មាតិកា
I-ប្រវត្តិនៃបដិវត្តន៍ផ្កាម្លឹះ....................................................................................................... ១
II-សេចក្ដីផ្ដើម........................................................................................................................... ១
III-ប្រវត្តិនៃបដិវត្តន៍នៅក្នុងប្រទេសចិន............................................................................. ១
ក-ចលនាបុប្ផា១០០ ជំពូក............................................................................................... ២
ខ-សម័យមហាលោតផ្លោះ មហាអស្ចារ្យ ឆ្នាំ១៩៥៨........................................................... ២
គ-បកិវត្តន៍វប្បធម៍ចិនពីឆ្នា ១៩៦៦ ដល់១៩៧៦.............................................................. ២
ឃ-ការផ្លាស់ប្តូរមុខមាត់ប្រទេសចិន តាមរយៈការកែរទម្រង់សេដ្ឋកិច្ច.................................. ២
IV-មូលហេតុដែលធ្វើអោយបដិវត្តន៍នេះមានការប៉ះពាល់ដល់ប្រទេសចិន............ ៣
ក-ការរំលោភបំពានខាងផ្នែកសិទ្ធមនុស្ស.......................................................................... ៣
ខ-ចលនានៃលទ្ធិប្រជាធិបតេយ្យ....................................................................................... ៤
គ-វិសមភាពក្នុងសង្គម អំពើរពុករលួយ និងភាពគ្មានការងារធ្វើ........................................... ៤
ឃ-ការបណ្ដេញប្រជាពលរដ្ឋចេញទាំងបង្ខំ........................................................................ ៤
V-យុត្តិសាស្រ្តក្នុងការទប់ទល់នូវឥទ្ធិពលនូវបដិវត្តន៍នេះមកលើប្រទេសចិន.... ៥
ក- បញ្ហាព្រំដែន............................................................................................................... ៥
ខ-បង្កើនកម្លាំងនគរបាលដើម្បីទប់ស្កាត់បាតុករ................................................................. ៥
គ-ការចាប់ឃុំឃាំងសកម្មជនសិទ្ធិមនុស្ស........................................................................... ៦
ឃ-ការរាំងខ្ទប់នូវការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនានា............................................... ៦
ង-ផែនការជាយុត្តិសាស្រ្តរបស់រដ្ឋាភិបាលចិន.................................................................... ៧
VI-សន្និដ្ខាន............................................................................................................................. ៧
កិច្ចការស្រាវជ្រាវកិច្ចការស្រាវជ្រាវៗ«ឥទ្ធិពលនៃបដិវត្តន៍ផ្កាម្លឹះមកលើប្រទេសចិន»
I. សេចក្ដីផ្ដើម
កម្លាំងនៃសន្ទុះរបស់ចលនាទាមទារអោយមាន សិទ្ធិ សេរីភាព នៅលើពិភពលោកកាន់តែកម្រើកខ្លាំងឡើងៗ កាលពីចុងឆ្នាំ២០១០ និងដើមឆ្នាំ២០១១។ ចលនាបះបោរទាំងនេះគឺ កើតឡើងចេញពីសំណាក់មហាជនទូទៅ ពីព្រោះតែពួកគេមានការពិបាកជាខ្លាំងពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ សិទ្ធិ សេរីភាព និងដោយសារតែមានភាពអយុត្តិធម៍នៅក្នុងសង្គម ហើយក្រុមនៃអ្នកចូលរួមបះបោរទាំងនោះតែងតែ លើកឡើងនូវពាក្យស្លោក ថា ពួកយើងត្រូវការអាហារ គ្រប់គ្រាន់ ត្រូវការមានការងារធ្វើ ត្រូវការផ្ទះសម្ដែងសមរម្យ ត្រូវការភាពយុត្តិធម៍ក្នុងសង្គម រួមគ្នាប្រឆាំងនឹង អំពើពុករលួយ គ្រួសារនិយម បក្សពួកនិយម ឬក៏ប្រឆាំងនឹងគម្លាតរវាងអ្នកមាន និងអ្នកក្រ ហើយត្រូវទាមទារនូវសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ។ ចលនានៃការងើបតស៊ូនេះ គឺមានដំបូងនៅពិភពអារ៉ាប ក៍ប៉ុន្តែឥទ្ធិពល ឬចំហាយនៃចលនាបដិវត្តន៍នេះ ក៏បានជៈឥទ្ធិពលផងដែរទៅបណ្ដារប្រទេសមួយចំនួនផ្សេងទៀតផងដែរ ក្នុងនោះក៏មានប្រទេសចិនដែរ។
II. ប្រវត្តិនៃបដិវត្តន៍ផ្កាម្លឹះ
ពាក្យថាបដិវត្តន៍ផ្កាម្លឹះនេះ គឺត្រូវបានប្រើបន្ទាប់ពីមានចលនាប៉ះបោរនៅពិភពអារ៉ាប់ ពោលគឺត្រូវបានប្រើ នៅក្នុងការងើបឡើងប៉ះបោរប្រឆាំង នៅក្នុងប្រទេស ទុយនេស៊ី ដែលបានផ្ដួលរំលំរបបដឹកនាំរបស់លោក បិន អាលី បានដោយជោគជ័យ។ បន្ទាប់ពីទទួលបានជោគជ័យនៃការប្រឆាំងទៅនឹងរបបរបស់លោក បិន អាលី នៅក្នុងប្រទេសទុយនេស៊ី ហើយក៏បន្តមានចលនានៃការបះបោររផ្សេងទៅទៀតនៅក្នុងប្រទេស អេស៊ីប ដើម្បីផ្ដួលរំលំរបបដឹកនាំរបស់លោក អ៊ូស្ន៊ី ម៉ូប៉ារ៉ាក់ ដែលប្រកបដោយជោគជ័យផងដែរ។ យើងឃើញថាឥទ្ធិពលនៃបដិវត្តិន៍ ផ្កាម្លឹះនេះដែលមានដើមកំណើតដំបូងចេញមកពីប្រទេស ទុយនេស៊ី រួចទៅប្រទេស អេស៊ីប ហើយក៏បានជះឥទ្ធិពលទៅដល់ប្រទេសមួយចំនួន នៅក្នុងបណ្ដារប្រទេសនៅអារ៉ាប់នោះផងដែរ ដូចជា លីប៊ី យាយមែន សេរ៉ី ហើយក្នុងនោះមានប្រទេស សេរ៉ី និងលីប៊ី កំពុងតែបន្តរធ្វើការបះបោរប្រឆាំងតវ៉ារហូតមកទល់ពេលនេះផងដែរ។
III. ប្រវត្តិនៃបដិវត្តន៍នៅក្នុងប្រទេសចិន
ប្រទេសចិនគឺជាប្រទេសដែលតែងតែស្គាល់នូវការឈឺចាប់ និងរងគ្រោះដោយសារបដិវត្តិន៍ច្រើនលើកច្រើនសារហើយ ពោលគឺបដិវត្តិន៍ដែលអ្នកដឹកនាំចិនតែងតែចង់កែរទម្រង់ កែរប្រែប្រទេសនេះធ្វើយ៉ាងណាអោយចេញ ផុតពីកណ្ដាប់ដៃនៃការគ្រប់គ្រងរបស់ជនបរទេស។ តែខាងក្រោមនេះខ្ញុំសូមលើកយកតែបដិវត្តន៍មួយចំនួនដែល កើតឡើងក្រោយថ្ងៃនៃការទទួលបានជ័យជំនៈរបស់ ម៉ៅ សេទុង ដែលបានផ្ដួលរំលំនូវរបបផ្ដាច់ការរបស់ ជៀង ខាយជៀក កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩ ហើយនាពេលនេះប្រជាជនចិនគ្រប់រូបតែងតែចងចាំជានិច្ច។ លើសពីនេះទៅទៀតជោគជ័យនៃការផ្ដួលរំលំរបបផ្ដាច់ការជៀង ខាយជៀក នាពេលនោះទៀតបានធ្វើអោយរូបលោកម៉ៅ សេទុង ដែលជាអ្នកដឹកនាំរបស់គណបក្ស កុម្មុយនិស្ដចិន កាន់តែកាន់តែមានប្រជាប្រិយ៍ភាពខ្លាំងថែមទៀត។ ជាងនេះទៅទៀត ប្រជាជនចិនស្ទើរតែទាំងអស់បានចាត់ទុករូបលោក ម៉ៅ សេទុង ថាជាវីរបុរសដ៏អស្ចារ្យ ដែលបាននាំប្រទេសចិនចេញផុបពីផ្លុកឈាមនៃការវាយប្រហារផ្ទៃក្នុងគ្នាឯង។
ខាងក្រោមនេះជាបដិវត្តន៍ដែលធ្លាប់មាននៅក្នុងប្រទេសចិន ក្រោយថ្ងៃទី០១ តុលា ឆ្នាំ១៩៤៩៖
ក-ចលនាបុប្ផា១០០ ជំពូក
កាលនៅចុងទសវត្សរ៍ឆ្នាំ១៩៥០លោកប្រធានម៉ៅ សេទុងបានវាយបង្ក្រាបយ៉ាងហិង្សាបំផុតទៅលើ “ចលនាបុប្ផា១០០ជំពូក”។ “ចលនាបុប្ផា១០០ជំពូក”ដែលលោកម៉ៅ សេទុងខ្លួនឯងជាអ្នកបាន ផ្តួចផ្តើមឡើង ដើម្បីជាជំនួយជួយបំផុសបំផុលឲ្យមានការផ្តល់យោបល់ និង មានការទិតៀនទៅលើគណបក្សកុម្មុយនិស្តចិនក្នុងគោលបំណងជួយរិះរក មាគ៌ាត្រឹមត្រូវសម្រាប់អភិវឌ្ឍប្រទេសចិន។ ក៏ប៉ុន្តែនៅទីបំផុត“ចលនាបុប្ផា១០០ជំពូក”ដែល បំផុសបំផុលឲ្យមានការប្រកួតប្រជែងរវាងទ្រឹស្តី១ ០០០បែប បែរជាត្រូវជាប់អន្ទាក់របស់លោកប្រធានម៉ៅហើយត្រូវលោកម៉ៅចោទថា ពួកអ្នកគាំទ្រ“ចលនាបុប្ផា១០០ជំពូក”ជាអ្នកស្តាំនិយមប្រឆាំងនឹងបក្សកុម្មុយនិស្តចិនទៅវិញ។
ខ-សម័យមហាលោតផ្លោះ មហាអស្ចារ្យ ឆ្នាំ១៩៥៨
ក្នុង ចំណោមមហា សោកនាដកម្ម ដែលថ្នាក់ដឹកនាំចិនសព្វថ្ងៃ មិនចង់និយាយនិងមិនចង់រំលឹក រួមមានជាអាទិ៍ សម័យមហាលោតផ្លោះមហាអស្ចារ្យ ឆ្នាំ១៩៥៨ (Le Grand Bond en avant)។ កាលណោះ ម៉ៅ សេទុង បានបញ្ជាឲ្យអនុវត្តផែនការ ឧស្សាហូបនីយកម្មទាំងបង្ខំមួយ បានន័យថា ប្រមែប្រមូលកម្លាំងជាតិទាំងមូល មកបង្កបង្កើតផលនៅលើវិស័យឧស្សាហកម្ម ដើម្បីតាម ឲ្យទាន់បស្ចិមលោក។ ក៏ប៉ុន្តែ ធ្វើបែបនេះ គេបានកាត់បន្ថយកម្លាំងបង្កបង្កើតផល នៅលើវិស័យកសិកម្ម ជាហេតុបានបង្កឲ្យមានគ្រោះទុរភិក្សកើតឡើង និងបានបណ្តាលឲ្យ ប្រជាជនចិនស្លាប់អស់៥០លាននាក់ តែក្នុងអំឡុងពេលបីឆ្នាំប៉ុណ្ណោះ។
គ-បកិវត្តន៍វប្បធម៍ចិនពីឆ្នា ១៩៦៦ ដល់១៩៧៦
មាន មហាសោកនាដកម្មមួយទៀត គឺសម័យបដិវត្តន៍វប្បធម៌ដែលផ្តើមឡើងនៅឆ្នាំ១៩៦៦ និងបញ្ចប់នៅឆ្នាំ១៩៧៦។ កាលណោះ ម៉ៅ សេទុង ដែលបាត់បង់ការគាំទ្រនៅក្នុងជួរ គណបក្សកុម្មុយនិស្ត បានពឹងផ្អែកទៅលើមហាជន និងជាពិសេសទៅលើយុវជននិង យុវនារីបដិវត្តន៍ ដែលគេហៅថាពួកឆ្មាំក្រហម ដើម្បីកសាងមនុស្សថ្មី តាមរយៈទ្រឹស្តីនៃ កូនសៀវភៅក្រហមរបស់ម៉ៅ សេទុង តាមរយៈការបញ្ជូនអ្នកទីក្រុង និងបញ្ញវន្តទៅធ្វើស្រែ ដើម្បីសម្រិតសម្រាំងមនុស្ស ដើម្បីកំទេចខ្មាំងនៅក្នុងជួរបក្ស និងនៅទូទាំងប្រទេស។ បដិវត្តន៍វប្បធម៌ចិន បានបណ្តាលឲ្យមានមនុស្សស្លាប់ជាង១លាននាក់។
ឃ-ការផ្លាស់ប្តូរមុខមាត់ប្រទេសចិន តាមរយៈការកែរទម្រង់សេដ្ឋកិច្ច
តេង សៀវប៉េង យល់ឃើញថាប្រទេសចិនត្រូវតែចាកចេញជាបន្ទាន់ពីសករាជមនោគមវិជ្ជា ឆ្វេងនិយមជ្រុល ដែលបានជះឥទ្ធិពលអវិជ្ជមានទៅលើសង្គមចិនទាំងមូល តាមរយៈបដិវត្តន៍វប្បធម៌ពីឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៧៦។ តេង សៀវប៉េង យល់ឃើញថា មនោគមវិជ្ជាឆ្វេងនិយមជ្រុលបានបង្កឲ្យមានភាពតានតឹងជាអចិន្ត្រៃយ៍ ទាំងនៅក្នុងប្រទេសចិន ទាំងនៅលើឆាកអន្តរជាតិ។ តេង សៀវប៉េងមានជំនឿយ៉ាងមាំថា ដើម្បីទប់ទល់នឹងអាមេរិក ប្រឈមមុខនឹងសូវៀត ប្រទេសចិនត្រូវបោះជំហានទៅរកភាពរុងរឿងផ្នែកសេដ្ឋកិច្ចជាមុនសិន រួចហើយបើសិនជាចាំបាច់ បើសិនជាកាលៈទេសៈទាមទារ ចាំវិលមកពង្រឹងមនោគមវិជ្ជា នៅពេលក្រោយវិញ។ នៅខែធ្នូឆ្នាំ១៩៧៨ នាឱកាសសម័យប្រជុំពេញអង្គទី៣នៃមហាសន្និបាតលើកទី១១របស់បក្ស កុម្មុយនិស្តចិន តេង សៀវប៉េង បានប្រកាសប្តូរទិសដៅយុទ្ធសាស្រ្តនៃប្រទេសចិន។ គេអាចសង្ខេបគោលគំនិតរបស់តេង សៀវប៉េង ថាជាយុទ្ធសាស្ត្រដែលមានគោលដៅធ្វើឲ្យប្រទេសចិនលេចត្រដែតឡើងដោយ សន្តិវិធីនៅលើឆាកអន្តរជាតិ។ លោកអគ្គមគ្គទេសន៍តេង សៀវប៉េងមានមហិច្ឆតាចង់ធ្វើឲ្យ«ខ្លាក្រដាសចិន»ក្លាយជាមហាអំណាច មួយពិតប្រាកដ តាមរយៈកំណែទម្រង់សេដ្ឋកិច្ច។
ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់សហភាពសូវៀត តេង សៀវប៉េង បានអនុវត្តនយោបាយ«សត្រូវរបស់សត្រូវខ្ញុំជាមិត្ររបស់ខ្ញុំ»។ នៅក្នុងន័យនេះ នៅថ្ងៃទី១មករាឆ្នាំ១៩៧៩ ប្រទេសចិនបានសម្រួលទំនាក់ទំនងទូតជាមួយសហរដ្ឋអាមេរិកដែលជាសត្រូវ របស់សហភាពសូវៀត។ ចាប់ដៃជាមួយអាមេរិករួចហើយ ថ្នាក់ដឹកនាំចិនដែលកក់ក្តៅចិត្តជាងមុន បានសម្រេចបញ្ជូនសារធម៌ក្តៅមួយទៅកាន់សហភាពសូវៀត ដោយបានវាយលុកលុយទៅលើប្រទេសវៀតណាម នៅថ្ងៃ១៧កុម្ភៈឆ្នាំ១៩៧៩។ គឺជាសង្រ្គាមមួយដ៏ខ្លី ដែលថ្នាក់ដឹកនាំចិនចាត់ទុកថា ជាការផ្តល់មេរៀនមួយដល់ទីក្រុងហាណូយ។ នៅ ទីបំផុត យុទ្ធសាស្រ្តភូមិសាស្រ្តនយោបាយនេះរបស់តេង សៀវប៉េង បានបើកលទ្ធភាពឲ្យចិនហែលឆ្លងកាត់ទសវត្សរ៍ទី៨០ ដោយទទួលបានជោគជ័យទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស។ នៅក្រៅប្រទេស សម្ព័ន្ធភាពយុទ្ធសាស្រ្តរវាងចិននិងអាមេរិក មិនត្រឹមតែបានរំងាប់ភាពតានតឹងរវាងទីក្រុងប៉េកាំង និង វ៉ាស៊ីនតោន ប៉ុណ្ណោះទេ តែវាថែមទាំងបានអនុញ្ញាតឲ្យប្រទេសចិនទប់ទល់នឹងការគាបសង្កត់ ពីសំណាក់សហភាពសូវៀតទៀតផង។ ម្យ៉ាងវិញទៀត បរិយាកាសធូរស្រាល នៅលើឆាកអន្តរជាតិក៏បានអនុញ្ញាតឲ្យប្រទេសចិនប្រមូលកម្លាំងកាយ និងកម្លាំងប្រាជ្ញា ដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ច នៅក្នុងប្រទេស ស្របទៅតាមទ្រឹស្តីរបស់តេង សៀវប៉េង៕
IV. មូលហេតុដែលធ្វើអោយបដិវត្តន៍នេះមានការប៉ះពាល់ដល់ប្រទេសចិន
ក-ការរំលោភបំពានខាងផ្នែកសិទ្ធមនុស្ស
ប្រទេសចិនគឺជាប្រទេសហត្ថលេខី នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ពោលគឺទាំងសិទ្ធិផ្នែកសីវិល និងផ្នែកនយោបាយ។ ក្នុងសន្ធិសញ្ញានោះក៏បានចែងដែរថា មនុស្សគ្រប់រូប មានសិទ្ធិសេរីភាព នៃការបញ្ចេញមតិ សិទ្ធិនេះរួមបញ្ចូលទាំងសិទ្ធីសេរីភាពនៃការស្វែងយល់ផ្សេងៗ សិទ្ធទទួលបានព័ត៍មាន និងទទួលបានគំនិតផ្សេងៗគ្រប់ប្រភេទ ទាំងការទទួលបានដោយផ្ទាល់មាតិ ដោយការសរសេរ ឬការបោះពុម្ភផ្សាយ បុន្តែប្រទេស ចិនមិនបានគោរពសិទ្ធិមនុស្សអោយបានខ្ជាប់ខ្ជួននោះទេ នេះជាហេតុធ្វើអោយមានការមិនពេញចិត្តទាំងពីសំណាក់ប្រជាជនចិន ខ្លួនឯងផង និងទាំងពីសហគមន៍អន្តរជាតិផង។ ដូចយ៉ាងសារផ្សព្វផ្សាយនៅលើគេហទំព័រ Boxun ដែល បានអំពាវនាវឲ្យពលរដ្ឋចិនចុះផ្លូវធ្វើបាតុកម្មនៅក្នុងខេត្ត ក្រុងមួយចំនួន រួមមានប៉េកំាង សៀងហៃ កង់តុង និងតាមទីក្រុងធំៗចំនួន១០ ផ្សេងទៀត។ សារនោះបានអំពាវនាវចំពោះពលរដ្ឋចិន អ្នកឥតការងារធ្វើ និងអ្នកដែលរងគ្រោះដោយបាត់បង់ដីធ្លី ឲ្យក្រោកឈរឡើង ទាមទារសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់ប្រព័ន្ធនយោបាយតាមបែបពហុបក្ស។ តាម រយៈសារអំពាវនាវនេះ គេពិតជាឃើញមានការប្រមូលផ្តុំគ្នាមែន។ ប៉ុន្តែ នៅមានលក្ខណៈទ្រង់ទ្រាយតូច និងត្រូវបានកម្លំាងប៉ូលិសវាយបង្រ្កាបយ៉ាងចាស់ដៃ។ ហេតុអ្វី បានជាមានពលរដ្ឋចិនតិចតួចចូលរួមបាតុកម្ម? មាន មូលហេតុច្រើន ទីមួយ គឺសារអំពាវនាវតាមបណ្តាញអិនធ័រណេតនៅមានលក្ខណៈតូចចង្អៀត មិនសូវបានផ្សព្វផ្សាយទូលំទូលាយ។ គឺមិនដូចនៅក្នុងប្រទេសទុយនីស៊ី ឬមួយក៏នៅប្រទេសអេហ្ស៊ីប ដែលប្រព័ន្ធអិនធ័រណេតត្រូវបានបើកចំហដោយសេរី គ្មានកំណត់ព្រំដែន។ ម្យ៉ាងទៀត សារអំពាវនាវឲ្យមានការជួបជុំគ្នានៅក្នុងប្រទេសទុយនីស៊ីក្តី ឬមួយនៅក្នុងប្រទេសអេហ្ស៊ីបក្តី សុទ្ធតែបានរៀបចំឡើងដោយគណបក្សប្រឆំាងក្នុងស្រុក និងក្រៅស្រុក។ ចំណែកនៅក្នុងប្រទេសចិនវិញ គ្មានបក្សប្រឆំាងទេ មានតែសកម្មជនសិទ្ធិមនុស្ស និងដែលជាទូទៅ ពួកគេត្រូវបានរដ្ឋអំណាចតាមឃ្លំាមើលសកម្មភាពរបស់ពួកគេដោយមិន ប៉ប្រិចភ្នែក។ អ៊ីចឹងឃើញថា នៅមិនទាន់មានអ្នកចេញមុខដឹកនំាក្បួនបាតុកម្មជាចំហទេ។ ទន្ទឹមគ្នានេះនៅក្នុងពិភពអារ៉ាប់ជាទូទៅ ក្រុមបាតុករហ៊ានស៊ី ហ៊ានសង និងស៊ូប្តូរជីវិតនៅចំពោះមុខគ្រោះថ្នាក់ ដូចយ៉ាង នៅក្នុងប្រទេសទុយនីស៊ី ការបះបោរបានផ្ទុះឡើង ក្រោយពីមានការដុតខ្លួនរបស់និស្សិតម្នាក់ដែលគ្មានការងារ ធ្វើ។មូលហេតុទី ២ ពលរដ្ឋចិនហាក់ដូចជាបានរាងចាលនៅក្នុងព្រឹត្តិការណ៍បះបោរ ទាមទារលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen ក្នុងឆ្នំា ១៩៨៩។ ព្រឹត្តិការណ៍ដែលកាលណោះត្រូវបានកម្លំាងទ័ព និងប៉ូលិសបាញ់បង្រ្កាបយ៉ាងបង្ហូរឈាម។
ដូច្នេះ និងដើម្បីចៀសវាងកុំឲ្យព្រឹត្តិការណ៍របៀបគ្នានេះកើតមានជាថ្មី ឡើងវិញ រដ្ឋអំណាចចិនត្រូវចាត់វិធានការភ្លាមៗ ដូចដែលសុភាសិតមួយនិយាយថា ការពារ ប្រសើរជាងព្យាបាល។
ដូច្នេះ និងដើម្បីចៀសវាងកុំឲ្យព្រឹត្តិការណ៍របៀបគ្នានេះកើតមានជាថ្មី ឡើងវិញ រដ្ឋអំណាចចិនត្រូវចាត់វិធានការភ្លាមៗ ដូចដែលសុភាសិតមួយនិយាយថា ការពារ ប្រសើរជាងព្យាបាល។
ខ-ចលនានៃលទ្ធិប្រជាធិបតេយ្យ
ប្រទេសចិនជាប្រទេសដែលប្រកាន់យកនូវរបបកុម្មុយនិស្ដ ដែលដឹកនាំដោយគណបក្សតែមួយជាយូរ ណាស់មកហើយ។ ការដឹកនាំដោយឯកបក្សនេះហើយដែលធ្វើអោយប្រជាជនចិនដែលចង់បានរបបដឹកនាំបែប លទ្ធិប្រជាធិបតេយ្យមួយចំនួនមិនសម្បាយចិន ហើយងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្ន។ មិនត្រឹមតែមានចលនាប្រឆាំងដើម្បីទាមទារ ចង់អោយមានការកែទម្រង់ទៅរករបបបែបប្រជាធិបតេយ្យពីសំណាក់ប្រជាជនចិន ប៉ុណ្ណោះទេ ថែមមានការជួយជម្រុញពីសំណាក់សកម្មជនសិទ្ធិមនុស្សមួយចំនួនផងដែរ។ ពោលគឺក្រុមអ្នកដែលងើបបះបោរទាមទារអោយមានលទ្ធិប្រជាធិបតេយ្យទាំងនោះ ចង់ទទួលបាននូវសិទ្ធិដែលអាចបោះឆ្នោតដើម្បីជ្រើស រើសអ្នកដឹកនាំដែលខ្លួនមានការពេញចិត្ត។
គ-វិសមភាពក្នុងសង្គម អំពើរពុករលួយ និងភាពគ្មានការងារធ្វើ
គម្លាតរវាងអ្នកមាន និងអ្នកក្រនៅក្នុងប្រទេសចិន គឺមានកម្រិតខ្ពស់ រួមជាមួយនឹងការប្រព្រឹត្តនូវអំពើរពុករលួយ ពីសំណាក់មន្ត្រីរបស់រដ្ឋាភិបាលផងនោះ ជាបច្ជ័យនាំទៅរកចលនានៃការបះបោរដោយយកគំរូតាមបដិវត្តន៍ ផ្កាម្លឹះដែលបានកើតមាននៅពីភពអារ៉ាប់។ ដូច្នេះហើយចលនានៃការងើបបះបោរនេះ គឺក្នុងគោលដៅមួយអោយរដ្ឋាភិបាលមានការទទួលខុសត្រូវខ្ពស់ ទៅលើប្រជានរបស់ខ្លួន។
ឃ-ការបណ្ដេញប្រជាពលរដ្ឋចេញទាំងបង្ខំ
នៅក្នុងប្រទេសចិនក៏មានដែរនូវការអំពើអយុត្តធម៍ផ្សេងដូចជា ការមិនបើកប្រាក់ខែឲ្យ ការបំផ្លាញកំទេចនិងបណ្តេញចេញពីលំនៅឋានរបស់ខ្លួនដោយទាំង បង្ខិតបង្ខំ ក៏ព្រមទាំងការរឹបអូសយកដីធ្លីរបស់ប្រជាជនជាដើម។ ដោយសារតែអំពើអយុត្តិធម៍ទាំងនេះហើយជាបច្ច័យអនុញ្ញាតអោយក្រុមប្រជាជនចិន នាំគ្នាងើបបះបោរ ដើម្បីធ្វើយ៉ាងណាអោយរដ្ឋាភិបាលក្រុងប៉េកាំងមានការចិត្តទុកដាក់ពីសុខទុក្ខ និងពីអនាគត់របស់ប្រជាជនចិនទូទៅ។
V. យុត្តិសាស្រ្តក្នុងការទប់ទល់នូវឥទ្ធិពលនូវបដិវត្តន៍នេះមកលើប្រទេសចិន
ក- បញ្ហាព្រំដែន
ដើម្បីជាការទប់ទល់ទៅនឹងកម្លាំងនៃការងើបបះបោរពីសំនាក់ក្រុមបាតុករ និងប្រជាពលរដ្ឋជាទូរទៅនៅក្នុងប្រទេសចិន រដ្ឋាភិបាលក្រុងប៉េកាំបានធ្វើយ៉ាងណាបង្វែរនូវចំណាមអារម្មណ៍រ បស់ប្រជាជនចិនជាទូទៅថា មិនត្រូវមានការឈ្លោះប្រកែកគ្នាផ្ទៃក្នុងទេ ពោលគឺត្រូវផ្តោតយកចិត្តទុកដាក់ទៅលើបញ្ហាព្រំដែនដែលមានការឈ្លានពានពី សំណាក់ប្រទេសជិតខាង ដូចជាប្រទេសជប៉ុន ប្រទេសវៀតណាមជាដើម។ ចំពោះប្រទេសជប៉ុនវិញគឺមានជម្លោះនៅទីប្រជុំកោះSenkaku។ ក្រៅពីប្រទេសជប៉ុននៅមាន វៀតណាមនិងហ្វីលីពីនគឺជាជម្លោះនៅ ទីប្រជុំកោះSpratly ដែលបណ្តាប្រទេសអាស៊ីមួយចំនួនរួមកំពុងតែទាមទារចង់បាន។ ចំពោះពាក់ព័ន្ធនឹងជម្លោះរវាងប្រទេសចិន ជាមួយនឹងបណ្ដារប្រទេសខាងលើនេះ ទៅលើបញ្ហារបណ្ដារប្រជុំកោះទាំងនោះ ត្រូវបាន ក្រុមអ្នកសង្កេតការណ៍ អាជ្ញាធរចិន បានចេញបញ្ជាឲ្យកងទ័ពបង្កឧប្បត្តិហេតុបែបនេះឡើង ក្នុងគោលដៅបំផុសបំផុលមនោសញ្ចេតនាជាតិនិយម និងបង្វែរអារម្មណ៍របស់មហាជនចិនចេញពីបដិវត្តន៍ផ្កាម្លិះនៅពិភព អារ៉ាប់៕
ខ-បង្កើនកម្លាំងនគរបាលដើម្បីទប់ស្កាត់បាតុករ
កាលពីខែមិនា ឆ្នាំ២០១១ នេះរដ្ឋាភិបាល ចិនបានបង្ហាញឲ្យដឹងពីការដំឡើង បន្ថែមថវិកាសម្រាប់ផ្នែកការពារសាធារណៈ។ ថវិកាសម្រាប់ប៉ូលិសរក្សាសណ្តាប់ធ្នាប់ក្នុងឆ្នាំ ២០១១នេះ បានកើនឡើងដល់៩៥ ពាន់លាន[1]ដុល្លារ គឺច្រើនជាងថវិកាថ្មី ដែលរដ្ឋាភិបាលបានសម្រេចដំឡើងសម្រាប់វិស័យកងទ័ព ។ ការបង្កើនថវិកាសម្រាប់ប៉ូលីសរក្សាសណ្តាប់ធ្នាប់នេះ ដោយនាយករដ្ឋមន្រ្តីចិន លោកវេន ជាប៉ាវ ថ្លែងថា បំណងធំបំផុតរបស់រដ្ឋាភិបាលចិនបច្ចុប្បន្ននេះ គឺចង់បានស្ថិរភាពសង្គម។ តាំងពីដើមមក រដ្ឋអំណាចចិនបានចំណាយលុយច្រើនសម្រាប់ផ្នែក មហាផ្ទៃ ដែលមានតាំងពីប៉ូលិស កងសេនាជនតាមភូមិឃុំ តុលាការ និងពន្ធនាគារ។ ប៉ុន្តែ នេះជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្តថវិកាជាតិ ដែលប៉ូលិស បានទទួលលុយច្រើនជាង កងទ័ពទៅទៀត។ ជាមួយនឹងការដំឡើងបន្ថែម ជាង ១២ភាគរយ ថវិកាសម្រាប់វិស័យកងទ័ពមានតែ ៩១ពាន់លានដុល្លារ ចំណែកថវិកាសម្រាប់ផ្នែកច្បាប់ និងរក្សាសណ្តាប់ធ្នាប់ក្នុងសុ្រកមានដល់ទៅ ជាង ៩៥ពាន់លានដុល្លារ។ នេះមានន័យថា ស្ថិរភាពក្នុងស្រុក វា សំខាន់ និងជាបញ្ហាដែលចិនកំពុងយកចិត្តទុកដាក់តាមដានជាប់។ ចិន មិនបារម្ភពីការវាយប្រហារយោធាពីខាងក្រៅទេ ប៉ុន្តែ ចិន នៅពេលនេះ កំពុងរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដូចជាវិបត្តិសង្គមដែលនឹងអាចរីកធំ ឡើងៗ និងអាចវិវឌ្ឍទៅជាបដិវត្តន៍ប្រឆាំងមេដឹកនាំដូចនៅអេហ្ស៊ីប និងដូចនៅលីប៊ីបច្ចុប្បន្ន។ចាប់តាំងពីមានការអំពាវនាវឲ្យធ្វើការតវ៉ា ដោយសន្តិភាពទៅតាម ការអំពាវនាវក្នុងអិនធ័រណេត រដ្ឋអំណាចបានប្រើប៉ូលិស រាប់សែននាក់ ដោយរួមបញ្ចូលទាំងពួកសេនាជនតាមភូមិឃុំផងនោះ ដើម្បីចាប់វាយស្ទាក់ និងចាប់ឃាត់ខ្លួនអ្នកតវ៉ាប្រឆាំង។ ហើយគឺពួកសេនាជន ដែលជាសមាជិកបក្សថ្នាក់មូលដ្ឋាន នេះឯង ដែលជាមនុស្សមានអំណាច និងរាយការណ៍ចាប់ចងអ្នកដែលគេគិតថា គ្រោះថ្នាក់សម្រាប់បក្ស។ លើសពីនេះទៅទៀត អាជ្ញាធរចិនបានដាក់ពង្រាយនគរបាលនិងភ្នាក់ងាររក្សាសន្តិសុខប្រមាណ ៧៣៩ ០០០នាក់ឲ្យដើរយាមល្បាតនៅតាមវិថីសំខាន់ៗនៅទីក្រុងប៉េកាំងនិងនៅ ទីក្រុងសៀងហៃហើយនិងនៅតាមទីក្រុងចិនធំៗ នៅទីក្រុងប៉េកាំងដែលឋិតនៅពុំឆ្ងាយពីទីលានTiananmen។ កាលដែលរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ទៅ កងកម្លាំងនគរ អោយរក្សាសណ្ដាប់ធ្នាប់សង្គមដូចនេះ វាច្បាស់ណាស់ថា រដ្ឋាភិបាលក្រុងប៉េកាំងមានការព្រួយបារម្ភយ៉ាង ចំពោះបញ្ហាអស្ថេរភាពនៅក្នុងប្រទេសរបស់ខ្លួន។
គ-ការចាប់ឃុំឃាំងសកម្មជនសិទ្ធិមនុស្ស
សកម្មជន សិទ្ធិមនុស្ស ជាច្រើនរយនាក់ ដែលបានចេញមុខតវ៉ាបានបាត់ខ្លួនជាបន្តបន្ទាប់ ឬត្រូវគេឃុំក្នុងផ្ទះ មិនឲ្យចេញមកទាក់ទងនឹងអ្នកខាងក្រៅ។ ជាក់ស្តែង គឺករណីលោកលីវ ស៊ាវប៉ូ សកម្មជនសិទ្ធិមនុស្ស និងជ័យលាភីរង្វាន់ណូបែលសន្តិភាព ដែលរហូតមកដល់ពេលនេះ ត្រូវអាជ្ញាធរចិនចាប់ដាក់គុក ចំណែកប្រពន្ធរបស់គាត់ត្រូវឃុំខ្លួនក្នុងគេហដ្ឋាន។ សកម្មជនការពារសិទ្ធិមនុស្សរាប់រយនាក់បានទទួលរងការធ្វើទុក្ខបុក ម្នេញពីសំណាក់កងកម្លាំងរក្សាសន្តិសុខ។ នៅតាមទីក្រុងជាច្រើនដែលគេគ្រោងរៀបចំឲ្យមាន “ការប្រមូលប្រជុំគ្នាដើម្បីបដិវត្តន៍ផ្កាម្លិះ” ហើយរដ្ឋអំណាច ចិនបានបង្ហាញឲ្យដឹងថា គេបានសម្រេចចិត្តធ្វើការបង្ក្រាបទៅលើចលនាប្រឆាំងទាំងនោះយ៉ាង មោះមុត ដោយបានដាក់ពង្រាយនគរបាលមានសម្លៀកបំពាក់ជាស៊ីវិលឬឯកសណ្ឋានតាម ឃ្លាំមើលនិងការពារពុំឲ្យអ្នកកាសែតថតរូបដែលអាចធ្វើឲ្យប៉ះពាល់ដល់ រដ្ឋអំណាច។
នារយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មជនការពារសិទ្ធិមនុស្សចិនជាច្រើនរូប ត្រូវបាត់ខ្លួន ដោយហេតុនគរបាលចាប់ឃុំឃាំងខ្លួនចាប់តាំងពីថ្ងៃសៅរ៍ម្សិលមិញ។ អ្នកខ្លះទៀត បានទទួលការព្រមាន ហាមប្រាមមិនឲ្យចេញពីលំនៅឋាន ហើយទូរស័ព្ទដៃរបស់ពួកគេត្រូវបានបិទខ្ទប់មិនអាចប្រើប្រាស់បាន។ ការចាប់ខ្លួនសកម្មជនការពារសិទ្ធិមនុស្សទាំងនេះ បានប្រព្រឹត្តទៅនៅពេល ដែលសារអំពាវនាវ ធ្វើបាតុកម្មគាំទ្របដិវត្តន៍ផ្កាម្លិះត្រូវបាន ផ្សព្វផ្សាយ កាន់តែច្រើនឡើងៗតាមប្រព័ន្ធអិនធ័រណេត។ មួយ វិញទៀត មានសកម្មជនសិទ្ធិមនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន ដែលអ្នកខ្លះ ត្រូវបានឃុំទុកនៅក្នុងគេហដ្ឋាន និងអ្នកខ្លះទៀត បាត់ដំណឹងសូន្យឈឹងតែម្តង។
ឃ-ការរាំងខ្ទប់នូវការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនានា
ដោយសារតែមើលឃើញគំរូនៃការក្រោកឡើងបះបោរនៅបណ្ដាប្រទេសនានា នៅពិភពអារ៉ាប់ ដោយបានយកមធ្យោបាយនៃការណាត់ និងការទំនាក់ទំនងគ្នា តាមរយះប្រព័ន្ធផ្សព្វផ្សាយសង្គម នានា ដូចជា ហ្វេសប៊ុក (Facebook) ធ្វីសធ័រ(Twitter) ជាដើម ដូច្នេះហើយបានជារដ្ឋាភិបាលក្រុងប៉េកាំងមានការបារម្ភខ្លាំងហើយ បានខិតខំខ្ទប់បិទការ អំពាវនាវតាមរយៈអ៊ិនធ័រណេតឲ្យប្រជាពលរដ្ឋចិននាំគ្នាចុះថ្នល់ធ្វើ “បដិវត្តន៍ផ្កាម្លិះ” ដូចនៅប្រទេសអារ៉ាប់។ ទាំងនេះ ក៏ពីព្រោះតែអ្នកប្រើអ៊ិនធ័រណេតចិនបាននាំគ្នាអំពាវនាវឲ្យ ប្រជាពលរដ្ឋចិននាំគ្នាចុះថ្នល់ធ្វើបាតុកម្មសម្តែងឲ្យឃើញនូវការ ពុំពេញចិត្តនិងបញ្ចេញកំហឹងរបស់ពួកគេនៅចំពោះមុខអំពើពុករលួយ និងការរំលោភច្បាប់ដែលបានប្រព្រឹត្តដោយអ្នកដឹកនាំពុំគោរពច្បាប់និងពុំគោរពប្រជាពលរដ្ឋរបស់ខ្លួន។ ប្រទេសចិនដែលបាននឹង បិទខ្ទប់ពាក្យ អេហ្ស៊ីប នៅតាមគេហទំព័រសំខាន់ៗរបស់ខ្លួន ដើម្បីកុំឲ្យប្រជាជនចិន មានលទ្ធភាពដឹងព័តមានស្តីពី ស្ថានការណ៍នានាដែលកំពុងវិវឌ្ឍទៅនៅប្រទេសអេហ្ស៊ីបនាបច្ចុប្បន្ន នេះ។
ង-ផែនការជាយុត្តិសាស្រ្តរបស់រដ្ឋាភិបាលចិន
ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលជាការទាមទារ ពីសំណាក់ប្រជាជនទូរទៅ ក៏ដូចជាក្រុមបាតុករ នោះរដ្ឋាភិបាលក្រុងប៉េតាំងក៏បានអនុម័តនូវផែនការជាយុត្តិសាស្រ្តរបស់ខ្លួន សម្រាប់រយះពេល៥ឆ្នាំ លើកទី១២ គឺសម្រាប់ពីឆ្នាំ (២០១១-២០១៥) របស់បក្សកុម្មុយនិស្តចិនដែលបាសង្កត់ធ្ងន់ទៅលើ ជំឈរដូចខាងក្រោមនេះ ៖
ទី១- តម្រូវការនៃកំណើនសេដ្ឋកិច្ចដែលមានការត្រួតពិនិត្យត្រឹមត្រូវជាងមុន។ ថ្វីត្បិតតែ របបនយោបាយ នៅក្នុងប្រទេសចិនពិតជាដឹកនំាដោយគណបក្សតែមួយមែន គឺគណបក្សកុម្មុយនិស្ត ក៏ប៉ុន្តែ ក្នុងរយៈពេល ៣ទសវត្សចុងក្រោយនេះ ស្ថានភាពសេដ្ឋកិច្ចចិនមានលក្ខណៈប្រសើរជានិច្ច។ តាមរយៈកំណើនសេដ្ឋកិច្ចនេះ រដ្ឋាភិបាលបានជួយប្រជាជនចិនរាប់រយលាននាក់ឲ្យងើបផុតពីភាពក្រីក្រ ហើយនៅពេលដែលអ្នកក្របានទទួលកំរិតជីវភាពមធ្យមហើយ ពួកគេសប្បាយចិត្ត និងចង់បានស្ថិរភាព។ជាក់ស្តែងនៅក្នុងចំណោមស្រទាប់យុវវ័យចិន ទោះបីជាពួកគេមានសញ្ញាប័ត្រ និងគ្មានការងារធ្វើក៏ដោយ ក៏ជម្រៅនៃកំហឹងរបស់ពួកគេ មិនដូចគ្នានឹងស្រទាប់យុវវ័យអារ៉ាប់ទេ។ ហើយលោកនាយករដ្ឋមន្ត្រីចិនWen jiabao ក៏បានគូសបញ្ជាក់នៅក្នុងសុន្ទរកថានាឱកាសបើកសម័យប្រជុំប្រចាំនោះផងដែរឆ្នាំថា អាទិភាពចម្បងនៅក្នុងវិស័យសេដ្ឋកិច្ចសម្រាប់រដ្ឋាភិបាលចិននៅឆ្នាំ២០១១គឺ៖ ១-ប្រយុទ្ធប្រឆាំងនឹងបញ្ហាទំនិញឡើងថ្លៃ, ២-ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និង ការរឹបអូសយកដីធ្លីដោយខុសច្បាប់ និងចំនុចទី៣- ប្រយុទ្ធប្រឆាំងនឹងកង្វះខាតនៅក្នុងវិស័យអប់រំនិងសុខាភិបាល។
ទី២- ធ្វើការកាត់បន្ថយវិសមភាពសង្គម មានន័យថាក្នុងរយៈពេលនេះរដ្ឋាភិបាលក្រុងប៉េកាំង នឹងយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណា អោយវិសមភាពនៅក្នុងសង្គមចិនមានគម្លាតរវាងគ្នាតិច។ ហើយធានាអោយសន្តិភាពក្នុងសង្គមចិនចេញផុតពី ភាពផុយស្រួយពីព្រោះតែប្រាក់ចំណូលរបស់ប្រជាជនចិននៅក្នុងទីក្រុង ហើយនិងប្រជាជនចិនដែលរស់នៅតាមជនបទមានគម្លាតឃ្លាតពីគ្នាកាន់តែ ឆ្ងាយទៅៗ។ គម្លាតនេះអាចមានដល់ទៅមួយជាដប់។ ត្រង់ចំនុចគម្លាតរវាងអ្នករស់នៅទីក្រុង និងជនបទខុសគ្នាឆ្ងាយនេះហើយដែលរដ្ឋាភិបាលចិន នឹងមានវិធានការ កាត់បន្ថយនៅក្នុងយន្តការ រយះពេលប្រាំឆ្នាំនេះ។
ទី៣- គោរពបរិស្ថានឲ្យបានល្អប្រសើរជាងមុន។
អ្វីដែលសំខាន់បំផុតនៅក្នុងផែនការ៥ឆ្នាំលើកទី១២(២០១១-២០១៥) របស់បក្សកុម្មុយនិស្តចិនគឺ ធ្វើយ៉ាងណារក្សាឲ្យបាននូវ “សន្តិភាពសង្គម” ដែលកំពុងស្គាល់ភាពផុយស្រួយ។ អំពើពុករលួយ និងការរំលោភច្បាប់របស់អ្នកដឹកនាំមួយចំនួនក៏បានធ្វើឲ្យប្រជាជនចិនខឹងក្រេវក្រោធយ៉ាងខ្លាំង។
VI. សន្និដ្ខាន
បើទោះជាមានចលនា នៃការងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលដើម្បីទាមទារអោយមាននូវកំណែទម្រង់ ពីសំណាក់ប្រជាជនទូទៅ និងមានការជួយជំរុញពីសំណាក់អង្គការ និងសកម្មជនសិទ្ធិមនុស្សមួយចំនួនយ៉ាងណាក្ដី ក៏សំទុះនៃចលនានេះមិនអាចឈានទៅដល់កម្រិតមួយដែលធ្វើអោយរដ្ឋាភិបាលក្រុងប៉េកាំងមានការ រង្គោះរង្គើរដែរ។ ហេតុផលដែលមិនអាចធ្វើអោយរដ្ឋាភិបាលក្រុងប៉េកាំងមានការរង្គោះរង្គើនោះគឺថា ទីមួយកម្រិតនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសចិន នៅមានលក្ខណៈល្អប្រសើរជាង ប្រជាជននៅទុយនេស៊ី និងលីប៊ី។ ទីពីរ រដ្ឋាភិបាលក្រុងប៉េកាំង បាននឹងកំពុងមានវិធានការ ជាយុត្តិសាស្រ្តដើម្បីការពារ និងបង្ក្រាបទៅលើក្រុមបាតុករទាំងនោះ។ ទីបី ដែលជាចំណុចខុសគ្នា រវាងប្រទេសចិន និងប្រទេសទុយនីស៊ី ឬមួយអេហ្ស៊ីប នោះគឺនៅក្នុងជួរថ្នាក់ដឹកនំា ពោលគឺនៅក្នុងពិភពអារ៉ាប់ ដូចជានៅទុយនីស៊ី ឬមួយក៏នៅអេហ្ស៊ីប អំណាចស្ថិតនៅក្នុងដៃប្រធានាធិបតីតែម្នាក់ ហើយ ដែលអ្នកខ្លះបានកាន់អំណាចតែឯងមិនតិចជាង ៣០ឆ្នំាទេ។ ប៉ុន្តែនៅក្នុងប្រទេសចិន អំណាចពិតប្រាកដមិនមែនស្ថិតក្នុងកណ្តាប់លោកប្រធានាធិបតី ហ៊ូ ជិនតាវទេ តែស្ថិតក្នុងកណ្តាប់ដៃគណបក្ស ហើយការិយាល័យនយោបាយ ជាអ្នកកាច់ចង្កូតប្រទេស។ ម្យ៉ាងទៀតនៅប្រទេសចិន ប្រធានាធិបតីត្រូវបានដោះដូររៀងរាល់ ១០ឆ្នំាម្តង។ លើសពីនេះទៅទៀតគណកបក្សកុម្មុយនិស្ដ បច្ចុប្បន្ននេះហើយដែលប្រជាជនចិន គ្រប់រូប ទទួលស្គាល់ថាជាអ្នកស្រោចស្រង់ប្រទេសចិនអោយមានជីវិតរឹងមាំដូចសព្វថ្ងៃនេះ។ លើសពីនេះទៅទៀតបើយើងចោលភ្នែកក្រលេកទៅមើល ទៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសចិននោះឃើញថា បដិវត្តិនោះវាកើតច្រើនណាស់មក ហើយ ក៏ប៉ុន្តែផលដែលទទួលបានគ្រាន់តែជាការបង្ហូរឈាមជនជាតិចិនគ្នាឯងតែប៉ុណ្ណោះ។
ដូច្នេះបើតាមអ្វីដែលជាការមើលឃើញនូវស្ថានភាពជាក់ស្ដែងក្នុងប្រទេសចិននោះ វាមិនមែនជាបច្ច័យអ្វីដែលអាចអនុញ្ញាតអោយចលនាបះបោរនេះទទួលបានជោគជ័យទេ។ ប៉ុន្តែដើម្បីធានាបាននូវស្ថេរភាព និងសណ្ដាប់ធ្នាប់សង្គមនោះ រដ្ឋាភិបាលចិនត្រូវតែខិតខំយកចិត្តទុកដាក់ដើម្បីធ្វើអោយជីវភាពរស់នៅរបស់ប្រជាជន ចិនទាំងនៅទីក្រុង និងនៅជនបទអោយមានភាពល្អប្រសើរឡើង។ លើសពីនេះទៅទៀតត្រូវធ្វើយ៉ាងណាគោរណនូវសិទ្ធិសេរីភាពរបស់ប្រជាជនចិន ដូចដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញរបស់ខ្លួនក្នុងមាត្រា ៣៥ ដែលបានចែងថាប្រជាពលរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនទាំងអស់ មានសេរីភាពក្នុងការបញ្ចេញមតិ មានសិទ្ធិដើម្បីជារួមក្នុងសមាគមន៍ អាចចូលរួមក្នុងដំណើរនានា និងអាចចូលរួមក្នុងបាតុកម្មបាន។ ជាងនេះទៅទៀតនៅក្នុងមាត្រា ៤១នៃរដ្ឋធម្មនុញ្ញរបស់សាធារណៈរដ្ឋប្រជាមានិតចិនក៏បានចែងដែរថា ប្រជាពលរដ្ឋចិនគ្រប់រូប មានសិទ្ធិធ្វើការរិះគន់ និងធ្វើការស្នើរសុំ ទៅអង្គរបស់នីមួយៗរបស់រដ្ឋ។ ដូច្នេះឃើញថាទោះបីជាប្រទេសចិនជាប្រទេសកុម្មុយនិស្ដ ប៉ុន្តែ រដ្ឋធម្មនុញ្ញ របស់ប្រទេសនេះក៏បានចែងពីការគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពក្នុងសកម្មភាពនៃការធ្វើ និងស្នើរសុំ ផ្សេងៗ ផងដែរ។
ដូចនេះដើម្បីជៀសវាងនូវទង្វើរនៃការធ្វើបដិវត្តន៍ដូចនេះកើតឡើងបាន រដ្ឋាភិបាលចិនត្រូវធ្វើយ៉ាងណាធ្វើការអភិវឌ្ឍន៍ប្រទេសជាតិខ្លួន ប្រកបដោយចិរភាព ជៀសវាងនូវការធ្វើការអភិវឌ្ឍន៍ តែមានការប៉ះពាល់ការភាពសុខសាន្ដរបស់ប្រជាជនចិនគ្រប់រូប។
ឯកសារយោង
1. សៀវភៅ ពិភពលោក ពីឆ្នាំ១៨៧០ ដល់ឆ្នាំ ១៩៦០
2. សៀវភៅ ប្រវត្តិរបស់ម៉ៅសេទុង
3. ដក់ស្រង់ចេញពីអត្ថបទចុះផ្សាយរបស់វិឡុ បារាំងអន្តរជាតិ
ប្រធានបទ៖ ទំនាក់ទំនងសេដ្ឋកិច្ច កម្ពុជា-វៀតណាម
I-សេចក្ដីផ្ដើម
ប្រទេសកម្ពុជាគឺជាប្រទេស ដែលប្រកាន់យកនូវដែលប្រកាន់យកនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី[1] ចាប់តាំងពីឆ្នាំ១៩៩៣ មក។ ដោយយោងតាមប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនេះ គឺរដ្ឋអនុញ្ញាតអោយមានការវិនិយោគ ពីសំនាក់ក្រុមហ៊ុនឯកជនស្របច្បាប់នានា ដើម្បីជាការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសគឺជំរុញអោយមានការវិនិយោគទៅលើវិស័យកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម ដោយមានការយកចិត្តទុកដាក់ពីសំនាក់ពីរដ្ឋាពិបាល តាមរយះការបង្កើតនូវគោលនយោបាយ និងច្បាប់វិនិយោគនានា ដើម្បីជាការស្រួលដល់វិនិយោគគិន ជាតិ និងអន្តរជាតិផងដែរ។
ពិតណាស់សេដ្ឋកិច្ចគឺជា សរសៃឈាម ដើម្បីជំរុញអោយប្រទេសជាតិ ក៏ដូចជាធ្វើជីវភាពប្រជាជននៃប្រទេសនោះមានជីវភាពរីកចម្រើន និងមានការអភិវឌ្ឍន៍។ ដូច្នេះហើយដើម្បីជាការជំរុញល្បឿនសេដ្ឋកិច្ចជាតិអោយមានការរីកចម្រើន ដែលជាទិសដៅដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនអោយកាន់តែមានភាព ការប្រសើរឡើង រដ្ឋាភិបាលមួយពិតជាមិនអាចនៅស្ងៀមបានទេ គឺចាំបាច់ណាស់ត្រូវតែបើទ្វារទទួលយកក្រុមហ៊ុនវិនិយោគស្របច្បាប់ និងវិនិយោគគិនដើម្បីមកវិនិយោគក្នុងប្រទេសខ្លួន។ លើសពីនេះទៅទៀតរដ្ឋាភិបាល ត្រូវតែធ្វើការទំនាក់ទំនងជាមួយបណ្ដារប្រទេសក្នុងតំបន់ ក៏ដូចជាលើសកលលោកទាំងមូលផងដែរ ដើម្បីធ្វើការដោះដូរទំនិញទៅវិញទៅមក។
អាស្រ័យដោយមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្ដារប្រទេសក្នុងតំបន់ នេះហើយបានជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ គឺប្រទេសកម្ពុជាមានទំនាក់ទំនងយ៉ាងស្និតស្នាលទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយជាមួយប្រទេសវៀតណាម ដែលជាប្រទេសមានភូមិផងរបងជាប់គ្នា។ ដូច្នេះតើក្នុងនាមជាប្រទេសដែលមានព្រំ ប្រទេល់ជាប់គ្នាទាំងពីរនេះមានសកម្មភាពនៃបណ្ដូរពាណិជ្ជកម្ម ក៏ដូចជាអន្តរវិនិយោគទៅវិញទៅមកកម្រិតណាដែរ?
II-ប្រវត្តិទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-វៀតណាម
បើយើងចោលភ្នែកទៅមើលក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងផ្នែកសេដ្ឋកិច្ច និងនយោ បាយឃើញថាប្រទេសទាំងពីរនេះមានទំនាក់ទំនងជូរចត់នឹងគ្នាជាខ្លាំងចាប់តាំងពីសតវត្សទី១៥ រហូតមកដល់សតវត្សទី១៨ គឺក្នុងដើមសម័យសាធារណរដ្ឋខ្មែរ(របបលន់ នល់) ដែលពេលនោះជាពេលដែលប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមមានស្ថានភាពតានតឹងបំផុតគឺក្នុងស្ថានភាពសង្គ្រាមវៀតណាម (១៩៥៥ ដល់១៩៧៥)។ នៅក្នុងសម័យសង្គ្រាមវៀតណាមនេះប្រទេសកម្ពុជាគ្រាន់តែជាទីតាំងមូលដ្ឋានរបស់កងទ័ពវៀតណាមកុម្មុយនិស្ដប៉ុណ្ណោះ។[2] លើសពីនេះទៅទៀតនៅក្នុងសម័យនេះដែរកម្ពុជាក៍ទទួលបានការផ្គត់ផ្គង់ជា សម្ភារៈសម្រាបំពាក់ដល់សេវាកម្មយោធា និងថវិការមួយចំនួនសម្រាប់បៀវត្សដល់ក្រុមខ្មែរសេរី ដើម្បីអោយតស៊ូប្រឆាំងនឹងរដ្ឋាភិបាលសម្ដេចព្រះនរោត្តមស៊ីហនុ។[3] ដូច្នេះយើងឃើញថាសកម្មភាពទំនាក់ទនងសេដ្ឋកិច្ចរបស់ ប្រទេសទាំងពីរនាសម័យនោះគឺពុំមានសក្កានុពលអ្វី ក្រៅតែពីការផ្ដល់ជំនួយដល់ម្ពុជាជាថ្នូរយកកម្ពុជាជាទីលាន មូលដ្ឋានកងទ័ពរបស់ខ្លួនប៉ុណ្ណោះ។
តែចាប់តាំងពីប្រមាណជាបួនទសវត្សចុងក្រោយនេះ ពោលគឺចាប់តាំងពីសង្គ្រាមនៅរវាងវៀតណាម ទាំងពីរត្រូវបានបញ្ចប់ទៅគឺមានការផ្ទុយស្រលះពីសម័យសាធារណរដ្ឋខ្មែរ និងសម័យមុនៗនេះ។ ជាពិសេសទៅទៀតនោះគឺ រយះពេលពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សក្កានុពលនៃទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរកាន់ តែមានសកម្មភាពខ្លាំងដែលពុំធ្លាប់មានពីមុនមក ពោលគឺប្រទេសវៀតណាមបាននាំមុខចិន និងកូរ៉េខាងត្បូងដែលធ្លាប់ជាប្រទេសបណ្ដាក់ ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។
III-ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-វៀតណាម
១-ទំនាក់ទំនងនៃការផ្ដោះផ្ដូរវិស័យកសិកម្ម
ក-ការនាំស្រូវពីកម្ពុជាទៅវៀតណាម
-ស្រូវកម្ពុជាហូរចូលខេត្ត[4] Kien Gian
ពេលនេះបរិមាណផលិតផល ស្រូវកម្ពុជាលក់ឆ្លងដែន ចូលមកទឹកដីខេត្តKien Gianមានកម្មភាពទាំងថ្ងៃទាំងយប់ គិតជាមធ្យម ពី ៦០ ដល់ ១០០តោន ជាប្រភេទស្រូវក្រអូប ហើយស្រូវនេះមានបី ប្រភេទ ។ មូលហេតុដែលបណ្តាឈ្មួញវៀត ណាមប្រមូលទិញស្រូវទាំងនោះ គឺដោយសារគុណភាពស្រូវនោះខ្ពស់ ជាងស្រូវវៀតណាម ។ រីឯតំលៃទៀតសោធថោកជាងតំលៃទីផ្សារក្នុង ស្រុកពី ២០០-៥០០ដុង/គក្រ តំលៃជាមធ្យមប្រភេទស្រូវទាំងនេះ លក់ឆ្លងដែនក្នុងតំលៃឡើងពី ៣.៨០០-៤.០០០ ដុង/គក្រ។ ទាមការ គូសបញ្ជាក់ ពីបណ្តាឈ្មួញដែលទិញស្រូវពីកម្ពុជានោះឱ្យដឹងទៀតថា ៖ គិតជាមធ្យមស្រូវ ២ គក្រកិនរួច បានអង្ករ ១គក្រ ហើយតំលៃអង្ករ លក់លើទីផ្សារក្នុងស្រុកបច្ចុប្បន្ននេះពី១៤.០០០-១៥.០០០ដុង/គក្រ។ គឺសឱ្យឃើញថាការធ្វើអាជីវកម្មស្រូវមានប្រភពពីកម្ពុជា ចំណេញច្រើនជាងធៀបទៅការទិញស្រូវប្រភេទតែមួយ ពីកសិករក្នុងស្រុក។ នេះជាមូលហេតុធ្វើឱ្យបណ្តាឈ្មួញ ជ្រើសរើសការទិញស្រូវពីកម្ពុជា ទោះជាស្រូវក្នុងខេត្តកំពុងតែសម្បូរណ៍ និងថែមទាំងកំពុងសល់ក៍ដោយជាងនេះទៀតកសិករក្នុងខេត្តកំពុងតែប្រមូលផលស្រូវរដូវថ្មីទៀតផង។ ទិន្នផលស្រូវកំពុងប្រមូលគិតជាមធ្យមទទួលបានពី ៥-១០ តោន/ហិកតា។
-ស្រូវកម្ពុជា ចូល នាំឱ្យស្រូវវៀតណាមចុះ
នៅតំបន់ព្រំដែនខេត្តភាគខាត្បូងជារៀងរាល់ថ្ងៃមានស្រូវនាំចូលពីកម្ពុជា ខ្ទង់ពាន់តោនជាប្រចាំ ហើយដែលបាននាំចូលមកឆ្លងកាត់តាមច្រកព្រំ ដែនខេត្ត An Giang។ផ្តើមចេញពីស្រូវដែលបាននិយាយឡើងនេះ គឺធ្វើឱ្យមានការគិតគូបន្ថែម ត្រូវមានកំពង់ផែ ឃ្លាំងជាច្រើនទៀត ។បច្ចុប្បន្នស្រូវនិទាឃរដូវ នៅបណ្តាខេត្តដីសន្តទន្លេឡុងបានធ្វើការប្រមូលរួចហើយ ជាមួយនិងទិន្នផលពី ៦,២-៦,៣ តោន/ហិតា ។
-ខេត្ត An Giang ហ្នឹងធ្វើសហប្រតិបត្តិការដាំដំណាំស្រូវជាមួយ កម្ពុជា[5]
បើតាមលោក Đoàn Ngọc Phả អនុប្រធានមន្ទី កសិកម្ម និងអភិវឌ្ឍន៍ជនបទ ខេត្ត An Giang បាន និយាយថាខេត្តមានផែនការ វិនិយោគសហការដាំស្រូវជាមួយប្រជាជនកម្ពុជាសំដៅកំណត់កំរិតការនាំចូលស្រូវ រយះពេលវែងពីប្រទេសកម្ពុជាមកវៀតណាម នាគ្រាបច្ចុប្បន្ន។
ចំពោះមុខខេត្តជំរុញលើកទឹកចិត្តចំពោះបណ្ដាសហគ្រាសកម្ពុជាធ្វើកិច្ចសន្យាជួលដីដើម្បីផលិត អោយស្របត្រូវតាមការកំណត់របស់ច្បាប់នៃប្រទេសទាំងពីរ។ បណ្ដាសហគ្រាសអាចជួលដីឬចាត់តាំងបង្កើតការងាររួមគ្នាផលិតជាមួយកសិករនៅពេល រដូវច្រូតកាត់ និងអាជញ្ជូនស្រូវចូលឃ្លាំង ឬដឹកជញ្ជូនតាមផ្លូវឆ្លងកាត់មាត់ច្រកព្រំដែនអោយស្របតាមច្បាប់ចូលមកវៀតណាម។ តាមគំនិតនេះ ប្រជាជនទាំងអស់របស់វៀតណាម នៅបណ្ដាខេត្ត ជាប់ព្រំដែនជាមួយកម្ពុជារៀងរាល់ថ្ងៃហ្នឹងមាន ទំនិញស្រូវ អង្ករ រាប់រយតោននាំចូល និងយូរអង្វែងពីកម្ពុជាមកវៀតណាម។
ខ-ការវិនិយោគរបស់វៀតណាមទៅការដាំដំណាំអំពៅ[6]
ឯកឧត្ដម Tran Bac Ha ប្រធានធនាគារវិនិយោគ និងអភិវឌ្ឍន៍នៃប្រទេសវៀតណាម (BIDV) និងជាប្រធាន សមាគមវិនិយោគវៀតណាមនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគរបស់ប្រទេសវៀតណាមដែលកំពុងវិនិយោគដាំដំណាំអំពៅ ក្នុងផ្ទៃដីចំនួន ៤០០០ ហិចតា មានបំណងពង្រីកផ្ទៃដីដាំដុះអោយបាន ២ម៉ឹនហិចតា និងបង្កើតរោងចក្រផលិតស្កសរទី២ នៅកម្ពុជា ហើយក្រុមហ៊ុនកៅស៊ូវៀតណាមក៏ មានបំនងស្វែងរកផ្ទៃដីដាំដុះបន្ថែមចំនួន២ម៉ឺនហិចតាផងដែរ។ ដោយឡែកធនាគារវិនិយោគ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម (BIDV) នឹងមានគម្រោងក្នុងឆ្នាំនេះ ផ្ដល់កម្ចីឥណទានចំនួន ១០០លានដុល្លាសហរដ្ឋអាមេរិច ដើម្បីគាំទ្រ ដល់ក្រុមហ៊ុនវៀតណាមដែលធ្វើប្រតិបត្តិការកែច្នៃអង្ករកម្ពុជា ដើម្បីធ្វើការនាំចេញដោយប្រើប្រភពដើមពីទំនិញកម្ពុជា។
ខ-សហប្រតិបត្តិការធ្វើអាជីរកម្មឈើនៅកម្ពុជា
TT -12/03, រាយការណ៍ព័ត៌មានថា ៖- ក្រុមហ៊ុន ទីផ្សារមូលប័ត្រ វិនិយោគ និងពាណិជ្ជកម្ម DIC (TP.HCM) ទើបបានធ្វើកិច្ចសហការជាមួយអ្នកជំនួញកម្ពុជា ដើម្បីកែច្នៃឈើធ្វើអាជីវកម្មនាំចេញនៅមុខទំនិញជាសំភារៈសាងសង ទៅលើទីផ្សារ ។បើតាម DIC បានឱ្យដឹងថា ខ្លួនមានគំរោងការធ្វើអាជីវកម្មលើផ្ទៃដីព្រៃនៅកម្ពុជាប្រមាណ ៥០ពាន់ហិតា ។ រយៈពេលធ្វើអាជីវកម្មមានរយៈពេល វែងខ្ទង់ ១០ ឆ្នាំ ។ លោក Nguyễn Thanh Thế ប្រធានផ្នែកឈើនៃក្រុមហ៊ុន DIC បានឱ្យដឹងថា ៖-ក្រៅពី ភូមា និង ឡាវ បច្ចុប្បន្នកម្ពុជាគឺទីផ្សារធ្វើអាជីវកម្មឈើ ដ៍ប្រពៃសំរាប់ក្រុមហ៊ុន ។ អំពីកិច្ចសហការផ្តោតសំខាន់លើ កម្មវត្ថុជាចម្បងផលិតកែច្នៃឈើចេញជា សំភារៈសាងសង់ ។ ជំហានដំបូងក្រុមហ៊ុន DIC ជំរុញការនាំចេញស៊ីម៉ង់ត៍ ប្រមាណជា ២០.០០០តោន និងឥដ្ឋប្រមាណ ៣០០.០០០m2នាំទៅកម្ពុជា។
គ-វៀតណាមបន្តការលើកលែងពន្ធថ្នាំជក់ដែលនាំចូលពីប្រទេសកម្ពុជា
វៀតណាមបាននឹងបន្តការលើកលែងពន្ធថ្នាំជក់ ដេលនាំចូលពីប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រាងដើម្បី លើកម្ពស់ឧស្សាហកម្មថ្នាំជក់ និងបង្កើនចំនូលអោយបាន ២,៤លានកុល្លារ ក្នុងមួយឆ្នាំ។ តាមក្រសួងពាណិជ្ជកម្មអោយបានអោយដឹងកាលពី ថ្ងៃទី២៧ ខែកញ្ញា ២០១០ ថាពន្ធនេះធ្វើឡើងបន្ទាប់ពីមានការចុះកិច្ចព្រមព្រាងរយះពេលបីឆ្នាំ ដើម្បីអោយកម្ពុជានាំចេញថ្នាំជក់៣ពាក់តោនក្នុងមួយឆ្នាំៗ នៅកាន់ប្រទេសវៀត ណាមដោយមិនបង់ពន្ធតែកិច្ចព្រមព្រាងនេះបានផុតកំណត់កាលពីចុងឆ្នាំ២០០៩។ នៅពេលកិច្ចព្រមព្រៀងនោះបញ្ចប់ទៅអ្នកចែកចាយថ្នាំជក់បានរង ផលប៉ះពាល់យ៉ាងខ្លាំងដោយត្រូវបង់ពន្ធប្រហែល៨០០ ដុល្លារក្នុង១តោន និងធ្វើអោយតម្រូវការដំណាំថ្នាំជក់ ក្នុងស្រុកធ្លាក់ដោយសារតែតម្លៃថ្នាំជក់ចុះថោកប្រហែល៥០ភាគរយ ដែលប៉ះពាល់ដល់កសិករថ្នាំជក់ជាខ្លាំង។ កិច្ចព្រមព្រាងថ្មីនឹងត្រូវធ្វើឡើងលើកូតាលើកលែងពន្ធសម្រាប់ឆ្នាំ២០១០ និង២០១១។ ការលើកលែងពន្ធបានធ្វើអោយកសិករ និងអ្នកទិញមានការពេញចិត្ត និងស្វាគមន៍ជាខ្លាំង។
ឃ-ក្រុមហ៊ុនវៀតណាមដាំកៅស៊ូនៅកម្ពុជា
សហគ្រាសកៅស៊ូវៀតណាមឈ្មោះ ដុងណាយ និងដុងភុ បានប្រកាសពីខែ មិថុនា ឆ្នាំ២០១០ថាខ្លួនបានបង្កើនទុនវិនិយោគកើនដល់៨០០ លានដុល្លានៅក្នុងដំណាំកៅស៊ូនៅប្រទេសកម្ពុជាសម្រាប់រយះពេល ៤ឆ្នាំគិតចាប់តាំងពីឆ្នាំ២០០៩ ដល់២០១២។ ប្រធានក្រុមហ៊ុនទាំងពីរខាងលើនេះបានថ្លែងថាការបង្កើនទុនវិនិ យោគដល់នេះគឺដើម្បីធ្វើការដាំកៅស៊ូនៅលើផ្ទៃដីសរុប ១សែនហិចតា ដែលជាដីសម្បទានសេដ្ឋកិច្ចទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះទៅទៀតក៏មានសម្ព័ន្ធសហគ្រាសវៀតណាមផ្សេងទៀតដែលមានក្រុមហ៊ុន
ចំនុះចំនួន១៤ បានចំណាយ ៥៥លានដុល្លាកាលពីឆ្នាំ២០១០ដើម្បីដាំកៅស៊ូនៅខេត្តចំនួនប្រាំនៅកម្ពុជា។ លោក ឡេ ឬទ្ធី ប្រធានសហម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាមប្រចាំបុស្ដិ៍បានថា សហម្ព័ន្ធនេះបានធ្វើការដាំកៅស៊ូកាលពីឆ្នាំ២០១០ចំនួន២ម៉ឹនហិចតា នៅក្នុងខេត្តកំពង់ធំ ក្រចេះ រតនគីរី ស្ទឹងត្រែង និងព្រះវិហារ។ សហម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាមនេះក៏បានបញ្ជាក់ទៀតដែរថា នៅខេត្តកំពង់ធំមានផ្ទៃដីដៅកៅស៊ូចំនួន ៨៩០០ ហិចតា ក្រចេះ ៧៥០០ ហិចតា រតនគីរី ១៥០០ ហិចតា និងខេត្តព្រះវិហារ១០០០ហិចតា។
ឃ.១-វៀតណាមទិញជ័រកៅស៊ូនៅកម្ពុជា
លោក ដាវ ងុកជុង (Dao Ngoc Chuong) នាតករងការិយាល័យ ឧស្សាហកម្ម និងពាណិជ្ជកម្មរៀតណាមប្រចាំតំបន់អាស៊ីប៉ាស៊ីភិចបាននិយាយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៩ ថាប្រទេសវៀតណាមចាបចំណាយប្រាក់ចំនួន ៥២លានដុល្លាអាមេរិចទិញជ័រកៅស៊ូពីប្រទេសកម្ពុជាប្រមាណជាង២២ម៉ឺនតោននៅក្នុងរយះ ពេល១០ខែដំបូងកាលពីឆ្នាំ២០០៩។ លើសពីនេះលោក ដាវ ងុកជុង (Dao Ngoc Chuong) ក៏បន្ថែមទៀតថាវៀតណាមគឺ ជាដៃគូពាណិជ្ជកម្មជ័រកៅស៊ូក្រែបដ៏សំខាន់របស់ប្រទេសកម្ពុជាដោយទិញកៅស៊ូប្រមាណ ២៥០០០ ទៅ ៣៥ ០០០តោនក្នុងមួយឆ្នាំ។
ង-កម្ពុជាជួលដីអោយក្រុមហ៊ុនវៀតណាមដាំស្វាយចន្ទី
កម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយ(MoU) ស្ដីពីការជួលដីទំហំ៦ពាន់ហិចតានៅខេត្តកំពង់ធំ ដើម្បីដាំស្វាយចន្ទី។ មន្ត្រីវៀតណាមនៅរាជធានីភ្នំពេញ បានប្រាប់កាលពីម្សិលមិញថាMoUនេះបានចុះហត្ថលេខាដោយមន្ត្រីវៀតណាមមកពីខេត្ត ដុង ណៃ(Dong Nai) និងមន្ត្រីកម្ពុជាប្រចាំខេត្តកំពង់ចាម និងកំពង់ធំ។ លោក Le Bien Coung ទីប្រឹក្សាផ្នែកពាណិជ្ជកម្មនៅស្ថានទូតវៀតណាមប្រចាំរាជ ធានីភ្នំពេញបានអោយដឹងថាក្រុមហ៊ុនឯកជននៅប្រទេសទាំងពីរនឹងសាងសង់មជ្ឈមណ្ឌលសិក្សាដំណាំស្វាយ ចន្ទីនៅលើផ្ទៃដីទំហំ ៣ពាន់ហិកតានៅក្នុងខេត្តនីមួយៗ។
២-ទំនាក់ទំនងលើវិស័យទេសចរណ៍
No comments:
Post a Comment