មាតិកា
I.សេចក្ដីផ្ដើម........................................................................................................................... ៣
II -ការស្វែងរកសន្ដិភាពនៅកម្ពុជា......................................................................................... ៤
១.សន្ធិសញ្ញាទីក្រុងប៉ារីស............................................................................. ៤
ក.ដំណើរឆ្ពោះទៅរកសន្ធិសញ្ញាទីក្រុងប៉ារីស ស្ដីពីកម្ពុជា................................................. ៤
ក.១.សំណើរនៅលើកដំបូង.................................................................................. ៤
ក.២.ការងាកមករកគ្នារបស់ប្រទេសកុម្មុយនិស្ដ........................................................ ៤
ក.៣. ការផ្លាស់ប្ដូរឈ្មោះ របប និងឈ្មោះបក្ស.......................................................... ៥
ខ.ការចាប់ផ្ដើមដំណោះស្រាយនយោបាយផ្ទៃក្នុង........................................................... ៥
គ.សន្និសិទអន្តរជាតិ ក្រុងប៉ារីសស្ដីពីកម្ពុជា................................................................... ៦
២. សេចក្ដីព្រៀងដំបូងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស .......................................... ៧
៣.កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣ និងការអនុវត្តកិច្ចព្រមព្រៀង ៨
ក.ការយល់ព្រមរបស់ អ.ស.ប..................................................................................... ៨
ខ.កិច្ចព្រមព្រៀងចុងក្រោយ........................................................................................ ៩
៤. សង្ខេបអត្ថន័យ នៃការនាំអោយកើតមានសន្ធិសញ្ញាទីក្រុងប៉ារីស.......................... ៩
III.ការនាំអោយមានការបោះឆ្នោតនៅកម្ពុជា.................................................................... ១១
១.ដំណើរការឆ្ពោះទៅរកការបោះឆ្នោតនៅកម្ពុជា.............................................. ១១
ក.អាជ្ញាធរបណ្ដោះអាសន្នសហប្រជាជាតិនៅកម្ពុជា..................................................... ១១
ខ.ការលើកស្ទួយ និងការកសាងកម្ពុជាឡើងវិញ.......................................................... ១៣
២.ការបោះឆ្នោត ខែឧសភា ឆ្នាំ ១៩៩៣......................................................... ១៤
ក.ខ្មែរក្រហម.......................................................................................................... ១៥
ខ.បញ្ញតិ្តនៃការបោះឆ្នោត......................................................................................... ១៦
គ.ថ្ងៃប្រយុទ្ធ ថ្ងៃទី ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ .................................................... ១៧
៣.លទ្ធផលនៃការបោះឆ្នោត....................................................................... ១៨
៤.វិវាទកម្ម............................................................................................ ១៩
IV.ការវិលត្រឡប់មកវិញរបស់របបរាជានិយម............................................................. ២០
V.នយោបាយរបស់ថៃចំពោះកម្ពុជា................................................................................... ២០
១.ការជួយគាំទ្រ ចលនាត្រីភាគី ប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋកម្ពុជានិងវៀតណាម ២០
២.ការចូលរួមវិភាគទានរបស់ប្រទេសថៃ ជំរុញអោយមានថ្ងៃទី២៣ តុលា ១៩៩៣...... ២១
ក.ការឈប់គាំទ្រចលនា ត្រីភាគី ពីសំណាក់ប្រទេសថៃ................................................ ២១
ខ.ការសម្របសម្រួលភាគីជម្លោះរបស់កម្ពុជា ពីសំនាក់ ប្រទេសថៃ................................. ២១
គ.ការចូលរួមរបស់ប្រទេសថៃ ក្នុងការអនុវត្តន៍នូវផែនការក្នុងសម័យប្រជុំទីមួយ............... ២២
ឃ.ការចូលរួមរបស់ថៃ ដើម្បីសម្រេចនូវកិច្ចព្រមព្រៀងចុងក្រោយ.................................. ២២
VI.សន្និដ្ឋាន .......................................................................................................................... ២២
I.សេចក្ដីផ្ដើម
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមាន ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ អរិយធម៌ ដ៏រុងរឿងត្រចះត្រចង់ លើសពីនេះទៅទៀតប្រទេសកម្ពុជាក៏ជាប្រទេសដែលធ្លាប់មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុង តំបន់ផងដែរ។ ដោយកម្ពុជា ជាប្រទេសដែលធ្លាប់មានវិសាលភាពដ៏មហាសាល ទាំងទឹកដី និងសេដ្ឋកិច្ចនេះហើយដែលបានជម្រុញអោយកម្ពុជាក្លាយជាចក្រភពមួយដ៏សម្បើម ដែលយើងបានដឹងគ្រប់ៗគ្នា គឺក្នុងសម័យអង្គរ។
តែជាអកុសល ក្រោយពេលដែលក្រុងអង្គរត្រូវបានដួលរលំទៅ គឺកម្ពុជាបានក្លាយជាប្រទេសមួយដែលមានលក្ខណៈផ្សេងពីសម័យអង្គរ មានលក្ខណៈផ្សេងនោះគឺថា មានការផ្លាស់ប្ដូរពីប្រទេសដែលមានឈ្មោះថាជាចក្រភព មកធ្លាក់ជាប្រទេសមួយដែលមានប្រវត្តិជូរចត់ទាក់ទងនឹងជម្លោះផ្ទៃក្នុង ហើយនឹងមានការឈ្លានពានពីសំនាក់ប្រទេសជិតខាង ក្នុងនោះក៏មានប្រទេសសៀម ដែលជាប្រទេសមួយទើបតែកកើតជារដ្ឋឡើង យ៉ាងថ្មីបំផុតបើប្រៀបធៀប ទៅនឹងប្រទេសកម្ពុជានាសម័យចក្រភពនោះ។ ទំនាក់ទំនងដ៏សែនជូរចត់រវាងកម្ពុជា-សៀម នៅក្នុងសម័យប្រវត្តិសាស្រ្តគឺជារឿងមួយដែលប្រជាពលរដ្ឋកម្ពុជា មានការសោកស្ដាយជាទីបំផុត ពីព្រោះមានពេលខ្លះប្រទេសកម្ពុជាដែលធ្លាប់ជាចក្រភពមួយនោះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងការបង្គាប់បញ្ជារពីសំនាក់ប្រទេសសៀមក៏មាន។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសកម្ពុជា តែងតែជាប្រទេសរងគ្រោះដោយការឈ្លានពាន និងការគំរាមកំហែងពីសំណាក់ប្រទេសសៀមទៀតផង។
ដោយប្រទេសកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមានការឈ្លានពានពីសំណាក់បរទេសដែលជាប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយគ្នានេះហើយ បានជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គគឺព្រះបាទ អង្គឌួងបានធ្វើការទំនាក់ទំនងជាមួយប្រទេសបារាំង ដើម្បីអោយមកគ្រប់គ្រងកម្ពុជា ដើម្បីជាបង្អែកទប់ទល់ទៅនឹងការឈ្លានពានពីសំនាក់ប្រទេសជិតខាង។ បន្ទាប់ពីបានធើ្វការទំនាក់ទំនងជាមួយប្រទេសបារាំង ហើយបារាំងបានមកធ្វើការគ្រប់គ្រងខ្មែររួចមក ក៏ប៉ុន្តែជាប្រទេសដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់បរទេសមិនមែនជារឿងងាយ ស្រួលនោះទេ ហេតុដូច្នេះហើយបានជាកម្ពុជាតស៊ូដើម្បីដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំងរហូតបាន ជោគជ័យ។ ក្រោយពីជនានុផលរបស់កម្ពុជាពីការទទួលឯករាជ្យ ពីបារាំងរួចមក ប្រទេស និងប្រជាជនកម្ពុជាបានទទួលនូវសុខសន្ដិភាពមិនបានយូរប៉ុន្មានផង កម្ពុជាក៏បានឈានចូលដល់រណ្ដៅនៃថ្លុកឈាមមួយយ៉ាងឃោរ ឃៅហើយបានឆក់យកជីវិតប្រជាជនកម្ពុជា ជាច្រើនលាននាក់ផង ដែលជាការតក់ស្លុតដល់ប្រជាជនខ្មែរគ្រប់រូប នោះគឺសម័យខ្មែរក្រហម ដែលស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ហើយបន្ទាប់ពីរបបកម្ពុជា ប្រជាធិបតេយ្យ (ខ្មែរក្រហម) ត្រូវបានដួលរលំហើយ កម្ពុជាក៏បានបោះ ជំហានចូលក្នុងសម័យប្រវត្តិសាស្ត្រថ្មីមួយផ្សេងទៀត។ ទ្វារប្រវត្តិសាស្រ្តដែលបានបន្តពីរបបកម្ពុជាប្រជា ធិបតេយ្យនេះ ដែលត្រូវបានគេស្គាល់ថា ជាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នៅក្នុងសម័យនេះផងដែរ កម្ពុជាបានប្រឈមមុខទៅនឹងបញ្ហាអស្ថេរភាពជាខ្លាំង ពីព្រោះពេលនោះកម្ពុជាមានក្រុមចលនាជាច្រើន ដែលតែងតែចិញ្ចឹមចិត្ត និងមានមហិចតាក្នុងការដណ្ដើមអំណាចដើម្បីដឹកនាំប្រទេសរៀងៗខ្លួន។
ដូច្នេះដើម្បី ធ្វើការបង្រួបបង្រួមជាតិដើម្បីទទួលបាននូវការឯកភាពជាតិជារួមមួយនោះចាំ បាច់ណាស់ ត្រូវបើកទ្វារដើម្បីទទួលយកបណ្ដាប្រទេសនៅសកលលោក ក៏ដូចជាប្រទេសដែលជាភូមិផងរបងជាប់ជាមួយគ្នាផងដែរ ដើម្បជួយអន្តរាគម ក្នុងន័យបញ្ចប់នូវជម្លោះផ្ទៃក្នុង ហើយឆ្ពោះទៅរកការឯកភាពជាតិជារួមមួយ។ ហើយពីនេះទៅទៀតប្រទេសជួយអន្តរាគមទាំងនេះក៏មានប្រទេសថៃផងដែរ។ ដូច្នេះហើយក្នុងនាមប្រទេសថៃ ដែលតែងតែជាប្រទេសមានប្រវត្តិអាក្រក់នឹងកម្ពុជា បានដើរតួនាទីយ៉ាងដូចម្ដេចខ្លះ ចំពោះនយោបាយសន្ដិភាពនៅកម្ពុជា?
II -ការស្វែងរកសន្ដិភាពនៅកម្ពុជា
១.សន្ធិសញ្ញាទីក្រុងប៉ារីស
ក.ដំណើរឆ្ពោះទៅរកសន្ធិសញ្ញាទីក្រុងប៉ារីស ស្ដីពីកម្ពុជា
ក.១.សំណើរនៅលើកដំបូង
នៅក្នុងឆ្នាំ១៩៨០ សេចក្ដីសម្រេចលេខ ៣៥/៦ ថ្ងៃទី២២ ខែតុលា បានសម្រេចកោះឲ្យមានសន្និសិទអន្តរជាតិមួយ ស្ដីពីកម្ពុជា។សន្និសិទនេះបានប្រព្រឹត្តទៅនៅទីក្រុង ញូយ៉ក(New York) ក្នុងខែកក្កដា ឆ្នាំ១៩៨១ដោយមានការចូលរួមពីប្រទេសចំនួន ៧៩ និងអ្នកសង្កេតការណ៍ ១៣នាក់។ សហភាពសូវៀត និង វៀតណាមមិនបានចូលរួមសន្និសិទនេះទេដោយមិនអនុញ្ញាតអោយមាននរណាម្នាក់ងាកមករកបញ្ហាកម្ពុជា។
ក.២.ការងាកមករកគ្នារបស់ប្រទេសកុម្មុយនិស្ដ
ដូច្នេះ ត្រូវការរង់ចាំការធ្លាក់ចុះមកនូវប្រទេសកុម្មុយនិស្ដនៅអឺរ៉ុបខាងកើត និងការធ្វើអោយមានភាពប្រសើរឡើងវិញ នូវទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងប្រទេសចិន[1] ដើម្បីអោយឃើញស្ថានភាពកាន់តែមានភាពច្បាស់លាស់។
ប្រទេសដទៃទៀត បានតាមដានជំនួបរវាងប្រទេសចិន និងប្រទេសឡាវ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ១៩៨៦។ បន្ទាប់មកទៀត ការជួបគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន និងវៀតណាមក្នុងឆ្នាំ ១៩៨៩ និងឆ្នាំ ១៩៩០។ដោយបានស្គាល់ ល្បែងសង្គម និងនយោបាយធំមក វៀតណាមមិនអាចអនុញ្ញាតអោយក្នុងការ ទទួលបាននូវភាពប្រណិតតែម្នាក់ឯងខ្លួនតទៅទៀតទេលើបញ្ហាសង្រ្គាម និងការកាន់កាប់ប្រទេសកម្ពុជា។ ប្រក្រតីភាពជាមួយប្រទេសជិតខាងដ៏ធំ កុម្មុនិស្ដចិនមិនបានធ្វើការដាច់ស្រេច រហូតដល់ខែ វិច្ឆិកា ឆ្នាំ១៩៩១។ រាល់ការជួបម្ដងៗនេះ សំណួរពីប្រទេសកម្ពុជាតែងតែចោទសួរពីមួយថ្ងៃទៅមួយថ្ងៃ។
កិច្ចការទូតតំបន់របស់ប្រទេសប្លុកកុម្មុយនិស្ដនេះ ព្រមជាមួយឥទ្ធិពលដ៏អស្ចារ្យកំពុងមានសកម្មភាពដ៏ខ្លាំងក្លា។ អ្នកដែលគិតពីរឿងនេះ មានអ្នកអង្កេតការណ៍បស្ចឹមប្រទេស មួយចំនួនធំ បានធ្វើសេចក្ដីព្រាងនូវដំណោះស្រាយក្រហមមួយ សម្រាប់កម្ពុជាដែលមានន័យថា ជាការចរចារ និងការព្រមព្រៀងគ្នាមួយរវាងប្រទេសកុម្មុយនិស្ដបី គឺប្រទេសចិន ប្រទេសរុស្ស៊ី និងប្រទេសវៀតណាម។
ក្នុងទស្សនវិស័យចរចារនេះ និងក្នុងក្របខ័ណ្ឌតំបន់ ប្រទេសជាសមាជិកអាស៊ានមិនបានដកខ្លួន ទៀតទេ។ ប្រទេសទាំងនេះ បានធ្វើទំនាក់ទំនងជាមួយប្រទេសមួយចំនួននៅបស្ចឹមប្រទេសដូចជាប្រទេសជប៉ុន អូស្ត្រាលី និងអង្គការសហប្រជាជាតិ។ គោលវិធីនយោបាយធ្វើឡើង ដូចដែលបានធ្វើក្នុងការតម្រែតម្រង់ទិសរបស់វៀតណាម នៅពេលដែលលោក នាយករដ្ឋមន្ត្រីថៃ ឆាតធីឆៃ ឈុនហាវ៉ាន់ (Chatichai Choonhavan) ក្នុងឆ្នាំ១៩៨៩។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៨៩ លោករដ្ឋមន្ត្រីការបរទេសថៃ សិទ្ធី សាវិតស៊ីឡា (Siddhi Savetsila) បានជួបប្រជុំនៅទីក្រុង ហាណូយ ដែលជាទស្សនកិច្ចផ្លូវការ បន្ទាប់មកទៀត ដោយមានទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតី ឥណ្ឌូនេស៊ី ស៊ូហារតូ (Suharto) នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ១៩៩០។
ក.៣. ការផ្លាស់ប្ដូរឈ្មោះ របប និងឈ្មោះបក្ស
-ការប្តូរឈ្មោះរបប
នៅចន្លោះពេល ដែលសាធារណរដ្ឋប្រជាមានិតកម្ពុជាកែរតម្រូវនយោបាយថ្មី និងការតម្រង់ទិសទៅរកកំណែរទម្រង់ផ្សេងៗ ដើម្បីឆ្លើយតបអោយមានប្រសិទ្ធភាពទៅនឹងជំនួយថ្មីៗ។
នៅថ្ងៃទី២៩-៣០ ខែមេសា ១៩៨៩ សភាជាតិបានធ្វើវិសោធនកម្មធម្មនុញ្ញហើយបានធ្វើការផ្លាស់ប្ដូរ ឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជា។ រដ្ឋថ្មីនេះ បានប្រកាសថា ខ្លួនជារដ្ឋអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ។ព្រះពុទ្ធសាសនាក៏បានត្រូវគេប្រកាសថា ជាសាសនារបស់រដ្ឋផងដែរ។ នេះជាសញ្ញានៃភាពក្លាហានមួយ។ ការផ្លាស់ប្ដូរនេះ វាត្រូវបានគេមើលឃើញថា វាជាការបង្ហាញនូវឯករាជ្យភាពរបស់របបនេះ និងការប្រដេញជើងនូវការតស៊ូ។
ទង់ជាតិ និងភ្លេងជាតិថ្មីបានលេចឡើងសារជាថ្មីវិញ ដូចគ្នានេះដែរ ព្រះពុទ្ធសាសនាបានក្លាយជាសាសនារបស់រដ្ឋ។ សេចក្ដីវេទនាស្ទើរស្លាប់រស់ត្រូវបានរលាយ សាបសូន្យអស់។ ចំណែកខាងសេដ្ឋកិច្ចជាតិវិញ បានប្រែក្លាយទៅជាសេដ្ឋកិច្ចទីផ្សារសេរី លែងមានការពឹងផ្អែកទៅលើគ្រប់រូបភាពសង្គមនិយម និងម៉ាក្សលេនីននិយម។ កម្មសិទ្ធឯកជនបានទទួលស្គាល់ ដោយការពេញចិត្តរបស់ខ្លួន។ រដ្ឋកម្ពុជា ក៏បានស្នើរផងដែរ នូវការសុំអោយមានការកែសម្រួលនយោបាយអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ។ នេះហើយជាដំណាក់កាលដំបូងនៃការផ្លាស់ប្ដូរ។
កាយវិការលើកដំបូងនេះ ដោយមានជាដំបូងគឺការបង្កើតអោយមានច្បាប់វិនិយោគទុន និងការទាក់ទាញការងារអោយមនុស្ស។ មានគម្រោងជាច្រើន បានទទួលយល់ព្រម នៅក្នុងពេលដំបូងភ្លាមនោះ។
-ការប្តូរឈ្មោះបក្ស
ដំណាក់កាលទី២ គឺប្ដូរឈ្មោះសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជានៅក្នុងពេលមានមហាសន្និបាតវិសាមញ្ញពីថ្ងៃទី១៧ ដល់១៨ ខែតុលា ឆ្នាំ១៩៩១ ដែលគណបក្សប្រជាជនបដិវត្តន៍កម្ពុជាបានសម្រេចប្ដូរឈ្មោះ និងគោលនយោបាយ គឺបានប្ដូរឈ្មោះមកជាគណបក្សប្រជាជនកម្ពុជា។ គណបក្សនេះបាន ប្រកាសអនុវត្តតាមរបបប្រជាធិបតេយ្យពហុបក្ស មានសេដ្ឋកិច្ចទីផ្សារ និងគោរពសិទ្ធិមនុស្ស។
ខ.ការចាប់ផ្ដើមដំណោះស្រាយនយោបាយផ្ទៃក្នុង
ដូច្នេះបញ្ហាបែបបទនយោបាយកម្ពុជាបានវិលមកវិញនៅថ្ងៃជាបន្តបន្ទាប់។ វាហាក់បីដូចជាការបន្ទាន់មួយ ហើយពិភពលោកទាំងមូលចង់បញ្ជាក់យ៉ាងរហ័សនូវជម្លោះយ៉ាងទទើសទទែងនេះ។
ការផ្លាស់ប្ដូរយ៉ាងនេះ នៅក្នុងទិដ្ឋភាពការទូតតំបន់ បានអនុញ្ញាតអោយភាគីកម្ពុជាទាំងអស់ឈានទៅរកភាពជិតគ្នា និងបង្កើនការជួបគ្នា។ ដូច្នេះ សេណារីយោនេះ បានបើកអោយមានការជួបគ្នារវាងជនកម្ពុជាគ្នាឯង ដើម្បីអោយមានការតាមដាន និងទទួលស្គាល់បន្តមកទៀតពីសហគមន៍អន្តរជាតិ។
គេអាចសម្គាល់ការជួបគ្នារវាង សីហនុ-ហ៊ុនសែន នៅហ្វែអង់តាដឺន័រ ក្នុងប្រទេសបារាំង នៅថ្ងៃទី២ ដល់ថ្ងៃទី ៤ ខែឆ្នូ ឆ្នាំ១៩៨៧ លើកទី២ នៅសាំងស៊ែកម៉ាំង អង់ ឡេយ (Saint Germain en Laye) ក្នុងប្រទេសបារាំងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ លើកទី៣ នៅហ្វែរអង់តាដឺន័រ ក្នុងប្រទេសបារាំងដដែលនៅថ្ងៃទី ៧-៨ ខែវិច្ឆិកា ឆ្នាំ១៩៨៨ ដោយមានការចូលរួមពីលោក សឺន សាន លើកទី៤ នៅ សែលសាំង ខ្លូដ (Celles-Saint Cloud) ក្នុងប្រទេសបារាំងនៅថ្ងៃទី ២៤-៣០ ខែកក្កដា ឆ្នាំ១៩៨៩ ដោយមានការចូលរួមពីភាគីទាំង៤ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ពេលដដែលនោះ ហើយនៅលើកទី៥ គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩០ នៅទីក្រុងបាងកកប្រទេសថៃ គឺនៅគេហដ្ឋានដដែលរបស់លោកនាយករដ្ឋមន្រ្តីថៃ ឆាធីឆៃ ឈុនហាវ៉ាន់។[2]
ស្របពេលជាមួយគ្នានេះដែរ រាល់ការជួបគ្នារវាងខ្មែរ និងខ្មែរទាំងនេះ ដោយមានការជប់លៀងបន្តិចបន្តួច ដែលត្រូវបានគេកំណត់ឈ្មោះថា ការប្រជុំក្រៅផ្លូវការ ហ្សាការតា (JIM) ដែលបានរៀបចំឡើងនៅថ្ងៃទី ២៥-២៧ កក្កដា ១៩៨៨ គឺជាការប្រជុំលើកទី១ របស់ភាគីទាំងបួនរបស់កម្ពុជា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ហើយបន្ទាប់មកប្រជុំលើកទី២ដោយមានគណៈប្រតិភូវៀតណាម ឡាវ និងប្រទេសជាសមាជិក អាស៊ាន។ការប្រជុំហ្ស៊ីមនេះបានរៀបចំឡើងចំនួន៤ លើក។[3] ទោះបីជាការប្រជុំលើកដំបូង មិនបាននាំមកនូវលទ្ធផលផ្លែផ្កាក៏ដោយ ក៏វាបានធ្វើអោយភាគីទាំងអស់ បានជួបគ្នាដោយផ្ទាល់ដែលជាសត្រូវបងប្អូនគ្នាឯង។ តាមរយះនេះវាក៏បានធ្វើអោយមានការយល់គ្នា ស្គាល់គ្នា និយាយជាមួយគ្នា ផ្លាស់ប្ដូរទស្សនៈ និងពិភាក្សាពីអនាគត របស់ប្រទេសជាតិផងដែរ។ នេះក៏ជាការបង្ហាញអោយឃើញផងដែរ ពីការយកចិត្តទុកដាក់របស់ប្រទេសសមាជិកអាស៊ាន។ បន្ទាប់មក គេសម្គាល់ឃើញថា ប្រទេសជាសមាជិកទាំងនេះ បានចូលរួមជាវិភាគទានយ៉ាងច្រើន ដើម្បីលេចចេញការចរចារពីភាពទ័លច្រកនេះ។
គេអាចនិយាយថា នេះជារឿងរ៉ាវដ៏ធំ ដែលមិនធ្លាប់មានពីមុនមក ក្នុងការស្វែងរកសន្ដិភាពក្នុងប្រទេសកម្ពុជា។ ហើយនេះជាមាគ៌ាទៅរកសន្តិភាពមានរយះពេលយ៉ាងយូរ ហើយវាក៏យូរហួសនិស្ស័យដែរ ចំពោះការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ។ ដោយសារុស្ស៊ី កំពុងមានបញ្ហាស្ទើរដាច់ខ្យល់រួមជាមួយភាពដុនដាបរបស់កុម្មុយនិស្ដ ដើម្បី នាំវៀតណាមទៅរកការបន្ទន់ឥរិយាបថលើគំនិតបទបញ្ញត្តិសន្តិវិធីរបស់កម្ពុជា ដោយមានការបញ្ឈប់ស្មើរគ្នានូវ សំណើររបស់សហគមន៍ប្រទេសកុម្មុយនិស្ដតែប៉ុណ្ណោះ។
ក្នុងរំពេចនោះគ្មានអ្វីអាចធ្វើការអះអាងថា វៀតណាមស្ថិតនៅក្នុងដង្ហើមចុងក្រោយ និងជាគំនិតចុងក្រោយ។នេះប្រហែលជាគ្រាន់តែពង្រាងនយោបាយរបស់ខ្លួន ក្នុងការផ្លាស់ប្តូរអាកប្បកិរិយារបស់ភាគីវៀតណាម គឺវាបានបើកទ្វារពាក់កណ្ដាលរួចទៅហើយ ដែល អនុញ្ញាតអោយមានការចរចាជាហេតុស្ដីពីបញ្ហារបស់កម្ពុជា។ ក្ដីសង្ឃឹមសន្តិភាពនៅពេលក្រោយ បានលេចឡើងក្នុងគំនិតរបស់មនុស្សមួយចំនួន។
នៅក្នុងន័យនេះ វាគឺជាឪកាសឈានទៅរកសន្តិភាព ដែលមានការអន្តរាគមថ្មីរបស់សហគមន៍ អន្តរ ជាតិ ក្នុងការផ្ដល់យ៉ាងឱឡារិក។ ការជួបប្រាស្រ័យទាក់ទងគ្នា និងគោលវិធីដែលបានរៀបចំឡើង គឺដើម្បីអោយមានការជួបជុំគ្នាជាលក្ខណៈអន្តរជាតិ ដែលក្លាយទៅជានិមិត្តរូបមួយដ៏សំខាន់ មានការយកចិត្តទុកដាក់ និងភាពអង់អាចក្លាហាន។
គ.សន្និសិទអន្តរជាតិ ក្រុងប៉ារីសស្ដីពីកម្ពុជា
នៅពេលនេះ ក្រោមការខិតខំប្រឹងប្រែងពីប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ី សន្និសិទអន្តរជាតិ ស្ដីពីកម្ពុជាបានកើតឡើង ដែលក្រោយមកត្រូវបានគេហៅថា សន្និសិទអន្តរជាតិទីក្រុងប៉ារីស ស្ដីពីកម្ពុជា (CIPC) ហើយបានជួបប្រជុំគ្នានៅទីក្រុងប៉ារីស។
សន្និសិទនេះបានចាប់ផ្ដើម ជាដំបូងដោយមានការជួបប្រជុំគ្នារវាងភាគីខ្មែរទាំងបួន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ១៩៨៩។ ផ្ដើមចេញពីការប្រជុំជាលើកដំបូងនេះ គេមិនបានដឹងបញ្ហាសំខាន់ៗ អោយបានច្បាស់លាស់ ក្រៅពីការកំណត់ពីតំណាងគណៈប្រតិភូនីមួយៗ ចូលរួមក្នុងសន្និសិទនេះទេ។ ចំណែកឯសន្និសិទពេញអង្គវិញ បានវៀបចំឡើងពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៨៩ [4] ដោយមានការចូលរួមពីប្រទេសចំនួន១៩[5]។
សន្និសិទត្រូវបានរៀបចំឡើងទាំងសោះអង្គើយ ដោយគ្មានបានទទួលជោយជ័យជាដុំកំភួនអ្វីឡើយ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយក៏សន្និសិទនេះ អនុញ្ញាតអោយមានដំណោះស្រាយរួមរបស់កម្ពុជា ជាលក្ខណៈសម្របសម្រួលគ្នា មានភាពស្មើរគ្នា និងមានការទាក់ទងគ្នាកាន់តែប្រសើរថែមទៀត។ ជាពិសេស ការបង្កើតឲ្យមានគណៈកម្មាធិការការងារចំនួន៥ទទួលបន្ទុករៀងៗខ្លួន៖ យន្តការអន្តរជាតិក្នុងការត្រួតពិនិត្យ និងបទឈប់បាញ់គ្នា[6] ការធានាដោយអន្តរជាតិ ដើម្បីការពារអព្យាក្រឹតភាព និងសន្តិភាពនៅកម្ពុជា[7] បញ្ហាជនភៀសខ្លួន និងការស្ដារឡើងវិញ[8] ការបង្រួបបង្រួមជាតិ និងលើសពីនេះទៅទៀត គឺការបង្កើតអោយមានគណៈកម្មាធិការបណ្ដោះអាសន្ន ឬគណៈកម្មាធិការចំពោះកិច្ច។[9]
ប៉ុន្តែ សន្និសិទនេះមិនបាននាំមកនូវដំណោះស្រាយជាក់លាក់ទេ គឺគ្រាន់តែជាការឈានទៅរកកិច្ចប្រជុំប៉ុណ្ណោះ។
២. សេចក្ដីព្រៀងដំបូងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
រដ្ឋមន្ត្រីក្រសួងការបរទេស អូស្រ្ដាលី ហ្គារ៉េត អេវ៉ាន (Gareth Evans) បានលើកឡើងជាគម្រោងផែន ការសន្តិភាពថ្មីមួយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៨៩។ ផែនការនេះបានកើតឡើងនូវតួនាទី ពេញច្បាប់របស់អង្គការសហប្រជាជាតិ ហើយដាក់អោយកម្ពុជាស្ថិតនៅក្រោមអភិបាលកិច្ចនៃអង្គការសហប្រជាជាតិ។
ដោយដឹងថា ផែនការនេះស្របទៅនឹងសភាពការណ៍ ហើយអាចមានប្រយោជន៍ជាមូលដ្ឋាន ក្នុងការពិភាក្សាលើកក្រោយទៀត។ សមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខ បានយល់ព្រមអោយអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយបញ្ហាកម្ពុជា។ កិច្ចប្រជុំបានធ្វើឡើងនៅទីក្រុងប៉ារីស ថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ១៩៩០។ ផែនការមួយដែលមាន១៦ចំនុច បានចេញផ្សាយជាសាធារណៈ ក្រោយកិច្ចប្រជុំនេះ។ ផែនការស្ដីពី សន្តិភាពរបស់អង្គការសហប្រជាជាតិនេះ គឺជាឯកសារក្របខ័ណ្ឌ ស្ដីពីបទបញ្ជានយោបាយនៅកម្ពុជាដោយផ្អែកលើចំនុច៥ សំខាន់ៗដូចខាងក្រោមៈ
១- ការត្រួតពិនិត្យនូវការដកកម្លាំងបរទេសចេញទាំងអស់
២- វត្តមានដ៏មានប្រសិទ្ធិភាពរបស់អ.ស.ប អន្តរកាលដើម្បីធានាសន្តិសុខផ្ទៃក្នុង
៣- ការរៀបចំការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់អ.ស.ប
៤-រាល់ដំណើរការទាំងអស់ ត្រូវស្ថិតក្រោមការត្រួតពិនត្យរបស់តំណាងពិសេស នៃអគ្គលេខាធិការ អ.ស.ប។
៥- ការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ អាចធានាបាននូវបូរណភាពរបស់កម្ពុជាក្នុងសម័យអន្តរកាល។
ការប្រជុំចុងក្រោយលើកទី៦ នៅទីក្រុងញូវយ៉ក ថ្ងៃទី ២៧-២៨ ខែ សីហា ឆ្នាំ ១៩៩០ បានឈានទៅដល់ការបង្កើតផែនការក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនយោបាយជាសកល ស្តីពីជម្លោះនៅកម្ពុជា ដែលរួមមាន៣៦ មាត្រា ហើយចែកចេញជា ៥ជំពូក។
ជំពូកទី១គឺអត្តន័យសំខាន់និយាយអំពីអំណាច ដែលក្រុមប្រឹក្សាជាតិជាន់ខ្ពស់ត្រូវប្រគល់ទៅឲ្យអាជ្ញាធរ បណ្តោះអាសន្នរបស់សហប្រជាជាតិនៅកម្ពុជា ក្នុងសម័យអន្តរកាល។ រំពេចនោះ អាជ្ញាធរត្រូវផ្តល់នូវមតិយបល់ ប៉ុន្តែមានតែតំណាងពិសេសរបស់អគ្គលេខាធិកាសហប្រជាជាតិទេ ដែលជាអ្នកសំរេច។ ក្រសួងសំខាន់ទាំង៥ រួមមានក្រសួងការបរទេស ការពារជាតិ ហិរញ្ញវត្ថុ មហាផ្ទៃ និងក្រសួងព័ត៌មាន ត្រូវស្ថិតនៅក្រោមអភិបាលកិច្ច នៃសហប្រជាជាតិ។
ជំពូកទី២ និយាយអំពីការរៀបចំផ្នែកយោធា។ អាជ្ញាធរបណ្តោះអាសន្នរបស់សហប្រជាជាតិនៅកម្ពុជា ត្រូវទទួលបន្ទុកចំពោះបេសកកម្មជាច្រើន ដូចជា ការត្រួតពិនិត្យបទឈប់បាញ់គ្នា ការត្រួតពិនិត្យការដកកងទ័ពវៀតណាម និងការបញ្ឈប់ទទួលជំនួយយោធាពីខាងក្រៅ ការបោសសម្អាតមីន ការដកអាវុធពីគ្រប់ភាគីជម្លោះកម្ពុជា។
ជំពូកទី៣ គឺកំណត់នូវបែបបទទូទៅដើម្បីរៀបចំការបោះឆ្នោត ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ដែលស្ថិតក្រោមការជួយឧបត្ថម្ភរបស់អ.ស.ប។ ផ្តើមចេញពីការបោះឆ្នោតជាសកលនេះ «សភាធម្មនុញ្ញមួយ ដែលតាក់តែង និងអនុម័តច្បាប់រដ្ធធម្មនុញត្រូវបានបង្កើតឡើង និងប្រែក្លាយឲ្យទៅជាសភាពេញច្បាប់មួយ មានភារ-កិច្ចបង្កើតរដ្ឋាភិបាលថ្មី»។
ជំពូកទី៤ គឺនិយាយអំពីសិទ្ធិមនុស្ស ដើម្បីកំណត់វិធានការចាំបាច់ទាំងឡាយ ដើម្បីធានាបាននូវការគោរពសិទ្ធិមនុស្ស ហើយនិងការមកនិយាយនូវពាក្យ «ប្រល័យពូជសាសន៍» ជាអំពើមួយយ៉ាងច្បាស់ក្រឡែត ដែលគេចង់បំភ្លេចរឿងអតីតកាលប្រឡាក់ដោយឈាម និងការឈឺចាប់ខ្លាំងក្រោមរបបខ្មែរក្រហម។
ជំពូកទី៥ លើកឡើងនូវអនុសាសន៍សម្រាប់អនាគតប្រទេសកម្ពុជា គឺត្រូវ «ធានា និងការពារឯករាជ្យ-ភាព អធិបតេយ្យភាព បូរណភាព និងភាពមិនអាចរំលោភបំពានទឹកដី ឯកភាព និងអព្យាក្រឹតភាពជាតិ ជារៀងរហូត»។
តាមការពិត តាមរយៈផែនការនេះ ខ្មែរក្រហមត្រូវបានទទួលយល់ព្រមដោយដៃគូទាំងស្រុងក្នុងការចរ-ចារ ដោយមិនគិតពីឧក្រិដ្ឋកម្មគួរឲ្យស្អប់ខ្ពើមរបស់គេឡើយ។ ហើយស្ថិតក្នុងភាពស្រពិចស្រពិលនេះដែរ ដែលសហគមន៍អន្តរជាតិទទួលស្គាល់ផែនការនេះជាផ្លូវការ។ នេះហើយដែលមតិសាធារណៈមិនពេញចិត្តទាំងស្រុងនោះ។
៣.កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣ និងការអនុវត្តកិច្ចព្រមព្រៀង
ក.ការយល់ព្រមរបស់ អ.ស.ប
នៅទីបញ្ចប់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩០ មហាសន្និបាតរបស់ អ.ស.ប បានយល់ព្រមផែនការសន្តិភាពនៅកម្ពុជា ដោយមានការអបអរសាទរពីប្រទេសមហាអំណាចទាំងប្រាំ។
បន្ទាប់មក ភាគីជម្លោះកម្ពុជាទាំងបួន បានជួបប្រជុំគ្នានៅទីកុ្រងប៉ារីស ពីថ្ងៃទី២១ ដល់២៣ ខែធ្នូ ឆ្នាំដដែល ក្រោមសហអធិបតេយ្យភាពប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ី ដើម្បីកំណត់នូវគន្លឹះចុងក្រោយនៃកិច្ចព្រមព្រៀងនេះ។ នៅសម័យនោះគេនៅចាំបាននៅឡើយ នូវសម្ដីរបស់លោក រ៉ូឡង់ ឌុយម៉ាស រដ្ឋមន្ត្រីការបរទេសបារាំង ក្នុងឋានៈជាតំណាងប្រទេសមហាអំណាចពិភពលោក បានធ្វើសច្ចាប្រណិធាន និងក្រើនរំលឹកដល់កម្ពុជាថា ពិភពលោកបានផ្លាស់ប្ដូរហើយ។ អាទិភាពដទៃទៀតតម្រូវអោយមានការយកចិត្តទុកដាក់ហើយដែរ សហគមន៍អន្តរជាតិមិនអាចនឹងគិតគូរ ជារៀងរហូតទៅលើវាសនាកម្ពុជាបានឡើយ ប្រសិនបើប្រជាជនកម្ពុជាខ្លួនឯងពុំមានឆន្ទៈនយោបាយនឹងចូលរួមនោះ។ ពេលនោះចំនុចសំខាន់ៗរបស់គោលការណ៍មួយចំនួននៃកិច្ច ព្រមព្រៀងក៏ត្រូវបានចុះកិច្ចព្រមព្រៀងដែរ។ សាធារណរដ្ឋកម្ពុជា បានកំណត់លក្ខណ្ឌខ្លះដោយពុំព្រមដកអាវុធពីកងកម្លាំងរបស់ខ្លួនមុនការបោះឆ្នោត ហើយដោយរក្សាទុកក្រសួងទាំងអស់អោយនៅដដែល។
ចំនុចព្រមព្រៀងចុងក្រោយក៏បានបញ្ចប់ នៅក្នុងសម័យប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខ នៅក្រុងប៉ារីស ពីថ្ងៃទី២៥ ដល់២៧ ខែវិច្ឆិកា ឆ្នាំ១៩៩០។
ខ.កិច្ចព្រមព្រៀងចុងក្រោយ
នៅចន្លោះពេលនេះ ទោះបីជាមានការរាំងស្ទះក៏ដោយ ក៏ការងារការទូតរវាងគូវិវាទទាំងអស់ នៅតែមានសកម្មភាពដដែល។ បញ្ហាដែលនៅសេសសល់ ទាំងប៉ុន្មាន ត្រូវបានយកមកចរចារ មួយចំនុចម្ដងៗ នៅហ្សាការតាប្រទេសឥណ្ឌូនេស៊ី នៅប៉ាតាយ៉ាប្រទេសថៃ នៅប៉េកាំងប្រទេសចិន និងនៅញ៉ូយ៉ក សហរដ្ឋអាមេរិច រហូតដល់ខែកញ្ញា ឆ្នាំ១៩៩១ ដើម្បីឈានទៅសម្រេចជាចុងក្រោយការកោះប្រជុំសន្និសិទថ្មីទៀត ស្ដីពីកម្ពុជាដែលត្រូវអនុម័តយល់ព្រមផ្ដល់សច្ចាប័ន និងធ្វើអោយកម្រងកិច្ចព្រមព្រៀងមានតម្លៃជាផ្លូវការរវាងភាគីជម្លោះទាំងអស់។
នៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ១៩៩១ សន្និសិទអន្តរជាតិនៅទីក្រុងប៉ារីស ស្ដីពីកម្ពុជាក៏បានប្រព្រឹត្តឡើង ក្រោមសហអធិបតេយ្យភាពនៃប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ីដែលមានតំណាងរៀងៗខ្លួន ដោយរដ្ឋមន្រ្តីការបរទេស រ៉ូឡង់ ឌុយម៉ាស និងអាលី អាឡាតាស់។ ភាគីជម្លោះកម្ពុជាទាំងបួន និងប្រទេស១៨[10] ក៏បានចូលរួមក្នុងសន្និសិទនេះដែរ។ កិច្ចព្រមព្រៀងដើម្បីដំណោះស្រាយនយោបាយរួមនៃជម្លោះនៅកម្ពុជា ក៏ត្រូវបានធ្វើជាសច្ចាប័នជាមហោឡារិកដោយគ្រប់ភាគីវត្តមានទាំងអស់ ដែលជាសុភមង្គល និងសេចក្ដីសង្ឃឹមនៃពិភពលោក។
ក្រោយសង្គ្រាម ២១ឆ្នាំមក តាំងពីឆ្នាំ១៩៧០ ប្រទេសកម្ពុជា សង្ឃឹមជាចុងក្រោយថា អាចនឹងធ្វើអោយខ្លួនឯង នឹងស្គាល់វិបុលភាព ក្នុងការគោរពសិទ្ធិមនុស្សសេរីភាព ប្រជាធិបតេយ្យ និងបូរណភាពជាតិ។
ចំពោះសេចក្ដីសម្រេចនៃកិច្ចព្រមព្រៀងសន្ដិភាពនេះ គេអាចកត់សម្គាល់បានថា អត្ថបទដើមតាក់តែងឡើងដោយប្រទេសមហាអំណាចប្រាំ គឺផែនការសន្តិសុខរបស់ អ.ស.ប ដែលត្រូវបានកែរសម្រួលទៅលើចំណុចយ៉ាងច្រើន។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជា ត្រូវស្ថិតនៅក្រោមអភិបាលកិច្ចរបស់សហប្រជាជាតិ។
កិច្ចព្រមព្រៀងមាន៩ ផ្នែកចែកជា៣២ មាត្រា និងឧបសម្ព័ន្ធ៥។ ឧបសម្ព័ន្ធ ទី១ និយាយអំពីអាណត្តិរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ដែលចែកចេញជាបួនផ្នែក។ ឧបសម្ព័ន្ធទី២ និយាយពីការដកកងទ័ព ការឈប់បាញ់គ្នា និងវិធានការពាក់ព័ន្ធនឹង១២ មាត្រាខាងលើ។ ឧបសម្ព័ន្ធទី៣ និយាយពីការបោះឆ្នោត។ ឧបសម្ព័ន្ធទី៤និយាយពីការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន និងប្រជាជន ដែលផ្លាស់ទីលំនៅ ដែលមាន៣ផ្នែក។ឧបសម្ព័ន្ធទី៥ ស្ដីពីគោលការណ៍បង្កើតរដ្ឋធម្មនុញ្ញថ្មីមួយ។
កិច្ចព្រមព្រៀងមាន៩ ផ្នែកចែកជា៣២ មាត្រា និងឧបសម្ព័ន្ធ៥។ ឧបសម្ព័ន្ធ ទី១ និយាយអំពីអាណត្តិរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ដែលចែកចេញជាបួនផ្នែក។ ឧបសម្ព័ន្ធទី២ និយាយពីការដកកងទ័ព ការឈប់បាញ់គ្នា និងវិធានការពាក់ព័ន្ធនឹង១២ មាត្រាខាងលើ។ ឧបសម្ព័ន្ធទី៣ និយាយពីការបោះឆ្នោត។ ឧបសម្ព័ន្ធទី៤និយាយពីការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន និងប្រជាជន ដែលផ្លាស់ទីលំនៅ ដែលមាន៣ផ្នែក។ឧបសម្ព័ន្ធទី៥ ស្ដីពីគោលការណ៍បង្កើតរដ្ឋធម្មនុញ្ញថ្មីមួយ។
៤. សង្ខេបអត្ថន័យ នៃការនាំអោយកើតមានសន្ធិសញ្ញាទីក្រុងប៉ារីស
សន្និសិទទីក្រុងប៉ារីសស្ដីពីកម្ពុជា ត្រូវបានធ្វើឡើងជាពីរសម័យប្រជុំ។ សម័យប្រជុំទីមួយធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣០ខែសីហា ឆ្នាំ១៩៨៩ និងសម័យប្រជុំទី២ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ សម័យប្រជុំទាំងអស់នៃសន្និសិទនេះ ដឹកនាំដោយសហប្រធានគឺឯកឧត្ដម រ៉ូឡង់ ឌុយម៉ាស រដ្ឋមន្ត្រីក្រសួងកាបរទេសនៃប្រទេសបារាំង និងឯកឧត្ដម អាលី អាឡាតាស រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសឥណ្ឌូនេស៊ី។ តំណាងចលនាមិនចូលបក្សសម្ព័ន្ធនានា(តំណាងអោយប្រទេសហ្ស៊ីមបាវេ (Zimbabwe) នៅសម័យប្រជុំទីមួយ និងដោយអតីតប្រទេស យូហ្គោស្លាវី (Yugoslavia) នៅសម័យប្រជុំទីពីរ) ក៏ដូចជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្ដម ហ្សាវីយេ ប៉េរេដឺកូរអេឡា (Javier Perez de Cuellar) និងតំណាងពិសេសរបស់គាត់ ឯកឧត្ដម រាហ្វឺឌីន អាហ្វមេដ្វ (Rafeuddin Admed) ក៏បានចូលរួមនៅក្នុងសន្និសិទនេះដែរ។ នៅសម័យប្រជុំទី១ភាគីកម្ពុជាទាំង៤ ជាអ្នកតំណាងដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់ក្រោមការដឹកនាំរបស់ប្រធានគឺ ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ។
នៅសម័យប្រជុំទីមួយ សន្និសិទបានបង្កើតឡើងនូវគណៈកម្មាធិការការងារដូចខាងក្រោមៈ
គណកម្មាធិការទី១ ទទួលបន្ទុកកិច្ចការយោធា
គណកម្មាធិការទី២ ទទួលបន្ទុកកិច្ចការធានាជាអន្តរជាតិ
គណកម្មាធិការទី៣ ទទួលបន្ទុកការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន និងជនផ្លាស់ប្ដូរទីកន្លែង និងការស្ថាបនាប្រទេសកម្ពុជាឡើងវិញ
គណកម្មាធិការចំពោះ កិច្ចការទទួលបន្ទុក ការផ្សះផ្សារជាតិ
គណកម្មាធិការសម្របសម្រួល ទទួលបន្ទុកសម្របសម្រួលនូវគណកម្មាធិការទាំងបួននេះ
គណកម្មាធិការទីមួយ ដឹកនាំដោយសហប្រធានគឺ ឯកឧត្ដម ហ្ការេខាន់ (C R Gharekhan) –India និងឯកឧត្ដម អាឡង់ ស៊ីលីវ៉ាន(Allan Sullivan) –Canada ដោយមានឯកឧត្ដម វិចតូរីយ៉ា ស៊ីសាន់ បាតាក្លាន (Victoria Sisante-Bataclan) –Philippines ជាអ្នករាយការណ៍។ គណកម្មាធិការទី២ ដឹកនាំដោយសហ-ប្រធានគឺ ឯកឧត្ដម ស៊ូលីវង់ អ៊ីប្រាហ៊ីម (Dato’Zainal Abidin Ibrahim) –Malaysia ដោយមានឯកឧត្ដមអ៊ែរ ដឺហ្សង់ ដឺឡា បាទី (Herve Dejean de la Batie) –France ជាអ្នករាយការណ៍ និងគណកម្មាធិការទី៣ដឹកនាំដោយសហប្រធានគឺឯកឧត្ដមយោគីអូ អ៊ីម៉ាហ្កាវ៉ា(Yokio Imagawa)–Japan និងឯកឧត្ដម រ៉ូបឺត មែរីលី (Robert Merrillees) –Austrulia ដោយមានលោកវរសេនីយ៍ឯក រ៉ូណាក់ឆុក ស្វាស្ឌីគាត (Ronackuck Swasdikiat) –Thailand ជាអ្នករាយការណ៍។
សមាជិកគណកម្មាធិការចំពោះកិច្ច បានមកពីអ្នកតំណាងទាំងអស់នៃភាគី នយោបាយរបស់កម្ពុជាទាំង៤។ តំណាងសហប្រធានសន្និសិទ ជាអ្នកដឹកនាំគណកម្មាធិការ ចំពោះកិច្ច និងគណកម្មាធិការ សម្របសម្រួល។
ក្នុងសម័យប្រជុំទី២ របស់ខ្លួន សន្និសិទបានអនុម័តនូវឯកសារបន្តបន្ទាប់ ដោយបង្ហាញនូវភាពល្អិតល្អន់នៃក្របខ័ណ្ឌ សម្រាប់ដំនើរការដោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជា ហើយដែលបន្ទាប់មកត្រូវបានអនុ-ម័តដោយសមាជិកអចិន្ត្រៃយ៍ ទាំងប្រាំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៩០។ កិច្ចព្រមព្រៀងទាំងមូល រួមមានឯកសារបួន ជាភាសាខ្មែរ ចិន អង់គ្លេស បារាំង និង រុស្ស៊ី ដូចខាងក្រោម៖
១-សេចក្ដីសម្រេចចុងក្រោយនៃសន្និសិទអន្តរជាតិក្រុងប៉ារីស ស្ដីពីកម្ពុជា
២-កិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះនៅកម្ពុជា
រួមជាមួយនឹងឧបសម្ព័ន្ធ ចំនួនប្រាំ៖
-ឧបសម្ព័ន្ធទី១៖ អាណត្តិរបស់ អ៊ុនតាក់
-ឧបសម្ព័ន្ធទី២៖ ការដកចេញ បទឈប់បាញ់ និងវិធានការពាក់ព័ន្ធ
-ឧបសម្ព័ន្ធទី៣៖ ការបោះឆ្នោត
-ឧបសម្ព័ន្ធទី៤៖ ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនកម្ពុជា និងជនផ្លាស់ប្ដូរទីលំនៅ
-ឧបសម្ព័ន្ធទី៥៖ គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា
៣-កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី និងភាពមិនអាចរំលោភ បំពានបាន អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា
៤-សេចក្ដីប្រកាសពីការស្ដារ និងការកសាងកម្ពុជាឡើងវិញ
កិច្ចព្រមព្រាងនេះផ្ដល់ជាមូលដ្ឋានដល់៖
១-ការបង្កើតអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា (អ៊ុនតាក់) ទទួលអាណត្តិអនុវត្តកិច្ចព្រមព្រៀងសន្ដិភាព
២-ការបង្កើតនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) ដែលជាតួអង្គស្របច្បាប់ និងជាប្រភពនៃអំណាចតែមួយគត់នៅកម្ពុជា ដោយប្រគល់អំណាចទៅអ៊ុនតាក់នូវអំណាចនានាដែលចាំបាច់សម្រាប់ការអនុវត្ត នូវកិច្ចព្រមព្រៀងសន្ដិភាពនេះ
៣-បទឈប់បាញ់គ្នាជាផ្លូវការ ក្រោមការចាត់ចែង និងត្រួតពិនិត្យរបស់អ៊ុនតាក់
៤-ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន និងជនផ្លាស់ប្ដូរទីលំនៅ
៥-ការត្រួតពិនិត្យបញ្ជាក់នូវការដកចេញ និងការមិនអោយវិលត្រឡប់មកវិញ នូវកងកម្លាំងបរទេសទាំងអស់ និងការបញ្ឈប់ជំនួយយោធាពីខាងក្រៅ
៦-ការប្រមូលផ្ដុំ ការដកហូតអាវុធ និងការរំសាយកងកម្លាំងប្រដាប់អាវុធ របស់ភាគីកម្ពុជាទាំងបួន
៧-អ៊ុនតាក់គ្រប់គ្រងលើវិស័យគន្លឹះ៥ (ការពារជាតិ ហិរញ្ញវត្ថុ កិច្ចការបរទេស ព័ត៌មាន និងសន្តិសុខ សាធារណៈ) ដើម្បីធានានូវបរិយាកាសនយោបាយ អព្យាក្រិត ដែលនាំអោយមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌
៨-ការបោះឆ្នោតត្រូវរៀបចំឡើងដោយអ៊ុនតាក់ ដើម្បីជ្រើសរើសសមាជិក ១២០រូប នៃសភាធម្មនុញ្ញ ដែលត្រូវព្រៀង និងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយ ដោយផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរី
៩-បទបញ្ញត្តិរួម ដើម្បីការពារសិទ្ធិមនុស្ស មុន និងក្រោយពេលបោះឆ្នោត
១០-ការធានាជាអន្តរជាតិ នូវអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី និងភាពមិនអាចរំលោភបាន អព្យាក្រិតភាព និងការមិនចូលបក្សសម្ព័ន្ធរបស់កម្ពុជា។
ការអនុម័តឯកសារទាំងនេះ ត្រូវបានចុះហត្ថលេខាដោយសមាជិក ១២ រូបនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ដែលត្រូវបានចាត់ទុកជាតួអង្គស្របច្បាប់ និងជាប្រភពនៃអំណាច ដែលជាអ្នកធានាការពារនូវអធិប-តេយ្យភាព ឯករាជ្យភាព និងឯកភាពជាតិ នៃប្រទេសកម្ពុជា។
III.ការនាំអោយមានការបោះឆ្នោតនៅកម្ពុជា
១.ដំណើរការឆ្ពោះទៅរកការបោះឆ្នោតនៅកម្ពុជា
ក.អាជ្ញាធរបណ្ដោះអាសន្នសហប្រជាជាតិនៅកម្ពុជា
យោងតាមមាត្រាទី៦ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលជា អង្គការស្របច្បាប់តែមួយគត់ និងជាប្រភពនៃអំណាចនៅកម្ពុជា ត្រូវតែផ្ដល់តាមរយះកិច្ចព្រមព្រៀងបច្ចុប្បន្នដល់សហប្រជាជាតិនូវ គ្រប់អំណាចចាំបាច់ទាំងអស់ ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងនេះ នៅគ្រប់លក្ខណ្ឌ ដែលបានកំណត់នៅក្នុងឧបសម្ព័ន្ធទី១។នៅថ្ងៃ ដែលកិច្ចព្រមព្រៀងបានចុះហត្ថលេខា ហើយគ្រប់អំណាចទាំងអស់ត្រូវបញ្ជូនកិច្ចព្រមព្រៀងនេះទៅ អ.ស.ប។
សម័យអន្តរកាលត្រូវបានបញ្ចប់នៅពេលណា ដែលសភាធម្មនុញ្ញបានកើតឡើងដោយបានទទួលសំលេងគាំទ្រពីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវដែលរៀបចំ និងធានាដោយសហប្រជាជាតិ។ សភាធម្មនុញ្ញត្រូវអនុម័តយល់ព្រមរដ្ឋធម្មនុញ្ញហើយបានប្ដូរទៅជាសភាស្របច្បាប់ ហើយបន្ទាប់មករដ្ឋាភិបាលថ្មីមួយក៏ត្រូវបង្កើតឡើង (មាត្រា១)។
ផែនការត្រៀមរៀបចំទាំងឡាយត្រូវចាប់ផ្ដើម ដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្ដិភាព។ បេសកកម្មនាំមុខរបស់ អ.ស.បនៅកម្ពុជា ដែលមានប្រទេសមហាអំណាចទាំងប្រាំ និងភាគីជម្លោះកម្ពុជាទាំង៤ បានព្រមព្រៀងគ្នាបង្កើតឪកាសកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជានៅប៉េកាំង កាលពីថ្ងៃទី ១៦ និងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩១ ដើម្បីរៀបចំអោយមានអាជ្ញាធរបណ្ដោះអាសន្ន សហប្រជាជាតិនៅកម្ពុជា។ បេសកកម្មនេះត្រូវបញ្ជូនមកកម្ពុជាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៩១។ បន្ទាប់មកគឺត្រូវតែងតាំងអ្នកទទួលខុសត្រូវរបស់អាជ្ញាធរបណ្ដោះ អាសន្នសហប្រជាជាតិនៅកម្ពុជា ទាំងផ្នែកយោធា និងផ្នែកនយោបាយ។ នៅថ្ងៃទី៩ខែមករា ឆ្នាំ១៩៩២ លោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) ដែលជាជនជាតិជប៉ុន ត្រូវបានតែងតាំងជាប្រធាននៃអាជ្ញាធរ ថ្មីនេះហើយឧត្តមសេនីយ៍អូស្ត្រាលី ចន សាន់ឌឺសុន (John Sanderson) ជាមេបញ្ជាការ ខាងផ្នែកយោធា និងលោក ហ្សេរ៉ា ព័រសែល (Gerard Porcell) ជនជាតិបារាំងជាអ្នកទទួលខុសត្រូវខាងផ្នែកស៊ីវិល។
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩២ អគ្គលេខាធិការរបស់ អ.ស.ប បានបញ្ជូនរបាយការណ៍មួយទៅក្រុមប្រឹក្សាសន្តិសុខ ដោយស្នើរផែនការអនុវត្តអាណត្តិ ដែលបាន កំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ បន្ទាប់មកក៏មានសេចក្ដីសម្រេចលេខ ៧៤៥ ចុះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ១៩៩២ស្ដីពីការបង្កើតអាជ្ញាធរបណ្ដោះអាសន្ន អង្គការសហប្រជាជាតិនៅកម្ពុជា សម្រាប់រយៈពេលមិនអោយហួសពី១៨ ខែ និងកំណត់ប្រតិទិននៃកិច្ចព្រមព្រៀងខាងវិស័យយោធា នយោបាយ និងមនុស្សធម៌។ គេត្រូវចំណាយថវិកា ២,៦ ពាន់លានដុល្លា។ អាជ្ញាធរនេះត្រូវស្ថិតនៅក្រោមអំណាចពិសេសនៃ អ.ស.ប។ ដូចយើងបានរៀបរាប់រួចមកហើយនៅខាងលើ គឺថាអាជ្ញាធរ ត្រូវអនុវត្តរាល់អំណាចទាំងអស់ ដើម្បីធានាដល់ការអនុវត្តកិច្ចព្រមព្រៀង ដោយរួមទាំងការរៀបចំ និងការដឹកនាំការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ និងទិដ្ឋភាពពាក់ព័ន្ធនៃកិច្ចរដ្ឋបាលនៅកម្ពុជា។[11]
អាជ្ញាធរចែកចេញជាពីរផ្នែក គឺស៊ីវិល និងយោធា ដែលផ្នែកស៊ីវិលមានចំនួន៥ ០០នាក់ និងយោធា១៦ ០០០នាក់ ដែលមកពីបណ្ដាប្រទេសជាច្រើន[12]។ ក្នុងចំណោមអ្នកទាំងនោះ អ្នកដែលបានមកដល់កម្ពុជាមុនគឺ នៅថ្ងៃទី ១២ ខែមិនា ឆ្នាំ១៩៩២ ហើយដែលជាពេលបញ្ចប់បេសកកម្ម នាំមុខរបស់សហប្រជាជាតិ។
ខាងផ្នែកស៊ីវិល ដែលមានចំនួនចូលរួម និងមន្រ្តីអន្តរជាតិរបស់គេមកពីប្រទេសរាប់រយផងនោះត្រូវ បំពេញភារកិច្ចដែលគេផ្ដល់អោយៈ
-កិច្ចប្រតិបត្តិការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន កម្ពុជាចំនួន ៣៦០ ០០០នាក់នៅលើទឹកដីថៃ ត្រូវចាប់ផ្ដើមធ្វើជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩២។
-ការបោសសម្អាតមីន នៅតាមតំបន់ខ្លះតាមព្រំដែន និងនៅកន្លែងឯទៀតដោយមានការត្រៀមទទួល ជនភៀសខ្លួន។
-ការប្រកាសច្បាប់បោះឆ្នោត នៅថ្ងៃទី ០៥ខែសីហា ឆ្នាំ១៩៩២
-ការចុះឈ្មោះអ្នកបោះឆ្នោត ដែលត្រូវចាប់ផ្ដើមពីថ្ងៃទី ៥ខែតុលា ឆ្នាំ១៩៩២ ក្នុងរយះពេល៣ខែ នៅក្នុងទូទាំងប្រទេស នៅតាមការិយាល័យ និងនៅកន្លែងការិយាល័យបណ្ដោះអាសន្ន ឬការិយាល័យចល័ត។ មានប្រជាជនកម្ពុជាចំនួន ៤ ៦៤០ ០០០ នាក់[13] បានចុះឈ្មោះបោះឆ្នោតលើបញ្ជីបោះឆ្នោត។
ការចុះឈ្មោះបណ្ដោះអាសន្ន គណបក្សនយោបាយ ៣១ និងបេក្ខជននានាត្រូវធ្វើនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩២។
-ដាក់អោយដំណើរការកម្មវិធីបណ្ដុះបណ្ដាល និងបង្រៀនពលរដ្ឋវិជ្ជានៅក្នុងស្រទាប់ប្រជាពលរដ្ឋ។
-តាក់តែង និងផ្សព្វផ្សាយជាទូទៅនូវកម្មវិធីអប់រំមួយ ស្ដីពីសិទ្ធិមនុស្សដោយរួមសហការជាមួយក្រុម នានានៅក្នុងស្រុកនៃការការពារសិទ្ធិមនុស្ស រួមទាំងសញ្ញាណនៃប្រជាធិបតេយ្យដែលកំពុងដុះដាល។
ដោយពុំបានរៀបរាប់អោយលម្អិត អាជ្ញាធរបណ្ដោះអាសន្នសហប្រជាជាតិនៅកម្ពុជា បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបង្កើតបរិយាកាសនយោបាយអព្យាក្រិត និងត្រឹមត្រូវសម្រាប់ អោយមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលជាកូនសោរសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
នៅទីបញ្ចប់ ការបោះឆ្នោតត្រូវកំណត់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣។ប៉ុន្តែ នីតិវិធី ក្នុងការកាត់បន្ថយកងកម្លាំងយោធាពុំបានធ្វើទៅទាំងអស់នោះទេ។ការកាត់បន្ថយទ័ពត្រូវបានកំណត់ត្រឹម៧០% ហើយកងទ័ពឈរជើង នៅសល់៣០% ទៀតត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហប្រជាជាតិ។ ការកែប្រែខ្លះទៀតមានដូចជា របៀបបោះឆ្នោត ការបោះឆ្នោតជាសមាមាត្រ ត្រូវអនុម័តធ្វើឡើងទៅតាមបណ្ដាខេត្តនានា។
ខ.ការលើកស្ទួយ និងការកសាងកម្ពុជាឡើងវិញ
ការលើកស្ទួយនិងការកសាងកម្ពុជាឡើងវិញ ស្ថិតនៅក្នុងចំណុចទី២ នៃការអន្តរាគមន៍របស់ អ.ស.ប។ការងារនេះបានបង្ហាញទិដ្ឋភាពផ្សេងៗ ទៀតនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមានចែងក្នុងមាត្រាទី២៤ថា៖ ហត្ថលេខីទាំងឡាយ ត្រូវស្នើរជាប្រចាំទៅសហគមន៍អន្តរជាតិ ដើម្បីផ្ដល់នូវការគាំទ្រ ទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាំបាច់សម្រាប់ការលើកស្ទួយ និងការកសាងកម្ពុជានៅក្នុងលក្ខណ្ឌទាំងឡាយ ដែលបានកំណត់ឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយដាច់ដោយឡែក។
លក្ខណៈពិសេសនេះពុំមែនថ្មីទេ ចំណុចនេះគ្រាន់តែជាការលើកពីការអនុវត្តបែបបទមួយឡើងវិញតែប៉ុណ្ណោះ ដែលគេបានឃើញរួចហើយក្នុងឱកាសសន្និសិទអន្តរជាតិស្ដីពីកម្ពុជា ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ១៩៨៩។ ប្រទេសជប៉ុន និងអូស្រ្តាលី ជាប្រធាននៃគណកម្មាធិការនេះ។
គោលបំណងរបស់សន្និសិទ គឺបង្កើតបរិយាកាសសេដ្ឋកិច្ចមួយដែលឆ្ពោះទៅរកការរីកចម្រើននៃប្រទេស ក្រោយពេលរៀបចំការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅខែ ឧសភា ឆ្នាំ១៩៩៣។ វិស័យទាំង៩ ដែលពាក់ព័ន្ធទៅនឹងផែនការនេះគឺ ៖ ១-ការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន ២-ការគាំទ្រអោយមានការមកតាំងទីលំនៅជាថ្មីឡើងវិញ ៣-ការរក្សានូវក្រសួងសំខាន់ៗ ៤-សុខាភិបាល ៥-បណ្ដោះបណ្ដាល និងអប់រំ ៦-ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ៧-កិច្ចការរដ្ឋបាល ៨-ឧស្សាហកម្ម និង ៩-ជំនួយផ្សេងៗ តាមរយះអង្គការក្រៅរដ្ឋាភិបាល។
ថវិការចំនួន ៨៨០ លានដុល្លារសហរដ្ឋអាមេរិក បានត្រូវគ្រោងទុកសម្រាប់ការចាប់ផ្ដើមការងារ ដែលមានទ្រង់ទ្រាយធំនេះ។
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ១៩៩២ នៅទីក្រុងតូក្យូ តាមគំនិតផ្ដូចផ្ដើមរបស់ប្រទេសជប៉ុន មានបើកសន្និសិទមួយ ស្ដីពីការលើកស្ទួយ និងការកសាងកម្ពុជាឡើងវិញដោយមានការចូលរួមត្រឹមថ្នាក់រដ្ឋមន្រ្តី ដើម្បីរកមូលនិធិសម្រាប់ដំណើរការកម្មវិធីមួយ ចំនួនក្នុងរយះពេល ២ឆ្នាំខាងមុខ។ ប្រទេសចំនួន៣៤[14] និងទីភ្នាក់ងារអន្តរជាតិ[15] ជាច្រើនបានចូលរួមក្នុងសន្និសិទនេះ ដោយមានទាំងគណៈប្រតិភូរបស់អង្គការមិនមែនរដ្ឋាភិបាលសកម្ម នៅកម្ពុជាផង។ អាជ្ញាធរបណ្ដោះអាសន្នសហប្រជាជាតិនៅកម្ពុជាត្រូវមាន តំណាងជាអ្នកដឹកនាំ គឺលោក យ៉ាស៊ូស៊ី អាកាស៊ី។ នៅពេលបញ្ចប់សន្និសិទប្រទេស និងអង្គការជាច្រើនសន្យាថា នឹងផ្ដល់ជំនួយហិរញ្ញវត្ថុចំនួន៨៨០ លានដុល្លារ[16] សហរដ្ឋអាមេរិច។ វិភាគទានមួយចំនួនធំ បានពីប្រទេសជប៉ុន ប្រទេសបារាំង សហរដ្ឋអាមេរិច អូស្ត្រាលី និងប្រទេសស៊ុយអែត។
នៅខណៈពេលនេះ គណៈកម្មាធិការអន្តរជាតិមួយសម្រាប់កសាងកម្ពុជាឡើងវិញ ត្រូវបានបង្កើតឡើង ក្រោមអធិបតីភាពប្រទេសជប៉ុន និងបារាំង។ កិច្ចប្រជុំរបស់គណៈកម្មាធិការនេះ នឹងធ្វើការផ្លាស់ប្ដូរគ្នាម្ដងម្នាក់ នៅតូក្យូ និងប៉ារីស។
សេចក្ដីសម្រេច នេះ ចង់បញ្ជាក់ថាជំនួយរបស់សហគមន៍អន្តរជាតិមិនត្រូវបញ្ឈប់នៅពេល ដែលបេសកកម្មរបស់អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅកម្ពុជាបានបញ្ចប់នោះទេ។ជំនួយនេះដែល បានចាប់ផ្ដើមតាំងពីប្រតិបត្តិការដំបូងត្រូវបន្តបេសកកម្មរបស់ខ្លួនតទៅទៀត។
២.ការបោះឆ្នោត ខែឧសភា ឆ្នាំ ១៩៩៣
ដើម្បីសម្របសម្រួលការអនុវត្ត កិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានអនុម័តនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ១៩៩២នូវដំណោះស្រាយរួមមួយ ដោយកំណត់អោយមានការឈប់បាញ់ទាំងស្រុងនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ១៩៩២ និងចុងបញ្ចប់នៃការរំសាយកងទ័ព និងការបង្កើតទ័ពទាំងបួនភាគីចំនួន ៧០% ត្រឹមថ្ងៃទី ៣០ កញ្ញា ឆ្នាំដដែល។
យោងទៅតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១នៅទីក្រុងប៉ារីស អ៊ុនតាក់ ទើបតែបានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែមិនា ឆ្នាំ១៩៩២ ប៉ុណ្ណោះក្នុងពេលនោះ អ៊ុនតាក់មិនមានជោគជ័យក្នុងការនាំមកនូវ សន្តិភាព និងលទ្ធិប្រជាធិបតេយ្យជាថ្មីទេ ព្រមទាំងមិនបានបង្ហាញថាស្ថិតនៅក្នុងបរិយាកាស ដែលត្រូវរង់ចាំដល់ពេលណាតទៅទៀតឡើយ។
តាមការណ៍នេះបានបង្ហាញអោយឃើញថា ចាប់តាំងពីថ្ងៃ ២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស មករហូតមកដល់ពេលអ៊ុនតាក់ចូលមកដល់ភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩២នោះវាមិនមែនជាជោគជ័យថ្មីក្នុងការបង្កើតសន្ដិភាព និងលទ្ធិប្រជាធិបតេយ្យ ឬបរិយាកាសស្រស់ស្រាយ ដែលគេរង់ចាំនោះទេ។
ក.ខ្មែរក្រហម
បញ្ហាដំបូងខ្មែរក្រហមរំលោភបទឈប់បាញ់គ្នា ដោយប្រតិបត្តិការយោធាប្រឆាំងនឹង កងកម្លាំងកុម្មុយនីស្ដរបស់អតីតរដ្ឋកម្ពុជា និងអ៊ុនតាក់។ ដូច្នេះ បំណងរបស់ពួកគេសំដៅបែងចែកដែនដី បង្ករភាពភ័យខ្លាច និងបំផ្លាញសណ្ដាប់ធ្នាប់នៃការបោះឆ្នោត។ ពួកគេចាប់ផ្ដើមសម្ដែងចេញនូវការវាយប្រហារបែបហិង្សា នៅថ្ងៃទី១១ ដោយកាន់កាប់បានមួយភាគតូច រហូតឈានដល់ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តកំពត និងខេត្តតាកែវ ដោយក្នុងពេលនោះខេត្តសៀមរាប ត្រូវវាយប្រហាររហូតពួកគេកាន់កាប់អាកាសយានដ្ឋានបាន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៩២បណ្ដាលអោយមនុស្ស ១២ នាក់ស្លាប់ និងរបួសជាច្រើន។ ពួកខ្មែរក្រហមបានបំផ្លាញផ្លូវថ្នល់និងស្ពានជាច្រើនបង្ករសេចក្ដីស្លាប់ វិនាសកម្ម និងមហន្តរាយ។ ផ្លូវដែកមិនសូវបំផ្លាញ ច្រើនទេ ព្រោះជាកន្លែងកាន់កាប់យ៉ាងស្រួល។
នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ១៩៩៣ ពួកខ្មែរក្រហមវាយប្រហាររថភ្លើងភ្នំពេញទៅបាត់ដំបង នៅក្នុងស្រុកមោងឬស្សី បណ្ដាលអោយមនុស្ស ១៩នាក់ស្លាប់ និង៨០នាក់រងរបួស។ ជនរងគ្រោះមានទំហំធំធេងណាស់។
កងទ័ពរបស់រដ្ឋកម្ពុជាបានរៀបចំផែនការវាយបក ដើម្បីការពារមូលដ្ឋានរបស់ខ្លួន។ កងកម្លាំងនេះ ប៉ងវាយរំដោះយកក្រុងប៉ៃលិនមកវិញនៅថ្ងៃទី ០១ ខែកុម្ភៈឆ្នាំ ១៩៩៣។ ប្រតិបត្តិការនេះ មិនទទួលបានជោគជ័យទេដោយសារ ហ៊ុនសែន បញ្ជាអោយបញ្ឈប់ការវាយប្រហារក្រោមសម្ពាធរបស់អ៊ុនតាក់។
ប៉ុន្តែក្រោយការបោះឆ្នោត ខែឧសភា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៩៣ កងកម្លាំងទាំងបីភាគី ក្នុងនោះមានគណបក្សប្រជាជន (CPP) រណសិរ្សសេរីប្រជាជាតិខ្មែរ(FNLPL) និងរណសិរ្សរួបរួមជាតិកម្ពុជាដើម្បីឯករាជ្យ អព្យាក្រឹតសន្តិភាព និងសហប្រតិបត្តិការ (FUNCINPEC) បានសម្របសម្រួលសកម្មភាពរបស់ខ្លួន ដើម្បីប្រយុទ្ធតទល់ជាមួយខ្មែរក្រហម និងដើម្បីពង្រឹងមូលដ្ឋានរបស់ខ្លួននៅតាមខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។
បំណងមួយទៀតរបស់ពួកខ្មែរក្រហម គឺសំដៅជនជាតិវៀតណាម ដែលរស់នៅប្រទេសកម្ពុជា ជាពិសេសតំបន់សម្បូរត្រីនៃបឹងទន្លេសាប។ ក្នុងរយះពេលបីខែ ដំបូងនៃឆ្នាំ ១៩៩៣ ខែមីនា ឆ្នាំ១៩៩៣ ព្រោះមិនអាចការពារសន្តិសុខបាន។
ជនជាតិវៀតណាមប្រមាណ ១៧ ០០០ នាក់សុខចិត្តធ្វើមាតុភូមិនិវត្តនៅពាក់កណ្ដាលខែ មេសា ឆ្នាំ ១៩៩៣ និង ២៥ ០០០ នាក់ទៀតនៅចាប់តាំងពីដើមខែ ឧសភា ឆ្នាំ១៩៩៣ ដោយហេតុផលសន្តិសុខ។
ចំណែងឯឥរិយាបថរបស់ខ្មែរក្រហមចំពោះអ៊ុនតាក់វិញខ្មែរក្រហមមិនទទួលបាននូវអ្វី ដែលខ្លួនទាមទារឡើយ។ ចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ១៩៩៣ ខ្មែរក្រហមបដិសេធការរំសាយកងទ័ពចំនួន ៧០% ការដាក់អាវុធ និងការបង្កើតទ័ពបណ្ដោះអាសន្ននៃកងកម្លាំងរបស់ខ្លួន[17]។ តំបន់កាន់កាប់ត្រូវបិទ និងហាមឃាត់រាល់ថ្ងៃចំពោះអធិការកិច្ចគ្រប់ប្រភេទ។
ដោយមិនបានគោរពតាមអនុសាសន៍របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសទៀតនោះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានប្រកាស នៅក្នុងរបាយការណ៍ទៅអោយក្រុមប្រឹក្សាសន្ដិសុខ កាលពីថ្ងៃទី១៥ខែវិចិ្ឆកា ឆ្នាំ១៩៩២អំពីការបញ្ឈប់កិច្ចប្រជុំនៃ ដំណើរការដកកងទ័ព។ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ១៩៩២ ក្រុមប្រឹក្សាសន្តិសុខបានបន្ទោសទៅលើឥរិយាបថ របស់ខ្មែរក្រហម និងសម្រេចកាត់ផ្ដាច់បណ្ដោះអាសន្ន ចំពោះផលិតផលប្រេងឥន្ធនៈឆ្ពោះទៅកាន់តំបន់ខ្មែរក្រហម។ ការរាំងខ្ទប់នៃការនាំចេញឈើ និងត្បូងពេជ្រដែលបានអនុម័តនៅ ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ១៩៩២ ដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់ស្ថិតក្នុងសមត្ថកិច្ចរបស់អ៊ុនតាក់។
ដោយមិនបានគោរពតាមអនុសាសន៍របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសទៀតនោះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានប្រកាស នៅក្នុងរបាយការណ៍ទៅអោយក្រុមប្រឹក្សាសន្ដិសុខ កាលពីថ្ងៃទី១៥ខែវិចិ្ឆកា ឆ្នាំ១៩៩២អំពីការបញ្ឈប់កិច្ចប្រជុំនៃ ដំណើរការដកកងទ័ព។ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ១៩៩២ ក្រុមប្រឹក្សាសន្តិសុខបានបន្ទោសទៅលើឥរិយាបថ របស់ខ្មែរក្រហម និងសម្រេចកាត់ផ្ដាច់បណ្ដោះអាសន្ន ចំពោះផលិតផលប្រេងឥន្ធនៈឆ្ពោះទៅកាន់តំបន់ខ្មែរក្រហម។ ការរាំងខ្ទប់នៃការនាំចេញឈើ និងត្បូងពេជ្រដែលបានអនុម័តនៅ ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ១៩៩២ ដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់ស្ថិតក្នុងសមត្ថកិច្ចរបស់អ៊ុនតាក់។
សេចក្ដីសម្រេចចុងក្រោយ គឺមិនអនុញ្ញាតអោយចុះឈ្មោះជាគណបក្សនយោបាយក្នុងការបោះឆ្នោត[18] នាពេលខាងមុខនាំអោយគេកត់សម្គាល់ឃើញកាន់តែច្បាស់អំពីការបំបែកខ្លួនរបស់ខ្មែរក្រហមចេញពីសហគមន៍អន្តរជាតិ និងផ្ដាច់ខ្លួនទាំងស្រុង។
ជាធម្មតាខ្មែរក្រហមមិនពេញចិត្ត ចំពោះការគោរពកិច្ចព្រមព្រៀងទាំងឡាយពួកគេបង្កហេតុម្ដងហើយម្ដងទៀត ដោយប្រកាសប្រតិបត្តិការយោធាប្រឆាំងនឹងកងកម្លាំង និងចាប់ខ្លួន ជម្រិត បង្កររបួស និងសម្លាប់ មន្ត្រីរបស់អ៊ុនតាក់បានសម្ដែងការសោកស្ដាយចំពោះមរណភាពទាំង១៥ នាក់ និងរងរបួសចំនួន៦៤ នាក់។
សភាពការណ៍ចេះតែតានតឹងឡើងៗ។ ដូច្នេះក្រុមគ្រួសារ ប្ដីប្រពន្ធ និងកូន និងបុគ្គលិករបស់អង្គការសហប្រជាជាតិ បានទទួលបញ្ជាអោយជម្លៀសចេញនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៩៣។ ការគំរាមកំហែងរបស់ខ្មែរក្រហម រឹតតែធ្ងន់ធ្ងរទៅៗ នៅខណៈពេលដែលពួកគេបានបោះខិតប័ណ្ណអំពាវនាវអោយសម្លាប់សមាជិកជីវពល។ សមាជិកទាំងនោះបានបោះបង់ការិយាល័យរបស់ខ្លួន ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ១៩៩៣ ដោយសារភាពភ័យខ្លាច។
ខ.បញ្ញតិ្តនៃការបោះឆ្នោត
យុទ្ធនាការបោះឆ្នោតបានបញ្ចប់នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៩៣។ គណបក្សនយោបាយ ២០[19] ចេញមកពីនិន្នាការនយោបាយ និងក្រុមសង្គមខុសៗពីគ្នា បានឃោសនានូវកម្មវិធី និងទស្សនៈនយោបាយស្ទើតែដូចគ្នាសុទ្ធសាធពីគណបក្សមួយទៅគណបក្សមួយទៀត ខុសតែអត្ថន័យប៉ុណ្ណោះ។
គេដឹងថាមាន៖
-១ ៥០០ ការិយាល័យបោះឆ្នោត នៅ២០ ខេត្ត-ក្រុង ក្នុងចំណោម ២១ខេត្ត-ក្រុង។ ការិយាល័យបោះឆ្នោតចល័ត ២០០ ផ្សេងទៀត ត្រូវបានគេរំពឹងថា សម្រាប់តំបន់ដាច់ស្រយាល។ ជនបរទេសសញ្ជាតិខ្មែរ (អណិកជនខ្មែរនៅឯបរទេស) អាចបោះឆ្នោត បាននៅទីក្រុងប៉ារីស ញូយ៉ក និងស៊ីដនី ក្នុងករណីគេបានចុះឈ្មោះរួចហើយនៅឯភ្នំពេញ។ ដោយក្ដីតូចចិត្ត និរទេសជនបានមើលឃើញនៅក្នុងសេចក្ដីសម្រេចនោះថាជានុយបញ្ឆោត ឬជាល្បិចកលមួយក្នុងគោលបំណងបដិសេធគំនិតខ្មែរនៅឯនាយសមុទ្រ។
-ភ្នាក់ងារអង្កេតការណ៍អន្តរជាតិ ចំនួន ១៤០០រូប មកពី ៥៨ ប្រទេស និងសមាជិកនៃអង្គការសហប្រជាជាតិចំនួន ១៣០ទីភ្នាក់ងារ។
-ភ្នាក់ងារសង្កេតការណ៍អន្តរជាតិ ៤៧ រូបដែល៣៨ រូបមកពីអង្គទូតប្រចាំនៅកម្ពុជា
-ភ្នាក់សង្កេតការណ៍អន្តរជាតិ ១ ៧០០ រូបជាសមាជិកសមាគមន៍សិទ្ធិមនុស្សនៅកម្ពុជា ចំនួន៤
-កងយោធាអ៊ុនតាក់ ដែលទទួលបន្ទុកត្រួតពិនិត្យ និងការពារការិយាល័យបោះឆ្នោត និងដឹកជញ្ជូនហិបឆ្នោត។
គ.ថ្ងៃប្រយុទ្ធ ថ្ងៃទី ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣
ថ្ងៃប្រកួត ដែលគេភ័យខ្លាចបានបញ្ចប់។ ទូទាំងពិភពលោកត្រៀមខ្លួនការពារចំពោះការវាយប្រហាររបស់ខ្មែរក្រហម ក្នុងការធ្វើអោយមានភាពវឹកវរ និងអសុពលភាពដល់ការបោះឆ្នោតថ្ងៃទី ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣។
ផ្ទុយទៅវិញ នៅថ្ងៃបោះឆ្នោតដំបូងប្រព្រឹត្តទៅនៅក្នុងបរិយាកាសស្ងប់ស្ងាត់ដោយមានការចូលរួមពី ប្រជាពលរដ្ឋភាគច្រើន ក្រោមការការពារ និងត្រួតពិនិត្យរបស់កងយោធារបស់អ៊ុនតាក់។ ឯកសាររៀបចំរួចជាស្រេចយ៉ាងល្អនៅខាងមុខការិយាល័យបោះឆ្នោតនីមួយៗ។ ជនប្រដាប់អាវុធមិនអនុញ្ញាតអោយចូលទៅក្បែរបរិវេណបោះឆ្នោតចម្ងាយ ២០០ម៉ែត្រ។
នៅថ្ងៃដំបូងនោះ គេអាចកត់សម្គាល់បានថាមានអ្នកបោះឆ្នោត ៤២% ក្នុងចំណោម ៤ ៧៦៥ ៤៣០ នាក់បានទៅបោះឆ្នោតបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ។ នៅថ្ងៃបន្ទាប់ចំនួននេះបានកើនឡើងរហូតដល់ ៧០% ហើយឡើងដល់ ៨៩,៥៦ % នៅថ្ងៃទីប្រាំមួយ។ ដូច្នេះ ការគំរាមកំហែង និងសំណើរសុំអោយធ្វើពហិការនៅតែមានជារៀងរាល់ថ្ងៃក្នុងស្មារតីរបស់ខ្លួន។
ប៉ុន្តែ មកដល់កាលបរិច្ឆេទបោះឆ្នោត ដែលបានកំណត់ទុក ខ្មែរក្រហមផ្លាស់ប្ដូរឥរិយាបថទាំងស្រុង ដោយរក្សាភាពស្ងៀមស្ងាត់ល្អ។ ខ្មែរក្រហមមិនហ៊ានបញ្ចេញប្រតិកម្មតទល់ ព្រមទាំងមិនបង្កើតសកម្មភាពរបស់ខ្លួនដែរ។ ខ្មែរក្រហមជឿជាក់ថា ពិតជាមានការរៀបចំនាទីចុងក្រោយមួយ យ៉ាងពិតប្រាកដរវាងភាគីទាំងឡាយរួមមានប្រទេសចិន ប្រទេសថៃ ហ៊ុនស៊ិនប៉ិច និងខ្មែរក្រហម និងភាគីខ្មែរផ្សេងទៀត ហើយគេជឿទៀតថាកិច្ចសន្យាបានធ្វើការគោរពដោយផ្នែកៗ។
កាន់តែភ័ន្តច្រឡំម្តងទៀត ខ្មែរក្រហមមួយចំនួនត្រូវបានគេបញ្ចូនមកប៉ោយប៉ែត ដើម្បីបោះឆ្នោត។ នៅក្នុងខេត្តផ្សេងៗទៀតដែលគេយកខ្មែរក្រហមមកបញ្ចូលគណបក្សហ៊ុនស៊ិនប៉ិច ដើម្បីទទួលបានសំលេងឆ្នោតច្រើន។ ក្រុមនោះ បានហាមឃាត់អ្នកសង្កេតការណ៍ បរទេសមួយចំនួនមិនអោយចូលជិតសម្ព័ន្ធភាពរវាងចលនាទាំងពីរ។
ចំណែកឯអង្គភាពបោះឆ្នោតវិញ អ្នកសង្កេតការណ៍ជាច្រើនបានកត់សម្គាល់ជាថ្មី ចំពោះហេតុផលសេដ្ឋកិច្ចថា អ៊ុនតាក់មិនបានបោះពុម្ពផ្សាយព្រឹត្តិប័ត្របោះឆ្នោតពិសេសដែលមានបណ្ដោយ ២៥ សង់ទីម៉ែត្រ ពណ៌ ស-ខ្មៅ ដោយមានការកាត់បន្ថយឈ្មោះនិងផ្លាកសញ្ញា ពីគណបក្សទាំង២០ ដែលបានចុះឈ្មោះ។
ធ្វើរបៀបនេះ មិនឈរលើគោលការណ៍តម្លាភាពឡើយ។ អ្នកបោះឆ្នោតជាច្រើន មិនបានអាន និងស្គាល់ គណបក្សនយោបាយ ទាំងឡាយដើម្បីធ្វើការជ្រើសរើសបានទេ។ ជាចម្បង ចំពោះជរាគ្មានវ៉ែនតា ហើយមិនចេះអាន។ចំពោះស្រ្តី ដែលមិនបានចូលរៀនអក្សរនៅសាលារៀន វាជារឿងមួយដែលមិនអាចធ្វើបាន។ ពួកគេព្យាយាមទាំងផុតនិស្ស័យមនុស្ស។ ប៉ុន្តែពួកគេមានការសម្រេចចិត្ត និងឆន្ទៈ ស្មោះត្រង់ចង់ឃើញកម្ពុជា ចាកចេញពីលទ្ធិកុម្មុយនិស្ដ ពីសង្គ្រាម និងចុងក្រោយចង់រស់ក្នុងសេរីភាព និងវឌ្ឍភាព។ ពួកគេបង្វិលចុះឡើង ហើយពិនិត្យព្រឹត្តិប័ត្រ ក្នុងន័យស្វែងរកគណបក្សដែលគេគាំទ្រ។ប្រជាជនខ្លះមិនចេះអាន និងសរសេរ ជួនកាលគេគិតថាជាព្រឹត្តិប័ត្រប្រឆាំង។ ខ្លះទៀតពង្រឹងទឹកចិត្តខ្លួនឯង ចំពោះល្បិច ដែលរាល់គណបក្សបានស្នើសុំ។ គេរាប់ក្រឡាចតុកោណនីមួយៗ របស់គណបក្ស និងជួរដេករៀងៗ គ្នារហូតរកឃើញជម្រើសដែលចង់បាន។ វិធីសាស្រ្តនេះ មានការប្រថុយប្រថានច្រើន បណ្ដាលអោយភ្ញាក់ផ្អើលហួសពីការគិតផងដែរ។ នៅខែកក្កដា ឆ្នាំ១៩៩៨ វិធីសាស្ត្រដដែលនេះ ត្រូវបានយកមកប្រើម្ដងទៀត ដែលបណ្ដាលអោយមានការក្រេវក្រោធនៅក្នុងជួរ គណបក្សនយោបាយសំខាន់ៗ។
មុនពេលមានការចូលរួម អ្នកសង្កេតការណ៍ទាំងឡាយបានឯកភាពគ្នាថា ការត្រួតពិនិត្យធ្វើឡើង ដោយសេរី និងស្មើរភាព ទោះជាមានឧបទ្ទវហេតុបន្តិចបន្តួចណា ក៏ដោយ។ ក្រោយពេលបោះឆ្នោតមួយថ្ងៃ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៣ តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) បានប្រកាសអោយពង្រឹងការសង្កេតការណ៍។
៣.លទ្ធផលនៃការបោះឆ្នោត
ការជ្រើសរើសសន្លឹកឆ្នោតប្រើរយះពេលជាងមួយសប្កាហ៍ ហើយមិនទាន់បានបញ្ចប់នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ១៩៩៣។ នៅថ្ងៃប្រជុំរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នោះលោក យ៉ាស៊ូស៊ី អាកាស៊ី តំណាងពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហាញពីលទ្ធផលនៃការបោះឆ្នោត ដោយបញ្ជាក់ថា វាបានដំណើរការទៅមុខទាំងស្រុង ដោយសេរី និងស្មើរភាព។
នៅថ្ងៃទី១១ ខែមិថុនា អ៊ុនតាក់បានប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ និងអ្នកតំណាងរាស្រ្តជាប់ឆ្នោតចំនួន ១២០រូប ជាសមាជិកសភាធម្មនុញ្ញ។
លទ្ធផលមានដូចខាងក្រោម៖
-គណបក្សហ៊ុនស៊ិនប៉ិច៖ ១ ៨២៤ ១៨៨ សំលេង ត្រូវជា ៤៥,៤៧% ស្មើ ៥៨ អាសនៈ
-គណបក្សប្រជាជនកម្ពុជា៖ ១ ៥៣៣ ៤៧១ សំលេង ត្រូវជា៣៨,២២% ស្មើ ៥២ អាសនៈ
-គណបក្សម៉ូលីណាកា និងអ្នកតស៊ូខ្មែរៈ ៥៥ ១០៧ សំលេងត្រូវជា ១,០៣៧% ស្មើ ១អាសនៈ
-គណបក្សទាំងអស់១៦ ផ្សេងទៀត ទទួលបានជាសរុប ៤៤៦ ១០១ សំលេង ត្រូវជា ១១,១២% នៃសំលេងឆ្នោត ហើយគេមិនចាត់ថាទទួលបានអាសនៈទេ។
ចំពោះពន្លឺនៃលទ្ធផលនោះ មិនប្រាកដថា មានគណបក្សនយោបាយទាំងបួន ក្នុងសភាធម្មនុញ្ញ នាពេលខាងមុខឡើយ។ ពេលនោះ គណបក្សរាជានិយមក្លាយជាគណបក្សនយោបាយនាំមុខគេទីមួយ ដោយមានចំនួនអាសនៈច្រើនជាងគេ។ ប៉ុន្តែសំលេងឆ្នោតរបស់គណបក្សនេះ ទទួលបានត្រឹមតែ ៤៥,៤៧% មិនគ្រប់ជា មតិភាគច្រើនដាច់ខាតបានទេ ហើយមិនអាចបង្ហាញថា ប្រជាជនខ្មែរទាំងអស់ ជាអ្នករាជានិយមឡើយ។ អ្នកចាញ់ជាងគេនោះ គឺពួកខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យ។
ប្រតិកម្មទាំងឡាយនោះ មិនធ្វើអោយយឺតយ៉ាវអោយរង់ចាំឡើយ។ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាបានទទួលយកលទ្ធផលជាបន្ទាន់។ នៅថ្ងៃដដែល គឺថ្ងៃទី ១១ ខែមិថុនា គេប្រកាសសម្ព័ន្ធភាព ដោយគេរួមគ្នាបានសមាជិកសភាចំនួន ៦៨រូប។ ប៉ុន្តែនៅតែមិនគ្រប់ចំនួនពីរ ភាគបីនៃអាសនៈសរុប ក្នុងការអនុម័តរដ្ឋធម្មនុញ្ញនាពេលខាងមុខនៅកម្ពុជា តម្រូវតាមច្បាប់បោះឆ្នោតរបស់អ៊ុនតាក់។
ចំណែកឯពួកខ្មែរក្រហម មិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឡើយ។ ដំបូងគេអំពាវនាវអោយឃាតកម្មឥស្សរជនជាន់ខ្ពស់ចំនួន ៦រូបរបស់រដ្ឋកម្ពុជា[21]។
ប្រតិកម្មនេះ បរិយាកាសនេះ និងទិដ្ឋភាពនយោបាយថ្មីនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវទំនាក់ទំនងមិនសូវល្អ និងសម្ព័ន្ធត្រីភាគីដ៏មានប្រសិទ្ធិភាពរបស់អ្នកតស៊ូ និងក្រុមប្រឆាំងនឹងកម្លាំងរបស់រដ្ឋកម្ពុជា។ កូនអុកនយោបាយនៅកម្ពុជា គឺបែងចែកជាពីរ ក្រុមផ្សេងគ្នា ហើយពិបាកនឹងរកកម្លាំងនយោបាយអព្យាក្រឹតណាស់។
តាមសេចក្ដីសម្រេចលេខ ៨៤០ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៣ សមាជិក១៥ រូបនៃក្រុមប្រឹក្សារបស់អង្គការសហប្រជាជាតិ បានទទួលស្គាល់ជាថ្មី ជាឯកច្ឆ័ន្ទ នូវលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា បណ្ដាលអោយគណបក្សប្រជាជនកម្ពុជាជំទាស់ និងខកចិត្ត ដោយប្រកែកថា មានសមាជិករបស់ខ្លួនជាង ៣ លាននាក់ ប៉ុន្តែលទ្ធផលមិនសមស្របទៅនឹងភាពជាក់ស្ដែងឡើយ។
៤.វិវាទកម្ម
នេះគឺអំពើមួយ ដែលគណបក្សប្រជាជនកម្ពុជាមិនអាចទទួលយកបាន។ ភ្លាមនោះ គណបក្សប្រជាជន កម្ពុជាបានចេញសេចក្ដីបដិសេធលទ្ធផលបោះឆ្នោតជាផ្លូវការស្របពេលជាមួយនឹងអ៊ុនតាក់ ប្រកាសលទ្ធផលឆ្នោត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៩៣។ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានប្ដឹងអំពីអប្រក្រតីភាពដ៏ធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន និងបដិសេធមិនទទួលស្គាល់លក្ខណៈវិនិច្ឆ័យរបស់ហិបឆ្នោត។
បណ្ដឹងសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជាមានដូចខាងក្រោម៖
១. ភាពខ្វះអព្យាក្រឹតរបស់អ៊ុនតាក់៖ការជ្រើសរើសប្រជាជនកម្ពុជាមានទំនោរនយោបាយខ្លាំង ការចែកចាយព័ត៌មានអាប់អួរបង្ករ ព្យសនកម្មដល់គណបក្សប្រជាជនកម្ពុជា តាមរយះវិទ្យុរបស់អ៊ុនតាក់ក្នុងរយះពេលនៃ ថ្ងៃបោះឆ្នោត។
២. ឧបាយកលក្នុងការរៀបចំច្បាប់បោះឆ្នោត ដោយអវត្តមានទាំងស្រុងនូវការពិគ្រោះរបស់ឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់។
៣. ព្រឹត្តិប័ត្របោះឆ្នោតសរសេរថា ការហាមឃាត់អ្នកសង្កេតការណ៍មកពីគណបក្សនយោបាយផ្សេងទៀត មិនអនុញ្ញាតអោយធ្វើទស្សនកិច្ចនៅការិយាល័យបោះឆ្នោតមួយចំនួន ឬត្រូវជួបជុំគ្នានៅពេលយប់។
៤. អប្រក្រតីភាព៖ ត្រាសម្គាល់ការការពារហិបឆ្នោតជាង ១ ០០០ ត្រូវបានបែកបាក់ ហិបឆ្នោត៤១ ដែលមានត្រាសម្គាល់ការការពារពីខាងក្រៅប្រែជាគ្មានសន្លឹកឆ្នោត ដែលវាមិនត្រូវគ្នារវាងកំណត់ហេតុនៅក្នុងព្រឹត្តិប័ត្របោះឆ្នោត និងចំនួនជាក់ស្ដែង ការរាប់សន្លឹកឆ្នោតមិនត្រឹមត្រូវ .ល.។
តាមវិទ្យុផ្សាយសំលេងរបស់ខ្លួន ឥស្សរជនជាន់ខ្ពស់របស់រដ្ឋកម្ពុជា លោក ជា ស៊ីម ប្រធានសភាជាតិ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង លោក សុខ អាន អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញប្រកាសប្ដឹងជាច្រើន។ ក្នុងនោះបានបញ្ជាក់ថា មានភស្តុតាង គ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា មានកំហុស ហើយទាមទារអោយរៀបចំ ការបោះឆ្នោតថ្មីនៅក្នុងខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកណ្ដាល និង រាជធានីភ្នំពេញ។
ការចល័តកងទ័ពឆ្លងកាត់ទីក្រុងភ្នំពេញ បាតុកម្មនៅមុខរាជវាំង និងញ្ញត្តិគ្រប់ប្រភេទកើតឡើងនៅក្នុងប្រទេសនេះ ក្នុងស្ថានភាពអន្តរកាល និងពោរពេញដោយភាពភ័យខ្លាច។
អ៊ុនតាក់បានបដិសេធលទ្ធផលដោយផ្នែក។ គេត្រូវរង់ចាំដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បី អោយគណបក្សប្រជាជនកម្ពុជាសម្រេចចិត្តទទួលស្គាល់ជាផ្លូវការនូវលទ្ធផលបោះឆ្នោតថ្ងៃទី ២៣-២៨ខែឧសភា ឆ្នាំ១៩៩៣។
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញបានបោះឆ្នោតជ្រើសរើស លោកសឺន សាន ជាប្រធានហើយលោក ជា ស៊ីម និងលោក អ៊ឹង គាត ជាអនុប្រធាន។
IV.ការវិលត្រឡប់មកវិញរបស់របបរាជានិយម
សភាធម្មនុញ្ញបានបញ្ចប់ការសរសេរសេចក្ដីព្រៀង សម្រាប់បង្កើតរដ្ឋធម្មនុញ្ញកម្ពុជា នាពេលអនាគត តាមកាលបរិច្ឆេទកំណត់របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ១៩៩៣ នៅបីខែក្រោយមកពីសភានេះចាប់បដិសន្ធិឡើង។ ការពិភាក្សាជាសាធារណៈថ្នាក់ខេត្ត បន្ទាប់មកថ្នាក់សភានេះ បានផ្ដល់នូវបរិយាកាសជាក់លាក់ និងការរៀនសូត្រអំពីលទ្ធិប្រជាធិបតេយ្យ ដោយបង្កប់នូវល្បិចអាក្រក់មួយចំនួន ដែលកំពុងស្ថិតនៅក្នុងទម្រង់មួយនៃមជ្ឈដ្ឋាននយោបាយកម្ពុជា។
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញមួយត្រូវបានអនុម័តឡើងដោយសភាធម្មនុញ្ញដែលបាន ជ្រើសរើសយករាជាធិបតេយ្យ ហើយលើកព្រះអង្គម្ចាស់ នរោត្តម សីហនុ អោយឡើងសោយរាជ្យជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា។ ក្រោយពីអវត្តមាន រាជានិយមអស់រយះពេល២០ ឆ្នាំ និងឆ្លងកាត់របបសាធារណរដ្ឋ ៣ដូចជារបបសាធារណរដ្ឋខ្មែរ កម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជារួចមក ប្រទេសកម្ពុជាប្រែក្លាយទៅជា រាជាធិបតេយ្យ។
ដូច្នេះ រដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជានោះ ត្រូវបានប្រកាសអោយប្រើនៅខាងមុខមហាជន ដោយព្រះអង្គម្ចាស់ នរោត្តម សីហនុ នៅមុខព្រះបរមរាជវាំង យោងតាមមាត្រាទី១៣៦ ទី១៣៨ របស់បទបញ្ញត្តិអន្តរកាលនៃរដ្ឋធម្មនុញ្ញថ្មី។
ទង្វើរនេះ បន្ទាបតម្លៃរបស់អ៊ុនតាក់លើកទីពីរ ហើយអ៊ុនតាក់បានបញ្ចប់អាណត្តិរបស់ខ្លួនមុនពេលកំនត់។ ក្រោយមកទៀត អ៊ុនតាក់មិនបានសម្របសម្រួលនឹងសភាពការណ៍អោយបានប្រកបដោយប្រសិទ្ធភាពឡើយ ដោយមិនរង់ចាំដល់ទីបញ្ចប់បេសកកម្មរបស់ខ្លួនដែលបញ្ចប់ក្នុងរយះពេល៣ខែខាងមុខ។ នយោបាយកម្ពុជា បានក្លាយជាកិច្ចការអន្តរជាតិមិនមែនត្រឹមតែជាបញ្ហារបស់កម្ពុជាឡើយ។
V.នយោបាយរបស់ថៃចំពោះកម្ពុជា
១.ការជួយគាំទ្រ ចលនាត្រីភាគី[22]ប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋកម្ពុជានិងវៀតណាម
ក្នុងចន្លោះទសវត្ស ឆ្នាំ១៩៨០ ជាពេលដែលប្រទេសកម្ពុជាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ប្រទេស វៀតណាមយ៉ាងពេញទំហឹងគ្មានព្រំដែន ជាក់ស្ដែងមានកងទ័ពវៀតណាមជាង ១ សែននាក់ស្ថិតនៅលើទឹកដី កម្ពុជា ហើយពាក្យចចាមរាមបានលេចលឺសុសសាយថា ជនអន្តោប្រវេសន៍ រាប់សែននាក់បានមកតាំងទីលំនៅ ក្នុងប្រទេសកម្ពុជា មិនមែនតែ៦ ម៉ឺននាក់ដូចសាធារណរដ្ឋប្រជាមានិតកម្ពុជា ទទួលស្គាល់នោះឡើយ។[23] មិនត្រឹមតែប៉ុណ្ណោះទេ នៅក្នុងឆ្នាំ ១៩៨៣-១៩៨៥ យុទ្ធនាការដ៏រហ័សដែលមានជាបន្តបន្ទាប់របស់កងទ័ពវៀតណាម និងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបណ្ដេញកងទ័ពរបស់ក្រុមចំរុះ និងមនុស្សនៅក្នុងបន្ទុករបស់ពួកគេអោយចូលទៅក្នុងប្រទេសថៃវិញ ព្រមទាំងបានកំទេចជំរុំរបស់ពួកគេទៀតផង។ នៅពេលនោះសាធារណរដ្ឋប្រជាមានិតកម្ពុជាបានកែនពលករ (ពលករ ក ៥) រាប់ម៉ឺននាក់អោយទៅដាក់មីននៅតាមបណ្ដោយព្រំដែន ដើម្បីបិទច្រក ចេញ ចូលប្រទេសកម្ពុជា និងថៃ។ ពលកររាប់ពាន់នាក់បានស្លាប់ក្នុងខណៈ ដែលពួកគេកំពុងធ្វើពលកម្ម។ នៅចន្លោះពេលនោះ ពួកវៀតណាមបាន ពង្រឹង និងបង្ហាត់កងទ័ពរបស់ សាធារណរដ្ឋប្រជាមានិតកម្ពុជា ចំនួនបីម៉ឺននាក់អោយបានរឹងមាំសម្រាប់ការពារប្រទេស នៅពេលពួកគេត្រូវបានដកចេញដោយយថាហេតុ។ ការកែនទ័ពបានធ្វើឡើងដោយមិនរើសមុខ តែចំពោះប្រជាពលរដ្ឋខ្មែរដែលមានឯកសិទ្ធិ ជាពិសេសកូនចៅកម្មាភិបាលនៃបក្សប្រជាជនបដិវត្តកម្ពុជា ច្រើនទទួលបានការលើកលែងចំពោះការកែនទ័ពនេះ ហើយបានទទួលអាហារូបករណ៍ទៅសិក្សានៅបរទេស។[24] ទង្វើរដែលអាក្រក់ និងពោរពេញដោយភាពអយុតិ្តធម៍ របស់ប្រទេសវៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជា ខាងលើនេះ ជាហេតុធ្វើអោយភាគីរបស់លោក សឺន សាន មិនមានការសប្បាយចិត្តទាល់តែសោះ។ ប៉ុន្តែទោះបីជាលោក សឺនសានមិនមានការសប្បាយចិត្តនឹងទង្វើរនេះយ៉ាងណាក៏ដោយ ក៏គាត់ពុំមានសមត្ថភាពបង្កើតកងកម្លាំងយោធាដ៏មានប្រសិទ្ធិភាពឡើយ ដូច្នេះបានទទួលការគាំទ្រផ្នែកសម្ភារៈ ដ៏តិចតួចពីសត្រូវរបស់វៀតណាម គឺចិន ថៃ និង សហរដ្ឋអាមេរិច។ ប្រទេសថៃ និងសិង្ហបុរី ដែលមានគោលនយោបាយប្រឆាំងកុម្មុនិស្ដ និងកាន់ជើងប្រទេសចិន បានចូលរួមជាមួយប្រទេសចិន និងសហរដ្ឋអាមេរិច។[25] នៅឆ្នាំ១៩៧៩ និង១៩៨០ រដ្ឋាភិបាលយោធាថៃបានផ្ដល់ចំនីអាហារ សម្លៀកបំពាក់ និងការថែទាំសុខភាពដល់ទាហាន កម្ពុជាប្រជាធិបតេយ្យច្រើនពាន់ ដែលបានឆ្លងកាត់ព្រំដែន។ ទាហានទាំងនោះក៏បានទទួលអាវុធ គ្រាប់រំសេវ និងគ្រឿងផ្គត់ផ្គង់យោធា ពីប្រទេសចិន ដែលដឹកជញ្ជូនតាមប្រទេសថៃផងដែរ។ ហើយនៅក្នុងឆ្នាំ១៩៨០ ដដែលមានជនភៀសខ្លួនខ្មែរ ជាង៣សែននាក់ ដែលទៅជ្រកកោននៅតាមជុំរំនាព្រំដែនខ្មែរ-ថៃ ចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៨០ បានផ្ដល់កម្លាំងសម្រាប់ចលនាតស៊ូទាំងនេះ ដែលមាន ពួកដែលមានភក្ដីភាពចំពោះសម្ដេច សីហនុ មួយទៀតចំពោះ អតីតនាយករដ្ឋមន្ត្រីមួយរូបឈ្មោះសឺនសាន និងមួយភាគីទៀតចំពោះរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)។
២.ការចូលរួមវិភាគទានរបស់ប្រទេសថៃ ជំរុញអោយមានថ្ងៃទី២៣ តុលា ១៩៩៣
ក.ការឈប់គាំទ្រចលនា ត្រីភាគី ពីសំណាក់ប្រទេសថៃ
នៅទីក្រុងប៉ារីស សហរដ្ឋអាមេរិច និងសម្ព័ន្ធមិត្តបានបញ្ចប់ការគាំទ្ររបស់ខ្លួនចំពោះចលនាមិនចូលបក្សសម្ព័ន្ធ (ចលនាត្រីភាគី) ហើយប្រទេសចិនក៏បានដកការគាំទ្ររបស់ខ្លួនចំពោះខ្មែរក្រហមដែរ។ តែទោះជាយ៉ាងណាក៏ដោយក៏ក្នុងរយះពេលប៉ុន្មានឆ្នាំក្រោយមកទៀត ពួកខ្មែរក្រហមនៅតែទទួលបានជំនួយឧបត្ថម្ភលួចលាក់ពីភាគីយោធាថៃនៅទីក្រុងបាងកក ដដែល រហូតដល់ឆ្នាំ ១៩៨៩ ទើបរដ្ឋាភិបាលក្រុងបាងកក បានបញ្ឈប់ការឧបត្ថម្ភដល់ប៉ុល ពត ដោយគោរពតាមការណែនាំរបស់ប្រទេសចិន។ ការបញ្ឈប់ជំនួយពីប្រទេសថៃដល់ក្រុមចលនាមិនមែនកុម្មុយនិស្ដនេះហើយដែល ជាកាតាលីករជំរុញអោយទទួលបាននូវអំណោយទានមួយយ៉ាងសំខាន់ក្នុងការធ្វើការបង្រួប បង្រួមជាតិ ដែលជាវិថីឆ្ពោះទៅរកសន្តិភាព។
ខ.ការសម្របសម្រួលភាគីជម្លោះរបស់កម្ពុជា ពីសំនាក់ ប្រទេសថៃ
បន្ទាប់ពីមានការជួបជុំ គ្នារវាងភាគីជម្លោះរបស់កម្ពុជាទាំងអស់ដើម្បីបង្រួបបង្រួមគ្នា គឺមានការជួបជុំគ្នាចំនួន៥លើក រវាងសម្ដេចព្រះនរោត្ដម សីហនុ ជាមួយលោក ហ៊ុន សែន ហើយក៏មានការចូលរួមពីភាគីរបស់លោក សឺន សាន ផងដែរ។ ក្នុងចំនោមការជួបជុំទាំងប្រាំលើកនោះ មានបួន លើកត្រូវបានធ្វើឡើងនៅក្នុងប្រទេសបារាំង និងមួយលើកទៀត គឺលើកទី៥ ត្រូវបានធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ គឺនៅគេហដ្ឋានដដែលរបស់លោកនាយករដ្ឋមន្រ្តីថៃ ឆាធីឆៃ ឈុនហាវ៉ាន់ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩០។
គ.ការចូលរួមរបស់ប្រទេសថៃ ក្នុងការអនុវត្តន៍នូវផែនការក្នុងសម័យប្រជុំទីមួយ
យើងដឹងហើយថា ដើម្បីឈានទៅដល់ការសម្រេចចុងក្រោយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ គឺមានការឆ្លងកាត់នូវកិច្ចប្រជុំជាពីរ សម័យប្រជុំធំៗសម័យប្រជុំទីមួយធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣០ខែសីហា ឆ្នាំ១៩៨៩ និងសម័យប្រជុំទី២ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ រាល់សម័យប្រជុំមួយៗ ដឹកនាំដោយសហប្រធាន គឺប្រទេសបារាំង និងឥណ្ឌូនេស៊ី។ ក្នុងសម័យប្រជុំទាំងពីរធំៗនោះ មានសម័យទីមួយ សម្រេចចេញជាផ្លែផ្កានូវ គណកម្មាធិការចំនួន៥[26] ដែលគណកម្មាធិការមួយៗ មានការដឹកនាំអនុវត្តការ ដោយប្រទេសមួយចំនួន។ ដោយឡែកចំពោះ គណកម្មាធិការទី៣ ស្ដីទទួលបន្ទុកការធ្វើមាតុភូមិនិវត្តន៍នៃជន ភៀសខ្លួន និងជនផ្លាស់ប្ដូរទីកន្លែង និងការស្ថាបនាប្រទេសកម្ពុជាឡើងវិញ គឺមានការដឹកនាំដោយសហប្រធានគឺឯកឧត្ដមយោគីអូ អ៊ីម៉ាហ្កាវ៉ា(Yokio Imagawa)–Japan និងឯកឧត្ដម រ៉ូបឺត មែរីលី (Robert Merrillees) –Austrulia ដោយមានលោកវរសេនីយ៍ឯក រ៉ូណាក់ឆុក ស្វាស្ឌីគាត (Ronackuck Swasdikiat) –Thailand ជាអ្នករាយការណ៍។ ដូច្នេះយើងឃើញថា ចំពោះគណកម្មាធិការទាំងនោះ ក៏មានការចូលរួមពីសំនាក់ប្រទេសថៃធ្វើជាអ្នករាយការណ៍ ផងដែរ។
ឃ.ការចូលរួមរបស់ថៃ ដើម្បីសម្រេចនូវកិច្ចព្រមព្រៀងចុងក្រោយ
ឃើញថាទោះបីជាមានឧសគ្គរារាំងជាច្រើន ដោយសារភាគីជម្លោះផ្ទៃក្នុងរបស់កម្ពុជាក៏ដោយ ដោយសារតែការការខិតខំរបស់ អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសក្នុងតំបន់ដូចជាប្រទេសថៃជាដើម។ នៅទីបំផុតបញ្ហាដែលនៅសេសសល់ ទាំងប៉ុន្មាន ត្រូវបានយកមកចរចារ មួយចំនុចម្ដងៗ នៅហ្សាការតាប្រទេសឥណ្ឌូនេស៊ី នៅប៉ាតាយ៉ាប្រទេសថៃ នៅប៉េកាំងប្រទេសចិន និងនៅញ៉ូយ៉ក សហរដ្ឋអាមេរិច រហូតដល់ខែកញ្ញា ឆ្នាំ១៩៩១ ដើម្បីឈានទៅសម្រេចជាចុងក្រោយការកោះប្រជុំសន្និសិទថ្មីទៀត ស្ដីពីកម្ពុជាដែលត្រូវអនុម័តយល់ព្រមផ្ដល់សច្ចាប័ន និងធ្វើអោយកម្រងកិច្ចព្រមព្រៀងមានតម្លៃជាផ្លូវការរវាងភាគីជម្លោះទាំងអស់។
VI.សន្និដ្ឋាន
បន្ទាប់ពីប្រទេស កម្ពុជាបានឆ្លងកាត់នូវដំណាក់កាលជាច្រើនយ៉ាងជូរចត់នៅក្នុងប្រវតិ្តសាស្រ្តមក គឺកម្ពុជាបានទទួលជោគជ័យដ៏ធំ ក្រោយពីមានការជួយពីសំនាក់អង្គការសហប្រជាជាតិ ក៏ដូចជាមានការជួយផ្ដួចផ្តើមពីប្រទេសក្នុងតំបន់ ក្នុងនោះក៏មានប្រទេសថៃផងដែរ ដើម្បី រៀបចំអោយមានការជួបជុំ ការប្រជុំ និងសន្និសិទជាច្រើនលើក ដើម្បីនាំភាគីជម្លោះទាំងអស់ជួបគ្នាអោយបានញឹកញាប់ និយាយជាមួយគ្នា និងផ្លាស់ប្តូរទស្សនៈរបស់ខ្លួន ក្នុងទិសដៅមួយគឺធ្វើការបង្រួបបង្រួមជាតិ អោយមានការ ឯកភាពគ្នា។ នៅទីបំផុតកម្ពុជា ក៏ទទួលបានមាគ៌ាមួយយ៉ាងច្បាស់លាស់ បន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ មកជាការបើកផ្លូវអោយកម្ពុជា ឆ្ពោះទៅរកជើងមេឃថ្មីមួយ ដែលប្រជាជនទាំងអស់ទន្ទឹងរង់ចាំជានិច្ច។ តាមរយះកិច្ចព្រមព្រៀងនេះជាការបើកទ្វារថ្មីមួយអនុញ្ញាត អោយកម្ពុជាមានលទ្ធភាព ធ្វើសមាហរណ-កម្មក្នុងតំបន់ និងសកលលោកផងដែរ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវខិតខំរក្សានូវ ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អោយរួចផុតពីភាពងងឹត ហើយនឹងខិតខំកសាងមាគ៌ាដើម្បីឆ្ពោះទៅរកការធ្វើសមាហរណកម្មនៅក្នុងសកលលោក ក្នុងទិសដៅមួយគឺដើម្បីលើកស្ទួយជីវភាព ប្រជាជន ក៏ដូចជាជីវភាពរបស់ជាតិ តាមរយះការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិអោយមាន ភាពល្អប្រសើរឡើង។ លើសពីនេះទៅទៀត ត្រូវធ្វើយ៉ាងណាជៀសវាងអោយរួចផុតពី អស្ថេរភាពនយោបាយផ្ទៃក្នុង ពោលគឺបង្ការកុំអោយមានការកើតឡើងនូវសង្គ្រាមស៊ីវិលដែលអូសបន្លាយ ដូចដែលបានកើតមាននៅក្នុងប្រវត្តិសាស្រ្តដ៏កំសត់របស់យើង។
ឯកសាយោង
១.សៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ចេញផ្សាយលើកទី២
២. ឯកសាររបស់លោក សាស្រ្តាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ (ដក់ស្រង់ចេញពី វេទិកាបណ្ឌិតសភាចំហ ដែលបោះពុម្ភផ្សាយដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា)
៣. សៀវភៅ ស្ដីពី កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃ ជម្លោះកម្ពុជា
[1] កិច្ចចរចារវាងចិន និងរុស្ស៊ី កាន់តែមានលក្ខណៈវិជ្ជមានឡើងៗ បន្ទាប់ពីសុន្ទរកថារបស់ Gorbatchev នៅថ្ងៃទី២៨ កក្កដា ១៩៨៦ ស្ដីពីនយោបាយរបស់ខ្លួននៅអាស៊ី។ នេះគឺជាការជួបគ្នារវាងអនុរដ្ឋមន្ត្រី ការបរទេសចិន តេង ស៊ាវភីង និងអនុរដ្ឋមន្រ្តីការបរទេស រុស្ស៊ី Igor Rogachev ដែលបានធ្វើចំណាប់អារម្មណ៍ពីការផ្លាស់ប្ដូរនៅក្នុងភាពប្រក្រតីនេះ។ កិច្ចប្រជុំកំពូលរវាងសូវៀត និងលោក តេង ស៊ាវភីង បានកំណត់ឡើងនៅថ្ងៃទី ១៥-២០ មករា ១៩៨៩ នៅទីក្រុងប៉េកាំង។
[3] JIM លើកទី២ គឺនៅថ្ងៃទី ១៩-២១ កុម្ភៈ ១៩៨៩, JIM លើកទី៣ នៅថ្ងៃទី៦-២៨ កុម្ភៈ ១៩៩០ និង JIM លើកទី៤ នៅថ្ងៃទី ៩-១០ កញ្ញា ឆ្នាំ១៩៩០។
[4] អ្នកចូលរួម៖ ប្រទេសទាំង ៦ របស់អាស៊ាន សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ប្រទេសអូស្ត្រាលី ប្រទេសកម្ពុជា (ទាំងបួនភាគី) ប្រទេសកាណាដា ឥណ្ឌា ជប៉ុន ឡាវ វៀតណាម ហ្ស៊ីមបាវេ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
[5] ប្រទេសអូស្រ្តាលី ប៊្រុយណេ ប្រទេសកម្ពុជា (ការជ្រើសតាំងរួមគ្នានៃគណៈប្រតិភូចតុភាគី) កាណាដា ចិន អាមេរិច បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ចក្រភពអង់គ្លេស សិង្ហបុរី ថៃ សហភាពសូវៀត វៀតណាម
[10] អូស្រ្តាលី ប្រ៊ុយណេ កម្ពុជា កាណាដា សាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាមេរិច បារាំង ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ចក្រភពអង់គ្លេស សិង្ហបុរី ថៃឡង់ដ៍ អតីតសហភាពសូវៀត សាធារណរដ្ឋសង្គមនិយមវៀតណាម និងយូហ្គោស្លាវី។
[12] បារាំង ហូឡង់ដ៍ ប៊ុលហ្គារី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី បង់ក្លាដេស ឥណ្ឌា ប៉ាគឺស្ថាន ទុយនេស៊ី ហ្គាណា និង អ៊ុរុហ្គាយ។
[14] បន្ថែមទៅលើប្រទេសហត្ថលេខី ១៨ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានៈ អាល្លឺម៉ង អូទ្រីស បែលហ្ស៊ីក កូរ៉េខាងត្បូង ដាណឺម៉ាក អេស្ប៉ាញ ហ្បាំងឡង់ ណ័រវេស អៀឡង់ អ៊ីតាលី នូវែលហ្សេឡង់ ប៉េអ៊ីបា ព័រទុយហ្គាល ស៊ុយអែត ស្វីស និងសហគមន៍អឺរ៉ុប។
[15] កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) -សហប្រធានសន្និសិទ -ធនាគារអភិវឌ្ឍអាស៊ី(ADB) -ធនាគារពិភពលោក (WB) -ហ្វាវ (FAO) -មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) -អង្គការពលកម្មអន្តរជាតិ (ILO) -អង្គការសុខភាពពិភពលោក (WHO) -កម្មវិធីស្បៀងអាហារពិភពលោក (WFP) -អង្គការយូនីស្កូ (UNESCO) -អង្គការស្នងការជាន់ខ្ពស់សហប្រជាជាតិសម្រាប់ជនភៀសខ្លួន (UNHCR) និងអង្គការយូនីសេហ្វ(UNICEF) ។
[16] ទឹកប្រាក់ចំនួន ៦២៥ លានដុល្លារ បានមកពីប្រទេសចំនួន ៣៤ ប្រទេសហើយចំនួន ២៥៣ លានដុល្លាទៀត បានមកពីអង្គការអន្តរជាតិនានា។
[19] ១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សសាធារណរដ្ឋរួបរួមជាតិ ៣-គណបក្សសាធារណរដ្ឋសេរីអភិវឌ្ឍ ៤-គណបក្សខ្មែរអព្យាក្រឹត ៥-គណបក្សបង្រួបបង្រួមជាតិ ដើម្បីសាមគ្គីជាតិ ៦-គណបក្សកម្ពុជាប្រជាធិបតេយ្យ និងអព្យាក្រឹត ៧-គណបក្សប្រជាធិបតេយ្យ ៨-គណបក្សសេរីឯករាជ្យ និងប្រជាធិបតេយ្យកម្ពុជា ៩-គណបក្សប្រជាធិបតេយ្យសេរីនិយម ព្រះពុទ្ធសាសនា ១០-គណបក្សសេរីនិយមបង្រួបបង្រួមជាតិ ១១-គណបក្សកម្ពុជារស់ឡើងវិញ ១២-គណបក្សសកម្មភាព ដើម្បីលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ ១៣-គណបក្សអ្នកជាតិនិយម ១៤-គណបក្សសាធារណរដ្ឋសេរី ១៥-គណបក្សកសិករប្រជាធិបតេយ្យសេរីខ្មែរ ១៦-គណបក្សម៉ូលីណាកា និងអ្នកតស៊ូខ្មែរដើម្បីសេរីភាព ១៧-គណបក្សប្រជាធិបតេយ្យសេរី ១៨-គណបក្សដើម្បីសាធារណរដ្ឋប្រជាធិបតេយ្យខ្មែរ ១៩-គណបក្សសមាជជាតិខ្មែរ។
[20] រណសិរ្យជាតិរំដោះប្រជាជនកម្ពុជារបស់ លោក សឺន សាន បានប្តូរទៅជាគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា
[22]ចលនារបស់លោកតា សឺន សាន,ចលនារបស់ក្រុមអ្នកគាំទ្រសម្ដេចព្រះនរោត្ដម សីហនុ និងក្រុមចលនារបស់ ខ្មែរក្រហម
[24] ដកស្រង់ពីសៀវភៅប្រវត្តិសាស្រ្តខ្មែរ របស់ លោក ដេវិឌ ឆាណ្ឌល័រ ទំព័រ ២៥៥
[26] ១.គណកម្មាធិការទទួលបន្ទុកកិច្ចការយោធា ២.គណកម្មាធិការទទួលបន្ទុកកិច្ចការធានាជាអន្តរជាតិ ៣.គណកម្មា-ធិការទទួលបន្ទុកការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន និងជនផ្លាស់ប្ដូរទីកន្លែង និងការស្ថាបនាប្រទេសកម្ពុជាឡើងវិញ ៤.គណកម្មាធិការចំពោះកិច្ចការទទួលបន្ទុក ការផ្សះផ្សារជាតិ ៥.គណកម្មាធិការសម្របសម្រួល ទទួលបន្ទុកសម្របសម្រួលនូវគណកម្មាធិការទាំងបួននេះ
មាតិកា
អារម្ភកថា
ការសិក្សាពីទំនាក់ទំនងអន្តរជាតិ-ការទូត មានសារៈប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រទេសជាតិ នានាលើសាកលលោក ។
This comment has been removed by the author.
ReplyDeleteHi fri
ReplyDelete