មាតិកា
អារម្ភកថា........................................................................................................... i
សេចក្តីផ្ដើម....................................................................................................... ២
I/អក្សរសាស្រ្ត.................................................................................................... ២
I.១/លក្ខណៈនៃភាសាខ្មែរ............................................................................. ៣
I.២/លក្ខណៈនៃភាសាថៃ.............................................................................. ៣
I.៣/លក្ខណៈស្រដៀងគ្នា និងខុសគ្នារវាងភាសាខ្មែរ និងភាសាថៃ.............................. ៣
I.៣.១/លក្ខណៈស្រដៀងគ្នា.................................................................... ៣
I.៣.២/លក្ខណៈខុសគ្នា.......................................................................... ៤
I.៤/អន្តរកម្មរវាងភាសាខ្មែរ និងថៃ................................................................... ៤
ក/បរិបទលើទឹកដីខ្មែរ............................................................................. ៥
ខ/បរិបទលើទឹកដីថៃ.............................................................................. ៦
II/សិល្បៈ.......................................................................................................................................៦
II.១/ទំនាក់ទនងសិល្បៈខ្មែរ-ថៃ................................................................................................៧
II.២/ឥទ្ឋិពលសិល្បៈខ្មែរលើសិល្បៈថៃ........................................................................................៩
III/ការអប់រំចិត្តសាស្រ្ត......................................................................................................................៩
II.១/ការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសថៃ................................................................................១០
II.២/ការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសកម្ពុជា..........................................................................១០
សេចក្តីសន្និដ្ឋាន...........................................................................................................................១១
ឯកសារយោង..................................................................................................................................ii
សេចក្តីផ្តើម
ប្រទសកម្ពុជាគឺជារដ្ឋចំណាស់មួយនៅឥណ្ឌូចិន ដែលបានកើតជារដ្ឋនៅសតវត្សទី១នៃគ.ស។
ដូចនេះ រដ្ឋដំបូងរបស់កម្ពុជាមានឈ្មោះថាអាចក្រភ្នំឬហ្វូណន (ហៅតាមភាសាចិន)។ អាណាចក្រភ្នំ មានអាទិភាពពីសតវត្សទី១ រហូតដល់ឆ្នាំ៥៥០នៃគ.ស គឺនៅពេលដែលមានការលុកលុយពីអាណា ចក្រចេនឡា។ ចាប់ងតាំងពីពេលនោះមកអាណាចក្រចេនឡាបានបន្តវេណពីអាណាចក្រភ្នំ មានអាយុ កាលដល់សតវត្សទី៨ ទើបមានការឈ្លានពានពីសំណាក់បរទេស ដែលបានត្រួតត្រាប្រទេសកម្ពុជា រហូតដល់ដើមសតវត្សទី៩។ នៅឆ្នាំ៨០២នៃគ.សព្រះបាទជ័យវរ្ម័នទី២ ដែលជាសន្តវង្សនៃអាណាចក្រ ចេនឡា បានធ្វើការបង្រួបបង្រួមរដោះប្រទេសជាតិ ឲ្យរួចផុតពីចំនុះបរទេសដោយទ្រង់បានប្រារព្ឋពិធី តាមបែបព្រហ្មណ៍សាសនា ដែលមានឈ្មោះថា លទ្ឋិទេវរាជ ។ ហើយចាប់តាំងពីពេលនោះមកសម័យ ថ្មីមួយបានចាប់បដិសន្ឋិឡើង គឺសម័យអង្គរ (៨០២-១៤៣១?)។ ចាប់ពីមានការបោះបង់អង្គរនៅឆ្នាំ ១៤៣១ មកប្រទេសកម្ពុជាមានការចុះទន់ខ្សោយជាលំដាប់ ហើយបានធ្វើឲ្យមានការបែកបាក់ ជា សម័យកាលក្រោយៗមកទៀតដូចជាៈ សម័យចតុមុខ (សតវត្សទី១៥-១៦នៃគ.ស) សម័យលង្វែក (សតវត្សទី១៦-១៥៩៣នៃគ.ស) សម័យឧដ្តុង្គ (១៦២០-១៨៦៣នៃគ.ស) សម័យអាណាព្យាបាល បារាំង (១៨៦៣-១៩៥៣នៃគ.ស) សម័យសង្គមរាស្រ្តនិយម (១៩៥៥-១៩៧០នៃគ.ស) សម័យ សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥នៃគ.ស) សម័យកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩នៃគ. ស) សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩នៃគ.ស) សម័យរដ្ឋកម្ពុជា (១៩៨៩- ១៩៩១នៃគ.ស) សម័យអន្តរកាល (១៩៩១-១៩៩៣នៃគ.ស) សម័យរាជាណាចក្រទីពីរ (១៩៩៣ -បច្ចុប្បន្ន)។ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា ឬប្រទេសកម្ពុជា ជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ី អាគ្នេយ៍ មានប្រជាជនប្រមាណ ១៤លាននាក់។ ប្រជាជនភាគច្រើន ជាជនជាតិខ្មែរកាន់ព្រះពុទ្ឋសាស នាហិនយាន ហើយក៏មានលាយឡំផងដែរនូវ ជនជាតិភាគតិច និងជនជាតិដើមភាគតិចដែលរស់នៅ តាមតំបន់ភ្នំដាច់ស្រយាល។ ប្រទេសកម្ពុជាមានផ្ទៃដី ១៨១០៣៥គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ ប្រទេសថៃនៅខាងលិច និងពាយ័ព្យ (៨០០គ.ម) ជាប់ប្រទេសឡាវខាងជើង (៥៤១គ.ម) និងជាប់ ប្រទេសវៀតណាមប៉ែកខាងកើត និងអាគ្នេយ៍ (១២២៨គ.ម)។ ទន្លេមេគង្គហូរកាត់ ប្រទេសកម្ពុជាប្រ

វែង (៥០០គ.ម) កាត់តាមខេត្ត ស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្តាល និងខេត្តព្រៃវែង មកបំពេញ ទន្លេសាប និងបឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជា។
សៀមជាជនជាតិភាគតិចមួយរស់នៅប្រទេសសចិន ក្រោយមកពេលពួកម៉ុងហ្គោល វាយលុក ប្រទេសចិន ក្នុងនយោបាយបង្រួបបង្រួម និងពង្រីកទឹកដីរបស់ព្រះចៅអធិរាជគុប៊ីឡាយខាន់ ជានជាតិ ថៃបានរត់ភាគខ្លួនមកនៅកម្ពុជា។ ក្នុងរវាងឆ្នាំ១២២០ជានជាតិសៀមបានបះបោរប្រឆាំង នឹងអំនាច គ្រប់គ្រងរបស់ចក្រភពខ្មែរ ព្រមទាំងដណ្តើមទឹកដីខ្មែរកាន់កាប់ និងបង្កើតជារាជាណាចក្រសុខោទ័យ ដែលមានមេដឹកនាំម្នាក់ឈ្មោះ ឥន្រ្ទបតិន្រ្ទទិត្យ។ ចាប់ពីបានកកើតជារដ្ឋនៅសតវត្សទី១៣មក រដ្ឋទើប នឹងកើតថ្មីនេះចេះតែមានជំនាស់ជាមួយខ្មែរជារឿយៗ ច្រើនជាងការមានសម្ព័ន្ឋភាពជាមួយគ្នា ដែលទំ នាស់នេះបន្តរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ថៃជាប្រទេសមួយស្ថិតនៅភាគខាងជើងកោះបរនេអូ ក្នុង តំបន់អាស៊ីអាគ្នេយ៍។ ប្រទេសថៃមានព្រំប្រទល់ ជាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសម៉ាលេ -ស៊ី។ ប្រទេសថៃមានផ្ទៃដី ៥៣១០០០គីឡូម៉ែត្រការ៉េ។ មានប្រជាជនប្រមាណ៦៥លាន់នាក់។ ៧៥%ជាជាតិពន្ឋុថៃ ១៤%ជាជាតិពន្ឋុចិន ៣%ជាជាតិពន្ឋុម៉ាលេស៊ី និងមានជាតិពន្ឋុខ្លះទៀតដូចជា ជាតិពន្ឋុខ្មែរ។ បរទេសមានប្រហែល ២លាន់នាក់ដែលធ្វើការនៅប្រទេសថៃ ទាំងអ្នកមានច្បាប់ និងអ្នក អត់ច្បាប់។
ឆ្លងតាមការបង្ហាញនៃប្រវត្តិសង្ខេបអំពីប្រទេសថៃ បានឲ្យដឹងថាថៃជារដ្ឋមួយ ដែលកើតឡើង នៅសតវត្សទី១៣ ដែលក្នុងខណៈពេលនោះខ្មែរគឺជារដ្ឋមួយ ដែលចំណាស់ជាងគេក្នុងតំបន់អាស៊ីអា គ្នេយ៍។ ជាទូទៅក្នុងនាមជារដ្ឋជិតខាងតែងតែមានទំនាក់ទំនងជាមួយគ្នា។ ប៉ុន្តែរូបភាពនៃទំនាក់ទំនង ការទូតកម្ពុជា-ថៃកាលនោះ មានលក្ខណៈមិនទាន់ច្បាស់លាស់។ ពីព្រោះបន្ទាប់ពីថៃបានកកើតជារដ្ឋ នយោបាយរបស់ប្រទេសវថៃ គិតតែពីពង្រីកទឹកដី ដោយមិនខ្វល់ខ្វាយនឹងចំណងមិត្តភាពជាមួយ ប្រ ទេសជិតខាងឡើយ។ ដូចនេះទំនាក់ទំនងកម្ពុជា-ថៃបានផ្ដើមឡើងចាប់ពីសតវត្សទី១៣ បន្តមកជាហូរ ហែលរហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែទំនាក់ទំនងកម្ពុជា-ថៃមានលក្ខណៈជាផ្លូវការនៅឆ្នាំ១៩៥០ ដោយ សារតែទំនាក់ទំនងនៅពេលនោះ គេសង្កេតឃើញថា ប្រទេសកម្ពុជាមានស្ថានទូតប្រចាំនៅប្រទេសថៃ ឯប្រទេសថៃវិញ ក៏មានស្ថានទូតប្រចាំនៅបប្រទេសកម្ពុជាដែរ។
I/អក្សរសាស្រ្ត
ភាសា ជាពាក្យសំដី ដែលយើងនិយាយប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីសំដែងនូវ ឆន្ទៈ សញ្ចេតនា ចិត្តគំនិតអ្វីមួយ។ នៅក្នុងពិភពលោកយើងនេះគ្រប់ជាតិសាសន៍សុទ្ឋតែមាន ភាសា ផ្ទាល់របស់ខ្លួន សំរាប់ប្រើទាក់ទងគ្នានៅក្នុងសង្គមជាតិរៀងៗខ្លួន។ ភាសានៃជាតិសាសន៍នីមួយៗ មាន កំណើតឡើងដំណាលគ្នានឹងកំណើត នៃជាតិសាសន៍នោះដែរ ហើយមានវិវត្តន៍ប្រែប្រួល ចំរើនលូត លាស់ ឬ អន់ថយទៅតាមសង្គមមនុស្សនោះថែមទៀត។ ភាសាវិទូបានសិក្សាស្រាវជ្រាវអំពីភាសាទាំង អស់ក្នុងលោកឃើញថា ភាសាមានចំនួនច្រើនណាស់បើរាប់ទាំងភាសាតូច ធំ ស្លាប់ រស់មានចំនួនពីរ ពាន់ប្រាំរយ ទៅបីពាន់ប្រាំរយភាសា។ ក្នុងចំណោមភាសាទាំងនោះ ភាសាវិទូបានធ្វើប្រភេទ វិភាគចែក ភាសាជាក្រុម ឬ អំបូរ។ ភាសាដែលអាចស្ថិតនៅក្នុងអំបូរជាមួយគ្នាបានលុះត្រាតែមានលក្ខណៈពិ សេសប្រហែលៗគ្នា។ អំបូរភាសាធំៗមានដូចជាៈ អំបូរឥណ្ឌូ-អឺរ៉ុប គឺជាអំបូរភាសាមួយ ទូលំទូលាយ ក្នុងលោកគ្របដណ្តប់លើទ្វីបអឺរ៉ុបជិតតែទាំងអស់ និងលើមួយភាគធំនៃប្រទេសឥណ្ឌា។ អំបូរខ្មែរ-មន គឺជាអំបូរធំសំខាន់មួយនៅអាស៊ីអាគ្នេយ៍។ អំបូរម៉ាឡាយូ-ប៉ូលីនេស៊ី គឺជាអំបូរធំគួរសមស្ថិតតាមកោះ ក្នុងភាគខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រជាជាតិនីមួយៗ នៅលើពិភពលោកគឺមានភាសាមួយផ្ទាល់ ខ្លួន ដែលជាអត្តសញ្ញាណផ្ទាល់របស់ជាតិសាសន៍នោះ។ បើនិយាយពីភាសាខ្មែរវិញក៏មានលក្ខណៈ ផ្ទាល់ខ្លួន ដែលភាសានេះមានអាយុកាលចំណាស់ជាងភាសានៃប្រជាជាតិ ដែលស្ថិតនៅជាប់ខ្លួនដូចជា ថៃ ដែលសំអាងទៅលើអាយុកាលនៃជនជាតិនេះមានកំនរកំណើតក្រោយជនជាតិខ្មែរ។ ដូចនេះ តើភា សាខ្មែរ និងភាសាថៃមាន ប្រភពមកពីណា? ទទួលឥទ្ឋិពលមកពីភាសាអ្វីខ្លះ? ហើយភាសាទាំងពីរ មានទំនាក់ទំនងជាមួយគ្នាពេលណាមក?
I.១/លក្ខណៈនៃភាសាខ្មែរ
ភាសាខ្មែរ គឺជាភាសាមួយស្ថិតនៅក្នុងអំបូរខ្មែរ-មនដែលជា ដ៏ធំមួយនៅអាស៊ីអាគ្នេយ៍។ ចំពោះ
ភាសាខ្មែរ តើមានប្រភពវិវត្តន៍ និងលក្ខណៈពិសេសយ៉ាងណាដែរ? យើងបានដឹងថា ភាសាមានកំនើត ដំណាលគ្នានឹងកំណើតមនុស្ស យ៉ាងណាមិញ ប្រវត្តិសាស្រ្តខ្មែរ បានចែងថា ជាតិសាសន៍ខ្មែរមានយូរ យារណាស់មកហើយ (ប្រមាណ៥០០ឆ្នាំមុនគ.ស) ជាជាតិសាសន៍ ដែលធ្លាប់មានអរិយធម៍រុងរឿង ក្នុងចំណោមជាតិសាសន៍ដទៃ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ភាសាខ្មែរមានដំណាក់វិវត្តន៍ ជាបីដំណាក់ កាលគឺៈ ភាសាខ្មែរបុរាណ ភាសាខ្មែរសម័យកណ្តាល និងភាសាខ្មែរសម័យទំនើប។ ដោយសារតែ ខ្មែរ គោរព ព្រះពុទ្ឋសាសនា និងព្រហ្មណ៍សាសនា ដែលជាសាសនាមានប្រភពមកពីប្រទេសឥណ្ឌា ហើយ តាមរយៈសាសនាទាំងពីរនេះ បានធ្វើឲ្យភាសាខ្មែរទទួលឥទ្ឋិពលពី ភាសាបាលី, សំស្រ្តឹត។ ពីព្រោះថា នៅក្នុងសាសនាទាំងពីរភាសា ដែលគេយកមកប្រើប្រាស់ជាផ្លូវការ គឺភាសាបាលី, សំស្រ្តឹត។ ក្រៅពី ទទួលឥទ្ឋិពលពីភាសា បាលី, សំស្រ្តឹត ភាសាខ្មែរ ក៏ទទួលឥទ្ឋិពលពីភាសាបរទេសមួយចំនួនទៀត ដូចជាៈ ភាសាអង់គ្លេស ភាសាបារាំង ភាសាចិន ភាសាថៃ។ល។ ចំពោះភាសាខ្មែរប្រសិនបើយើងសិក្សា អោយស៊ីជម្រៅ លើក្បួនខ្នាត វេយ្យាករណ៍នឹងឃើញពីលក្ខណៈពិសេសខុសពីភាសាបរទេស។ ភាព ខុសគ្នានេះអាស្រ័យដោយ ភាសាខ្មែរមានលក្ខណៈពិសេសមួយចំនួនដូចជាៈ ការបន្លឺសំលេង ចំនួន ព្យាង្គ វិធីកំលាយពាក្យ លិង្គវចនៈ និងក្បួនសម្ព័ន្ឋ។
I.២/លក្ខណៈនៃភាសាថៃ
ភាសាថៃ ជាភាសាជាតិ និងភាសាផ្លូវការរបស់ប្រទេសថៃ ហើយជាភាសាដើមរបស់ប្រជាជនថៃ ផងដែរ។ ភាសាថៃស្ថិតនៅក្នុងក្រុមភាសាថៃ និងក្រុមភាសាតៃ ហើយមានគ្រាមភាសាជាភាសាឡាវ។ ភាសាថៃ ក៏ដូចជាភាសាខ្មែរដែរ គឺទទួលឥទ្ឋិពលពីភាសាបាលី, សំស្រ្តឹត។ ប្រជាជនថៃគោរពព្រះពុទ្ឋ សាសនាហិនយាន ដែលនៅក្នុងសាសនានេះមានប្រើប្រាស់ ភាសាបាលី, សំស្រ្តឹត។ ដូច្នេះ ឃើញថា ទាំងនៅក្នុងសង្គមថៃ ក៏ដូចជានៅក្នុងសង្គមខ្មែរ ការសិក្សាអប់រំតែងតែផ្សារភ្ជាប់ជាមួយសាសនា ដោយ យកវត្តអារាមធ្វើជាទីកន្លែងសំរាប់បណ្តុះបណ្តារ។ នៅក្នុងសកម្មភាពនេះហើយដែលទាំងភាសាថៃ និង ភាសាខ្មែរ ទទួលនូវឥទ្ឋិពលពីភាសាបាលី, សំស្រ្តឹត។ ជាមួយគ្នានេះដែរ ក្រៅពីទទួលឥទ្ឋិពលនូវភាសា ទាំងពីរនេះ ភាសាថៃ ក៏ទទួលឥទ្ឋិពលពីភាសាបរទេសមួយចំនួនទៀតដូចជាៈ ភាសាអង់គ្លេស ភាសា បារាំង ភាសាចិន ភាសាម៉ាឡេស៊ី ភាសាខ្មែរ។ល។បន្ទាប់ពីបានបង្ហាញពី លក្ខណៈនៃភាសាខ្មែរ និងភា
សាថៃ ធ្វើឲ្យយើងអាចទាញ នូវការកត់សំ គាល់មួយចំនួន ដែលឆ្លុះបញ្ចាំងពី ប្រភេទ ទំរង់ និងលក្ខ-
ណៈនៃភាសាទាំងពីរ។ ដូចនេះ តើភាសាទាំង ពីរមានលក្ខណៈស្រដៀងគ្នា និងខុសគ្នាដូចម្តេច?
សាថៃ ធ្វើឲ្យយើងអាចទាញ នូវការកត់សំ គាល់មួយចំនួន ដែលឆ្លុះបញ្ចាំងពី ប្រភេទ ទំរង់ និងលក្ខ-
ណៈនៃភាសាទាំងពីរ។ ដូចនេះ តើភាសាទាំង ពីរមានលក្ខណៈស្រដៀងគ្នា និងខុសគ្នាដូចម្តេច?
I.៣/លក្ខណៈស្រដៀងគ្នា និងខុសគ្នារវាងភាសាខ្មែរ និងភាសាថៃ
ក/លក្ខណៈស្រដៀងគ្នា
ភាសាខ្មែរ និងភាសាថៃមានលក្ខណៈស្រដៀងគ្នា លើចំនុចមួយចំនួនដូចជាៈ
a/សូរសាស្រ្ត
b/ រូបសាស្រ្ត
c/ និឃណ្តសាស្រ្ត
d/ ទទួលឥទ្ឋិពលពីបាលី, សំស្រ្តឹតដូចគ្នា
ខ/ លក្ខណៈខុសគ្នារវាងភាសាខ្មែរ និងភាសាថៃ
២.១/ភាសាខ្មែរ
a/ អំបូរភាសា(ខ្មែរ-មន)
b/ ក្រុមភាសា(អូស្រ្តូអាស៊ី, មន-ខ្មែរ, ភាសាខ្មែរ)
c/ គ្រាមភាសា(ភាសាខ្មែរ)
d/ អាយុកាលនៃភាសា(ភាសាខ្មែរកើតមុន)
e/ មានវិធីកំកាយពាក្យ
f/ ព្យាង្គតម្រួត
២.២/ ភាសាថៃ
a/ អំបូរភាសា(ថៃ-វៀតណាម)
b/ ក្រុមភាសា(តៃ, ថៃ)
c/ គ្រាមភាសា(ភាសាឡាវ, ភាសាថៃ)
d/ អាយុកាលនៃភាសា(កើតក្រោយភាសាខ្មែរ)
e/ គ្មានវិធីកំលាយពាក្យ
f/ ព្យាង្គរាយ
I.៤/អន្តរកម្មភាសាខ្មែរ និងថៃ
ជាទូទៅ មិនថានៅទីកន្លែងណាក៏នៅទីកន្លែងណាដែរ រមែងតែងតែមានអន្តរកម្មទៅវិញទៅ មកលើគ្នា នូវវប្បធម៍ សាសនា ចប្ចេកវិទ្យា ទំនាមទំលាប់...ជាពិសេសភាសា។ ពីព្រោះថាក្នុងជីវភាព រស់នៅប្រចាំថ្ងៃមនុស្សបានយកភាសាមកប្រើប្រាស់ជាចាំបាច់។ ទំនាក់ទំនងនៃជាតិសាសន៍មួយ ជា មួយនឹងជាតិសាសន៍មួយងទៀត ប្រព្រឹត្តិទៅក្រោមរូបភាពយកភាសាជាត្រីមុខ។ ដូចនេះ ក្នុងពិភព លោកយើងពុំអាចមានជាតិសាសន៍ណាមួយរស់នៅដោយគ្មានទំនាក់ទំនងជាមួយនឹងជាតិសាសន៍ដទៃ ណាស់។ ប្រសិនបើគ្មានទំនាក់ទំនងគ្នានោះទេភាពរីកចំរើន ក៏ពិបាក់នឹងកើតមានឡើង។ ម្យ៉ាងទៀត ដោយសារតែ អត្ថិភាពនៃការប្រកបរបរចិញ្ចឹមជីវិតរបស់ជាតិសាសន៍នីមួយៗ អាស្រ័យនឹងសកម្មភាព ពាណិជ្ជកម្ម ហើយសកម្មភាពនេះវាបានច្បាមយកនូវភាសាជាឧបករណ៍ ដ៏សំខាន់ក្នុងការធ្វើទំនាក់ទំ នង។ ហេតុដូចនេះហើយ បានជាជាតិសាសន៍មួយត្រូវការជាចាំបាច់នូវភាសាដើម្បីទំនាក់ទំនងគ្នា។ តើ ក្នុងការប្រើប្រាស់ភាសាដើម្បីធ្វើទំនាក់ទំនងរវាងខ្មែរនឹងថៃក្នុងបរិបទលើទឹកដីខ្មែរ និងក្នុងបរិបទលើទឹក ដីថៃមានឥទ្ឋិពលយ៉ាងណាខ្លះទៅលើគ្នា?
ក/បរិបទលើទឹកដីខ្មែរ
ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានពហុជាតិសាសន៍ ដូចជាជនជាតិខ្មែរ ព្រមទាំងជនជា តិភាគតិច (ចិន វៀតណាម ឡាវ ចាម ថៃ) និងជនជាតិដើមភាគតិច។ ម្យ៉ាងទៀតប្រទេសកម្ពុជា ក៏ចំ រុះងទៅដោយជំនឿសាសនា ជាច្រើនដូចជា ព្រះពុទ្ឋសាសនា គ្រិស្គសាសនា និងឥស្លាមសាសនា។ ក្នុងខណៈ ដែលប្រទេសកម្ពុជាចំរុះដោយជាតិសាសន៍បែបនេះប្រាកដជាមានការប្រើប្រាស់ភាសាផ្សេង
ៗ គ្នាជាច្រើន។ ទាក់ទងនឹងចំនុចនេះ សូមលើកយកការប្រើប្រាស់ភាសាថៃ ដោយជនជាតិថៃលើទឹកដី កម្ពុជាមកសិក្សា តើវាបានជះឥទ្ឋិពលមកលើភាសាខ្មែរ ឬមួយទទួលយកឥទ្ឋិពលភាសាខ្មែរ?
ជនជាតិថៃបានមករស់នៅប្រទេសកម្ពុជា តាមបណ្តោយខេត្តមួយចំនួនដូចជា ខេត្តកោះកុង បាត់ដំបង និងខេត្តព្រះវិហារ...។ល។ ក្នុងពេលដែលពួកគេមករស់នៅក្នុងទឹកដីប្រទេសកម្ពុជា ពួកគេ ជ្រើសរើសរបរចិញ្ចឹមជីវិតដូចជា លក់ដូរ បើកសណ្ឋាគារ និងបើកសាលាបង្រៀន។ ក្នុងរបរលក់ដូរពួក បានព្យាយាមប្រើប្រាស់ភាសាខ្មែរតាមលទ្ឋភាពក្នុងការទាក់ទងជាមួយខ្មែរ។ នៅពេលដែលពួកគេទាក់ ងទងជាមួយខ្មែរ ពិតជាមានការលំបាក ដោយសារតែដំបូងឡើយពុំទាន់មាន បើកជាសាលាបង្រៀនភា សា នៅឡើយទេ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋភាគច្រើន ដែលរស់នៅតាមបណ្តារខេត្តមួយចំនួននៅជាប់ ព្រំដែនសំបូរទៅដោយ គ្រួសារក្រីក្រ ម្លោះហើយពួកគេរវល់តែនឹងការរកស៊ីចិញ្ចឹមជីវិត គ្មានពេលឯណា មកនោះទេ។ ប៉ុន្តែស្ថានភាពជាក់ស្ដែង នៅតាមបណ្តារខេត្តជាប់ព្រំដែនការរស់នៅប្រចាំថ្ងៃ ភាគច្រើន ប្រើប្រាស់ភាសាថៃច្រើនជាងភាសាខ្មែរ ដោយសារតែទំនិញដែលលក់នៅក្នុងទីផ្សារ ទាំងចំនីអាហារ សំ ភារៈប្រើប្រាស់ភាគច្រើនជាផលិតផលថៃ។ ម្យ៉ាងទៀត ការទិញលក់ផលិតផល ក៏បានប្រើប្រាស់ភាសា ថៃផងដែរ។ ទន្ទឹមនឹងនេះ មកពីទស្សនប្រជាជនខ្មែរភាគច្រើនអោយតម្លៃទៅលើភាសាថៃ។ ការណ៍ ទាំងនេះមកពីប្រជាពលរដ្ឋយល់ថា បើចេះភាសាថៃវាមានភាពងាយស្រួលក្នុងការរកស៊ីជាមួយជនជាតិ ថៃ។
ខ/បរិបទលើទឹកដីថៃ
ប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលមានជីវភាពខ្វះខាតបានសម្រេចចិត្តចាកចេញពីប្រទេសរបស់ ខ្លួនធ្វើដំណើរចំនាកស្រុកទៅប្រទេសជិតខាង។ មូលហេតុដែលបណ្តាលអោយពួកគាត់សម្រេតចិត្តធ្វើ ដំណើរចាកចេញពីស្រុកកំណើត គឺដើម្បីស្វែករកការងារក្នុងន័យ រកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់ នៅ។ ហេតុផលនេះ ស្ដែងអោយឃើញថា ពួកគាត់ចាកចេញពីស្រុកកំណើតចេញទៅប្រទេសថៃ ភាគ ច្រើនគឺមិនមែនក្នុងនាមជា អ្នកវិនិយោគទុនឡើយ។ របរដែលពួកគាត់បានធ្វើនៅលើតឹកដីថៃ គឺជា កម្មករដូចជាៈ (កម្មករសំណង់ កសិដ្ឋាន រោងចក្រ និងកម្មករនេសាទ)។ ទាក់ទិននឹងការប្រាស្រ័យ ទាក់ទងគ្នាទាំងក្នុងសកម្មភាពការងារ និងទាំងក្នុងសកម្មភាពរស់នៅ ឃើញថាប្រជាពលរដ្ឋខ្មែរមិនបាន ប្រើប្រាស់ភាសារបស់ខ្លួនអោយបានទូលំទូលាយទេ។ មានន័យថា ពួកគេបានប្រើប្រាស់ភាសាខ្មែរតែ ក្នុងចំណោមកម្មករខ្មែរដូចគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែមិនមានន័យថា ប្រទេសថៃគេមិនអនុញ្ញាតអោយប្រើ ប្រាស់ភាសាខ្មែរនោះទេ។ បញ្ហានេះគឺ ដោយសារតែប្រជាពលរដ្ឋខ្មែរមិនចេះភាសាថៃ ដូច្នេះឃើញថា ក្នុងការទាក់ទងពិតជាមានភាពពិបាក។ មួយវិញទៀតដោយសារតែ នៅប្រទេសថៃហាក់បីដូចជាពុំមាន បើកបង្រៀនភាសាខ្មែរទេ ដែលធ្វើអោយជនជាតិថៃភាគចេះភាសាខ្មែរ ទាំងនេះជាបញ្ហាសំខាន់ ក្នុងការ យកភាសាថៃទៅប្រើប្រាស់នៅប្រទេសថៃ។ ទន្ទឹមនឹងនេះផងដែរ ជនជាតិថៃភាគច្រើនសំបូរទៅដោយ អ្នកជាតិនិយម គឺថាមិនចំពោះតែស្ថិតនៅក្នុងប្រទេសរបស់ខ្លួន ឬ ក្រៅប្រទេសរបស់ខ្លួននោះទេ គេ តែងតែប្រកាន់ភ្ជាប់នូវការប្រើប្រាស់ភាសាថៃជានិច្ច។ ជាក់ស្ដែងនៅពេលដែលមានជនបរទេសនិយាយ ភាសារបស់ពួកគេ ទោះបីជាចេះច្រើន ឬ ចេះតិចក៏ដោយពួកគេរីករាយនឹងស្វាគមន៍ជនបរទេសនោះ។ ស្របជាមួយគ្នានោះដែរ ទាក់ទិននឹងសំណេរខាងលើ ត្រង់ឃ្លាមួយថា ប្រជាពលរដ្ឋខ្មែរក្រីក្រមួយចំនួន
បានចាកចេញពីប្រទេសខ្មែរ ទៅប្រទេសថៃដើម្បីស្វែងរកការងារធ្វើ។ តើប្រទេសកម្ពុជាគ្មានការងារឲ្យប្រ ជាពលរដ្ឋខ្មែរក្រីក្រងទាំងនោះធ្វើទេឬ? បានជាពលរដ្ខទាំងនោះ ទៅធ្វើការនៅប្រទេសថៃ? ចំលើយ របស់សំណួរនេះនៅពុំទាន់បានឆ្លើយយ៉ាងប្រក្សត្យនៅឡើយទេ។ ប៉ុន្តែមានអំណះអំណាងមួយចំនួន ត្រូវបានលើកយកមកបង្ហាញៈ ទីមួយ ពួកគេយល់ថា ការងារនៅប្រទេសថៃទទួលបានប្រាក់កំរៃខ្ពស់។ ទីពីរ វិសមភាព និងភាពអនថយខាងព៍ត័មាន។ ទីបី ការងារក្នុងស្រុកមិនសមស្របទៅនឹងស្ថានភាព របស់ពួកគេ។ ទីបួន ភាពកំសោយរបស់រដ្ឋក្នុងការបង្កើតការងារអោយពលរដ្ឋធ្វើ។ ពីព្រោះថា ប្រទេស មួយដែលពលរដ្ឋគ្មានការងារធ្វើ ជាកំហុសរបស់អ្នកដឹកនាំប្រទេសនោះ។
អន្តរកម្មភាសារវាងភាសាខ្មែរ និងភាសាថៃ ទាំងនៅលើទឹកដីខ្មែរក៏ដូចជា នៅលើទឹកដីថៃនា ពេលបច្ចុប្បន្ននេះ ឃើញថា ភាសាថៃហាក់បីដូចជា បានជះឥទ្ឋិពលទៅលើភាសាខ្មែរច្រើនជាងភាសា ខ្មែរបានជះឥទ្ឋិពលទៅលើ ភាសាថៃ។ ពីព្រោះជនជាតិថៃពួកគេបានប្រើប្រាស់ ភាសារបស់ពួកគេគ្រប់
កាលៈទេសៈ។ នៅទឹកដីខ្មែរដែលមាន ជនជាតិថៃរស់នៅមានបើកបង្រៀនភាសាថៃ វាផ្ទុយពីនៅលើ
ទឹកដីថៃដែលមានប្រជាជនខ្មែររស់នៅពុំ មានបើកបង្រៀនភាសាខ្មែរនោះទេ។
កាលៈទេសៈ។ នៅទឹកដីខ្មែរដែលមាន ជនជាតិថៃរស់នៅមានបើកបង្រៀនភាសាថៃ វាផ្ទុយពីនៅលើ
ទឹកដីថៃដែលមានប្រជាជនខ្មែររស់នៅពុំ មានបើកបង្រៀនភាសាខ្មែរនោះទេ។
II/សិល្បៈ
II.១/ទំនាក់ទំនងសិល្បៈខ្មែរ-ថៃ
ប្រទេសថៃ ជាប្រទេសមួយដែលសម្បូរដោយមរតកវប្បធម៌ខ្មែរបុរាណគ្រប់វិស័យ ដោយមូលហេតុប្រវត្តិសាស្ត្រ ដែលយើងរាល់គ្នាបានយល់ដឹងបានឮគ្រប់គ្នារួចមកហើយ ។ ដូច្នោះហើយការសិក្សាពីវប្បធម៌ខ្មែរដូចជា វិស័យស្ថាបត្យកម្មបុរាណ កូនខែ្មរ មិនត្រូវបំភ្លេចចោលនូវស្ថានភាពភូមិសាស្ត្រ និងវប្បធម៌ទេគឺ ត្រូវសិក្សាអំពីប្រវត្តិសាស្ត្របុរាណវត្ថុទាំងមូល របស់អតីតព្រះរាជាណាចក្រកម្ពុជា ដែលមានទឹកដីធំទូលាយ ដើម្បីស្វែងយល់អំពីឫសកែវនៃវប្បធម៌ឲ្យបានស៊ីជម្រៅ ។ ដូចជាវត្តអារាមផ្សេងៗមួយចំនួនធំ នាសម័័យវប្បធម៌អយុធ្យា (សតវត្សរ៍ទី១៥ និងទី១៨ គ្រិស្តសករាជ)ដែរ វត្តមហាធាតុនៅខេត្តរាជបុរីដែលជាខេត្តចាស់របស់ខ្មែរ មានប្លង់ដូចប្រាសាទអង្គរវត្ត ។

ការសិក្សាប្រៀបធៀបផ្នែកស្ថាបត្យកម្មបានបញ្ជាក់ថា ឥទ្ធិពលរបស់ខ្មែរទៅលើ ស្ថាបត្យកម្មថៃ គឺមានលក្ខណៈពុទ្ធនិយម ។ វត្តមហាធាតុត្រូវបានសាងសង់ឡើងនៅ លើមូលដ្ឋានចាស់ នៃប្រាសាទថ្មីមួយ ក្នុងរជ្ជកាលព្រះបានជ័យវរ្ម័នទី៧ ដូចជាកំពែងថ្ម ដែលមានកំពូលលំអដោយសីមាមានចម្លាក់ព្រះពុទ្ធអង្គជាភស្តុតាងស្រាប់ ។
ក្រៅពីនេះ គេឃើញមានចម្លាក់បុរាណគ្រុឌជិះនាគ ព្រមទាំងបំណែកពុទ្ធបដិមាមួយចំនួនថែម
ទៀតផង។ គួរបញ្ជាក់ថានេះគឺជា ការឯកភាពផ្នែកសិល្បៈវប្បធម៌រវាងខេត្តរាជបុរី និងខេត្តសៀមរាបអ-
ង្គរ ដែលជាមជ្ឈមណ្ឌលនយោបាយកណ្តាល ។ការស្រាវជ្រាវរបស់យើង ដែលសំអាងលើស្ថាបត្យកម្ម
ខាងលើបានបញ្ជាក់ថា ប្រាសាទអង្គរវត្តនាសម័យមហានគរ ពិតជាមានសញ្ញាត្រីសូល៍ ធ្វើអំពីទង់ដែងនៅលើកំពូលនៅលើប្រាង្គនីមួយៗមិនខាន ក៏ប៉ុន្តែត្រីសូល៍ទាំងនោះ ត្រូវធ្លាក់មកដីហើយបានវិនាសាប
សូន្យទៅ។ គួរបញ្ជាក់ដែរថា គ្រប់សកម្មភាពជនជាតិថៃបានជ្រើសរើសយកគ្រប់ប្រភេទ នៃវប្បធម៌ខ្មែរ
ដែលមានលក្ខណៈល្អធ្វើជា វប្បធម៌របស់ខ្លួន។ ក៏ប៉ុន្តែនេះជាទង្វើទូទៅរបស់សង្គមមនុស្សលើសកល
លោក ។

ដូច្នេះហើយបានជាជនជាតិអឺរ៉ុបបាននិយាយថា ជនជាតិថៃបានថែរក្សាទម្រង់វប្បធម៌អារ្យធម៌ខ្មែរយ៉ាងខ្ជាប់ខ្ជួន ហើយវប្បធម៌អង្គរនេះបានធ្វើឲ្យថៃរុងរឿងត្រចះត្រចង់ ខុសពីតំបន់ស្ថិតក្រោមនៃជួរភ្នំដងរែក (ខ្មែរក្រោមគ្មានការដាប់រូបព្រះពុទ្ធអង្គចោលទេ គ្មានការបំផ្លិចបំផ្លាញ អំណាចកណ្តាលអង្គររបស់ជ័យវរ្ម័នទី៨ ពុំបានមកដល់តំបន់នេះឡើយ
II.២/ឥទ្ឋិពលសិល្បៈខ្មែរលើសិល្បៈថៃ
ទេវរូបសិល្បៈថៃសុខោទ័យឥទ្ធិពលខ្មែរស.ត ទី ១៤ ( ឯកសារ នាយកដ្ឋាន វិចិត្រ សិល្បករ ថៃ ) សិល្បៈខ្មែរនៅក្នុងខេត្តបរមបុរាណមួយគឺខេត្តលពបុរី ដែលជនជាតិខ្មែរបានបាត់បង់ទៅកាលពី ពាក់កណ្ដាលសតវត្សរ៍ទី ១៣ត្រូវបានប្រវត្តិវិទូសៀម ជំនាន់ថ្មីចាត់ទុកថា ជា ‹ សិល្បៈ ថៃឥទ្ធិពលខ្មែរ › ឬ ជា‹ រចនាបថបែបខ្មែរ › ដែលមិនយូរប៉ុន្មានសិល្បៈលពបុរីនេះ ក៏បានគ្របដណ្ដប់លើវីស័យផ្សេងៗ ទៀតដែលជាសមិទ្ធផលសង្គមរបស់ជនជាតិខ្មែរក្នុងប្រទេសថៃទាំងមូលដូចជា ជំនឿ សាសនា វិស័យ ប្រពៃណី អក្សរសិល្ប៍ អក្សរសាស្ដ្រ ជាដើម។ តើការពិតស្ថិតនៅត្រង់ចំណុចណា? ដើម្បីបញ្ជាក់ឲ្យ ជាក់ច្បាស់ អំពីការបំភ័ន្ដនោះយើង សូមលើកយកប្រព័ន្ធមតិថៃមកធ្វើការបកស្រាយ ដែលក្នុងនោះ បញ្ហាសំខាន់ជាងគេគឺកត្តាមនោគមន៍វិជ្ជា និងនយោបាយ។ បញ្ញវន្ដសៀមភាគច្រើនក៏ប៉ុន្ដែមិន ទាំង
ស្រុងនោះទេបានលើកឡើងថា ‹ កាលពីដើមប្រទេសថៃស្ថិតក្រោមការកាន់កាប់ត្រួតត្រារបស់ ខ្មែរ
ហើយពួកគេទើបតែងើបបម្រះពីនឹមវាតទីនិយម ខ្មែរនៅសម័យសុខោទ័យអាយុធ្យា ពោលគឺ ទទួល
បានឥស្សរភាពពេញលេញនៅចុងសតវត្សរ៍ទី ១៣ និង១៤តែប៉ុណ្ណោះម្ល៉ោះហើយថៃ បានទទួល ឥទ្ធិ
ពលវប្បធម៌ខ្មែរ ›។ ជាឧទាហរណ៍ ពួកគេបានលើកយកករណីប្រទេសអឺរ៉ុបមួយចំនួន ដូចជា ប្រទេស បារាំង ដែលបានស្ថិតក្រោមការត្រួតត្រារបស់ចក្រភពរ៉ូម៉ាំងកាលពី ពីរពាន់ឆ្នាំមុនជាហេតុ បណ្ដាល ឲ្យ មានការចម្លងពីអ្នកស្រុកអាយនូវទម្រង់សិល្បៈរ៉ូម៉ាំងយ៉ាងជាក់ច្បាស់។ នៅត្រង់ចំណុចនេះយើង អាច យល់បានថាត្រឹមត្រូវសមហេតុផល ពីព្រោះការលេចធ្លោរឡើងនូវសិល្បៈបារាំង ឬអាល្លឺម៉ង់ ក្រោម អាណានិគមរ៉ូម៉ាំងពិតជាបានស្ថិតក្នុងបរិបទ វប្បធម៌ និងនយោបាយ អ៊ីចឹងមែនតែសម្រាប់ប្រទេសថៃ វិញវាមិនអាចទៅរួចកើតទេ។ ព្រោះជនជាតិថៃគឺជា ជនអន្ដោប្រវេសន៍ ឬជាអ្នកចំណូលថ្មីក្នុងតំបន់បើ សំអាងទៅលើគោលធំៗនៃទំព័រប្រវត្តិសាស្ដ្រនៃមនុស្សជាតិ។ ម្យ៉ាងវិញទៀត សោតសិល្បៈថៃ ដែល ត្រូវបានបង្កើតឡើងនាជំនាន់នោះគឺស្ថិតក្នុងបរិបទ បដិវត្តន៍ប្រឆាំង និងអ្វីៗដែលជាខ្មែរទាំងអស់មាន លក្ខណៈខុសប្លែកទាំងស្រុងពីសិល្បៈរបស់ខ្មែរ ដែលជាអ្នកស្រុកដើម។ នោះគឺជាអ្វីមួយ ដែលលោក ហ្សកស៊ឺដេសបានបង្ហាញពន្យល់យ៉ាងច្បាស់លាស់រួចមកហើយ។ តាមន័យខាងលើនេះទស្សនៈ ដែល ហៅ‹ សិល្បៈថៃឥទ្ធិពលខ្មែរ › សម្រាប់ សិល្បៈខ្មែរនៅខេត្តលពបុរី ក៏ដូចសិល្បៈខ្មែរទូទាំងដែនដីថៃ បច្ចុប្បន្នមិនមានលក្ខណៈ ប្រាកដនិយមឡើយ ពីព្រោះវាប្រាសចាកពីព្រឹត្តិការណ៍ ‹ប្រវត្តិសាស្ដ្រពិត›

ហើយបង្កប់នូវមនោគមន៍វិជ្ជា“ ស្នេហាជាតិនិយមហួសហេតុ”។ វាជាការពិតណាស់អ្វីៗគេបាន សរសេរ ជាហូរហែមកនោះគឺស្ថិតក្នុងផ្នត់គំនិតមួយថ្វីបើមិនប្រកបដោយ ការពិតក៏ពិតមែន ក៏ប៉ុន្ដែវារមែងតែង ការពារផលប្រយោជន៍របស់អ្នកនិពន្ធ។ ពុទ្ធរូបសំរិទ្ធិសិល្បថៃសុទ្ធសាធស.ត ទី១៤-១៥(ឯកសារ នា
យកដ្ឋានវិចិត្រសិល្បករថៃ) តាមពិតទៅបើគេគិតពិចារណាថ្លឹងថ្លែង ឲ្យបានគ្រប់ជ្រុងជ្រោយ ឬ ស៊ី
ជម្រៅដោយការតាំងសម័យកាល ឬ កាលបរិច្ឆេទ ដែលជាមូលដ្ឋានគ្រឹះនៃប្រវត្តិសាស្ដ្រគេ ឃើញថា ទស្សនៈ‹សិល្បៈថៃឥទ្ធិពលខ្មែរ› មិនមែនជាការពិត ទាល់តែសោះនោះគឺ គ្រាន់តែជាការ បកស្រាយ តាមការយល់ឃើញ ឬការសុបិន្តចង់បានរបស់ អ្នកស្រាវជ្រាវថៃ ដែលប្រកបដោយឧត្តមគតិជាតិ របស់
ខ្លួនតែប៉ុណ្ណោះ។ ដោយហេតុថានរណា ក៏ដឹងដែរ(សូម្បីតែអ្នកប្រាជ្ញថៃ)ថាមុនសតវត្សរ៍ទី ១៣ ពោល
គឺមុនការ ចាប់បដិសន្ធិរបស់ព្រះរាជាណាចក្រសុខោទ័យ ដែលជារដ្ឋថៃដំបូងបង្អស់ លើអតីតទឹកដីខ្មែរ នោះជនជាតិថៃ(លាវ)ពុំទាន់មាន សិល្បៈ ឬអក្សរប្រចាំជាតិខ្លួននៅឡើយទេ។សុខោទ័យ មានន័យថា អរុណោទ័យ នៃសេចក្ដីសុខ។ ត្រង់ចំណុច ដ៏សំខាន់នេះ យើងយល់ឃើញថា អ្នកស្រាវជ្រាវថៃ ស្ថិត
នៅក្រោមសម្ពាធនៃបន្ទាត់នយោបាយរបស់អ្នកដឹកនាំខ្លះហើយមើលទៅ។ ដើម្បីជាការ បកស្រាយ តប ទៅវិញយើងអាចលើកជាសំនួរដូច្នេះថា បើសិនជាខេត្តសិរីសោភ័ណ ដែលសព្វថ្ងៃស្ថិតជាប់ នឹង អតីត ខេត្តខ្មែរមួយចំនួនដូចជាខេត្តអ៊ូប៊ុន ស្រះកែវ ប្រាជិន បុរី( បស្ចិមបុរី ) សុរិន្ទ ស៊ីសាកេត បុរីរម្យ ជាដើម មិនត្រូវបានប្រគល់ទៅឲ្យខ្មែរម្ចាស់ដើមវិញដោយបង្ខំចិត្តទេនោះ តើយើងអាចចាត់ទុកថាខេត្តមួយ នេះ ដែលសំបូរទៅដោយបុរាណស្ថាននិងមានស្ថានីយ បុរេប្រវត្តិសាស្ត្រជាច្រើនជា កេរ្ដិ៍ដំណែល វប្បធម៌ បុរាណគឺជា កម្មសិទ្ធិ ឬជា សមិទ្ធិផលរបស់ជនជាតិថៃតែឥទ្ធិពលសិល្បៈខ្មែរបានដែរឬទេ? យ៉ាង
ណាមិញករណីនៃសិល្បៈស្ថាបត្យកម្មបុរាណខ្មែរនៅក្នុងប្រទេសថៃបច្ចុប្បន្ន ក៏ដូច្នេះដែរ ពោលគឺរាល់ ស្ថាបត្យកម្មទាំងអស់វាជាស្នាដៃរបស់ដូនតាខ្មែរយ៉ាងពិតប្រាកដឥត ក្លែងក្លាយ ដែលបានបន្សល់ទុក។ ចម្លាក់ទេពអប្សរខ្មែរ ប្រាសាទសីខរភូមិស.តទី ១១ ដែលថៃថាលពបុរី(ថត១៩៧៦) ដងខ្លួន ទេវរូប ខ្មែរនៅខេត្តសុខោទ័យចុងស.តទី១២ដើមស.តទី ១៣(ឯកសារនាយកដ្ឋានវិចិត្រសិល្បករថៃ) ទោះ
ជាស្ថិតក្នុងទីកន្លែងណាក្នុងយុគសម័យកាលណា ក៏ដោយ សិល្បៈខ្មែរមានលក្ខណៈសម្បត្តិ របស់វា ដែលយើងមិនអាចាត់ទុកថាជាសិល្បៈថៃបានទេ។ ដូច្នេះ សិល្បៈបុរេថៃទាំងនោះគឺជា សិល្បៈខែ្មរ សុទ្ធសាធ។ ភស្តុតាងជាក់ស្ដែងមួយទៀតគឺរហូតដល់ពេលនេះគេពុំទាន់រកឃើញ សិលាចារឹក សរសេរ ជាភាសាថៃមុនសតវត្សរ៍ទី ១៣ឡើយ។ ផ្ទុយទៅវិញនៅក្នុងប្រទេសខ្មែរ ឬក៏ប្រទេសថៃក្ដីសិលាចារឹក ខ្មែរសរសេរជាភាសាបាលីសំស្ក្រឹតបាលី និងខ្មែរហើយអ្វី ដែលគួរឲ្យកត់សម្គាល់ផងនោះគឺ រហូតដល់ សតវត្សរ៍ទី ១៤នៅលើសិលាចារឹកថៃដំបូងបង្អស់ អ្នកដឹកនាំថៃនៅតែចារសិលាចារឹកដោយប្រើ តួអក្សរ ខ្មែរនៅឡើយ។ ជាសេចក្ដីសន្និដ្ឋានពាក្យដែលថាសិល្បៈលពបុរី ដែលជាខេត្តខ្មែរមួយស្ថិតចម្ងាយ ១៥០គីឡូម៉ែត្រទិសខាងជើងនៃទីក្រុងបាងកកបច្ចុប្បន្នជា ‹ រចនាបថបែបខ្មែរ › ឬក៏ពាក្យ ‹ សិល្បៈថៃ ឥទ្ធិពលខ្មែរ›នៃខេត្តនេះ ក៏ដូចជា នៅខេត្តផ្សេងៗឯទៀតមិនមានលក្ខណៈសមស្របទៅនឹង ប្រវត្តិ
សាស្ត្រទេព្រោះវាត្រូវបានបង្កប់នូវមហិច្ឆតាបំភ័ន្ដប្រវត្តិសាស្ត្រនិងមតិមហាជន។ តាមពិតទៅអ្វី ដែល អ្នកវិទ្យាសាស្ត្រត្រូវការគឺសច្ចភាព ឬការពិតទោះបីជា ការពិតនោះត្រូវបានប្រែប្រួល ឬបកស្រាយ ខុសៗគ្នាតាមយុគតាមសម័យកាលក៏ដោយ។ ចំពោះ អ្នកស្រាវជ្រាវការវាយតម្លៃនៃសច្ចភាពត្រូវតែរក្សា
ទុកឬលើកតម្លៃឲ្យខ្ពស់ជាទីបំផុតបើពុំដូច្នេះទេជ្រុងមួយនៃ ប្រវត្តិសាស្ត្ររបស់មនុស្សជាតិនឹងត្រូវ បាត់
បង់ទ្រុឌទ្រោមជាពុំខានឡើយ៕

III/ការអប់រំចិត្តសាស្រ្ត
III.១/ការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសថៃ
សៀម ឬប្រទេសថៃជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍មានព្រំប្រទល់ជាប់ នឹងប្រ ទេសកម្ពុជា ឡាវ ម៉ាលេស៊ី និងមីយ៉ាន់ម៉ា។ ប្រទេសនេះបានកកើតជារដ្ឋពេញលេញនៅសតវត្សរ៍ទី ១៣នៃគ្រឹស្គសករាជ។ តាំងពីពេលនោះមក ប្រទេសនេះបានវាតទីពង្រីកទឹកដី របស់ខ្លួនជាលំដាប់ ហើយបានសាបព្រោះនូវជាតិនិយម និងការអប់រំចិត្តសាស្រ្តយ៉ាងជ្រាលជ្រៅ ក្នុងស្រទាប់ប្រជារាស្រ្ត របស់ខ្លួន។ ទាក់ទងនឹងការបញ្ច្រៀបចរន្តជាតិនិយមរបស់ប្រជាជនថៃកើតមានពីឆ្នាំ១៩១០រហូតដល់ ឆ្នាំ១៩៣០ នៅពេលដែលភូមិភាគអាស៊ីប៉ែកអាគ្នេយ៍ទាំងមូលបាន និងកំពុងជូបប្រទះនូវការប្រែប្រួល មួយ ដ៏ធំធេងដោយសារចរន្តមនោគមវិជ្ជាធំៗពីរ ដែលមានឥទ្ឋិពលយ៉ាងខ្លាំងទៅលើប្រវត្តិសាស្រ្តនៃ ភូមិភាគនេះ។ ចរន្តមនោគមវិជ្ជាទាងពីរនេះមាន៖
ទីមួយៈ ចរន្តនៃចលនាជាតិនិយម ដែលចាប់កំណើតដំបូងក្នុងប្រទេស រួចហើយផ្សព្វផ្សាយ ពេញទាំងអាស៊ីចុងបូពា៍ររហូតដល់អាស៊ីអាគ្នេយ៍។ កំនិតជាតិនិយមនេះបង្កើតឡើង បានជាចលនាន យោបាយប្រយុទ្ឋប្រឆាំងនឹងអាណានិគមបស្ចឹមប្រទេស ដែលកំពុង កៀបសង្កត់ ជិះជាន់លើប្រជាជន ក្នុងទ្វីបអាស៊ី។
ទីពីរៈ ចរន្តនៃគំនិតប្រជាធិបតេយ្យលាយឡំជាមួយគំនិតសង្គមនិយម។ គំនិត ឬចរន្តទីពីរនេះ ភាគច្រើនកើតចេញពីនិស្សិត ឬបញ្ញវន្តជាតិអាស៊ី ដែលបានទៅសិក្សាក្នុងបណ្តារប្រទេសនានានៅទ្វីប អឺរ៉ុប និងអាមេរិក បាននាំចូលមកក្នុងមាតុប្រទេសរបស់ខ្លួនវិញ នៅពេលដែលពួកគេបានបញ្ចប់ការ សិក្សានៅបរទេសរួចហើយ។
ចំពោះ ការអប់រំចិត្តសាស្រ្តរបស់ថៃ គឺមានភាពស្វិតស្វាញក្នុងការបញ្ចៀបអោយ ប្រជាជនរបស់
គេមានការយល់ដឹង ប៉ុន្តែមានចំនុចខ្លះហាក់បីដូចជា ប្រាសចាកពីការពិត។ តួយ៉ាង ក្នុង កម្មវិធីសិក្សា
របស់ខ្លួនផ្នែកប្រវត្តិសាស្រ្ត ដែលសិក្សាពីកម្ពុជា ឃើញថាពីថ្នាក់ទី១រហូតដល់ថ្នាក់ទី៦ ប្រទេសថៃមិន
ដែលបានបញ្ចូលប្រវត្តិសាស្រ្តកម្ពុជាទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនឡើយ។ ហើយក្នុងកម្ម វិធីសិក្សាចាប់
ពីថ្នាក់ឧត្តមឡើងទៅប្រទេសថៃតែងតែបំភ្លៃប្រវត្តិសាស្រ្ត ដែលទាក់ជាមួយប្រទេសកម្ពុជា ដូចជា ការ
ឡើងថា ប្រទេសកម្ពុជា បានឈ្លានពានយកទឹកដីរបស់ប្រទេសថៃ។ ការបំភ្លៃនេះ ក្នុងគោល បំណង
បញ្ឆេះចលនាជាតិនិយម ដើម្បីបំរើនយោបាយទាំងក្នុង និងក្រៅប្រទេសជាពិសេសប្រទេស កម្ពុជា។ ជាមួយគ្នានេះដែរ នៅក្នុងសង្គមថៃផ្ទាល់តែម្តង តែងតែអប់រំអោយប្រជាជនកូនចៅរបស់គេ អោយស្អប់
ប្រជាជនកម្ពុជា នៅពេលខ្លះកាលណាគេខឹងនឹងនរណាម្នាក់គេបានដាក់បន្ដាសារ អោយ ជាតិក្រោយ
កើតជាខ្មែរ។

ដូច្នេះឃើញថា ការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសថៃ ថៃបានព្យាយាមធ្វើអោយប្រជពលរដ្ឋ របស់ខ្លួនមានជាតិនិយមក្នុងខ្លួន ហើយខិតខំបំភ្លៃប្រវត្តិសាស្រ្តដែលទាក់ទងជាមួយប្រទេសជិតខាង ជា ពិសេសជាមួយប្រទេសកម្ពុជា ក្នុងបំណងធ្វើអោយប្រជាពលរដ្ឋរបស់ស្អប់ប្រជាពលរដ្ឋកម្ពុជា ពីព្រោះ ថានៅពេលប្រជាពលរដ្ឋរបស់ខ្លួនមានជាតិនិយម ហើយមានអារម្មណ៍មិនល្អជាមួយប្រជាជនប្រទេស ជិតខាងហើយនោះ វាងាយស្រួលក្នុងការបំរើអោយនយោបាយរបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស។
III.២/ការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសកម្ពុជា
ដោយឡែក ចំពោះការអប់រំចិត្តសាស្ត្រនៅក្នុងប្រទេសកម្ពុជាវិញឃើញថា មានការខុសប្លែកពី ប្រទេសថៃ។ ចាប់តាំងពីមនទំនាក់ទំនងជាមួយប្រទេសថៃមក ប្រទេសកម្ពុជាពុំសូវយកចិត្តទុកដាក់ លើការបញ្ច្រៀបជាតិនិយមដល់ប្រជាជនរបស់ខ្លួនឡើយទើបតែមកដល់ ឆ្នាំ២០០១ នៅពេលដែល មានចរចាមរាមថា តារាភាពយន្តថៃបាននិយាយថា ប្រាសាទអង្គរវត្តជារបស់ប្រទេសថៃពេលនោះទើប ចលនាជាតិនិយមរបស់ប្រជាជនកម្ពុជាមានសន្ទុះកើនឡើង។ ចំពោះបញ្ហាដែលទាក់ទង នឹងពាក្យចរ ចាមរាមនេះ បើតាមការយល់ឃើញរបស់ខ្ញុំ គឺមានការជាប់ពាក់ព័ន្ឋដោយផ្ទាល់ទៅនឹងការអប់រំចិត្ត សាស្រ្តរបស់អ្នកដឹកនាំ ដល់ប្រជាជនកម្ពុជាផ្ទាល់តែម្តង។ ពីព្រោះថា មុនឆ្នាំព្រិត្តិការណ៍ដុតស្ថាតទូតថៃ នៅថ្ងៃ២៩ មករា ឆ្នាំ២០០១ ឃើញថា ចំពោះផ្នត់គំនិតរបស់ប្រជាជនកម្ពុជាលើប្រទេសថៃ និងប្រជា ជនថៃហាក់មានភាពវិជ្ជមានច្រើន បើប្រៀបធៀបជាមួយប្រទេសជិតខាង ជាពិសេសប្រទេសវៀត ណាម។
សរុបមកវិញ ការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសថៃមានចលនា និងមានបំណងជានិច្ចក្នុងការ ធ្វើអោយប្រជាជនរបស់គេមានភ័ន្តច្រឡំ និងស្អប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាតាមរយៈការ បញ្ច្រៀបជាតិនិយម និងការបំភ្លៃប្រវត្តិសាស្រ្ត ដែលចរន្តនេះកើតមានឡើងក្នុងប្រទេសថៃតាំងពីដើម រៀងមក។ ចំពោះការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសកម្ពុជាវិញ ហាក់បីដូចជា មិនសូវមានលក្ខណៈផុស ផុលប៉ុន្មានទេ ទើបតែមកដល់២០០១ទើបមានការងើបឡើងវិញនូវចលនាជាតិនិយមនេះ ហើយ ចលនានេះបានបន្តរហូតមកដល់ពេលបច្ចុប្បន្នដោយសារកម្ពុជាកំពុងមានសង្គ្រាមជាមួយប្រទេសថៃ។ដូច្នេះ ឃើញបញ្ហាជាតិនិយម និងការអប់រំចិត្តសាស្រ្តនៅក្នុងប្រទេសមួយទៅអោយប្រជាជននៃប្រទេស មួយមានសារសំខាន់បំផុតក្នុងការជួយការពារបូរណភាពទឹកដីនៃប្រទេសនោះ។ ប៉ុន្តែបញ្ហានេះ ក៏គ្រោះ
ថ្នាក់ណាស់ដែរ នៅពេលបញ្ហានេះមានលក្ខណៈជ្រុលហួសហេតុ ដែលហៅថា ពួកជ្រុលនិយម ពីព្រោះ វាអាចធ្វើអោយមានភាពវឹកវរ ក្នុងប្រទេសរបស់ខ្លួនផ្ទាល់តែម្តង តាមរយៈការប្រឆាំងតបទៅវិញ។ តួ យ៉ាងដូចករណីប្រទេសថៃកាលពីសតវត្សរ៍ទី១៩។
សេចក្តីសន្និដ្ឋាន
ពលរដ្ឋនៃជាតិសាសន៍មួយគួរកប្បីថែរក្សាអ្វី ដែលជាអត្តសញ្ញណផ្ទាល់ នៃជាតិសាសន៍របស់ ខ្លួនអោយបាន បើពុំដូច្នោះទេពលរដ្ឋនៃជាតិសាសន៍នោះ ច្បាស់ជាបាត់បង់នូវគ្រឿងសំគាល់ខ្លួនពុំខាន ឡើយ។ ដើម្បីសំគាល់អោយដឹងថាពលរដ្ឋមួយជាជាតិសាសន៍អ្វី មានការសំគាល់តាមវិធីផ្សេងៗ ជា ច្រើនដូចជា តាមរយៈអាកប្បកិរិយា ព៍ណសំបុរ ការស្លៀកពាក់ ចំណង់ចំណូលចិត្តនៃការញ៉ាំអាហារ និងការប្រើប្រាស់។ល។ ដែលអ្វីទាំងអស់នេះ គឺជាផ្នែកនៃវប្បធម៍ ដែលមនុស្សបានយកមកអនុវត្តក្នុង ជីវភាពប្រចាំថ្ងៃ។ ប្រទេសមួយ ឬតំបន់មួយដែលចំរុះទៅដោយពហុជាតិសាសន៍ ក៏ចំរុះទៅដោយវប្ប- ធម៍ដែរ។ កត្តានេះជាចំនុចប្រសើរមួយក្នុងការទាញយកនូវគំនិតថ្មីៗ ពីបណ្តារជាតិសាសន៍ទាំងនោះ។ ទន្ទឹមនឹងចំនុចល្អប្រសើរ ដែលកើតចេញមកពីបណ្តុំនៃវប្បធម៍នោះ ក៏សំគាល់ឃើញដែរ នូវផលអវិជ្ជ មាន ដែលស្ដែងឡើង ពីឥទ្ឋិពលនៃវប្បធម៍រវាងជាតិសាសន៍មួយ និងជាតិសាសន៍មួយទៀត។ ក្នុងនាម ជាពលរដ្ឋនៃជាតិសាសន៍មួយទោះបីជាមានការលំបាកខ្លះក្នុងការប្រតិបត្តិ និងថែរក្សានៃវប្បធម៍របស់ ខ្លួន ដែលកើតចេញពីឥទ្ឋិពលនៃវប្បធម៍បរទេសយ៉ាងណា ក៏ដោយ ក៏ត្រូវមានស្មារតីវប្បធម៍ជាតិជានិច្ច ។ មានន័យថាត្រូវនាំលើកតំកើងវប្បធម៍ជាតិ ហើយត្រូវចេះកែរច្នៃ និងសំយោគវប្បធម៍បរទេសអោយ មានលក្ខណៈជាវប្បធម៍របស់ជាតិខ្លួន។
មាតិកា
អារម្ភកថា................................................................................................ ..........I
សេចក្តីផ្តើម............................................................................................. ..........៥
I/សមាជិក............................................................................................... ..........៥
I.១/សមាជិកគណៈអចិន្រ្តៃយ៍...................................................................... ..........៥
II.២/គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល........................ ..........៦
I.៣/សមាជិកគណៈកម្មាធិការកណ្តាល.......................................................... ..........៨
II/កម្មវិធីនយោបាយរបស់គណបក្ស.............................................................. ..........៨
III/គោលការណ៍ ១១ខ របស់គណបក្ស......................................................... ..........៩
IV/ស្នាដៃធំៗ ៨យ៉ាងរបស់គណបក្ស............................................................. .......១១
V/បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស................................................................. .......១៧
VI/លក្ខន្តិកៈរបស់គណបក្ស........................................................................ .......២៤
សន្និដ្ឋាន................................................................................................. .......២៥
ឯកសារយោង.......................................................................................... .......២៦
អារម្ភកថា
កិច្ចការស្រាវជ្រាវស្តីពី គណបក្សប្រជាជនកម្ពុជា ដែលបានរៀបរៀងឡើងនៅពេលនេះគឺជាស្នា ដៃដ៍ស្ដួចស្ដើងមួយ ក្នុងការចូលរួមចំណែកស្វែងយល់ពីគណបក្សនយោបាយនៅកម្ពុជា ជាពិសេស គណបក្សប្រជាជនកម្ពុជានេះផ្ទាល់តែម្តង។
ទោះបីជា ការរៀបរៀងនូវកិច្ចការស្រាវជ្រាវនេះមានការផ្ទៀងផ្ទាត់ហើយ ផ្ទៀងផ្ទាត់ទៀតក៏ខ្ញុំគិត ថាកំហុសនៅតែកើតមានជាយថាហេតុ ។ប៉ុន្តែខ្ញុំសង្ឃឹមថាការលំអរបន្តិចម្តងៗ នឹងធ្វើអោយកិច្ចការ ស្រាវជ្រាវនេះមានការល្អប្រសើរឡើងជាមិនខាន។
ជាចុងក្រោយ ខ្ញុំសូមអរគុណចំពោះការជួយណែរនាំរបស់លោកសាស្រ្តាចារ្យទាំងអស់ និងមិត្ត ទាំងអស់ ដែលបានជួយរិះគន់ក្នុងន័យស្ថាបនា ។
សេចក្តីផ្តើម
ប្រវត្តិសង្ខេប គណបក្សប្រជាជនកម្ពុជា
គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១ ដោយមាន
ឈ្មោះដើម ថា “ បក្សប្រជាជនបដិវត្តន៍ខ្មែរ ” ដែលមានប្រភពចេញពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងអណានិគមនិយម ដើម្បីឯករាជ្យជាតិ ។ ចាប់តាំងពីពេលបដិសន្ធិ រហូតមកដល់បច្ចុប្បន្ន គណ
បក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺផ្សារភ្ជាប់រួមសុខរួមទុក្ខ ជាមួយប្រជា
ជនគ្រប់កាលៈទេសៈ ហ៊ានពុះពារធ្វើពលីកម្មគ្រប់យ៉ាង មិនរួញរា ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គ
ឧត្តមរបស់ប្រទេសជាតិ និងប្រជាជន ។ ក្នុងដំណាក់កាលជាប្រវត្តិសាស្ត្រថ្មីនេះ គណបក្សប្រជាជន
កម្ពុជា បានកំណត់ចក្ខុវិស័យដ៏យូរអង្វែងរបស់ ខ្លួន គឺ “ ប្រមូលផ្តុំកម្លាំងរបស់ប្រជាជាតិខ្មែរទាំងមូល
ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីកសាង និងការពារមាតុភូមិកម្ពុជា ឱ្យសំបូររុងរឿងនិងស្ថិតស្ថេរគង់វង្ស ក្នុងឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាព ។ ថ្ងៃ ២៨ មិថុនា ឆ្នាំ ១៩៥១ មហាសន្និបាតលើកទី ១ បង្កើត “ បក្សប្រជាជនបដិវត្តន៍ខ្មែរ ” ដែលបាន ប្រព្រឹត្តទៅនៅ តំបន់រំដោះនោះ ។ មហាសន្និបាតបានជ្រើសតាំងថ្នាក់ដឹកនាំរបស់បក្ស និងសម្រេច
មាគ៌ាតស៊ូប្រឆាំង ពួកអាណានិគមនិយម ដើម្បីដណ្តើមឯករាជ្យជូនជាតិ។ ថ្ងៃ ៣០ កញ្ញា ឆ្នាំ ១៩៦០
មហាសន្និបាតលើកទី ២ កោះប្រជុំនៅភ្នំពេញ ។ មហាសន្និបាតបានសម្រេច មាគ៌ាតស៊ូក្នុងសភាព
ការណ៍ថ្មី អនុម័តបណ្តាខ្លឹមសារកែសម្រួលលក្ខន្តិកៈបក្ស និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិម។ ថ្ងៃ ៥-៨ មករា ឆ្នាំ ១៩៧៩ កោះប្រជុំមហាសន្និបាតលើកទី ៣ ដោយមានបក្ខជនចំនួន ៦២
រូប ដែលនៅរស់សេសសល់ ពីការកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ ប៉ុល ពត បានជួបប្រជុំដើម្បីកំណត់ទិសដៅ ជាយុទ្ធសាស្ត្រសំខាន់ៗរបស់បក្ស។មហាសន្និបាតបានអនុម័តកម្មវិធីនយោបាយ
ថ្មី ក្នុងនោះបានកំណត់ភារកិច្ច ជាមូលដ្ឋានចំពោះមុខ គឺវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្គ្រោះជាតិ និងប្រជាជន មហាសន្និបាតបានអនុម័តលក្ខន្តិកៈបក្សថ្មី ជ្រើសតាំងក្បាលម៉ា
ស៊ីនដឹកនាំបក្ស និងបានសម្រេចបង្កើតគណៈកម្មាធិការ កសាងបក្សទូទាំងប្រទេស ដើម្បីពង្រីក និងពង្រឹងគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ។ ថ្ងៃ ២៦ ឧសភា ឆ្នាំ១៩៨១មហា
សន្និបាតបក្សលើកទី ៤ ប្រារឰនៅទីក្រុងភ្នំពេញ ដោយមានតំណាង ចូលរួម ១៦២ រូប ។មហាសន្និ
បាតបក្សបានអនុម័តរបាយការណ៍នយោបាយ កម្មវិធីសេដ្ឋកិច្ច សង្គមកិច្ច សម្រាប់រយៈពេលប៉ុន្មាន
ឆ្នាំខាងមុខ របាយការណ៍អំពីការកសាងបក្ស អនុម័តលក្ខន្តិកៈបក្ស និងប្តូរឈ្មោះបក្សជា “ បក្សប្រជា
ជនបដិវត្តន៍កម្ពុជា ” ។មហាសន្និបាតបក្សបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈិមបក្សថ្មីដែល
មានសមាជិកពេញសិទ្ធិ ១៩ រូប និងបម្រុង ២ រូប ។ មហាសន្និបាតបានកំណត់ថា ភារកិច្ចរួមជាយុទ្ធ
ស្ធាស្ត្រ ក្នុងដំណាក់កាលនោះគឺ ការពារឯករាជ្យជាតិ និងកសាងមាតុភូមិ ក្នុងនោះការការពារមាតុភូមិ ជាភារកិច្ចចំបង របស់ប្រជាជនកម្ពុជា ចំពោះការស្តារសេដ្ឋកិច្ចត្រូវយកការស្តារកសិកម្មធ្វើជាភារកិច្ចស្នូល ។ ថ្ងៃ ១២-១៥ មករា ឆ្នាំ ១៩៨៤ សន្និបាតកម្មាភិបាលទូទាំងប្រទេសរបស់បក្ស បានឯកភាពលើតួនាទី សំខាន់ៗរបស់ក្រុមសាមគ្គីបង្កបង្កើនផលនៅក្នុងចលនាបដិវត្តន៍ ជាពិសេសលើភារកិច្ចបង្ក
បង្កើនផល កសាងជនបទ និងពង្រឹងរដ្ឋអំណាច ។ ឯកភាពលើទិសដៅ គោលបំណង និងខ្លឹមសារពង្រឹងក្រុមសាមគ្គី ដែលជាសំខាន់ គឺការពង្រឹងការងារគ្រប់គ្រងមធ្យោបាយផលិតកម្ម កម្លាំងពលកម្ម ការបែងចែកភោគផល និងការងារបណ្តុះ បណ្តាលកម្មាភិបាលក្រុមសាមគ្គី និងកម្មាភិបាលភូមិ ឃុំ ។
ថ្ងៃ ២-៩ វិច្ឆិកា ឆ្នាំ ១៩៨៤ សន្និបាតកម្មាភិបាលទូទាំងប្រទេសរបស់បក្ស បានអនុម័តសេចក្តី
សម្រេចចិត្ត ស្តីពីបញ្ហាសំខាន់ៗជាបន្ទាន់មួយចំនួន នៃការងារសតិអារម្មណ៍ សេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយ ចំពោះ កសិករ ចំពោះជនជាតិភាគតិច និងចំពោះសេដ្ឋកិច្ចផលិតកម្មឯកជន ។អង្គ
សន្និបាតបានបោះឆ្នោតជ្រើសតាំង សមាជិកបម្រុងបំពេញបន្ថែមឱ្យគណៈកម្មាធិការមជ្ឈិមបក្សចំនួន ៨ រូបទៀត ។ ថ្ងៃ ១៣-១៦ តុលា ឆ្នាំ ១៩៨៥ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៥
របស់បក្សប្រជាជន បដិវត្តន៍កម្ពុជា បានឯកភាពលើរបាយការណ៍នយោបាយ ដែលបានកំណត់ភារ
កិច្ចរួមជាយុទ្ធសាស្ត្រ គឺការពារ ឯករាជ្យជាតិ កសាងមាតុភូមិ ឈានឡើងជាជំហានៗ ក្នុងនោះភារកិច្ចចំបង គឺការពារមាតុភូមិ ការពារសមិទ្ធិផល បដិវត្តន៍។ មហាសន្និបាតបានកំណត់កម្មវិធីស្តារ និងពង្រីកសេដ្ឋកិច្ច សង្គមកិច្ច ៥ឆ្នាំ លើកទី១ (១៩៨៦-១៩៩០) និងអំពីភារកិច្ចកសាងបក្ស ក្នុងដំណាក់កាលថ្មី ។ មហាសន្និបាតបានបោះឆ្នោតជ្រើសតាំង សមាជិកគណៈកម្មាធិការ មជ្ឈិមបក្ស ៤៥ រូប ក្នុងនោះមានសមាជិកបំរុង ១៤ រូប ។ ថ្ងៃ ៥-១២ មេសា ឆ្នាំ ១៩៨៩ សន្និបាតកម្មាភិបាលទូទាំងប្រទេសរបស់បក្ស បានឯកភាពលើរបាយការណ៍ អំពីសភាពការណ៍កម្ពុជារយៈពេល ១០ ឆ្នាំ (១៩៧៩-១៩៨៩ ) និងទិសដៅសំខាន់ៗ ឆ្នាំ ១៩៨៩-១៩៩០ និងបណ្តាឆ្នាំបន្ត ព្រមទាំងបានអនុម័តគោលនយោបាយថ្មីចំនួន ៥ គឺគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី គោលនយោបាយចំពោះកសិករ គោលន
យោបាយចំពោះផលិតកម្ម អាជីវកម្ម កសិកម្ម តាមរបៀបប្រវាស់ដៃ គោលនយោបាយចំពោះឧស្សា
ហកម្មតូច និងសិប្បកម្ម ក្នុងក្របខណ្ឌសេដ្ឋកិច្ចគ្រួសារ ឯកជន សមូហភាព និងរដ្ឋ ចម្រុះឯកជន និងគោលនយោបាយដឹកជញ្ជូនឯកជន។ សន្និបាតបានបោះឆ្នោតបំពេញសិទ្ធិគណៈកម្មាធិការមជ្ឈិមចំនួន
៧ រូប បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការមជ្ឈិមចំនួន ១១ រូប និងបោះឆ្នោត ជ្រើសតាំងបំពេញបន្ថែមសមាជិកបំរុងគណៈកម្មាធិការមជ្ឈិមចំនួន ១០ រូប ។ថ្ងៃ ១៧-១៨ តុលា ឆ្នាំ ១៩៩១ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់បក្ស បានអនុម័តកម្មវិធីនយោបាយរបស់
បក្ស អនុម័តលក្ខន្តិកៈ កែប្រែថ្មីរបស់បក្ស ដោយបានកែប្រែឈ្មោះ ពីបក្សប្រជាជន បដិវត្តន៍កម្ពុជា មក
ជា “ គណបក្សប្រជាជនកម្ពុជា ” និងបានកំណត់អំពីសញ្ញារបស់គណបក្ស ដែលមានរូបប្រាសាទ កំ
ពូល៥ ។ មហាសន្និបាតបានគាំទ្រទាំងស្រុងនូវបទអន្តរាគមន៍របស់សម្តេច ហ៊ុន សែន ដែលបាន
ធ្វើការវាយតម្លៃលើទិដ្ឋភាពសំខាន់ៗនៃសភាពការណ៍កម្ពុជា និងលើកទិសដៅជំរុញអនុវត្តកម្មវិធីនយោ
បាយរបស់គណបក្ស។ ក្នុងអំឡុងពេលនៃមហាសន្និបាតវិសាមញនេះសន្និបាតពេញអង្គលើកទី ១៤នៃ
គណៈកម្មាធិការកណ្តាល បាន សម្រេចតែងតាំងសម្តេច ហេង សំរិន ជាប្រធានកិត្តិយសនៃគណៈ
កម្មាធិការកណ្តាលរបស់គណបក្ស និងបាន បោះឆ្នោតជ្រើសតាំងសម្តេច ជា ស៊ីម ជាប្រធានគណៈ
កម្មាធិការកណ្តាល នៃគណបក្ស និងសម្តេច ហ៊ុន សែន ជាអនុប្រធានគណៈកម្មាធិកាកណ្តាលនៃគណបក្ស ។ មហាសន្និបាតវិសាមញ្ញោនះ បានបង្កើតនូវរបត់យ៉ាងធំមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់គណបក្ស ។ ថ្ងៃ ២៨-២៩ ខែ កក្កដា ឆ្នាំ ១៩៩២ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សមាន តំណាងចូលរួម ៦២៣ រូប បានឯកភាពលើការវាយតម្លៃសភាពការណ៍កម្ពុជា ក្នុង
អំឡុងពេលអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងទិសដៅខាងមុខ អនុម័តការកែសម្រួលចំណុចមួយ
ចំនួន នៃលក្ខន្តិកៈគណបក្ស ក្នុងនោះ មានការកែប្រែរូបសញ្ញាគណបក្ស ដោយប្តូររូបប្រាសាទកំពូល៥
និងជំនួសវិញដោយរូបព្រាបសនៅកណ្តាល។ប្រគល់សិទ្ធិជូនគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាល
កំណត់រូបសញ្ញាថ្មី នៅពេលចាំបាច់ និងកែប្រែអក្សរកាត់ នូវឈ្មោះគណបក្សពី គ.ប.ប.ក មកជា ប្រ.ជ។ មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិក គណៈកម្មាធិការកណ្តាលចំនួន ១៩ រូប ដែលធ្វើឱ្យចំនួនសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សសរុបមាន ៧៥ រូប ។ ផ្អែកលមូល
ដ្ឋានសេចក្តីសម្រេចចិត្តខាងលើនេះ អង្គប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩២ ដោយមានការចូលរួមពីមន្ត្រីដឹកនាំរបស់គណបក្សនៃក្រសួង ស្ថាប័ន និងខេត្ត ក្រុង បានសម្រេចកែប្រែរូបសញ្ញាគណបក្សជាថ្មី ពីរូប ព្រាបស មកជា “ ទេវតាបាចផ្កា ” វិញ ។ថ្ងៃ ២៤-២៧ មករា ឆ្នាំ ១៩៩៧ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស បាន អនុម័តជាឯកច្ឆ័ន្ទ សេចក្តីប្រកាសស្តីពីកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ រយៈ
ពេលខាងមុខ អនុម័តខ្លឹមសារកែសម្រួលចំណុចមួយចំនួននៃលក្ខន្តិកៈគណបក្ស ក្នុងនោះមានការកំ
ណត់អំពី បទភ្លេង និងចម្រៀងរបស់គណបក្ស ។ មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងបំពេញ
បន្ថែមសមាជិកគណៈកម្មា ធិការកណ្តាល ចំនួន ៨៥ រូប ដែលធ្វើឱ្យចំនួនសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សសរុបមាន ១៥៣ រូប។ ថ្ងៃ ១៩ មិថុនា ឆ្នាំ ១៩៩៨ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសមានតំណាងចូលរួម ៧៦៨ នាក់ បានអនុម័តរបាយការណ៍ស្តីពីសភាពការណ៍ ការងាររបស់គណបក្ស និងទិសដៅភារកិច្ចឆ្ពោះទៅកាន់ការបោះ ឆ្នោតថ្ងៃ ២៦ កក្កដា ឆ្នាំ ១៩៩៨ អនុម័តសេចក្តីថ្លែងការណ៍ នយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោត និងអនុម័តខ្លឹមសារបំ
ពេញបន្ថែមនៃលក្ខន្តិកៈគណបក្ស ស្តីពីការរំសាយ ការរួមបញ្ចូលគ្នា និងការធ្វើសម្ព័ន្ធភាព គណបក្ស ។ ថ្ងៃ ២៤-២៥ មេសា ឆ្នាំ ២០០៣ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស មានតំណាងចូលរួម ចំនួន ៧០៧ នាក់ បានអនុម័តរបាយការណ៍ស្តីពីសភាពការណ៍ និងភារកិច្ចរបស់គណបក្ស តាំងពីក្រោយមហាសន្និ បាតវិសាមញ្ញាតំណាងទូទាំងប្រទេសនា ខែមករា ឆ្នាំ ១៩៩៧ មកដល់បច្ចុប្បន្ន និងទិសដៅភារកិច្ចរបស់គណបក្ស សម្រាប់រយៈពេលបន្ត អនុម័តសេចក្តីប្រកាសស្តីពីកម្មវិធីនយោបាយ របស់គណបក្ស ដើម្បីកសាង និងការពារ ប្រទេសជាតិ សម្រាប់ឆ្នាំ ២០០៣-២០០៨ ដោយកំណត់ច្បាស់អំពីចក្ខុវិស័យ យុទ្ធសាស្ត្រ និងគោលនយោបាយ អភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យរបស់គណបក្ស ។ មហាសន្និបាតបានគាំទ្រជាឯកច្ឆ័ន្ទនូវការសម្រេចរបស់ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ដែលបានជ្រើសតាំងសម្តេច ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខជនរបស់គណបក្ស សម្រាប់តំណែងនាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៣ ។ថ្ងៃទី ២៨-២៩ មករា ឆ្នាំ ២០០៥ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៣១ អាណត្តិទី ៥ របស់ គណបក្ស បានអនុម័ត “ របាយការណ៍ស្តីពីសភាពការណ៍ និងទិសដៅភារកិច្ចរបស់គណបក្សរយៈពេលបន្ត ” និង បោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន ៨ រូប ធ្វើឱ្យបរិមាសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល មាន ២៨ រូប។ សន្និបាតបានសម្រេចត្រៀមរៀបចំឆ្ពោះទៅកាន់ការ បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ របស់គណបក្ស ដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នាខែ មេសា ឆ្នាំ ២០០៣ និង បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ។ ថ្ងៃទី ២១-២៣ ខែ វិច្ឆិកា ឆ្នាំ ២០០៥ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស មានតំណាងចូល រួមចំនួន ៨៧០ រូប ។ មហាសន្និបាត បានអនុម័តរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់ គណបក្ស ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៥ និងទិសដៅភារកិច្ចឆ្នាំ ២០០៦ ។ មហាសន្និបាត បានកំណត់ គោលដៅចំបង របស់គណបក្សសម្រាប់រយៈពេលយូរអង្វែង គឺការអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនប្រកបដោយចីរភាព លើមូលដ្ឋានធានាសន្តិភាព និងស្ថិរភាពដ៏គត់មត់ ដើ
ម្បីឱ្យប្រជាជនគ្រប់ៗរូប បានរស់នៅយ៉ាងសម្បូរសប្បាយ សុខដុមរមនា និងសុភមង្គល ។ មហា
សន្និបាត បានបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលអាណត្តិទី ៥ ចំនួន ១២១រូប
និងលប់ឈ្មោះសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៦ រូប ដែលបានទទួលមរណភាព ធ្វើឱ្យ បរិមាណសមាជិកគណៈកម្មាធិការកណ្តាល មានចំនួនសរុប ២៦៨ រូប ។ ទន្ទឹមនេះ មហាសន្និបាត បានសម្រេច ជាឯកច្ឆន្ទ ជ្រើសតាំងសម្តេច ហ៊ុន សែន អនុប្រធានគណបក្ស ជាបេក្ខជនសម្រាប់មុខ
តំណែងនាយករដ្ឋមន្ត្រីនៃ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី ៤ នៃរដ្ឋសភា ។ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០០៧ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៣៣ បានពិភាក្សា និងអនុម័ត របាយការណ៍ស្តីពីសភាពការណ៍ និងទិសដៅភារកិច្ចរបស់គណបក្ស ឆ្នាំ ២០០៧ និងបោះឆ្នោតជ្រើសតាំងបន្ថែម សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលចំនួន ២ រូប គឺបង្កើនពីចំនួន ២៨ រូប ដល់ ៣០ រូប ។ សន្និបាត បានឯកភាពជាឯកច្ឆ័ន្ទប្រគល់ភារកិច្ចជូនសម្តេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃ រាជរដ្ឋាភិបាលកម្ពុជា ពង្រឹងបន្ថែមការដឹកនាំដោះស្រាយ បាតុភាពរំលោភដីធ្លីរបស់រដ្ឋឱ្យបានម៉ឺង
ម៉ាត់ និងមានប្រសិទ្ធិភាព ដោយពុំមាន ការលើកលែងចំពោះសមាសភាពណាមួយឡើយ ។ ថ្ងៃទី១២-១៣មករា ឆ្នាំ ២០០៨ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសមានតំណាងចូលរួមចំនួន ៩០០ រូប ។ មហាសន្និបាតបានឯកភាពទាំងស្រុងចំពោះការវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយ របស់គណបក្សពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៧ និងទិសដៅភារកិច្ចឆ្នាំ ២០០៨ ។ មហាសន្និបាតបានអនុម័ត កម្មវិធីនយោបាយ និងគោលការណ៍ ១១ “ ខ ” របស់គណបក្ស ដើម្បីបន្តកសាង និងការពារមាតុភូមិពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៣ ព្រមទាំងបណ្តាភារកិច្ចឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៤ នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៨។ មហាសន្និបាតសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជនសម្រាប់មុខតំណែងនា
យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី ៤ នៃរដ្ឋសភា ។ថ្ងៃទី២៥-២៦ មេសា ឆ្នាំ ២០០៩ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៣៤ អាណត្តិទី ៥ មាន តំណាងចូលរួមចំនួន ៨១៥ រូប បានពិភាក្សានិងអនុម័តរបាយការណ៍ស្តីពីសភាពការណ៍ និងការងារគណបក្សឆ្នាំ ២០០៨ និងទិសដៅភារកិច្ចឆ្នាំ ២០០៩ក្នុងនោះមានការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុម
ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី១ ហើយបានបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិក គ
ណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ចំនួន ៦ រូប គឺបន្ថែមពី ២៩រូប ដល់ ៣៥ រូប ។ សន្និបាតគាំទ្រតួនាទី របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបេក្ខភាព សម្តេចជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិក្រោយៗទៀត ៕

I/សមាជិក
I.១/សមាជិកគណៈអចិន្ត្រៃយ៍
គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល
១. សម្តេច ជា ស៊ីម ជាប្រធាន | ១៩. ឯកឧត្តម ឌិត មន្ទី សមាជិក |
២. សម្តេច ហ៊ុន សែន អនុប្រធាន | ២០. ឯកឧត្តម ហុក ឡងឌី សមាជិក(ស្លាប់) |
៣. សមេ្តច ហេង សំរិន ប្រធានកិត្តិយស | ២១. ឯកឧត្តម ជា ចាន់តូ សមាជិក |
៤. ឯកឧត្តម ស ខេង សមាជិក | ២២. ឯកឧត្តម អុក រ៉ាប៊ុន សមាជិក |
៥. ឯកឧត្តម សាយ ឈុំ សមាជិក | ២៣. ឯកឧត្តម ជាម យៀប សមាជិក |
៦. ឯកឧត្តម សាយ ភូថង សមាជិក | ២៤. ឯកឧត្តម ឯក សំអុល សមាជិក |
៧. ឯកឧត្តម ប៊ូ ថង សមាជិក | ២៥. លោកជំទាវ សោម គឹមសួគ៌ សមាជិក |
៨. ឯកឧត្តម ជា សុទ្ធ សមាជិក | ២៦. លោកជំទាវ ឃួន សុខដារី សមាជិក |
៩. ឯកឧត្តម ទៀ បាញ់ សមាជិក | ២៧. ឯកឧត្តម ប៉ែន បញ្ញា សមាជិក |
១០. លោកជំទាវ ម៉ែន សំអន សមាជិក | ២៨. ឯកឧត្តម ឆាយ ថន សមាជិក |
១១. ឯកឧត្តម ងួន ញ៉ិល សមាជិក | ២៩. ឯកឧត្តម ហោ ណាំហុង សមាជិក |
១២. ឯកឧត្តម នៃ ប៉េណា សមាជិក | ៣០. ឯកឧត្តម ប៊ិន ឈិន សមាជិក |
១៣. ឯកឧត្តម ស៊ឹម កា សមាជិក | ៣១. ឯកឧត្តម គាត ឈន់ សមាជិក |
១៤. ឯកឧត្តម កែ គឹមយ៉ាន សមាជិក | ៣២. ឯកឧត្តម យឹម ឆៃលី សមាជិក |
១៥. ឯកឧត្តម ប៉ុល សារឿន សមាជិក | ៣៣. ឯកឧត្តម ទេព ងន សមាជិក |
១៦. សមេ្តចចៅហ្វាវាំង គង់ សំអុល សមាជិក | ៣៤. ឯកឧត្តម គន់ គីម សមាជិក |
១៧. ឯកឧត្តម សុខ អាន សមាជិក | ៣៥. ឯកឧត្តម មាស សុភា សមាជិក |
១៨. ឯកឧត្តម អ៊ឹម ឈុនលឹម សមាជិក | ៣៦. ឯកឧត្តម នេត សាវឿន សមាជិក |
I.២/គណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល
១. ឯកឧត្តម សាយ ឈុំ | ប្រធាន |
២. ឯកឧត្តម ជា សុទ្ធ | សមាជិក |
៣. លោកជំទាវ ម៉ែន សំអន | សមាជិកា |
៤. ឯកឧត្តម ស៊ីម កា | សមាជិក |
៥. ឯកឧត្តម ប៉ុល សារឿន | សមាជិក |
៦. ឯកឧត្តម អ៊ឹម ឈុនលឹម | សមាជិក |
៧. ឯកឧត្តម ឌិត មន្ទី | សមាជិក |
I.៣/សមាជិកគណៈកម្មាធិការកណ្ដាល
សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
០០១. | សម្តេច ជា ស៊ីម | ប្រធាន |
០០២. | សមេ្តច ហ៊ុន សែន | អនុប្រធាន |
០០៣. | សម្តេច ហេង សំរិន | ប្រធានកិត្តិយស |
០០៤. | ឯកឧត្តម ស ខេង | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០០៥. | ឯកឧត្តម សាយ ឈុំ | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០០៦. | ឯកឧត្តម សាយ ភូថង | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០០៧. | ឯកឧត្តម ប៊ូ ថង | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០០៨. | ឯកឧត្តម ជា សុទ្ធ | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០០៩. | ឯកឧត្តម ទៀ បាញ់ | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០១០. | លោកជំទាវ ម៉ែន សំអន | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០១១. | ឯកឧត្តម ងួន ញ៉ិល | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០១២. | ឯកឧត្តម នៃ ប៉េណា | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០១៣. | ឯកឧត្តម ស៊ីម កា | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០១៤. | ឯកឧត្តម កែ គឹមយ៉ាន | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០១៥. | ឯកឧត្តម ប៉ុល សារឿន | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០១៦. | សម្តេចចៅហ្វាវាំង គង់ សំអុល | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០១៧. | ឯកឧត្តម សុខ អាន | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០១៨. | ឯកឧត្តម អ៊ឹម ឈុនលឹម | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០១៩. | ឯកឧត្តម ឌិត មុន្ទី | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០២០. | ឯកឧត្តម ហុក ឡងឌី | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល (ស្លាប់) |
០២១. | ឯកឧត្តម ជា ចាន់តូ | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០២២. | ឯកឧត្តម អ៊ុក រ៉ាប៊ុន | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០២៣. | ឯកឧត្តម ជាម យៀប | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០២៤. | ឯកឧត្តម ឯក សំអុល | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០២៥. | លោកជំទាវ សោម គឹមសួគ៌ | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០២៦. | លោកជំទាវ ឃួន សុដារី | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០២៧. | ឯកឧត្តម ប៉ែន បញ្ញា | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០២៨. | ឯកឧត្តម ឆាយ ថន | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០២៩. | ឯកឧត្តម ហោ ណាំហុង | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០៣០. | ឯកឧត្តម បិន ឈិន | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០៣១. | ឯកឧត្តម គាត ឈន់ | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០៣២. | ឯកឧត្តម យឹម ឆៃលី | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០៣៣. | ឯកឧត្តម ទេព ងន | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០៣៤. | ឯកឧត្តម គន់ គីម | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០៣៥. | ឯកឧត្តម មាស សុភា | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០៣៦. | ឯកឧត្តម នេត សាវឿន | សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល |
០៣៧. | ឯកឧត្តម ឯល វ៉ាន់សារ៉ាត់ | សមាជិកគណៈកម្មាធិការកណ្តាល |
០៣៨. | ឯកឧត្តម ខូយ ឃុនហ៊ួរ | សមាជិកគណៈកម្មាធិការកណ្តាល |
០៣៩. | ឯកឧត្តម ចាន់ ភិន | សមាជិកគណៈកម្មាធិការកណ្តាល |
០៤០. | ឯកឧត្តម កុយ ប៊ុនថា | សមាជិកគណៈកម្មាធិការកណ្តាល |
០៤១. | ឯកឧត្តម ឆាយ សាំងយុន | សមាជិកគណៈកម្មាធិការកណ្តាល |
០៤២. | ឯកឧត្តម យស សុន | សមាជិកគណៈកម្មាធិការកណ្តាល |
០៤៣. | ឯកឧត្តម ហ៊ុល សាវ័ន្ត | សមាជិកគណៈកម្មាធិការកណ្តាល |
០៤៤. | លោកជំទាវ មាន សំអាន | សមាជិកគណៈកម្មាធិការកណ្តាល |
០៤៥. | ឯកឧត្តម លឹម ធី | សមាជិកគណៈកម្មាធិការកណ្តាល (ស្លាប់) |
០៤៦. | ឯកឧត្តម ថោង ខុន | សមាជិកគណៈកម្មាធិការកណ្តាល |
០៤៧. | ឯកឧត្តម សយ ស៊ីផុន | សមាជិកគណៈកម្មាធិការកណ្តាល |
០៤៨. | ឯកឧត្តម សំ សារិត | សមាជិកគណៈកម្មាធិការកណ្តាល |
០៤៩. | ឯកឧត្តម ញឹម វណ្ណដា | សមាជិកគណៈកម្មាធិការកណ្តាល |
០៥០. | ឯកឧត្តម ផង សារ៉េត | សមាជិកគណៈកម្មាធិការកណ្តាល |
សួស្តីបង មានកិច្ចការស្រាវជ្រាវទាក់ទងនឹង ការប្រៀបធៀបភាសាភាសាខ្មែរបុរាណ និង ភាសាខ្មែរទំនើបអត់?
ReplyDelete