-សង្កាត់។ មតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកក្រុមប្រឹក្សាគណបក្សស្រុក-ក្រុង ឬឃុំ-សង្កាត់ មានសិទ្ធិសុំផ្លាស់ប្ដូរក្រុមទ្រទ្រង់ការងារគណបក្សដែលប្រចាំនៅស្រុក-ក្រុង ឬឃុំ-សង្កាត់កំណត់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស។
ប្រការ ៤៤៖ ក្រុមប្រឹក្សាគណបក្សខេត្ត ត្រូវជួបប្រជុំគ្នាយ៉ាងតិច៣ខែម្ដង ដើម្បីពិនិត្យវាយតម្លៃសកម្មភាពការងារនៃក្រុមប្រឹក្សាគណបក្សខេត្ត និងស្ថានការណ៍ទូទៅ នៅក្នុងខេត្ត និងកំណត់ផែនការការងារសំរាប់ពេលខាងមុខ។ ក្នុង ករណីពិសេសក្រុមប្រឹក្សាគណបក្សខេត្តអាចប្រជុំវិសាមញ្ញតាមការអញ្ជើញរបស់ប្រធាន ឬតាមសំណើមួយភាគបីនៃសមាជិករបស់ខ្លួន។ ការប្រជុំក្រុមប្រឹក្សាគណបក្សខេត្ត ឬអនុប្រធាន តាមការប្រគល់សិទ្ធិពីប្រធាន។
ប្រការ ៤៥៖ សមាជិកក្រុមប្រឹក្សាគណបក្សខេត្ត បាត់បង់សមាជិកភាពរបស់ខ្លួនដោយ៖
-មរណភាព
-ការសុំលាលែង
-មិនបានបំពេញកាតព្វកិច្ចក្នុងការបង់ភាគទានចូលក្រុមប្រឹក្សាគណបក្សខេត្ត ស្របតាមប្រការ ៣១នៃបញ្ញនេះ
-បោះបង់ការងារដោយពុំមានដំណឹងលើសពី៣ខែ
-ការលុបឈ្មោះចេញពីបញ្ជីសមាជិកគណបក្ស។
ជំពូក ៣ កូរ៉ុម និងនីតិវិធីនៃការបោះឆ្នោត
ប្រការ ៤៦៖ ដើម្បីអោយអង្គប្រជុំធ្វើសេចក្ដីសម្រេចយកជាការបាន ការប្រជុំក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ ឬស្រុក-ក្រុង ឬខេត្ត ចាំបាច់ត្រូវមានកូរ៉ុម ៦ភាគ១០ នៃចំនួនសមាជិកក្រុមប្រឹក្សាគណបក្សឃុំ-សង្កាត់ទាំងអស់ ឬសមាជិកក្រុមប្រឹក្សាគណបក្សស្រុក-ក្រុងទាំងអស់ ឬសមាជិកក្រមប្រឹក្សាគណបក្សខេត្តទាំងអស់។សេចក្ដីសម្រេចដែលអាចយកជាការបាន លុះត្រាតែទទួលបានសម្លេងគាំទ្រ៥០ ភាគរយបូក ១នៃចំនួនសមាជិកក្រុមប្រឹក្សាគណបក្សថ្នាក់នីមួយៗ (ឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្ត)។
ប្រការ ៤៧៖ គណៈកម្មាធិការអចិន្ត្រៃយ៍ មានតួនាទីណែនាំអំពីនីតិវិធី និងបែបបទនៃការបោះឆ្នោតជ្រើតាំងសមាជិកក្រុមប្រឹក្សាគណបក្សភូមិ ក្រមប្រឹក្សាគណបក្សឃុំ-សង្កាត់ ក្រុមប្រឹក្សាគណបក្សស្រុក-ក្រុង និងក្រុមប្រឹក្សាគណបក្សខេត្ត។
ជំពូក ៤ អវសានប្បញ្ញត្តិ
ប្រការ ៤៨៖ បទបញ្ជានេះអាកែសម្រួលបានទៅតាមការចាំបាច់របស់គណបក្ស តាមសំណើរបស់ប្រធានគណបក្ស ឬមតិមួយភាគបីនៃសមាជិកគណៈកម្មាធិការនាយកបក្ស។
ប្រការ ៤៩៖ បទបញ្ជានេះ ត្រូវបានកែសម្រួលឡើងវិញ ហើយអនុម័តដោយគណៈកម្មាធិការនាយកគណបក្សនៅក្នុងកិច្ចប្រជុំថ្ងៃទី ៣០ ខែមករា ឆ្នាំ២០០៩។
ប្រការ ៥០៖ ទុកជានិរាករណ៍នូវរាល់បទបញ្ជាទាំងឡាយណាដែលផ្ទុយពីបទបញ្ជានេះ។
ប្រការ ៥១៖ បទបញ្ជានេះ ចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
IV-ជំហរគោលនយោបាយរបស់គណបក្ស សម រង្ស៊ី
១-វិធានការ ១០០នៃរដ្ឋាភិបាល សម រង្ស៊ី ក្រោយពេលឈ្នះឆ្នោតនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៣
ក- លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងសិទ្ធិមនុស្ស
ក.១-លើកតំកើងលទ្ធិប្រជាធិបតេយ្យ
១-រដ្ឋអំណាចត្រូវប្រកាន់គោលការណ៍ថ្មី អនុញ្ញាតអោយប្រជាពលរដ្ឋធ្វើអ្វីៗ បានទាំងអស់ដរាបណាគ្មានច្បាប់ហាមឃាត់។ត្រូវបោះបង់ទម្លាប់ និងស្មារតីចាស់ដែលអនុញ្ញាតអោយប្រជាពលរដ្ឋធ្វើអ្វីៗបានលុះត្រាតែមានច្បាប់អនុញ្ញាត ។
២-ឈានពីប្រជាធិបតេយ្យដែលប្រជាពលរដ្ឋមានសិទ្ធិ តឹ្រមតែបោះឆ្នោតយូរៗម្តង ឆ្ពោះទៅប្រជាធិបតេយ្យ ដែល ប្រជាពលរដ្ឋមានសិទ្ធិចូលរួមក្នុងការធ្វើសេចក្តីសំរេចគ្រប់បែបយ៉ាងទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។
៣-ជំរុញអោយមានលទ្ធភាពធ្វើប្រជាមតិដើម្បីផ្តល់ជូនប្រជារាស្ត្រនូវសិទ្ធិសំរេចដោយផ្ទាល់លើបញ្ហាជាតិសំខាន់ៗ ។
៤-ជំរុញដំណើរការវិមជ្ឈការ គឺការផ្ទេរអំណាចពីថ្នាក់លើមកថ្នាក់ក្រោមអោយបានឆាប់រហ័ស ដើម្បីលើកតំកើងលទ្ធិប្រជាធិបតេយ្យ និងជីវភាពប្រជារាស្ត្រនៅមូលដ្ឋាន ។តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ នឹងត្រូវកំណត់អោយបានច្បាស់លាស់ ស្របតាមស្មារតីវិមជ្ឈការដែល តំរូវអោយមាន
ការបោះឆ្នោតគ្រប់ជាន់ថ្នាក់ ។
៥-រៀបចំសមាជជាតិរៀងរាល់ឆ្នាំ យោងតាមជំពូកទី ១២ នៃរដ្ឋធម្មនុញ្ញ ដោយមានព្រះរាជានុញ្ញាតពីព្រះមហាក្សត្រ។ “សមាជជាតិបើកអោយប្រជារាស្ត្រជ្រាបដោយផ្ទាល់អំពីកិច្ចការផ្សេងៗ ដែលជាប្រយោជន៍ជាតិ និងលើកបញ្ហា និង សំណូមពរជូនរដ្ឋអំណាចដោះស្រាយ ” ។
៦-លុបបំបាត់ការបង្ខិត បង្ខំ ប្រជារាស្ត្រអោយចូលជាសមាជិក ឬចូល ក្នុង រចនាសម្ព័ន្ធ របស់គណបក្សនយោបាយណាក៏ដោយ ។
៧-ធានា និងគោរពសិទ្ធិសេរីភាពរបស់ប្រជារាស្ត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូចជាសិទ្ធិបង្កើត សមាគម សិទ្ធិចូល រួមប្រជុំ សិទ្ធិសំដែងមតិ សិទ្ធិធ្វើបាតុកម្ម សិទ្ធិ ផ្សព្វផ្សាយព័ត៌មាន ៘ ក្នុងចន្លោះពេលរង់ចាំច្បាប់លំអិត ។ ត្រូវរៀបចំអោយឆាប់រហ័សបំផុតនូវច្បាប់ស្តីពីការបង្កើត និងការគ្រប់គ្រងសមាគម ។
៨-ពិនិត្យឡើងវិញនូវសមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាអោយស្ថាប័ននេះមានតម្លាភាព ភាពសុក្រឹត និងមិនអៀង ក្នុងការរៀបចំរាល់ការបោះឆ្នោត ។
៩-រដ្ឋាភិបាលមិនចាំបាច់គ្រប់គ្រងអង្គការណា ដែលសង្គមស៊ីវិលអាចគ្រប់គ្រងបានដោយមានប្រសិទ្ធិភាពល្អប្រសើរជាង ដូចជាគណៈកម្មាធិការការពារសិទ្ធិមនុស្ស និងគណៈកម្មាធិការប្រឆាំងអំពើពុករលួយជាដើម ។
១០-រៀបចំអោយមានការអប់រំពីលទ្ធិប្រជាធិបតេយ្យ ដូចជា សិទ្ធិ និង កាតព្វកិច្ចប្រជា-ពលរដ្ឋនៅក្នុងកម្មវិធីសិក្សា ដើម្បីជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំសង្គមអោយបានល្អប្រសើរ ។
១១- សមាជិកសភា មិនអាចត្រូវបណ្តេញចេញពីស្ថាប័ននីតិបញ្ញត្តិ ដោយមូលហេតុនយោបាយ ។ បេក្ខជនឯករាជ្យ អាចឈរឈ្មោះ ហើយអាចជាប់ឆ្នោតជាសមាជិកសភា ដោយមិនចាំបាច់ស្ថិតក្រោមផ្លាកគណបក្សនយោបាយណាឡើយ ។
១២-បុគ្គលម្នាក់អាចទទួលមុខតំណែងជានាយករដ្ឋមន្ត្រី ពីរអាណត្តិយ៉ាងច្រើន ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនអាចលើសពី ១០ ឆ្នាំ ។
១៣-ការបំពេញមុខតំណែងថ្នាក់ខ្ពស់ ឬសំខាន់ៗ ក្នុងរដ្ឋបាលសាធារណៈ ត្រូវយកមកពិនិត្យរាល់ ៥ ឆ្នាំម្តងយ៉ាង យូរ ដើម្បីរៀបចំការប្តូរវេនជាធម្មតា ។
១៤-ជនជាតិខ្មែរដែលរស់នៅបរទេស នឹងទទួលបាននូវសិទ្ធិបោះឆ្នោត ដូចប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេស កម្ពុជា ដោយមានការចាត់ចែងនីតិវិធី និងសំភារៈ អោយការបោះឆ្នោតប្រព្រឹត្តទៅបាន ក្នុងរាល់ប្រទេសដែល មានជនជាតិខ្មែររស់នៅច្រើន ។
ក.២- យុត្តិធម៌
១៥-ធានាអោយប្រព័ន្ធតុលាការមានភាពឯករាជ្យ និងមិនពុករលួយ ដើម្បីផ្តល់យុត្តិធម៌ជូនប្រជារាស្ត្រ ។ សមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មិនត្រូវពាក់ព័ន្ធជាមួយក្រុមនយោបាយណាមួយ ហើយមិនត្រូវកាន់តំណែងផ្សេង ទៀត ក្នុងស្ថាប័ននីតិប្រតិបត្តិឬនីតិបញ្ញត្តិឡើយ។ ត្រូវរៀបចំច្បាប់មួយជាបន្ទាន់ ស្តីពីការបំពេញតួនាទី និងអាណត្តិ
របស់ចៅក្រម និងព្រះរាជអាជ្ញា ។
១៦-ស្នើអង្គការសហប្រជាជាតិ រៀបចំតុលាការអន្តរជាតិ ស្ថិតនៅក្រៅប្រទេសកម្ពុជាដើម្បីកាត់ទោសអតីតមេដឹកនាំ ខ្មែរក្រហម ។
១៧-បញ្ចប់ទំលាប់អោយអ្នកមានអំណាចរួចទោស (និទណ្ឌភាព) ។ ស៊ើបអង្កេតយ៉ាងម៉ត់ចត់ពីបទឧក្រិដ្ឋ និង ករណីរំលោភសិទ្ធិប្រជាពលរដ្ឋពីអតីតកាល ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ។
ក.៣- សិទ្ធិសេរីភាព និងសិទ្ធិមនុស្សជាទូទៅ
១៨-ស្នើអង្គការសហប្រជាជាតិ បន្តឃ្លាំមើលស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ហើយការពារសិទ្ធិមនុស្សរបស់ជន ភៀសខ្លួននយោបាយពីប្រទេសជិតខាង ។
១៩-បែងចែករលកធាតុអាកាស អោយអ្នកត្រូវការផ្សព្វផ្សាយពត៌មាន និងមតិតាមវិទ្យុនិងទូរទស្សន៍ដោយមិន លំអៀង ។ ច្បាប់សារពត៌មានត្រូវគ្របដណ្តប់ប្រព័ន្ធវិទ្យុ និងទូរ-ទស្សន៍ផងដែរ ។ បង្កេតី “អាជ្ញាធរជាតិ វិទ្យុ និង ទូរទស្សន៍ ” ដែលមានភាពអព្យាក្រឹតនិងឯករាជ្យ ដើម្បីគ្រប់គ្រងបញ្ហាបច្ចេកទេស និងខ្លឹមសារនៃការផ្សព្វផ្សាយ ។
វិទ្យុសំលេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី នឹងត្រូវអនុញ្ញាតអោយមានស្ថានីយ៍ផ្សាយផ្ទាល់នៅកម្ពុជា ។
ក.៤- សិទ្ធិព្រះសង្ឃ
២០-ការពារសិទ្ធិព្រះសង្ឃក្នុងឋានៈព្រះអង្គជាប្រជាពលរដ្ឋ ដែលមានសិទ្ធិដូចប្រជាពលរដ្ឋដទៃទៀតដែរ ក្នុងការ សំដែងមតិ ការចូលរួមប្រជុំ ការចូលរួមសមាគម និងការចូលរួមបោះឆ្នោត ។ ប្រគេនលទ្ធភាពព្រះសង្ឃអោយបាន ចូលរួមក្នុងកម្មវិធីសិក្សាក្នុងគ្រប់វិស័យ ព្រមទាំងការសិក្សានៅឯបរទេសផងដែរ ដោយពឹងផ្អែកលើវត្តអារាមរៀប
ចំដោយពុទ្ធបរិស័ទខ្មែរនៅឯនាយសមុទ្រ ។
ក.៥- សិទ្ធិស្ត្រី
២១-អនុវត្តវិធានការពិសេស ដើម្បីផ្តល់លទ្ធភាពអោយបានស្មើគ្នា រវាងស្ត្រី និងបុរសក្នុងការកសាងជីវិតរបស់ខ្លួន ។ គ្រួសារដែលមានកូនស្រីក្នុងបន្ទុក នឹងទទួលការឧបត្ថម្ភដើម្បីលើកទឹកចិត្តកូនស្រីនោះ អោយបានទៅរៀនសូត្រវែង ឆ្ងាយដូចកូនប្រុសដែរ ។យុវនារី ក៏នឹងទទួលការឧបត្ថម្ភ ដើម្បីលើកទឹកចិត្តអោយចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល
វិជ្ជាជីវៈ ប្រយោជន៍រកការងារធ្វើបានងាយស្រួល ។
២២-ស្ត្រីដែលត្រូវការដើមទុនដើម្បីផ្តួចផ្តើមមុខរបរចិញ្ចឹមជីវិតដោយខ្លួនឯង នឹងទទួលបាននូវឥណទានពិសេស គឺប្រាក់អោយខ្ចី ពីស្ថាប័នឥណទានជាតិ ឬអង្គការសង្គមកិច្ចមួយទៀត ។
២៣-ក្រុមហ៊ុន សហគ្រាស ឬស្ថាប័នដទៃទៀត ដែលផ្តល់ការងារអោយពលករស្ត្រីនឹងទទួលបាននូវការលើកទឹក ចិត្តពិសេសពីអាជ្ញាធរជាតិ ។
២៤-ស្ត្រីក្នុងគ្រួសារក្រីក្រដែលត្រូវការមធ្យោបាយពន្យារកំណើត នឹងទទួលការឧបត្ថម្ភពីអាជ្ញាធរជាតិក្នុងវិស័យនេះ ដោយមិនគិតថ្លៃ ។
ខ-សន្តិសុខគ្រប់បែបយ៉ាងសំរាប់ប្រជារាស្ត្រ
ខ.១- សន្តិសុខរាងកាយ
២៥-បំបាត់អំពើហិង្សាគ្រប់បែបយ៉ាងនៅក្នុងសង្គម ។ សន្តិសុខ និងសន្តិភាពពិតប្រាកសំរាប់ប្រជាពលរដ្ឋគ្រប់រូប ស្ថិតជាចំបងលើមធ្យោបាយបង្ការ និងដោះស្រាយបញ្ហាសង្គមដូចជា ភាពក្រីក្រ ភាពគ្មានការងារធ្វើ និងភាព អស់សង្ឃឹម ដោយមិនចាំបាច់រំពឹងទាំងស្រុងលើតែវិធានការបង្ក្រាប និងដាក់ទណ្ឌកម្ម ។
២៦-ប្រយុទ្ធតទល់នឹងក្រុមម៉ាហ៊្វីយ៉ា ក្រុមឧក្រិដ្ឋជន និងក្រុមទុច្ចរិត ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស សាស្ត្រាវុធ និងគ្រឿងញៀន ។ ក្នុងកិច្ចការនេះ រដ្ឋអំណាចត្រូវសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការអន្តរជាតិប្រឆាំងឧក្រិដ្ឋ កម្ម ដូចជា ប៉ូលីសអាមេរិកកាំង(FBI)ក្រុមប្រឆាំងគ្រឿងញៀនអាមេរិកកាំង (EAD) និងប៉ូលីសអន្តរជាតិ (Interpol) ។
២៧-គ្រប់គ្រងការទុកដាក់ និងការប្រើប្រាស់គ្រឿងសព្វាវុធអោយមានប្រសិទ្ធិភាព ។មានតែភ្នាក់ងារប៉ូលីស និងទាហានទេ ដែលមានសិទ្ធិកាន់អាវុធក្នុង ពេលបំពេញបេសកកម្មស្របច្បាប់ និងច្បាស់លាស់ក្រោមការឃ្លាំមើលពីអាជ្ញាធរមានសមត្ថកិច្ច ។
២៨-បំបាត់ចោរកម្ម និងការជំរិតគ្រប់បែបយ៉ាងតាមភូមិស្ថាន ព្រមទាំងតាមផ្លូវគោកទន្លេ និងសមុទ្រ ។
២៩-បង្ការគ្រោះថ្នាក់ចរាចរ ដោយកែលំអប្រព័ន្ធផ្លូវថ្នល់ ធានាការគោរពច្បាប់ចរាចរនិងច្បាប់ប្រើប្រាស់យានយន្ត ព្រមទាំងពិនិត្យការចេញប័ណ្ណបើកបរ ហើយអប់រំសាធារណជនក្នុងការរក្សាសុវត្ថិភាព ។
៣០-ជួយសង្គ្រោះជនដែលទទួលគ្រោះថ្នាក់ចរាចរ អគ្គីភ័យ និងគ្រោះថ្នាក់ផ្សេងៗទៀតដោយមធ្យោបាយមានប្រសិទ្ធិភាព ដូចជា រថយន្តសង្គ្រោះបន្ទាន់ រថយន្តអគ្គីភ័យអមដោយអ្នកសង្គ្រោះដែលបានហ្វឹកហាត់ត្រឹមត្រូវ និងប្រដាប់ដោយសំភារៈទំនើប ។
ខ.២- សន្តិសុខស្បៀងអាហារ
៣១-ដើម្បីធានាសន្តិសុខស្បៀងអាហារ អាជ្ញាធរត្រូវរៀបចំឃ្លាំងអង្ករ និងស្បៀងផ្សេងៗទៀត ប្រយោជន៍ទប់ទល់ស្ថានការណ៍ខ្វះខាត ហើយត្រូវបន្ថយឥទ្ធិពលឈ្មួញកណ្តាលក្នុងការប្រមូល និងចែកចាយកសិផលតាមទីផ្សារ ។
៣២-អាជ្ញាធរគ្រប់គ្រងនិងដោះស្រាយគ្រោះមហន្តរាយ និងអង្គការកាកបាទក្រហមកម្ពុជាត្រូវចែកស្បៀងអាហារ និងគ្រឿងប្រើប្រាស់ ជូនជនរងគ្រោះដោយមិនរើសមុខ និងមិនប្រកាន់បក្ខពួក។
ខ.៣- សន្តិសុខក្នុងការប្រើប្រាស់ទំនិញ
៣៣-អាជ្ញាធរត្រូវធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងទៀងទាត់ រាល់គ្រឿងឧបភោគបរិភោគ ដើម្បីធានាកុំអោយមានមេរោគ ឬជាតិពុល ហើយត្រូវធានាគុណភាព និងគោរពកាលបរិច្ឆេទប្រើប្រាស់នៃរាល់ទំនិញដែលដាក់លក់លើទីផ្សារ ដើម្បីការពារសុខភាពនិងសុវត្ថិភាពប្រជាពលរដ្ឋ ។
៣៤-ជំរុញ និងជួយឧបត្ថម្ភអោយបង្កើត “សមាគមជាតិអ្នកប្រើប្រាស់ ” ប្រដាប់ដោយមន្ទីរពិសោធន៍ និងអមដោយអ្នកបច្ចេកទេសក្នុងជំនាញពាក់ព័ន្ធ ដើម្បីការពារសិទ្ធីអ្នកប្រើប្រាស់ទំនិញ ហើយធានាភាពសុចរិតមិនភូតកុហកនៃការផ្សព្វផ្សាយពាណិជក្ជ ម្ម។
គ-លើកតំកើងជីវភាពរស់នៅ
គ.១-ប្រជារាស្ត្រទូទៅ
៣៥-ប្រជារាស្ត្រតាមភូមិ-ឃុំ និងសហគមន៍តាមមូលដ្ឋាន មានសិទ្ធិសំរេចក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ និងតំបន់ នេសាទ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាការអភិវឌ្ឍន៍អោយបានយូរអង្វែង ដោយការពារ ទ្រព្យសម្បត្តិធម្មជាតិ និងបរិស្ថានអោយបានល្អត្រឹមត្រូវ ។
៣៦-ដោះស្រាយវិវាទដីធ្លីដែលមានសព្វថ្ងៃ រវាងអ្នកមានអំណាច និងប្រជារាស្ត្រតូចតាចដោយជួយការពារសិទ្ធិ ស្របច្បាប់របស់ប្រជារាស្ត្រតូចតាច ដែលត្រូវបានអ្នកមានអំណាចរំលោភ ។
៣៧-បញ្ឈប់ការរឹបអូសយកដីធ្លីពីប្រជារាស្ត្រ និងការបណ្តេញប្រជារាស្ត្រពីដីធ្លី ដែលពួកគាត់បានរស់នៅយូរឆ្នាំមក ហើយ ។ បើមានសំណើណីមាយួអោយប្រជារាស្ត្រចាកចេញពីដីធ្លីដែលពួកគាត់កំពុងតែរស់នៅ សំណើនោះត្រូវ មានភ្ជាប់ជាមួយនូវសំណងដ៏សមរម្យ និងយុត្តិធម៌ជូនប្រជារាស្ត្រ ។ សំណងនោះ អាចជាដីធ្លីនៅទីកន្លែងណាមួយ ទៀតមានលក្ខណៈប្រហាក់ប្រហែលដីធ្លីដើម ឬជាថវិកាមានចំនួនប្រហាក់ប្រហែលតំលៃដីធ្លីដើម ។
៣៨-ពិនិត្យសើរើការរឹបអូសដីធ្លីរបស់ប្រជារាស្ត្រចាប់តាំងពីឆ្នាំ១៩៨៩ មកដល់សព្វថ្ងៃ ។បើសិនជាការរឹបអូសនោះ ជាអំពើខុសច្បាប់ និងអយុត្តិធម៌ ដីធ្លីនោះត្រូវប្រគល់សងជូនម្ចាស់ដើមស្របច្បាប់វិញ ។
៣៩-បញ្ឈប់ការរុះរើផ្ទះសំបែងប្រជារាស្ត្រ និងការបណ្តេញប្រជារាស្ត្រពីផ្ទះសំបែងដែលពួកគាត់បានរស់នៅយូរ ឆ្នាំមកហើយ ទោះជានៅតំបន់ណាក៏ដោយ។ ការរុះរើអាចធ្វើទៅបានលុះត្រាតែរដ្ឋអំណាចផ្តល់សំណងជូនប្រជារាស្ត្រអោយបានសមរម្យ និងយុត្តិធម៌ ។សំណងនោះអាចជា ផ្ទះសំបែងនៅទីកន្លែងណាមួយទៀតមានលក្ខណៈប្រហាក់ប្រហែលផ្ទះសំបែងដើម ឬជាថវិកាមានចំនួនប្រហាក់ប្រហែលតំលៃផ្ទះសំបែងដើម ។
៤០-រដ្ឋអំណាចនឹងរៀបចំលំនៅដ្ឋានសំរាប់ជនក្រីក្រ ដោយសាងសង់អាគារថ្មីនៅលើដីធ្លីរបស់រដ្ឋ ឬជួសជុល និងកែច្នៃអាគាររបស់រដ្ឋដែលមានស្រាប់ ។ លំនៅដ្ឋាននេះស្ថិតក្នុងកម្មវិធីសង្គមកិច្ច ហើយត្រូវដាក់ជួលក្នុងតំលៃទាប ឬអោយស្នាក់នៅដោយឥតគិតថ្លៃសំរាប់ជនក្រីក្រជាទីបំផុត ។
៤១-ហាមឃាត់មិនអោយមានសិទ្ធិផ្តាច់មុខ ក្នុងការប្រកបអាជីវកម្មផលិត និងចែកចាយអគ្គីសនី ។ នៅគ្រប់តំបន់ទាំងអស់ ប្រជាពលរដ្ឋមានសិទ្ធិរៀបចំជាសមាគម ដើម្បីផលិតនិងចែកចាយអគ្គិសនី ។ បើអគ្គិសនីត្រូវបានផលិតដោយក្រុមហ៊ុនឯកជនណាមួយ តំលៃអគ្គិសនីដែលដាក់លក់ជូនប្រជាពលរដ្ឋ មិនអាចលើសពីកំរិតមួយដែលកំណត់តាមការពិភាក្សាជាមួយអាជ្ញាធរមានសមត្ថកិច្ច និងតំណាងប្រជាពលរដ្ឋឡើយ ។
៤២-បញ្ចុះថ្លៃប្រេងសាំងពី ២៥០០ រៀលក្នុងមួយលីត្រ មកត្រឹមតែ ១៥០០ រៀលក្នុងមួយលីត្រ ក្នុងកាលៈទេសៈសព្វថ្ងៃ (ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០០៣) គឺធ្វើយ៉ាងណាមិនអោយថ្លៃប្រេងសាំង និងប្រេងឥន្ធនៈផ្សេងទៀត មានកំរិតខ្ពស់ជាងនៅប្រទេសជិតខាងមានប្រទេសថៃជាដើម ។ វិធានការនេះជួយដល់ជីវភាពប្រជារាស្ត្រផង និងជួយលុបបំបាត់ការរត់ពន្ធខុសច្បាប់ផង ។
៤៣-លុបបំបាត់ការតំរូវអោយបង់ប្រាក់អោយក្រុមហ៊ុនឯកជន ក្នុងការប្រើប្រាស់ផ្លូវជាតិនិងផ្លូវថ្នល់នៅគ្រប់ខេត្ត-ក្រុង និងគ្រប់តំបន់ ។ ឧទាហណ៍ៈ ផ្លូវជាតិលេខ៤ ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ ។
៤៤-ផ្តល់ជូនប្រជាពលរដ្ឋជាបន្ទាន់ដោយឥតគិតថ្លៃ នូវឯកសារផ្លូវការសំរាប់ការរស់នៅរាល់ថ្ងៃ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅ និងលិខិតអនុញ្ញាតផ្សេងៗ ។
៤៥-រៀបចំប្រព័ន្ធសន្តិសុខសង្គមទូទាំងប្រទេស ដែលមានបំណងផ្តល់លទ្ធភាពអោយប្រជាពលរដ្ឋគ្រប់រូប ទប់ទល់រាល់ចំណាយចាំបាច់ទៅលើការថែទាំសុខភាព និងរក្សាសមត្ថភាពក្នុងការប្រកបការងារចិញ្ចឹមជីវិត ។
៤៦-ផ្តលក់ រាព្យាបាលជំងឺតាមលក្ខណៈវេជ្ជសាស្ត្រ (ពិនិត្យ ដោយគ្រូពេទ្យ និងផ្ដល់ថ្នាំពេទ្យទំនើប) ចំពោះប្រជាពលរដ្ឋក្រីក្រគ្រប់រូប ដោយមិនគិតថ្លៃ ។
៤៧-ចែកចាយដល់រាល់សិស្សសាលា និងកូនក្មេងក្នុងគ្រួសារក្រីក្រ នូវចំណីអាហារបន្ថែមដែលមានជីវជាតិ និងធាតុផ្សេងទៀតចាំបាច់សំរាប់ការលូតលាស់របស់រាងកាយ និងខួរក្បាល និងសំរាប់រក្សាសុខភាពអោយបានល្អជាទូទៅ ។
៤៨-ផ្តល់លំនៅដ្ឋាន និងការឧបត្ថម្ភដល់ជនពិការ ដើម្បីធានាជីវភាពនៃជនពិការទាំងអស់អោយបានសមរម្យ និងថ្លៃថ្នូរ ។
គ.២-ប្រជាកសិករ
៤៩-ផ្តល់ប្លង់ដី និងប័ណ្ណកម្មសិទ្ធិដោយឥតគិតថ្លៃ ជូនប្រជាកសិករដែលមិនទាន់មានឯកសារទាំងនេះ ដើម្បីបញ្ជាក់ និងការពារកម្មសិទ្ធិលើដីធ្លី ដែលប្រជាកសិករទាំងនោះកំពុងតែគ្រប់គ្រងដើម្បីចិញ្ចឹមជីវិត ។ មិនយកពន្ធលើដីធ្លីរបស់ប្រជាកសិករ ។
៥០-កសាង ពង្រឹង ឬស្តារឡើងវិញ ប្រព័ន្ធធារាសាស្ត្រ (ប្រឡាយទឹក ទំនប់ទឹក ស្រះទ្វារទឹក ៘) ដើម្បីធានាអោយប្រជាកសិករមានទឹកគ្រប់គ្រាន់ធ្វើស្រែចំការក្នុងរដូវប្រាំង និងរដូវវស្សា ។
៥១-រកទីផ្សារជូនប្រជាកសិករ ដើម្បីលក់ផលដំណាំ ដូចជា ស្រូវ ពោត សណ្តែក ល្ងថ្នាំជក់ ស្ករត្នោត ជ័រកៅស៊ូ ៘ ក្នុងតំលៃខ្ពស់សមរម្យ ដែលធ្វើអោយជីវភាពអ្នកធ្វើស្រែចំការបានធូរធារ ។ ក្នុងគោលដៅនេះ ត្រូវតែ ៖
- ផ្តល់សេរីភាពពេញលេញជូនអ្នកលក់ដូរ
- លុបបំបាត់សិទ្ធិផ្តាច់មុខ ឬលុបបំបាត់ការបង្ខំអោយលក់កសិផលក្នុងតំលៃទាប
- កាត់បន្ថយឥទ្ធិពលឈ្មួញកណ្តាល
- រៀបចំផ្លូវថ្នល់ និងមធ្យោបាយដឹកជញ្ជូនអោយបានល្អប្រសើរ
- រៀបចំប្រព័ន្ធសេរីប្រមូលកសិផលដើម្បីការពារផលប្រយោជន៍កសិករ
- ផ្តល់ពត៌មានជាក់ស្តែងពីតំលៃកសិផលលើទីផ្សារជាតិ និងអន្តរជាតិជូនចំពោះ
ប្រជាកសិករ ។
៥២-ជួយការពារប្រជាកសិករដែលជំពាក់បំណុលអង្គការឥណទាន ហើយដែលគ្មានលទ្ធភាពបង់ការប្រាក់ ឬសងបំណុលដើមតាមការកំណត់ ដោយសារហេតុផលណាមួយដែលមិនអាចដឹងមុន ដូចជា ទឹកជំនន់ ភាពរាំងស្ងួត ជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ។ ជួយរកដំណោះស្រាយជាមួយអង្គការឥណទាន ដោយជៀសវាងមិនអោយមានការរឹបអូសយកដីស្រែ ឬផ្ទះសំបែងរបស់អ្នកជំពាក់បំណុល ។ បំណុលនោះត្រូវពន្យារ ឬកាត់បន្ថយ ។
គ.៣- ប្រជានេសាទ
៥៣-លុបចោលឡូត៍នេសាទពាណិជ្ជកម្មឯកជន ដែលគ្រប់គ្រងដោយនាយទុនធំៗ ។ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់នេសាទ មានសិទ្ធិរៀបចំជាសហគមន៍នេសាទ ដើម្បីប្រកបមុខរបរនេសាទក្នុងលក្ខណៈគ្រួសារ ហើយជួយថែរក្សាមច្ឆជាតិ និងសម្បត្តិធម្មជាតិដទៃទៀត ។ ការរៀបចំជាសហគមន៍នេសាទនេះ ត្រូវធ្វើឡើងដោយការបោះឆ្នោតត្រឹមត្រូវ ពីព្រោះលទ្ធិប្រជាធិបតេយ្យ និងការរីកចំរើននៃជីវភាពរបស់អ្នកនេសាទតូចតាចតំរូវអោយប្រជារាស្ត្រមានសិទ្ធិគ្រប់គ្រងដោយខ្លួនឯងនូវតំបន់នេសាទ ក្រោមការមើលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច ។
គ.៤- មន្ត្រីរាជការ គ្រូបង្រៀន ប៉ូលីស-ទាហាន
៥៤-តំលើងប្រាក់ខែជូនមន្ត្រីរាជការគ្រប់រូប អោយបានយ៉ាងតិច ៤០ម៉ឺនរៀល (ឬ១០០ដុល្លារ)។ ប្រាក់បៀវត្សនេះ ត្រូវបើកអោយបានទៀងទាត់រៀងរាល់ខែ ។
៥៥-លើកទឹកចិត្តគ្រូពេទ្យ និងគ្រូបង្រៀនដែលស្ម័គ្រចិត្តទៅធ្វើការនៅតំបន់ដាច់ស្រយាលដោយផ្តល់ ប្រាក់កំរៃពិសេសបន្ថែមលើប្រាក់ខែធម្មតា ។ វិធានការនេះមានបំណងជួយថែទាំសុខភាពប្រជារាស្ត្រ និងជួយកូនចៅអ្នកស្រែចំការអោយបានរៀនសូត្រ ដូចកូនចៅអ្នកទីក្រុង ។
គ.៥- កម្មករ និងនិយោជិត
៥៦-ជំរុញអោយសេដ្ឋកិច្ចលូតលាស់ដើម្បីបង្កើតការងារសំរាប់យុវជន ដែលដល់អាយុរកការងារធ្វើ ចំនួនប្រមាណ២០ម៉ឺននាក់ក្នុងមួយឆ្នាំ ។ ការបង្កើតការងារនេះ អាស្រ័យលើការលើកទឹកចិត្តអ្នកវិនិយោគខ្មែរ និងបរទេស អោយបង្កើតសហគ្រាស រោងចក្រនិងសកម្មភាពផ្សេងៗ ដើម្បីស្រូបយកពលករដែលនៅទំនេរ អោយបានចូលធ្វើការគ្រប់គ្នា ។វិនិយោគនឹងកើនឡើង ក្រោយពីយើងបំបាត់អំពើពុករលួយ និងបង្កលក្ខណៈងាយស្រួលដល់ការប្រកបអាជីវកម្មស្របច្បាប់ ។ ក្នុងគោលបំណងនេះ យើងត្រូវធានាជូនអ្នកវិនិយោគនូវ ៖
- សន្តិសុខរាងកាយ
- សន្តិសុខផ្លូវច្បាប់ (ដូចជា ការគោរពកិច្ចសន្យា)
- ការរៀបចំអោយមានតុលាការឯករាជ្យ និងយុត្តិធម៌
- ការកសាងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ទឹក ភ្លើង ទូរស័ព្ទ ។ ល។) អោយ
មានភាពទំនើប
- ការបណ្តុះបណ្តាលពលករតាមសេចក្តីត្រូវការរបស់អ្នកវិនិយោគ ។
៥៧-តំលើងប្រាក់ខែជូនកម្មកររោងចក្រ និងបុគ្គលិកក្រុមហ៊ុន អោយបានយ៉ាងតិច២៨ម៉ឺនរៀល(ឬ៧០ដុល្លារ)ដោយធ្វើការតែ ៤៤ ម៉ោងក្នុងមួយសប្តាហ៍ ។ ម៉ោងពេលធ្វើការលើសពីនេះ ត្រូវគិតតាមតំលៃថែមម៉ោង យោងតាមច្បាប់ការងារ ។
៥៨-ជំរញុ អោយបង្កេតី តុលាការការងារអោយបានឆាប់រហ័ស ដូចមានចែងក្នងុ ច្បាប់ការងារដើម្បីដោះស្រាយវិវាទ រវាងនិយោជិត និងនិយោជក ។ ក្នុងពេលឥឡូវនេះត្រូវធានាអោយក្រុមប្រឹក្សាអាជ្ញាកណ្តាលមានភាពឯករាជ្យ ដើម្បីដោះស្រាយវិវាទការងាររវាងកម្មករ និងថៅកែរោងចក្រ ប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ ។
គ.៦- កម្មករចំការកៅស៊ូ និងម្ចាស់ចំការកៅស៊ូជាលក្ខណៈគ្រួសារ
៥៩-ផ្ទេរការគ្រប់គ្រងចំការកៅស៊ូពីរដ្ឋទៅឯកជន ។ ការផ្ទេរនេះត្រូវធ្វើតាមរបៀបដេញថ្លៃប្រកបដោយតំលាភាព ហើយដោយគោរពលក្ខខណ្ឌដែលមានចែងក្នុង សៀវភៅបន្ទុក។ចំការកៅស៊ូទំហំ តូច ជាលក្ខណៈគ្រួសារ ត្រូវទទួលការលើកទឹកចិត្តពីរដ្ឋអំណាច ។ ផលិតផលជ័រកៅស៊ូត្រូវមានសិទ្ធិដឹកជញ្ជូន និង លក់ដូរដោយសេរីក្នុងប្រទេស ។ ផលិតផលជ័រកៅស៊ូ អាចធ្វេកី រានាំចេញយកទៅលក់នៅក្រៅប្រទេសបាន ក្រោយពីបានបង់ពន្ធជនូ រដ្ឋត្រឹមត្រូវ ។
៦០-លើកតំកើងជីវភាពកម្មករចៀរជ័រកៅស៊ូនៅតាមមូលដ្ឋាននានាទូទាំងប្រទេសអោយមានកំរិតប្រាក់ខែសមរម្យ មានលំនៅដ្ឋានត្រឹមត្រូវ មានអនាម័យនិងការថែទាំសុខភាព(មណ្ឌលសុខភាព គ្រូពេទ្យ ថ្នាំសង្កូវ)។ កម្មករចំការកៅស៊ូមានសិទ្ធិរៀបចំសហជីពសេរីដើម្បីការពារផលប្រយោជន៍របស់ខ្លួន ដូចពលករដទៃទៀតនៅក្នុងប្រទេសសេរី និងជឿនលឿន។កូនចៅរបស់កម្មករចំការកៅស៊ូទាំងអស់់ ត្រូវធានាអោយបានចូលរៀនត្រឹមត្រូវ ។
គ.៧- អាជីវករ និងអ្នកលក់ដូរតូចតាច
No comments:
Post a Comment